សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ កម្មវិធី Messenger ដែលធ្លាប់ ចាប់អារម្មណ៍ ដែរឬទេ ថាក្នុងរយៈពេល ថ្មីៗនេះ ក្រោយពីបាន អោយយើងទាំងអស់គ្នា ធ្វើការអាប់ដេតនោះ តើវាមាន អ្វីថ្មីប្លែកខ្លះ? ជាការពិតណាស់ នៅក្នុងកំណែអាប់ដេត ថ្មីនេះ កម្មវិធី Messenger បានបន្ថែម នូវមុខងារថ្មីមួយ ដែលអាច អោយយើងទាំងអស់គ្នា អាចធ្វើការ Log Out ឬប្រើគណនី (Accounts) ច្រើនបាន យ៉ាងងាយស្រួលហើយ។
យ៉ាងណាមិញ មុខងារថ្មីនេះ មានសម្រាប់តែ ប្រព័ន្ធប្រតិបត្តិការ Android ហើយសម្រាប់តែ ម៉ូឌែល របស់ក្រុមហ៊ុន ទូរស័ព្ទមួយចំនួន តែប៉ុណ្ណោះ ដែលអាច ប្រើប្រាស់ មុខងារថ្មីនេះបាន។ ដោយឡែក សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS វិញ គឺនៅមិនទាន់ បញ្ចេញអោយ ប្រើប្រាស់ ជាផ្លូវការ នៅឡើយទេ។
ងាកមកវិធី ក្នុងការប្រើប្រាស់វិញ គឺលោកអ្នក គ្រាន់តែ ចូលទៅកាន់ កម្មវិធី Messenger > កន្លែង Settings (រូបសោរ) > Accounts > ចុចសញ្ញា + > វាយបញ្ចូល គណនីរបស់អ្នក ជាការស្រេច។
គួរបញ្ជាក់ថា សូមធ្វើការ អាប់ដេតកម្មវិធី Messenger នៅក្នុង Playstore ជាមុនសិន ទើបអាចប្រើប្រាស់ មុខងារថ្មីនេះបាន។ ហើយសម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS វិញនោះ ប្រហែលជា អាចនឹង ចេញអោយប្រើប្រាស់ ក្នុងពេល ឆាប់ៗនេះដែរហើយ ដូចនេះ សូមកុំទាន់អាល បារម្ភច្រើនអី។
No comments:
Post a Comment