
បុណ្យប្រពៃណីខ្មែរយើងមួយចំនួន បានបង្កប់ពិធីព្យាករណ៍អាកាសក្នុងនោះ ដូចជាពិធីបុណ្យច្រត់ព្រះនង្គ័ល និង ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ជាដើម។ ពិធីបុណ្យច្រត់ព្រះនង្គ័ល ក្រោយពីបញ្ចប់ពិធីភ្ជួររាស់ គេលែងគោចេញពីនឹម អោយទៅស៊ីវត្ថុ ៧ មុខ មាន សណ្តែក ពោត ល្ង ស្មៅស្រស់ ទឹក និងស្រា។ បើគោស៊ីគ្រាប់ធញ្ញជាតិ នឹងសំបូរផលនោះ។ បើស៊ីស្មៅ ទាយថានឹងកើតជំងឺរាតត្បាតសត្វពាហនៈ។ បើផឹកស្រាទាយថា នឹងមានមនុស្ស ពាល ចោរប្លន់ច្រើនជាដើម។ ប៉ុន្តែបើផឹកទឹក ទាយថានឹងមានភ្លៀងច្រើន ស្រុកទេសសុខសប្បាយ។ ចំណែកពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក៏មានពិធីសម្រក់ទៀនព្យាករណ៍អាកាសធាតុដែរ។ ប្រសិនបើទៀនស្រក់បានជារូបផ្សេងៗ ព្រាហ្មបាគូលោកកាត់ទៅតាមនោះទៀត។
No comments:
Post a Comment