ការប្រើប្រាស់គ្រឿងបន្ថែម ពិតមានប្រយោជន៍ នៅពេលថតរូប តែបើយើងចង់បានគ្រឿងបន្ថែមទាំងនោះ ក៏មិនចាំបាច់ចំណាយប្រាក់ច្រើនដែរ អ្នកអាចរកវត្ថុផ្សេងៗ ដែលនៅក្បែរខ្លួនបាន។
ការថតរូប ក៏ត្រូវរួមផ្សំទាំងគំនិតច្នៃប្រឌិត និងកាមេរ៉ាសម្រាប់ថតរូបផងដែរ ដូចនេះហើយទើបយើងពាំនាំ ពីកន្លឹះងាយៗមួយចំនួន សម្រាប់ចែកជូនដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើស្មាតហ្វូនដំនើរការ Android យកទៅថតរូប។
1. អ្នកផ្តេកស្មាតហ្វូន នៅពេលថតវីដេអូ ដើម្បីឲ្យវីដេអូងាយស្រួលមើល និងយកដាក់កុំព្យូទ័រមើល ក៏ពេញភ្នែកដែរ
2. ប្រើដង្កៀបខោអាវ ធំៗ យកមកទ្រស្មាតហ្វូនបាន នៅពេលថត
3. ជៀសវាងការជះពន្លឺព្រះអាទិត្យខ្លាំងពេក
4. ឆែកមើលអង្គផ្ទុកទិន្នន័យ មុនពេលថតវីដេអូ 4K ឬវីដេអូផ្សេងៗ
5. ប្រើកម្មវីធីកែកុន រូបភាព និងវីដេអូទាំងនោះ ដែលមានដូចជា KineMaster ឬ VivaVideo
នេះជាគន្លឹះសាមញ្ញៗ តែវាអាចជួយអ្នកនៅពេលថតរូប ឬវីដេអូ។ អ្នកអាចមើលរូបថត ថតអ្នកជំនាញផ្សេងៗ រួចថតយកស្ទីលតាមពួកគេបាន ដើម្បីថតដោយខ្លួនឯង បានកាន់តែទាក់ទាញលើសមួយកម្រិតទៀតបាន។
No comments:
Post a Comment