Sunday, January 3, 2016

វិធីសាស្ត្រ​៦ចំណុច បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ជា​ក្រុម



ការងារ ​ជាក្រុម​ទាមទារ​​មិន​មែន​ងាយ​ស្រួល​ដូច​ការងារ​បុគ្គល​ទេ​។ វា​ទាម​ទារ​នូវ​ការសហការ​ ការ​យោគ​យល់​ និង​ការគ្រប់​គ្រង​ដឹក​នាំ​។ ដើម្បី​ឲ្យ​ការងារ​ជា​ក្រុម​ទទួល​បាន​ជោគ​ជ័យ​គេ​គួរ​ពិចារណា​នូវ​ចំនុច​ដូច ​ខាង​ក្រោម​៖

១. មេក្រុម​ត្រូវ​យល់​ច្បាស់​ពី​ខ្លួន​ឯង​ ពី​របៀប​ធ្វើ​ការ​របស់​ខ្លួន និង​ត្រូវ​ដឹង​ថា​ការ​គ្រប់​គ្រង​ដឹក​នាំ​របស់​ខ្លួន​ជះ​ឥទ្ធិពល​យ៉ាង​ដូច​ ម្តេច​ខ្លះ​ចំពោះ​កូន​ក្រុម​។ មេ​ក្រុម​ត្រូវ​មាន​ចរិត​ជា​អ្នក​ដឹក​នាំ និង ចេះ​បត់​បែន​។

២. មេ​ក្រុម​ត្រូវចំណាយ​ពេល​ជាមួយ​កូន​ក្រុម និង ​ស្វែង​យល់​ពី​ពួក​គេ​ឲ្យ​បាន​ច្បាស់។ កូន​ក្រុម​ម្នាក់​ៗ​សុទ្ធ​តែ​ជា​ចំណែក​មិន​អាច​ខ្វះ​បាន​ ដែល​ជួយ​ដល់​ជោគ​ជ័យ​ ក្រុម​ទាំង​មូល។

៣. កំណត់​តួនាទី​និង​ការ​ទទួល​ខុសត្រូវ​ឲ្យ​បាន​ច្បាស់​លាស់​ ៖ នេះ​ជា​ដំណាក់​កាល​ដ៏​លំបាក​មួយ​ ព្រោះ​ថា​ការ​ចាត់ភារកិច្ច​ឲ្យ​ត្រូវ​តាម​ជំនាញ​ និង​សម​តាម​បំណង​របស់​សមាជិក​ក្រុម​ម្នាក់​ៗ​ពុំ​មែន​ជា​រឿង​សាមញ្ញ​ទេ។ ការ​រៀបចំ​តួនាទី​និង​ការ​ទទួល​ខុសត្រូវ​បាន​ល្អ​ នឹង​នាំ​ឲ្យ​ក្រុម​សាមគ្គី​ បង្កើត​បាន​ជា​កម្លាំង​រួម​ផ្តុំ​នៃ​ចំណេះ​ជំនាញ​ខុស​ៗ​គ្នា​ ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ។

៤. ទទួល​យក​មតិ​ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​មតិ​កែ​លំអ

៥. ទទួល​ស្គាល់​ស្នាដៃ​និង​ផ្តល់​រង្វាន់​៖ នេះ​ជា​ការលើក​ទឹក​ចិត្ត​មួយ​ធ្វើ​ឲ្យក្រុម​កាន់​តែ​ពេញ​ចិត្ត​នឹងការ​ងារ និង​កាន់​តែ​មាន​កម្លាំង​ធ្វើការ។

៦. អបអរ​ជោគជ័យរួម​គ្នា​

No comments:

Post a Comment