សូក្រាត
(SOCRATE) កើតនៅក្នុងឆ្នាំ ៤៦៩ មុន គ.ស. ក្នុងតំបន់អូឡាំព្យ៉ាដ ទីក្រុងអាតែននៃប្រទេសក្រិចគឺកើតក្រោយ
សង្រាមនៅសាឡាមីន ១០ ឆ្នាំ
។ គាត់បានទទួលមរណកាលនៅឆ្នាំ ៣៩៩ មុន គ.ស. ក្នុងតំបន់អូឡាំព្យ៉ាដ ទីក្រុងអាតែន ក្នុងជន្មាយុ ៧០ ឆ្នាំ ។
សូក្រាត គឺជាទស្សនវិទូម្នាក់ដែលប្រកបដោយបញ្ញាវាងវៃ
និងឈ្លាវឆ្លាត ព្រមទាំងមានជីវិតពោរ ពេញ ទៅដោយសីលធម៌ជាងគេបំផុត ។ ឪពុកឈ្មោះ សូប្រូស៊ីន ដែលមានមុខរបរជាជាងចម្លាក់ថ្ម មា្តយ
ឈ្មោះ ហ្វារ៉ាណែត មានមុខរបរជាឆ្មប ។ ដូច្នេះហើយ បានជាសូក្រាតតែងនិ យាយថា «ម្តាយខ្ញុំជាឆ្មបសំរាលកូន ឯខ្ញុំជាឆ្មបសំរាយគំនិត» ។
លក្ខណៈទូទៅរបស់សូក្រាត
លោកសូក្រាត (៤៦៩-៣៩៩)
មុន គ.ស. គាត់បានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែលសំខាន់
និងល្បី ល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក ។គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន
ដែលគ្រង ប្រទេសខ្លួននាពេលនោះ តាមរបបប្រជាធិបតេយ្យបែបផ្ទាល់បានចោទប្រកាន់គាត់ថាគាត់មិន
បាន គោរពដល់ព្រះរបស់ទីក្រុង នាសម័យនោះ ហើយនឹងបានផ្សព្វផ្សាយនូវដំណឹងអកុសល ផ្សេងៗទៀតហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន
។ នៅពេលនោះរដ្ឋាភិបាល
យល់ថាផ្នែកនយោបាយពុំមានទោសកំហុសអ្វីទេ ចំណែកឯបញ្ហាសាសនាវិញស្ថិតក្រោម សមត្ថ កិច្ច
របស់រដ្ឋ ។ លោកសូក្រាតបានបង្រៀនថា «នយោបាយគឺជាសិល្បៈដែលទាមទារឲ្យមាននូវ
ចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានប្រជាជនភាគច្រើនរាប់បញ្ចូលទាំងអ្នក
នយោបាយនាសម័យនោះពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ ហើយជាហេតុ ធ្វើឲ្យពួក
គេពុំអាចដោះស្រាយនូវបញ្ហានយោបាយបានល្អទេ។ ទស្សនៈខាងលើនេះវាប្រឆាំងទៅនឹងគំនិត ប្រជាធិបតេយ្យរបស់អាតែន
ដែលត្រូវការចាំបាច់នូវសំឡេងមនុស្សគ្រប់រូបត្រាប់តាមមាត់របស់ពួកគេដូចៗគ្នា ។
ហើយនៅពេលនោះសូក្រាតបានទាក់ទង នឹងពួកគណាធិបតេយ្យ ដែលកាន់អំណាចនៅក្រុងអាតែនក្នុងកំឡុងឆ្នាំ
៤១១ មុន
គ.ស ហើយឆ្នាំ ៤០៤-៤០៣ មុន គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ (Oligarchy) នេះត្រូវបាពួករាជាធិបេតយ្យ (Monarchy) នាពេលនោះគិតថាមានគ្រោះថ្នាក់បំផុត ។ មួយចំនួននៃពួកនេះមានពីរបីនាក់ធ្លាប់ជា
អតីតក្លើ របស់គាត់ពីមុន ។ ទោះជាយ៉ាងណាក៏ដោយ សូក្រាតយល់ថា ពលរដ្ឋទាំងអស់
ទោះជាក្នុង ករណីណាក៏ដោយ
ត្រូវតែគោរពបង្គាប់របស់រដ្ឋហើយមិនអាចក្បត់ងមនសិការនេះឡើយ ។ គាត់ បានប្រកែកដាច់ខាតចំពោះការជួយរូបគាត់ឲ្យរត់ចេញពីគុក
។ ហេតុផល ៣ យ៉ាងដែលគាត់ បានផ្តល់គឺ៖
១-កិច្ចការទំនាក់ទំនងរវាងរដ្ឋ
ហើយនឹងពលរដ្ឋ គឺវាមិនដូចគ្នាទៅនឹងទំនាក់ទំនង រវាង ឪពុកម្តាយហើយនឹងកូនទេ គឺថារដ្ឋជំពាក់គុណពលរដ្ឋ
ព្រោះថាពលរដ្ឋ ជាឪពុកម្តាយរបស់រដ្ឋ
។
២-ក្នុងនាមសូក្រាត ជាអ្នកគោរពច្បាប់ម្នាក់
ហើយគាត់ជាពលរដ្ឋអាតែន គាត់បាន ទទួល នូវការទំនុកបំរុងនានាដើម្បី ទ្រទ្រង់ជិវិតរបស់គាត់
ដូច្នេះគាត់បានចុះហត្ថលេខា ជាមួយអាតែន ថា គាត់ត្រូវតែគោរពច្បាប់អាតែន ។
៣. ការរំលោភលើច្បាប់រដ្ឋហើយ
ប្រសិនបើអ្នកគ្រប់គ្រងគិតថា ត្រឹមត្រូវនោះលទ្ធិផលបាន មក វិញគឺប្រកបដោយគ្រោះថ្នាក់បំផុត
ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ.។
លក្ខណៈសំខាន់ៗមួយចំនួនទៀត
សូក្រាតត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថាជាបិតាទស្សនៈវិជ្ជា
និងជាបិតាវិទ្យាសា ស្រ្តនយោបាយ។ប្រជាជនអាតែននាពេលនោះ ទទួលស្គាល់គាត់ថា ជាវាគ្មិនពូកែនិយាយពូកែ
សួរពូកែឆ្លើយទីណាមានសូក្រាត ទីនោះមានមនុស្សរោម ជុំវិញ។ កិច្ចការរបស់គាត់គឺស្វែងរកការ
ពិតមានសុភវិនិច្ឆ័យ សមហេតុផលមានតំលៃ មានសុជីវធម៌ សីលធម៌ ដែលកត្តាទាំងនេះជា លក្ខណៈរបស់រដ្ឋនិងច្បាប់
។ បើមានការពិភក្សាស្តីអំពីសីលធម៌នយោបាយ
គាត់បានពន្យល់ ច្បាស់លាស់និងមានលក្ខណៈនិយមន័យ ។ លោកបានលើកពីលក្ខណៈខុសគ្នារវាងសិទ្ធិពិត
និង ច្បាប់រដ្ឋ ឃើញថាចំនុចទាំងពីរនេះមានប្រភពចេញអំពី
Intellector Reason ទាំងអស់ជាដំបូង
។
គាត់បានព្យាយាមធ្វើការបកស្រាយ
ឆ្លុះបញ្ចាំងពីការរៀបចំប្រមូលផ្តុំ នូវលក្ខណៈធម្មជាតិ Intellect ដែលជាប្រភពមានសុជីវធម៌នៃនយោបាយ
និងនៃបាតុភូតផ្សេងៗរបស់ច្បាប់ ។ ដូច្នេះ គាត់បានចេញនូវសេចក្តីសន្និដ្ឋានថា
Intellect យុត្តិធម៌ និងច្បាប់វាជាសទិសន័យនឹងគ្នា ។ សូ ក្រាត ជាមនុស្សម្នាក់ដែលគោរពច្បាប់បំផុត
ព្រោះច្បាប់ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប
ហើយ ពលរដ្ឋត្រូវតែទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន ។ម្យ៉ាងទៀត ការបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវមួយទៀត
អំពីច្បាប់ និងយុត្តិធម៌គុណធម៌ព្រមទាំងអំពើល្អដែលផ្តល់ផលប្រយោជន៍ទាំងអស់នេះ អាចចាត់ទុក
ក្នុងចង្កោមដែលមានមូលដ្ឋានពីចំណេះដឹង និងការអប់រំល្អ ។
ទស្សនៈខុសគ្នាអំពីសុជីវធម៌ច្បាប់នយោបាយ
ហើយនឹងការអនុវត្តន៍ជាក់ស្តែងរបស់
រដ្ឋាភិ បាល ហើយមិនមែននៅតែក្នុងរបបប្រជាធិបតេយ្យ (Democracy) ប៉ុណ្ណោះទេ សូម្បីតែនៅក្នុង របបគណាធិបតេយ្យ (Oligarchy)
របបទុជនាធិបតេយ្យ
(Tyranny)
អភិជនាធិបតេយ្យ (Aristocracy) ផងដែរ ។សូក្រាត បានតិះទៀន
នូវរាល់កំហុសទាំងឡាយរបស់រដ្ឋដែលគ្មាន ភាព សច្ចៈបង្ហាញពីហេតុផលឲ្យបានច្បាស់លាស់ឡើយ
។ ចំណេកឯទស្សនៈទ្រឹស្តីនយោបាយវិញការបកស្រាយរបស់សូក្រាតពុំមានលក្ខណៈដូចទៅ នឹងការបកស្រាយរបស់អ្នកបា្រជ្ញដទៃឡើយ
។ រដ្ឋដែលរីកចម្រើន គឺដោយសារច្បាប់ដឹកនាំ
។គាត់បានឲ្យតំលៃយ៉ាងខ្លាំងរបស់ពួកអភិជនា ធិបតេយ្យ
(Aristocracy) ហើយបដិសេធនូវការដឹកនាំ បែបប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើ
ឲ្យ ប្រទេសជាតិជួបនូវវិបត្តិ ជាច្រើនរហូតរលាយដល់រដ្ឋាភិបាលនោះតែម្តង។
សូក្រាតឃើញភាពអសមត្ថភាពរបស់មេដឹកនាំប្រជាធិបតេយ្យនាសម័យនោះ។អ្នកដឹក
នាំត្រូវ តែមាននូវចំណេះដឹងយល់ដឹងច្រើន ហើយការទាមទារនេះ គឺគំនិតចំបងរបស់សូក្រាត ស្តីអំពី
សុភវិនិច្ឆ័យរបស់រដ្ឋាភិបាលនិងសិទ្ធិ ជាកត្តាចាំបាច់ដំបូងដែលមានការពាក់ព័ន្ធ ចាំបាច់ទៅគ្រប់
ទម្រង់គ្រប់គ្រងនយោបាយទាំងអស់ ស្តេចទាំងឡាយនិងអ្នកដឹកនាំទាំងឡាយ ត្រូវមានលក្ខណៈ ចាំបាច់ជាច្រើនដូចខាងលើមិនមែនសំដៅទៅលើតែមនុស្សពាក់ម្កុដនិង
គ្រឿងអលង្ការពេញខ្លួន ឬមិនមែនសំដៅទៅលើ តែមនុស្សដែលគេជ្រើសរើស ដោយសារមានទ្រព្យសម្បត្តិច្រើន
ឬប្ញកពាខ្ពស់សមរម្យ
ឬមិនមែនសំដៅទៅលើមនុស្ស ដែលបាន អំណាចដោយសារកម្លាំងអាវុធនិងអំពើហិង្សាពូកែភូតភរនោះទេ
ក៏ប៉ុន្តែចាំបាច់ត្រូវការអ្នកមានសមត្ថភាដឹកនាំនិងគ្រប់គ្រង
។ការតិះទៀនគំនិតនយោបាយស្តីអំពីចំណេះដឹង ក្នុងការដឹកនាំដែលត្រូវមាន នោះបានងាក ចេញឆ្ងាយអំពីគោលការណ៍នានា
របស់ប្រជាធិបតេយ្យ ពួកគហបតីរបស់ពួកអេលីត និងរបស់ ពួក ផ្តាច់ការ ។ សូក្រាតតិះទៀនរបបផ្តាច់ការខ្លាំងជាងគេបំផុត
។ ក្នុងគំរោងនៃគំនិតនយោបាយរបស់សូក្រាតបានបង្ហាញនូវភាពមានសមត្ថភាពក្នុងការ
ដឹកនាំ ចេះវិធីសាស្រ្ត
និងចំណេះដឹង ដែលចាំបាច់សម្រាប់ដឹកនាំ
ពោលគឺគោលការណ៍សំខាន់ៗ ទាំង
អស់នៃសមត្ថភាព នៃការគ្រប់គ្រងមិនតែប៉ុណ្ណោះ នៅក្នុងគំរោងគំនិតនយោបាយ
បានព្យា យាមពន្យល់ទ្រឹស្តីខ្លះ និងបង្កើតនូវមូលដ្ឋាន នៃសុជីវវិនិច្ឆ័យ ហើយនឹងខ្លឹមសាររបស់រដ្ឋ
។ ដោយ មានជំនឿជឿជាក់លើគំនិត និងចំណេះដឹងរបស់ខ្លួន ស្គាល់ច្បាស់ថាអ្វីជាយុត្តិធម៌ជាច្បាប់
ហើយ នឹងធ្វើជាគំនិតសុភវិនិច្ឆ័យ
ក្នុងការដឹកនាំគ្រប់គ្រង
ចំណែកសូក្រាត ជាច្រើនលើកច្រើនសារ
ធ្លាប់ បានប្រឈមមុខគ្នា
ជាមួយរដ្ឋអំណាច (ដូចរដ្ឋអំណាចប្រជាធិបតេយ្យ
បែបផ្ទាល់ និងរដ្ឋអំណាច ផ្តាច់ការ) ក្នុងគោលបំណងព្យាយាមបញ្ចូល នូវឥទ្ធិពលទៅលើគូបដិបក្ស
និងបញ្ចូលនូវនយោ
បាយតិះទៀន ដ៏ល្បីល្បាញរបស់គាត់ ។ ក៏ប៉ុន្តែចុងបញ្ចប់សូក្រាតត្រូវតែផឹកថ្នាំពិស
។ ការកាត់ ទោសសូក្រាត ដោយមេដឹកនាំក្រុងអាតែនដែលកាន់របបប្រជាធិបតេយ្យបានចោទប្រកាន់
ថាគាត់មិនជឿព្រះ មិនគោរពច្បាប់ និងបំផ្លាញអនាគតយុវជន ។ ការកាត់ទោស ប្រហារជីវិត
ពុំបាន ធ្វើឲ្យសូក្រាតតក់ស្លុតឡើយ ផ្ទុយទៅវិញ គាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់
មិនរំលោភច្បាប់ មិនធ្វើអ្វីដែលឆ្លើយតបនឹងភាពគ្មានយុត្តិធម៌ដោយអំពើអយុត្តិធម៌ឡើយ
ហើយ គាត់បានបដិសេធ
ចំពោះការជួយគាត់ឲ្យរត់ចេញពីគុក ។
មរណៈភាពរបស់សូក្រាតបានលេច
ឡើងនូវចំណោទជាច្រើនរាប់មិនអស់ ស្តីអំពីការគំរាម គំហែងដល់បញ្ញាវន្ត ដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ
។ ទ្រឹស្តីរបស់សូក្រាត ជិវិត របស់ គាត់និងមរណៈភាពរបស់គាត់បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងផងដែរ
មកលើអ្នក បា្រជ្ញ ដែលទទួលស្គាល់ស្នាដៃនិងគំនិតរបស់គាត់ជំនាន់ក្រោយៗ ថែមទាំងបាន
ជះឥទ្ធិពល យ៉ាងខ្លាំង ទៅលើទំព័រប្រវត្តិទស្សនវិជ្ជា និងគំនិតនយោបាយ
។ ឥទ្ធិពលសូក្រាតបានសម្តែង ឡើង នូវជ័យជំនះដ៏ធំធេងរបស់គាត់ ក៏ដូចជារបស់ប្រជាជនក្រិចទាំងមូល
ស្តីអំពីគំនិតនយោ
បាយ និងច្បាប់ ដូចជាទស្សនៈនយោបាយរបស់
ផ្លាតូ ហើយនឹងនយោបាយវិទ្យា របស់លោក
អារីស្តូត ៕
វិធីសាស្រ្តបង្រៀនរបស់សូក្រាត
សូក្រាត មានវិធីបង្រៀនពីរយ៉ាងគឺ
សិល្បៈបង្កើតគំនិត និងការចំអក ។ សូក្រាត ប្រើវិធីបង្កើត គំនិត ចំពោះមនុស្សសាមញ្ញ
ដែលមិនចេះអួតអាង ហើយដឹងថាខ្លួនគ្មានចេះអ្វីសោះ ។ សូក្រាត ប្រើវិធីចំអកចំពោះពួកសូហ្វីស (ពួកទស្សនវិជ្ជាមួយក្រុមដែលប្រឆាំងនឹងទស្សនវិជ្ជារបស់
សូក្រា ត) ពួកនេះអួតអាងមានជំនឿថា ខ្លួនមានចំណេះជាសកល ។ ឃ្លាចំបងរបស់សូក្រាតស្តីពីទស្សន
វិជ្ជាគឺ «ខ្ញុំដឹងតែមួយមុខគត់
គឺគ្មានចេះអ្វីសោះ» ៕
ទស្សនវិជ្ជារបស់សូក្រាត
-ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ។
-ត្រូវយល់អ្វីដែលនៅជិតយើងមុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង។
-ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង។
-ត្រូវដុះខាត់ព្រលឹង(ចិត្ត)ឲ្យបានប្រសើរជាងដុះខាត់សរីរៈ។
-ត្រូវនិយមប្រើពាក្យថា«ខ្ញុំមិនចេះអ្វីសោះ»។
-ត្រូវជជែកគ្នាដើម្បីរកការពិតព្រោះការជជែកជាវិធីបង្កើតគំនិត។
-លទ្ធផលដែលល្អជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ។
សូក្រាតពោលថា «ពុំមានអ្នកណាម្នាក់ កាចដោយចេតនាទេ។
មនុស្សម្នាក់ៗសុទ្ធតែមានបំណ
ងល្អ តែបើប្រែជាអាក្រក់វិញ គឺពិតជាមានបុព្វហេតុ ដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន» តែ ចំពោះបា្លតុងវិញយល់ថា
«មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា
ខ្លះល្អ ខ្លះអាក្រក់
ខ្លះ ស្លូត ខ្លះកាចតាមនិស័យពីធម្មជាតិ» ។
ក្នុងតំលៃសីលធម៌ សូក្រាត ចេញមុខប្រឆាំង នឹងពួក សូហ្វីសជាពួកពូកែអួត ដែលចូលចិត្តយកពាក្យសំដីទៅប្រើផ្លូវខុស
ហើយធ្វើអាកប្បកិរិយាដូចជា
អ្នកចេះដឹងច្រើន។
សូក្រាតជាមនុស្សថ្មី ចំឡែកដែលបានក្លាយជា
ទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ ក្រោយ ។ គេតែងនិយាយថា «សូក្រាត ជាមនុស្សនៃក្រុងអាតែន ដែលមានរូបអាក្រក់ ហើយល្អ ជាងគេបំផុត» ៕
No comments:
Post a Comment