| ច្បាប់ក្រម ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ | |||
| ១ - | នេះគឺច្បាប់ក្រម | ប្រសើរឧត្ដម | ទូន្មានអ្នកផង |
| ប្រើឱនលំទោន | កុំបីមានឆ្គង | ប្រាជ្ញាបុណ្យផង | |
| កើតដោយប្រណិប័តន៍។ | |||
| នរូអ្នកណា | ទោះយកអាត្មា | ចូលសាសន៍ពុទ្ធរដ្ន | |
| ចូរធ្វើឲ្យត្រង់ | ដោយនូវបន្ទាត់ | ហៅស្វែងសម្បត្ដិ | |
| យកផ្លូវនិព្វាន។ | |||
| នរូអ្នកផង | ទោះដឹងយល់ហោង | ចិត្ដនោះឲ្យហ៊ាន | |
| បំពេញព្រះផ្នួស | ដោយព្រះទូន្មាន | កុំធ្វើលឹកលាន | |
| ដោយចិត្ដអន្ធពាល។ | |||
| ម្ដាយឪពុកសោតណា | ស្រលាញ់ស្ងួនភ្ងា | ហៅកូនសង្សារ | |
| អាចមកបំប្ួស | ហេតុចង់សម្ភារ | ប្រើបង់អន្ធពាល | |
| ៥ - | រៀនដោយក្រមច្បាប់។ | ||
| សង្វាតសរសេរ | អស់អញកុំខ្ជិល | ទើបបានជាគាប់ | |
| សង្វាតសូត្ររៀន | ដោយគ្រូប្រញ័ប្ដិ | កុំធ្វើលេលាប់ | |
| ដោយចិត្ដមាក់ងាយ។ | |||
| ហៃអស់សាមណេរ | ម្ដាយមកបង្វែរ | អ្នកជាបាធ្យាយ | |
| សង្វាតសូត្ររៀន | ដូចលោកទាំងឡាយ | កុំធ្វើពាយងាយ | |
| ដូចនៅគ្រហស្ថ។ | |||
| កុំធ្វើរាយមាយ | និងគ្រូបាធ្យាយ | ទុកស្មើអម្ចាស់ | |
| សង្វាតសរសេរ | សូត្ររៀនឲ្យណាស់ | ប្រាជ្ញាយល់ច្បាស់ | |
| នាំញាតិទាំងឡាយ។ | |||
| អាសូរមេបា | ចិញ្ចឹមរក្សា | កុំឲ្យអន្តរាយ | |
| អាចយកមកផ្ញើ | នឹងគ្រូបាធ្យាយ | ហេតុចង់ពណ្ណរាយ | |
| ប្រយោជន៍ទាំងបី។ | |||
| មួយចង់ក្ដីច្បាប់ | ឲ្យខ្លួនបានគាប់ | នៅនាលោកិយ | |
| មួយចង់ប្រាជ្ញា | មិនឲ្យអប្រិយ | មួយចង់បារមី | |
| ១០ - | នាំញាតិទាំងឡាយ។ | ||
| ហៃអស់សាមណេរ | កុំធ្វើដែលដែរ | ត្រង់ក្ដីពាយងាយ | |
| លំអុតបំរើ | អ្នកជាបាធ្យាយ | ជូនបុណ្យទៅម្ដាយ | |
| ឪពុកទីទៃ។ | |||
| សង្វាតសូត្ររៀន | កុំធ្វើអៀនប្រៀន | ក្នុងចិត្ដសព្វថ្ងៃ | |
| លំអុតបំរើ | ផ្គាប់ដោយហរិទ័យ | បារម្ភមៃៗ | |
| ក្ដីច្បាប់កុំបង់។ | |||
| ច្បាប់នេះសោតណា | ទូន្មានអាត្មា | ដោយនូវក្រិត្យសង្ឃ | |
| ត្រង់ណាហៅច្បាប់ | កាន់ខ្ជាប់កុំបង់ | ចំណេរទៅលង់ | |
| ខ្លួនបានជាធំ។ | |||
| សព្វថ្ងៃសោតណា | ទូន្មានអាត្មា | ដោយនូវក្រឹត្យក្រម | |
| បំរើបាធ្យាយ | ឲ្យមានបារម្ភ | ទើបខ្លួនជាធំ | |
| ទៅដល់មហាក្សត្រិយ៍។ | |||
| ច្បាប់នេះសោតណា | ទូន្មានអាត្មា | ថេរនៅពុំបាត់ | |
| ទោះខ្លួនឥតបុណ្យ | បំរើមហាក្សត្រិយ៍ | គោរពប្រតិបត្ដិ | |
| យសនោះពុំលែង។ | |||
| ១៥ - | ហេតុបានដឹងច្បាប់ | បានដូចបង្គាប់ | ចិត្ដគ្រូយល់ស្ដែង |
| ទោះទៅបំរើ | ស្ដេចជាគំដែង | យសនោះពុំលែង | |
| ប្រាកដពណ្ណរាយ។ | |||
| ក្ដីនេះជាច្បាប់ | ឲ្យសាមណេរត្រាប់ | សព្វសរិលទាំងឡាយ | |
| កុំសើចតិះដៀល | អ្នកជាបាធ្យាយ | អ្នកហោងស្មើម្ដាយ | |
| បង្កើតក្ដីច្បាប់។ | |||
| សាមណេរណាៗ | ទោះមានប្រាជ្ញា | នឹងចង់រៀនច្បាប់ | |
| ឲ្យយកត្រចៀក | នោះឲ្យចូលស្ដាប់ | ធ្វើដោយក្រមច្បាប់ | |
| នៃគ្រូបាធ្យាយ។ | |||
| សាមណេរណាសោត | ចិត្ដនោះក្រេវក្រោធ | ឲ្យចៀសចេញឆ្ងាយ | |
| ច្បាប់នេះមិនខំ | សាមណេរទាំងឡាយ | តាមចិត្ដសប្បាយ | |
| អាត្មាទីទៃ។ | |||
| នរូអ្នកណា | នឹងស្វែងប្រាជ្ញា | ឲ្យបានខ្លួនថ្លៃ | |
| ចូរដឹងខុសគាប់ | ដោយអធ្យាស្រ័យ | ផ្គាប់ដោយហរិទ័យ | |
| អ្នកជាបាធ្យាយ។ | |||
| ២០ - | ទោះនឹងស្វែងធម៌ | ឲ្យមានសំគាល់ | កុំធ្វើរាយមាយ |
| ទោះនឹងស្វែងច្បាប់ | កាន់ខ្ជាប់កុំណាយ | កុំឲ្យអន្ដរាយ | |
| នូវច្បាប់ក្រមផង។ | |||
| រីគ្រូបាធ្យាយ | ប្រដូចនូវម្ដាយ | ឪពុកយើងផង | |
| ហ្វឹកហ្វឺនប្រដៅ | មិនឲ្យមានឆ្គង | តាមដោយគន្លង | |
| ព្រេងព្រឹទ្ធបុរាណ។ | |||
| នរូអ្នកណា | នឹងស្វែងប្រាជ្ញា | ជារស្មីប្រាណ | |
| ឲ្យគិតជញ្ជឹង | រំពឹងលែងបាន | កុំធ្វើបំពាន | |
| ប្រទូស្តវឹងស្នង។ | |||
| នាបីហៅគ្រូ | ដូចអ្នកនាំផ្លូវ | ដើរដោយគន្លង | |
| ទោះនឹងឆ្ពោះទៅ | ស្រុកតូចធំផង | សឹងដូចបំណង | |
| នៃចិត្ដចិន្ដា។ | |||
| រីនឹងចេះឯង | ដូចអ្នកវង្វេង | កណ្ដាលអធ្វា | |
| ពុំនោះដូចខ្វាក់ | តែម្នាក់អាត្មា | ចរចេញយាត្រា | |
| ឥតអ្នកដឹកដៃ។ | |||
| ២៥ - | សូម្បីរកផ្លូវ | ពុំដែលនឹងត្រូវ | សឹងពានឯព្រៃ |
| ហេតុត្បិតចេះឯង | ឥតអ្នកដឹកដៃ | ចិត្ដនោះសង្ស័យ | |
| ដូចយល់ពុំដល់។ | |||
| នេះដូចអ្នកផង | ពុំដោយគន្លង | នៃលោកណាយល់ | |
| សឹងធ្វើមោហោ | ទោះសោកំហល់ | ពុំអាចទប់ទល់ | |
| នាធ្ងន់នាស្រាល។ | |||
| ប្រដៅក្ដីច្បាប់ | សឹងថាពុំគាប់ | ហេតុចិត្ដអន្ធពាល | |
| ក្ដីច្បាប់ទំងន់ | សឹងថាជាស្រាល | ហេតុចិត្ដអន្ធពាល | |
| ចង់តែសប្បាយ។ | |||
| ពុំដឹងដើមគ្រូ | បង្កើតអភិរូហ៍ | ប្រដូចនូវម្ដាយ | |
| ក្លឺពីមនុស្សលោក | រួចដល់ស្ួគ៌នាយ | ចៀសចតុរាបាយ | |
| នរកទាំងបួន។ | |||
| នាបីហៅគ្រូ | កុំធ្វើមូទូ | ចិត្ដនោះឲ្យស្ងួន | |
| កុំធ្វើតំកើង | ចង់ធំតែខ្លួន | ក្រែងបាបមកចួន | |
| នៅនាលោកិយ។ | |||
| ៣០ - | រីគ្រូបាធ្យាយ | អាចឲ្យពណ្ណរាយ | មានរូបរស្មី |
| ហើយឲ្យរុងរឿង | អស់បញ្ចិន្រ្ទិយ | ស្មើព្រះជននី | |
| ជនកសោតហោង។ | |||
| ព្រះជនកសោតណា | បង្កើតអាត្មា | ឲ្យមានសរិលផង | |
| រក្សាពីតូច | មិនឲ្យមានហ្មង | អស់សុខទុក្ខផង | |
| ពុំដែលនឹងឆ្អន់។ | |||
| ព្រះជនកព្រះជនី | បើនឹងស្រដី | ប្រសើរពេកពន់ | |
| ថាភ្នំព្រះសុមេរុ៍ | នោះហោងមហាធ្ងន់ | ថាបើនឹងគណន៍ | |
| ពុំអាចកន្លង។ | |||
| រីគ្រូបាធ្យាយ | ប្រដូចនូវម្ដាយ | ឪពុកឯងហោង | |
| អាចឲ្យក្ដីច្បាប់ | ប្រដៅធម៌ផង | ដោយនូវគន្លង | |
| ព្រះពុទ្ធទាំងឡាយ។ | |||
| នរូអ្នកណា | ទោះមានប្រាជ្ញា | ឲ្យគិតវែងឆ្ងាយ | |
| គុណនោះទាំងបី | ហៅមហាទូលាយ | កុំឲ្យអន្ដរាយ | |
| ក្ដីពីព្យាយាម។ | |||
| ៣៥ - | រីបុណ្យនិងបាប | អំពើសភាព | នោះវាតែងតាម |
| ប្រដូចស្រមោល | អន្ទោលតាមប្រាណ | ពុំដែលចៀសបាន | |
| ត្រង់ក្ដីសល់វ៉ល់។ | |||
| ឲ្យគិតជញ្ជឹង | ហើយឲ្យរំពឹង | ប្រាជ្ញាឲ្យយល់ | |
| ឲ្យមានវិរិយំ | សច្ចំកុសល | កុំធ្វើសល់វ៉ល់ | |
| និងក្ដីទុក្្ខសោក។ | |||
| នរូអ្នកណា | នឹងនាំអាត្មា | ឧស្សាហ៍អធ្យោគ | |
| ស្វែងធម៌ជាផ្លូវ | ទៅកាន់បរលោក | ចូលមហាបថមោក្ខ | |
| គឺនិព្វានហោង។ | |||
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
ច្បាប់ក្រម
ចំណាត់ថ្នាក់អត្ថបទ
កំណាព្យ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment