Tuesday, January 19, 2016

ជាមួយ Tweak មួយនេះ​យើង​អាច​ដោះ​សោរ iPhone បាន​នៅ​ពេល​អេក្រង់​ងងឹត ដោយ​មិន​បាច់​ចុច​ប៊ូតុង Power


ជាទូទៅដើម្បីដោះសោរ iPhone ដោយ​ស្គ្រេន​ម្រាម​ដៃ គឺ​យើង​ត្រូវ​ចុច​ប៊ូតុង Power សិន​ទើប​អាច​ស្គ្រេន​ដោះ​សោរ​បាន តែ​សម្រាប់​ថ្ងៃ​នេះដែរ ខេមបូ នឹង​បង្ហាញ​អ្នក​នូវ Tweak មួយ​ដែល​អាច​អោយ​យើង​ដោះ​សោរ iPhone បាន​នៅ​ពេល​អេក្រង់​ងងឹត ដោយមិនបាច់ចុចប៊ូតុង Power។
covers
សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ iPhone ដែលមានទ្រនាប់ស្គ្រេនម្រាមដៃ ចាប់ពី iPhone 5S ឡើងទៅ ប្រាដកជាពេញចិត្តនឹង Tweak មួយនេះ។ ហើយ Tweak នេះមានឈ្មោះថា Instant Touch ID។
តម្រូវការ
  • iPhone ដែលដំណើរការដោយ iOS 9, iOS 9.0.1 និង iOS 9.0.2 ដែលបាន Jailbreak រួចជាស្រេច
ដើម្បីដំឡើង Tweak មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
  • ចូលទៅកាន់ Cydia > Add Source មួយដែលមានឈ្មោះថា “repo.biteyourapple.net
  • បន្ទាប់ពី Add Source រួច ត្រង់កន្លែង Search > វាយពាក្យ InstantTouchID > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard ជាការស្រេចតែម្តង
1
បញ្ជាក់៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ បើសិន​ជាអ្នកធ្វើខុស​ពី​ការ​បង្ហាញខាងលើ ឬជួបបញ្ហាជាយថាហេតុដែលកើតឡើងដោយការច្រលំរបស់អ្នក យើងមិន​ទទួល​ខុស​ត្រូវ​ជាដាច់ខាត។
គួរបញ្ជាក់ផងដែរថា Tweak នេះអាចធ្វើអោយទូរស័ព្ទរបស់ស៊ីថ្មបន្តិច ប៉ុន្តែបើអ្នកធុញទ្រាន់​នឹងការ​ចុច​ប៊ូតុង Power​ ដើម្បីស្រ្គេនម្រាមដៃ អ្នកនឹងពេញចិត្តជាមួយវា ធ្វើអោយយើងដោះសោរ​ទូរស័ព្ទបាន​រហ័ស​។

No comments:

Post a Comment