Monday, January 4, 2016

ការ​អាន​សៀវភៅ​ដដែល​ៗ​ជួយ​ដល់​ការរៀន​សូត្រ​របស់​កុមារ(អាយុ​១៨​ខែ​)


ឪពុក ​ម្តាយ​ទូទៅ​ប្រហែល​ជា​ងឿង​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​កូន​តូច​របស់​ខ្លួន​ ចូល​ចិត្ត​យក​សៀវភៅ​ដដែល​ៗ​មក​មើល​ហាក់​ដូច​ជា​មិន​ធុញ​ទ្រាន់​សោះ​។ ការ​អាន​ដដែល​ៗ​នេះ​មាន​ផល​ល្អ​សម្រាប់​កុមារ​ទៅ​វិញ​ទេ​។ បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​បណ្ឌិត​ Jessica Horst នៅ​សាកល​វិទ្យាល័យ​មួយ​របស់​សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​​ការ​អាន​សៀវភៅ​មួយ​ក្បាល​ដដែល​ៗ​ច្រើន​លើក​ មាន​ប្រយោជន៍​ច្រើន​ជាង​ការ​អាន​សៀវភៅ​ច្រើន​ប្រភេទ​តែ​តិច​ដង​ សកម្មភាព​អាន​ដដែល​ៗ​ជួយ​ឲ្យ​កុមារ​ចាប់​យក​ពិភព​ថ្មីៗ​បាន​លឿន​។​ មួយ​វិញ​ទៀត​កុមារ​ចូល​ចិត្ត​តែ​របស់​ពីរ​ឬ​បី​មុខ​តែ​ប៉ុណ្ណោះ​ ហើយ​ពួក​គេ​នឹង​ចំណាយ​ពេល​ច្រើន​លើ​របស់​ទាំង​នោះ​ ជាជាង​របស់​ផ្សេង​ៗ​នៅ​ជុំវិញ​ ដូច្នេះ​ឪពុក​ម្តាយ​មិន​បាច់​ខ្ជះ​ខ្ជាយ​ប្រាក់​ទិញ​​សៀវភៅ​ច្រើន​ប្រភេទ​ ពេក​នោះ​ទេ ពោល​គឺ​យក​តែ​សៀវភៅ​ណា​ដែល​កូន​ចូល​ចិត្ត​បាន​ហើយ​។

No comments:

Post a Comment