
មនុស្សទូទៅច្រើនប្រៀបធៀបរវាងស្នេហា និងទ្រព្យសម្បត្តិ។ អ្នកខ្លះយល់ថាស្នេហាសំខាន់ជាងទ្រព្យសម្បត្តិ ព្រោះទ្រព្យសម្បត្តិមិនអាចទិញស្នេហា ឬសេចក្តីសុខបានឡើយ។ ប៉ុន្តែអ្នកខ្លះយល់ថាទ្រព្យសម្បត្តិសំខាន់ជាងស្នេហាព្រោះបើគ្មាន ទ្រព្យសម្បត្តិទេស្នេហាមិនអាចស្ថិតស្ថេរបានយូរទេ មនុស្សយើងនឹងត្រូវឈ្នះទាស់ទែងគ្នាដោយសារបញ្ហាខ្វះប្រាក់។ លោក ហាវ អេកឃើ អ្នកនិពន្ធសៀវភៅ អាថ៌កំបាំងចិត្តសេដ្ឋី និយាយថា ទ្រព្យសម្បត្តិនិងស្នេហា សំខាន់ដូចគ្នា គឺប្រៀបបានដូចជាដៃ ហើយនឹង ជើង គេមិនអាចថាដៃសំខាន់ជាងជើង ឬជើងសំខាន់ជាងដៃបានឡើយ។
No comments:
Post a Comment