Tuesday, January 19, 2016

ផ្លាស់​ប្តូរ​ឈ្មោះ​កម្មវិធី​ទៅ​ជា​លេខ​ចំនួន Notification វិញ​បាន​តាម​រយៈ Tweak នេះ

Tweak បង្កើតឡើងមានអត្ថប្រយោជន៍ច្រើន មិនត្រឹមតែ ធ្វើឲ្យអ្នក ប្រើប្រាស់អាច ផ្លាស់ប្តូរ រចនាបថ ដើមមួយ ចំនួនទេ វានៅអាច ជួយសម្រួលអ្នក ប្រើប្រាស់ ផងដែរ តែវាក៏អាច ធ្វើឲ្យស្មាតហ្វូន យើងមាន បញ្ហាដែរ បើដំឡើង Tweak ដែលមាន មិនប្រក្រតី។
1-cover
យើងចង់ណែនាំ Tweak មួយប្លែក ឈ្មោះ Goodges វាអាចផ្លាស់ប្តូរ លេខចំនួន Notification ដែលនៅ ផ្នែកខាងលើ ជ្រុងខាង ឆ្វេងនោះ មកដាក់ជា អក្សរនៅត្រង់ កន្លែង ឈ្មោះរបស់ កម្មវិធី វិញបាន ដើម្បីមើល ទៅប្លែក។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
  • ចូលទៅកាន់ Cydia បន្ទាប់មកចូល ទៅកន្លែង Search រួចវាយ ពាក្យថា​ Goodges ហើយធ្វើការ ដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះ វានឹងដំនើរការ ដោយស្វ័យប្រវត្តិ តែអ្នកអាច ចូលទៅកាន់ Settings អូសចុះ ក្រោមបន្តិច ចុចចូល ​ Goodges ហើយអ្នកអាច ធ្វើការកំណត់​ ឲ្យកម្មវិធីណា ត្រូវបង្ហាញ បែបនេះ ឬកែតម្រូវ មុខងារទាំង នោះបាន។
2
បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើត ឡើងដោយការ ច្រលំរបស់អ្នក យើងមិនទទួល ខុសត្រូវ ជាដាច់ខាត។
3
Tweak នេះ គ្រាន់តែផ្លាស់ប្តូរ ពីលេខចំនួន Notification របស់កម្មវិធី មកដាក់ នៅត្រង់កន្លែងឈ្មោះ របស់កម្មវិធី ដូចនេះ វាមើលទៅ ប្លែកម៉្យាង​។

No comments:

Post a Comment