Tuesday, January 19, 2016

មូលហេតុខ្មោចសង្កត់ ពន្យល់តាមបែបវិទ្យាសាស្ត្រ

មនុស្សម្នាក់កំពុងតែដេក ស្រាប់តែឃើញខ្មោច ព្រាយ បិសាចមួយហោះ ស្ទុងមកគ្របពីលើប្រឹងកម្រើកដៃជើងយ៉ាងណាក៏កម្រើកមិនរួចដែរ ស្រែកក៏ស្រែកមិនចេញ នេះហើយហៅថា ខ្មោចសង្កត់នោះ។ តើនេះមកពីខ្មោច មែនទែនឬយ៉ាងណា?
តាមប្រភពពីគេហទំព័របរទេសមួយដែលបកប្រែជាភាសាខ្មែរដោយ dahlina បានបង្ហាញថា អ្នកវិទ្យាសាស្ត្រ បានចែកដំណេករបស់មនុស្សជាពីរប្រភេទ គឺដំណេកវគ្គចលនាភ្នែកលឿន និងដំណេកវគ្គចលនាភ្នែកយឺត (មានបីដំណាក់កាល)។ ក្នុងពេលយើងដេកពេញមួយយប់ដំណាក់កាលដំណេក ប្រព្រឹត្តទៅតាមចុះឡើង។
ដំណេកវគ្គចលនាភ្នែកយឺត ក្នុងដំណាក់កាលទី១ គេហៅថា ដំណាក់កាលងងុយដេក យើងអាចជួបប្រទះនូវបាតុភូទ​យល់​សប្តិ​ដឹង​ខ្លួន (ក្នុងយល់សប្តិដឹងថា ខ្លួនឯងកំពុងយលសប្តិ), មមើល, មានអារម្មណ៍ថា ព្រលឹងហោះចេញពីខ្លួនប្រាណ និងកម្រើកដៃជើងមិនរួច។ ក្នុងដំណាក់កាលនេះមនុស្សយើងចាប់ផ្ដើមបាត់បង់ ការបញ្ជាទៅលើសាច់ដុំ និងបាត់បង់​ការ⁣​ទាក់⁣​​ទង​⁣ជា⁣​មួយ⁣​ពិភព⁣​នៅ​ជុំវិញ។
ដំណេកវគ្គចលនាភ្នែកយឺត ក្នុងដំណាក់កាលទី២ ដំណាក់កាលនេះមានប្រមាណជា ​៤៥ ទៅ ៥៥% នៃរយៈពេលដេកសរុប សាច់ដុំកាន់តែចុះខ្សោយទៅហើយ យើងបាត់បង់ស្មារតីទាំងស្រុង។
ដំណេកវគ្គចលនាភ្នែកយឺត ក្នុងដំណាក់កាលទី៣ ដំណាក់កាលយល់សប្តិអាក្រក់ មមើលនិយាយ មមើលដើរ និង​ដេក​នោម​ដាក់​ខោ​បាន​កើត​ឡើង។
ដំណេកវគ្គចលនាភ្នែកលឿន៖ មានប្រមាណជា ២០%–២៥% នៃដំណេក ភ្នែករបស់មនុស្សមានចលនាចុះឡើងលឿនខុសពីធម្មតា ហើយក្នុងដំណាក់កាលនេះ ហើយដែលយើងចងចាំបានភាគច្រើននៃសុបិនរបស់យើង។ ក្នុងដំណាក់កាលនេះ សាច់ដុំបានបាត់បង់កម្លាំង ឬខ្វិនទាំងស្រុង។ ភាពខ្វិននេះ ប្រហែលជាការចាំ បាច់មួយ ដើម្បីការពាររាងកាយកុំឱ្យមានរបួស ព្រោះបើមិនអ៊ីចឹងទេអវៈយវៈរបស់យើងអាចរើបម្រះក្នុងពេលយល់សប្តិច្បាស់ៗ បែបនោះដែលកើតឡើងក្នុងដំណាក់កាលនេះ។ ដំណាក់កាលនេះ កើតឡើងនៅមុនពេលយើងភ្ញាក់ដឹងខ្លួនឡើងវិញបន្តិច ដោយធ្វើឲ្យមនុស្សយើងមិនអាចកម្រើកដៃជើងបានទាំងស្រុង។
តាមជំនឿប្រជាជនខ្មែរមួយចំនួនបានចាត់ទុកថានេះជាខ្មោចសង្កត់ពិតមែន ដោយសារនៅកន្លែងដែលកំពុងដេក មានខ្មោច ព្រាយបិសាចស្ថិតនៅ ឬប្រហែលជាធ្វើខុសចំពោះជីដូនជីតា ទើបបានរៀបចំពិធីសែនប្រេន ដើម្បីសុំសេចក្តីសុខសប្បាយ។

No comments:

Post a Comment