ច្បាប់ត្រីនេតិ | |||
| បទកាកគតិ | |||
| ១ | បពិតមហារាជ | ទ្រើទ្រង់អំណាច | អញ្ជើញស្ដេចស្ដាប់ |
| ទំនឹមទំនង | នេះហោងជាច្បាប់ | ទុកជាសណ្ដាប់ | |
| នៃនរជនជាតិ។ | |||
| នរូអ្នកណា | នឹងចូលទៅជា | វររាជអាមាត្យ | |
| សេនាមន្រ្ដី | កវីជាអាទិ៍ | រៀនច្បាប់ជាខ្នាត | |
| តែងទុករៀងទៅ។ | |||
| បំរើព្រះបាទ | ព្រះបរមនាថ | អធិរាជចមចៅ | |
| ឲ្យសមឲ្យល្មម | នឹងក្សត្រានៅ | ឲ្យឡើងគាល់ហ្វៅ | |
| អ្នកជាអម្ចាស់។ | |||
| មួយនោះព្រះអង្គ | ក្សត្រាទ្រើសទ្រង់ | គ្រងផ្ទៃក្រោមក្រាស់ | |
| គួរមានមនោរម្យ | សុខសមសោមនស្ស | រៀនឲ្យច្បាស់លាស់ | |
| ត្រង់ច្បាប់នេះណា។ | |||
| ៥ | អស់មុខមន្រ្ដី | ដោយព្រះបាលី | នាសតិរាជា |
| បើមុខមន្រ្ដី | ពុំពិចារណា | នឹងក្សិណក្សត្រា | |
| ពុំលែងឡើយហោង។ | |||
| ត្យិតមុខមន្រ្ដី | សេនាបតី | ពុំដោយគន្លង | |
| លោភោចង់បាន | បំពានរាស្រ្ដផង | រាស្រ្ដរឹងក្ដៅហោង | |
| អង្គងឥតអាស្រ័យ។ | |||
| រាស្រ្ដដូចមច្ឆា | មន្រ្ដីសេនា | ដូចគង្គានៃ | |
| បើប្រែជាក្ដៅ | ក្រៃក្រៅវិស័យ | រាស្រ្ដរឹងកើតភ័យ | |
| អង្គឥតពុំនាក់។ | |||
| មន្រ្ដីយោធា | បីដូចព្យគ្ឃា | និងពស់ពភ្លាក់ | |
| រីអស់រាស្រ្ដផង | ចរចូលពឹងពាក់ | ក្សិណប្រែជាយក្ខ | |
| យង់ឥតករុណា។ | |||
| មួយកុបុត្ដំ | ទាសតិធនំ | បទបន្លែថា | |
| បើមានកូនកាច | កំណាចហើយណា | សឹងវិនាសប្រា | |
| កដគឺសណ្ដាន។ | |||
| ១០ | មួយកុភូមំ | នាសតិធនំ | វិនាសធនធាន |
| នៅភូមិអាក្រក់ | នោះនឹងកើតមាន | ព្យាធិបៀតប្រាណ | |
| ពិតពុំប្រពៃ។ | |||
| មួយកុគេហំ | នាសតិវិជំ | បន្លែនេះនៃ | |
| នៅផ្ទះអាក្រក់ | នឹងកើតហិនហៃ | ប្រាជ្ញាញាណញេយ្យ | |
| អាប់ឥតមង្គល។ | |||
| កើតកេរ្ដិ៍អាប់យស | ដោយនូវពាក្យមនុស្ស | គេដើរមកយល់ | |
| ហើយគេដឹងថា | ផ្ទះអាក្រក់សល់ | កើតអពមង្គល | |
| ដោយពាក្យគេថា។ | |||
| ឯសុមន្រ្ដី | ដោយអាថិបាលី | វុឌ្ឍិរាជា | |
| បើមុខមន្រ្ដី | មែនមានប្រាជ្ញា | ដឹងអស់អធ្យា | |
| ស្រ័យគ្រប់ប្រការ។ | |||
| តំរង់មហាក្សត្រ | សោយរាជសម្បត្ដិ | ក្សេមក្សាន្ដភពភារ | |
| អស់រាស្រ្ដមណ្ឌល | សកលបរិពារ | សឹងអស់រង្គាល | |
| ដល់តិចឡើយហោង។ | |||
| ១៥ | ឯសុបុត្ដំ | វុឌ្ឍិកុលំ | ថាបើកូនផង |
| មែនមានគំនិត | ល្អឥតឯហ្មង | សឹងចំរើនបង | |
| ប្អូនសាច់សន្ដាន។ | |||
| ឯសុភូមំ | វុឌ្ឍិធនំ | ថាទោះភូមិស្ថាន | |
| ល្អហើយនោះនឹង | ចំរើនធនធាន | សារពើសឹងបាន | |
| ដូចចិត្ដប្រាថ្នា។ | |||
| ឯសុគេហំ | វុឌ្ឍិវិជំ | ថានៅគ្រឹហា | |
| ល្អហើនោះនឹង | ចំរើនប្រាជ្ញា | សារពើប្រាថ្នា | |
| ពិតពុំកម្រ។ | |||
| ទោះអ្នកផងដើរ | គេសឹងសរសើរ | ថាផ្ទះនោះល្អ | |
| ចំរើនសួស្ដី | ចំរើនមាត់ម | នុស្សផងគេសរ | |
| សើរផ្ទះនោះនៃ។ | |||
| ច្បាប់នេះត្រកាល | សូមព្រះភូបាល | បរមក្សត្រិយ៍ថ្លៃ | |
| ទ្រង់ព្រះតំរិះ | ត្រិះដោយញាណញេយ្យ | ទុកក្នុងហរិទ័យ | |
| ជាច្បាប់ទៅហោង។ | |||
| ២០ | បពិត្រព្រះបាទ | ព្រះបរមនាថ | លើសលោកកន្លង |
| ជាតិជាអិសូរ | កំពូលរាស្រ្ដផង | ព្រះអង្គជាច្បង | |
| ឯងឥតផ្ទឹមដល់។ | |||
| យកព្រះប្រាជ្ញា | យកព្រះញាណថ្លា | ថ្លែងព្រះយោបល់ | |
| ត្រេកត្រិះតំរាប | អ្នកបាបកំហល់ | ឲ្យនីរព្យសន៍សល់ | |
| បានដូចប្រាថ្នា។ | |||
| ទុក្ខរាស្រ្ដទាំងឡាយ | ក្នុងក្រៅបន្ទាយ | សព្វព្រះមាត្រា | |
| ព្រះឱស្ឋបណ្ដាំ | ទុកលើសិរសា | ទំងន់អាជ្ញា | |
| លើរាជមន្រ្ដី។ | |||
| បពិត្រមហារាជ | ទ្រើសទ្រង់អំណាច | ចេស្ដារិទ្ធី | |
| អញ្ជើញស្ដេចស្ដាប់ | ជាច្បាប់គម្ពីរ | សព្វព្រះសំភី | |
| ថ្កល់ថ្កើងចំពោះ។ | |||
| បីៗអសារ | បីៗឥតការ | បីៗសូន្យសោះ | |
| ម្ដេចហៅអសារ | ឥតការដូច្នោះ | ម្ដេចហៅសូន្យសោះ | |
| ទេទៅឥតត្រើយ។ | |||
| ២៥ | នាហៅអសារ | មានទ្រព្យឥតការ | ពុំធ្វើបុណ្យឡើយ |
| ពុំសងគុណគេ | អ្នកឯទៀតឡើយ | ញាតិឯងជាត្រើយ | |
| ពិតពុំស្រោចស្រង់។ | |||
| នាហៅអសារ | មានទ្រព្យឥតការ | ពុំធ្វើបុណ្យឡើយ | |
| ពុំសងគុណគេ | អ្នកឯទៀតឡើយ | ញាតិឯជាត្រើយ | |
| ពិតពុំស្រោចស្រង់។ | |||
| នាហៅឥតការ | ចាំសីលាចារ | មោះឥតពាក្យត្រង់ | |
| ចិត្ដចង់បានបុណ្យ | ពុំប្រណិប័តន៍សង្ឃ | ចង់យសបានអង្គ | |
| ពិតពុំឧស្សាហ៍។ | |||
| នាហៅសូន្យសោះ | លឺធម៌ពិរោះ | ពុំស្ដាប់ធម្មា | |
| ពុំធ្វើបរិសុទ្ធ។ | |||
| បីផ្គង់ស្នេហា | បីផ្គង់ភរិយា | បីៗផ្គង់បុត្រ | |
| ម្ដេចហៅស្នេហា | ភរិយាបរិសុទ្ធ | ម្ដេចហៅផ្គង់បុត្រ | |
| អស់ន័យនេះផង។ | |||
| នាផ្គង់ស្នេហា | រសគាប់ពិសា | កុំភ្លេចឡើយហោង | |
| សំណេះសំណួរ | សាកសួរស្នេហ៍ស្នង | ឧត្យាតនេះហោង | |
| ពុំបង់ឡើយនៃ។ | |||
| ៣០ | នាផ្គង់ភរិយា | រណ្ដាប់គ្រីហា | ខ្ជាប់ខ្ជួនប្រពៃ |
| ទោះទ្រព្យរបស់ | អំរស់ទុកដៃ | រក្សាសំចៃ | |
| ពុំធ្លោយឡើយណា។ | |||
| នាហៅផ្គង់បុត្រ | ប្រពៃបរិសុទ្ធ | ឲ្យរៀនសាស្រ្ដា | |
| សិល្បសារពើគាប់ | ជាច្បាប់អាត្មា | អរឲ្យភរិយា | |
| ដូចដោយចិត្ដថ្វាត់។ | |||
| បីៗហិនល័ក្ខណ៍ | បីៗហិនស័ក្ដិ | ហិនសួស្ដីថ្វាត់ | |
| ម្ដេចហៅហិនល័ក្ខណ៍ | ហិនស័ក្ដិបង់បាត់ | ហិនសូន្យទៀងទាត់ | |
| ន័យនេះសោតហោង។ | |||
| នាហិនលក្ខណា | សរសើរអាត្មា | ឯងចេះកន្លង | |
| ពោលឥតគេស្ដាប់ | សូរស័ព្ទសាសង | ចូលស្ថានអ្នកផង | |
| ឥតគេស្រដី។ | |||
| នាហៅហិនល័ក្ខណ៍ | ស័ព្ទគេលឺជាក់ | ឥតស័ព្ទភេរី | |
| មានមហាក្សត្រា | ឥតមានក្សត្រី | មានរាជធានី | |
| ហើយគ្មានបន្ទាយ។ | |||
| ៣៥ | នាហិនសួស្ដី | ល័ក្ខណ៍ផ្ទះអប្រិយ | ភូមិសោតរំសាយ |
| ស័ក្ដិសឹងពុំជា | យាត្រាទៀតឆ្ងាយ | និមិត្ដស្កុនកាយ | |
| អង្គឲ្យអប្រិយ។ | |||
| បីៗបាត់ស្និទ្ធ | បីៗបាត់មិត្ដ | បីបាត់ពន្លឺ | |
| ម្ដេចហៅបាត់ស្និទ្ធ | បាត់មិត្ដមេត្រី | ពន្លឺរស្មី | |
| បាត់បង់នោះណ៎ា។ | |||
| នាហៅបាត់ស្និទ្ធ | ពោលពាក្យសុខចិត្ដ | ខ្សឹបខ្សៀវជេរថា | |
| ធ្វើមុខអាក្រក់ | កុហកជាសា | ហេតុនោះលោកថា | |
| បាត់ស្និទ្ធពុំមាន។ | |||
| វិន័យបាត់មិត្ដ | ពោលពាក្យពុំគិត | សត្យាសងសាន | |
| នាស្ថានលំនៅ | ពុំទៅមកថ្កាន | ខ្ចីទ្រព្យបង្ខាន | |
| មុខពុំឲ្យយល់។ | |||
| នាបាត់ពន្លឺ | ភ្នែកពិតពុំភ្លឺ | ពុំយល់បរិបូណ៌ | |
| ឥតសាច់ឥតញាតិ | ស្ដាប់ស័ព្ទស្ដាប់សូរ | ពិតពុំបរិបូណ៌ | |
| វិញ្ញាណឯងអាច។ | |||
| ៤០ | បីបាត់ខុនណាង | បីៗបាត់ជាង | បីៗបាត់ប្រាជ្ញ |
| ទាំងបីនេះណ៎ា។ | |||
| នាហៅបាត់ខុន | ណាងនេះជាមុន | ស្រីមានលក្ខណា | |
| ពុំស្ដាប់អម្ជាស់ | យប់ថ្ងៃឡើយណ៎ា | ខ្លួនចាស់ព្រឹទ្ធា | |
| ស្រដីឡេះឡោះ។ | |||
| រីបាត់ជាងជាតិ | ធ្វើការឥតខ្នាត | ពុំស្រេចការនោះ | |
| វាតែងឲ្យឃ្លាត | នឹងខ្នាតសូន្យសោះ | ពុំត្រូវចំពោះ | |
| នឹងក្បួនច្បាប់ឡើយ។ | |||
| នាបាត់ប្រាជ្ញប្រុះ | កាលជុំនុំនោះ | ស្ងៀមស្ងាត់ព្រងើយ | |
| ពាក្យពុំស្រដី | តិរ្ថិយឥតត្រើយ | ពុំសេពគប់ឡើយ | |
| មារយាទអប្រិយ។ | |||
| បីៗបានរស | បីៗសប្បុរស | បីៗពន្លឺ | |
| ម្ដេចហៅមានរស | សប្បុរសមេត្រី | ពន្លឺរស្មី | |
| ចាយចែងចរចា។ | |||
| ៤៥ | ទោះមានរសកាលណា | សេពសោយអាហារ | មានរសពិសា |
| អ្នកមានសប្បុរស | កបរសវាចា | មែនមានភរិយា | |
| មារយាទប្រពៃ។ | |||
| រីសប្បុឫា | ប្រកបលក្ខណា | មានធម៌សោតនៃ | |
| ស្រដីនូវអាថ៌ | ជាធម៌ឈ្លាសវៃ | គាល់អម្ចាស់ថ្លៃ | |
| មានពិចារណា។ | |||
| រឺពន្លឺនោះ | កាលហូបបាយឆ្ពោះ | ទៀងទើបភោក្ដា | |
| ពោលពាក្យនូវអ្នក | មានព្រះប្រាជ្ញា | ប្រកបភរិយា | |
| ប្រណិប័តន៍សព្វកាល។ | |||
| បីៗហិនហោច | បីៗស្រមោច | បីៗសាធារណ៍ | |
| ម្ដេចហៅហិនហោច | ស្រមោចឥតការ | ម្ដេចហៅសាធរណ៍ | |
| ស្រេចស្រាយចេញហោង។ | |||
| នាហៅហិនហោច | អសោអសោចិ៍ | ខ្លួនខ្លៅធ្វើឆ្គង | |
| គប់នូវអ្នកផឹក | ប្រមឹកស្រាផង | ប្រពន្ធសោតហោង | |
| ស្រដីមាយា។ | |||
| ៥០ | នាហៅស្រមោច | ត្រមោលកណ្ដោច | កណ្ដែងកំព្រា |
| ឯងមានរបៀប | ឥតប្រៀបអ្នកណា | ឥតបុត្រស្ងួតភ្ងា | |
| ត្រមោចសោតសល់។ | |||
| នាហៅសាធារណ៍ | មានព្រៀងឥតការ | បំបែកកិច្ចកល | |
| ប្រពន្ធឫ្សា | អាត្មាទុព៌ល | រឹងព្រួតបំណុល | |
| លើខ្លួនទៀតកូវ។ | |||
| បីៗសាមាន្យ | បីអន្ដរធាន | បីៗអាស្រូវ | |
| ម្ដេចហៅសាមាន្យ | អន្ដរធានកូវ | ម្ដេចហៅអាស្រូវ | |
| ពាក្យនេះលោកថា។ | |||
| នាហៅសាមាន្យ | សង់ផ្ទះនាស្ថាន | ទៀបផ្សារពុំជា | |
| គប់នូវអ្នកពាល | សាធារណ៍មោហា | ប្រពន្ធនោះណ៎ា | |
| ច្រើនបំណុលនៅ។ | |||
| រីអន្ដរធាន | សង់ផ្ទះនាស្ថាន | នោះនៅជិតផ្លូវ | |
| ខ្លួនរែងអប្រិយ | មានក្ដីអាស្រូវ | ប្រពន្ធនោះកូវ | |
| ប្រមឹកស្រាផង។ | |||
| ៥៥ | នាហៅអាស្រូវ | សង់ផ្ទះជិតផ្លូវ | ធ្លានោះសោតហោង |
| ម៉ែក្មេកពុំជា | មាត់រឹងកន្លង | ប្រពន្ធនោះហោង | |
| គេលែងទៀតខ្មី។ | |||
| បីៗបរលោក | បីៗពុំថោក | បីៗលោកិយ | |
| ម្ដេចហៅបរលោក | ពុំថោកនោះក្ដី | ម្ដេចហៅលោកិយ | |
| គួរដឹងសោះសា។ | |||
| នាហៅបរលោក | រកគ្រូនាលោក | ដ៍មានប្រាជ្ញា | |
| ខ្លួនសោតពុំខ្ជិល | ចាំសីលភាវនា | ចិត្ដថ្លាសទ្ធា | |
| ពុំដែលដាច់ឡើយ។ | |||
| នោះហៅពុំថោក | រក្សាប្រាណលោក | ដំណឹងខ្លួនហើយ | |
| អង្គុយខ្ពង់ខ្ពស់ | ថ្កើងយសជាត្រើយ | ភរិយាគាប់ហើយ | |
| ត្រកូលថ្លៃផង។ | |||
| នាហៅលោកិយ | ពុំយល់ឯងក្ដី | មានច្បាប់សោតហោង | |
| ពាក្យពោលសត្យា | ចរចាឥតហ្មង | ពាក្យពីរោះផង | |
| សាន្ដសមសាទរ។ | |||
| ៦០ | បីៗប្រាសលោក | បីៗថយថោក | ប្រាសលោកុត្ដរ |
| ម្ដេចហៅប្រាសលោក | ថយថោកពុំប- | រិបូណ៌លោកុត្ដរ | |
| ឲ្យពិចារណា។ | |||
| នាហៅប្រាសលោក | ស្រដីថយថោក | ពាក្យនោះពុំជា | |
| ខ្លួនឯងតំអឹង | ពាក្យរឹងមហិមា | យល់ចាស់ព្រឹទ្ធា | |
| ពិតពុំប្រណិប័តន៍។ | |||
| ថោកប្រាណពេកណា | ទុរយសអសារ | អង្គុយថយក្ដាត់ | |
| អាហារថយផ្ចង់ | បំរុងពីមាត់ | នេះហោងលោកកាត់ | |
| ហៅថយថោកហោង។ | |||
| រីប្រាសលោកកូវ | គួរនោះពុំត្រូវ | ដោយធម៌ទំនង | |
| យល់សង្ឃឥតចិត្ដ | ប្រណិប័តន៍សង្ឃផង | សីលទាននោះហោង | |
| ពុំស្គាល់ឡើយណា។ | |||
| មានតែបំបាត់ | ជីវិតសព្វសត្វ | ឥតមានមេត្តា | |
| ហៅប្រាសលោកកូវ | គួរនៅឯណា | មានពន្ធបីប្រ- | |
| ការអកុសល។ | |||
| ៦៥ | ព្រះអង្គមហាក្សត្រិយ៍ | សោយរាជ្យសម្បត្ដិ | គ្រងរាជ្យមណ្ឌល |
| រើសរកសេនា | ឲ្យជាសុខពល | ហើយនឹងដំកល់ | |
| ស្នងព្រះនេត្រន័យន៍។ | |||
| ក្រឡាពាសធំ | ជាមេកងជុំ | ការសង្រ្គាមជ័យ | |
| ស្រាល់រកអ្នកណា | ចេះអធ្យាស្រ័យ | មានប្រាជ្ញាវៃ | |
| ស្គាល់គ្រប់រាជការ។ | |||
| ស្គាល់ទោសស្គាល់គុណ | ស្គាល់ក្រោយស្គាល់មុន | ដើមចុងកណ្ដាល | |
| ស្គាល់បាបស្គាល់បុណ្យ | ស្គាល់ធ្ងន់ស្គាល់ស្រាល | ស្គាល់ប្រាជ្ញស្គាល់ពាល | |
| ស្គាល់ខ្លាចស្គាល់ហ៊ាន។ | |||
| ស្គាល់តិចស្គាល់ច្រើន | សង្វាតក្រវើន | ស្គាត់អត់ស្គាល់ឃ្លាន | |
| ស្គាល់វៀចស្គាល់ត្រង់ | ស្គាល់ភូតស្គាល់មាន | ស្គាល់ដីស្គាល់ដែន | |
| ស្គាល់ព្រៃស្គាល់ត្រាញ់។ | |||
| ស្គាល់គាប់ស្គាល់ខុស | ស្គាល់ស្លាប់ស្គាល់រស់ | ស្គាល់ឈ្នះស្គាល់ចាញ់ | |
| ស្គាល់បាញ់ស្គាល់បោះ | ស្គាល់ដោះស្គាល់ដេញ | ស្គាល់ចូលស្គាល់ចេញ | |
| ស្គាល់បាត់ស្គាល់មាន។ | |||
| ៧០ | ស្គាល់តឹងស្គាល់ធូរ | ស្គាល់ឆាប់ស្គាល់យូរ | ស្គាល់ហូលស្គាល់ខៀន |
| ស្គាល់ដើរស្គាល់ដេក | ស្គាល់ស្រេកស្គាល់ឃ្លាន | ស្គាល់បង់ស្គាល់បាន | |
| ស្គាល់មានស្គាល់ខ្សត់។ | |||
| បើនមានកង្វល់ | កលិយុគមកដល់ | គេប្រាប់ប្រាកដ | |
| បាកុំឆោតឆ្ងល់ | វិលវល់រន្ធត់ | កុំផ្សូរយូររត់ | |
| តំអក់តំអឹង។ | |||
| កុំច្រើនវង្វេង | ងងោងងងេង | មមីមមមឹង | |
| កុំច្រើនប្រទូស្ដ | រឹងរូសរបឹង | កុំខ្ជិលរំពឹង | |
| តែងដែកនិន្ទ្រា។ | |||
| កុំលោភចង់បាន | ទ្រព្យគេបំពាន | ពន្លឹកសោះសា | |
| កុំរៀនកំណាញ់ | ស្វិតស្វាញឫ្សា | ពុំស្គាល់កាចជា | |
| ពាក្យពេចន៍ទ្រគោះ។ | |||
| កុំលេងជាល្បែង | រំពឹងយល់ឈ្វេង | ពាក្យពុំពិរោះ | |
| ស្រដីឲ្យដាច់ | ឲ្យស្រេចឲ្យស្មោះ | កុំធ្វើឡេះឡោះ | |
| សសោះអន្ទង។ | |||
| ៧៥ | កុំធ្វើហេងហាង | កុំអួតកុំអាង | ខុសក្ដីបំណង |
| កុំច្រើនក្រអែស | ប្រហែសលេងលង | ឲ្យរៀនត្រងរង | |
| នូវក្ដីកំណត់។ | |||
| អ្នកណាអាចស្គាល់ | អាចដឹងអស់អាថិ | ជាក់ជាងប្រាកដ | |
| ធ្វើការសង្គ្រាម | ព្យាយាមចំហុត | លឺកេរ្ដិ៍ប្រាកដ | |
| ដូចព្រះរាមា។ | |||
| ស្ដេចផ្ចាញ់អសុរ | អស់ឥតសំណល់ | ដល់មួយឡើយណា | |
| បើមានសណ្ដាប់ | ក្រមច្បាប់សាស្រ្ដា | ទុកអង្គអាត្មា | |
| ទីទៃគ្រប់ប្រាណ។ | |||
| រីច្បាប់នេះណា | បើអ្នកឯណា | យកទុកឲ្យបាន | |
| ក្នុងអង្គអាត្មា | ជាសណ្ដាប់ប្រាណ | អ្នកនោះនឹងបាន | |
| ជាអង្គអ្នកប្រាជ្ញ។ | |||
| បើអ្នកឯណា | បានមើលអក្ខរា | ថាឲ្យស្រួលស្រេច | |
| ជួយជួសសេចក្ដី | អស់អាថ៌សេចគ្រេច | ឲ្យទានបន្ដិច | |
| កុំសើចឡើយហោង។ | |||
| ៨០ | ជួយកែឲ្យត្រូវ | តំរង់តំរូវ | ដោយនូវគន្លង |
| ជាច្បាប់បុរាណ | ពិតពីព្រេងហោង | ឲ្យត្រូវបំណង | |
| ព្រេងព្រឹទ្ធបុរាណ។ | |||
| សេចក្ដីនេះណា | និទានអស់អាថិ | ចប់បរិបូណ៌បាន | |
| នេះហោងជាច្បាប់ | សណ្ដាប់គ្រប់ប្រាណ | ឲ្យឱវាទទាន | |
| និដ្ឋិតំចប់ហោង។ | |||
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
ច្បាប់ត្រីនេតិ
ចំណាត់ថ្នាក់អត្ថបទ
កំណាព្យ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment