
១.មនុស្សទូទៅច្រើនខ្ជិលមិនចង់ទទួលកិច្ចការដែលថ្នាក់លើដាក់ឲ្យ ទេ។ ការប្រកែកមិនព្រមទទួលធ្វើការណាមួយ ពុំមែនជារឿងល្អប៉ុន្មានទេ។ ប៉ុន្តែបើគេពិតជាចង់ប្រកែកមិនព្រមទទួលគេត្រូវថ្លឹងថ្លែង ការងារជាមុនសិន គឺប្រកែកតែកិច្ចការណាដែលមើលទៅអាចប្រកែកតែប៉ុណ្ណោះ(មិនមែន ជាការងារស្នូល)។ ប៉ុន្តែចំពោះកិច្ចការណាដែលមិនអាចប្រកែកបាន(កិច្ចការស្នូល) គេគួរស្ទុះស្ទាទទួលយកភ្លាម ធ្វើហាក់ដូចជាពេញចិត្តចង់ទទួលយកណាស់ (ព្រោះអ្នកដឹងរួចជាស្រេចទោះបីចង់ឬមិនចង់អ្នកគង់តែត្រូវធ្វើ ដដែល)។ ធ្វើបែបនេះ ចៅហ្វាយនាយពិតជាពេញចិត្តជាក់ជាពុំខាន។ នៅពេលដែលចៅហ្វាយពេញចិត្តហើយ គាត់នឹងមានចិត្តអនុគ្រោះច្រើន។
២. គ្រប់កិច្ចការដែលអ្នកទទួលថាធ្វើហើយ ចូរចំណាយពេលធ្វើឲ្យចប់ចុងចប់ដើម បើទោះបីជាអ្នកខ្ជិលមិនចង់ធ្វើក៏ដោយ។ ចូរគិតថា បំណាច់នឹងទទួលធ្វើកិច្ចការនេះទៅហើយ គួរធ្វើឲ្យល្អបំផុតតាមដែលអាចទៅបាន ព្រោះចង់មិនចង់ក៏ចំណាយពេលវេលាដើម្បីវាទៅហើយ បើមិនខំធ្វើឲ្យល្អ នាំឲ្យខាតទាំងពេល ខាតទាំងកេរ្តិ៍ឈ្មោះ។
៣. រៀងរាល់ថ្ងៃចូរដាស់តឿនខ្លួនឯងថា ខ្ជិលក៏ខ្ជិលចោះ+ តែការងារត្រូវតែឈានមុខគេជានិច្ច។
No comments:
Post a Comment