យើងបានគិតដល់ចំនុចមួយ ដែលអ្នកប្រើប្រាស់ភាគតិច មិនចាប់អារម្មណ៍ នៅពេលប្រើប្រាស់ Facebook ។ បើអ្នកប្រើប្រាស់ Facebook ដោយភ្ជាប់ជាមួយ Wi Fi មិនចោទជាបញ្ហានោះទេ តែបើអ្នកប្រើប្រាស់អ៊ីនធើណេតស៊ីម ច្បាស់ជាអាចស៊ីលុយបន្តិចហើយ។
យើងនឹងណែនាំមិត្តអ្នកអាន ដែលតែងតែប្រើប្រាស់ Facebook ដោយប្រើអ៊ីនធើណេតស៊ីម ពីគន្លឹះមួយ អាចជួយកាត់បន្ថយការស៊ីលុយ នៅពេលមើលវីដេអូលើនោះ។
1. អ្នកអាចចូលទៅកាន់ កម្មវិធី Facebook របស់អ្នក រួចត្រង់កន្លែងមានពាក្យ More អូសចុះបន្តិច រួច ចុចចូល Settings
2. រើសយក Account Settings
3. ចុចលើ Videos and Photos
4. ចុចលើ Autoplay
5. អ្នកអាចរើសយក On Mobile Data and Wi-Fi Connections (ដំនើរការវីដេអូដោយស្វ័យប្រវត្តិនៅពេលប្រើអ៊ីនធើណេតស៊ីម និង Wi Fi), On Wi Fi Connection Only (ដំនើរការវីដេអូដោយស្វ័យប្រវត្តិនៅពេលប្រើ Wi Fi) និង Never Autoplay videos (មិនឲ្យវីដេអូ ដំនើរការដោយស្វ័យប្រវត្តិរហូត)
6. សម្រាប់គន្លឹះនេះវិញ អ្នកអាចជ្រើសយក On Wi Fi Connection Only ឬ Never Autoplay videos មួយណាក៏បានដែរ
នេះជាគន្លឹះមួយ ដែលអ្នកត្រូវធ្វើតាម ណាមួយ អ្នកអាចបិទវីដេអូដែលដើរដោយស្វ័យប្រវត្តិទាំងនោះ បានទៀតផង។ ដូច្នេះ អ្នកអាចសន្សំសំចៃលុយ ហើយអាចបិទមិនវីដេអូដំនើរការ ដោយខ្លួនឯងទៀតផង។
No comments:
Post a Comment