
ឧទាហរណ៍មួយនៃការសាងផ្លូវបម្រុង៖ លោក សុខ ជាបុគ្គលិកឆ្នើមម្នាក់របស់ក្រុមហ៊ុននាំចេញនាំចូល។ គាត់ទទួលបន្ទុកផ្នែកឃ្លាំង និងជាអ្នករកទីតាំងជួលឃ្លាំងសម្រាប់ស្តុកទុកទំនិញរបស់ក្រុមហ៊ុន ។ តាមរយៈបទពិសោធន៍ការងារយូរឆ្នាំ លោក សុខ អាចរកបានឃ្លាំងជួលបានត្រឹមតែរយៈពេលមួយប៉ប្រិចភ្លែក ពោលគឺគ្រាន់តែចុចទូរស័ព្ទទៅមិត្តពីរឬបីនាក់គាត់អាចរកបាន ទីតាំងជួលឃ្លាំងដ៏ល្អភ្លាម។ ចៅហ្វាយនាយតែងទុកចិត្តនិងប្រគល់ការងារសំខាន់ៗឲ្យគាត់កាន់ជា និច្ច។ ថ្ងៃមួយជាភព្វសំណាងមិនល្អ លោក សុខ ស្ទើរតែត្រូវបានបញ្ឈប់ពីការងារដោយសារទំនាស់ពាក្យសំដីអំពីរឿង កំប៉ិចកំប៉ុកជាមួយចៅហ្វាយនាយ។ រឿងមួយនេះធ្វើឲ្យ គាត់ភ្នាក់ខ្លួនព្រឺត ហើយចោទសួរខ្លួនឯងថាប្រសិនបើគ្មានការងារសព្វថ្ងៃនេះទេ តើខ្ញុំបានប្រភពចំណូលមកពីណាចិញ្ចឹមជីវិត។ គាត់ ចាប់ផ្តើមមើលឃើញថាជីវិតហាក់ស្ថិតនៅក្រោមអំណាចរបស់ការងារដែលជា ប្រភពចំណូលតែមួយគត់។ ស្រាប់តែភ្លាមនោះហាក់ដូចជាមានអ្វីម្យ៉ាងមកបណ្តាចិត្តគាត់ថា ហេតុអ្វីត្រូវពឹងតែលើចំណូលមួយប្រភព ហេតុមិនព្រមបង្កើតចំណូលពីប្រភពផ្សេងទៀត ។ អស់រយៈពេលពេញមួយសប្តាហ៍គាត់ព្យាយាមស្វែងរកវិធីថ្មីបង្កើតចំណូល។ ទីបំផុតគាត់រកឃើញថា គាត់អាចរកចំណូលពីវិស័យអចលនទ្រព្យបានដោយឆ្លៀតពេលធ្វើនៅចុង សប្តាហ៍ ព្រោះគាត់ស្គាល់គេឯងច្រើនកាលពីពេលស្វែងរកឃ្លាំងស្តុកទំនិញ។ ចាប់ពីពេលនោះមក គាត់តែងពង្រឹងបណ្តាញទំនាក់ទំនងផ្នែកអចលនទ្រព្យ និងចំណាយពេលរៀងរាល់ចុងសប្តាហ៍ធ្វើជាឈ្នួញកណ្តាលនាំអ្នកទិញទៅ ជួបអ្នកលក់។ ត្រឹមតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ កម្រៃដែលបានមកពីសេវាកម្មចុងសប្តាហ៍ មានបរិមាណច្រើនជាងប្រាក់ខែនៅក្រុមហ៊ុននាំចេញនាំចូលពីរដង។ លោក សុខ នៅតែបន្តស្វែងរកប្រភពចំណូលថ្មីៗបន្ថែមទៀតពីលើការងារនិង សេវាកម្មបច្ចុប្បន្ន។ គាត់គ្មានភ័យព្រួយអ្វីបន្តិចសោះថាការងារនៅក្រុមហ៊ុននាំចេញនាំ ចូលនឹងមានស្ថេរភាពឬអត់ ពីព្រោះគាត់បានសាងផ្លូវថ្មីមួយទុកសម្រាប់ដើររួចជាស្រេចទៅហើយ។
គ្រប់កាលៈទេសៈ គេត្រូវបង្កើតផ្លូវយ៉ាងហោចណាស់ពីរសម្រាប់ខ្លួនឯង។
No comments:
Post a Comment