Sunday, January 3, 2016

តម្លៃ​របស់​ប្រាក់​


John D. Rockefeller (1839-1937) ជា​មហាសេដ្ឋី​ប្រេង​កាត​អាមេរិកាំង​ដ៏​ល្បី​ល្បាញ​មួយ​រូប​។ ថ្វី​ត្បិត​តែ​មាន​មាស​ប្រាក់​ចាយ​​មិន​អស់ តែ​លោក​ John D. Rockefeller តែង​បង្រៀន​កូន​ៗ​ទាំង​ប្រាំ​នាក់​ឲ្យ​ស្គាល់​ពី​តម្លៃ​របស់​ប្រាក់​ពោល​គឺ​ លោក​មិន​ឲ្យ​​ប្រាក់​ទៅ​កូន​ចាយ​ដោយ​មិន​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ឡើយ​។ កូន​ៗ​ទាំ​ងអស់​ទទួល​បាន​ប្រាក់​តែ​ 25% ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​ ចំណែក​ឯ​ 75​% ដែល​នៅ​សល់​ពួក​គេ​ ត្រូវ​ខំ​ធ្វើការ​ រក​ដោយ​ខ្លួន​ឯង​។ គ្រប់​កូន​ៗ​ទាំង​អស់​ត្រូវ​មាន​សៀវភៅ​គណនី​ផ្ទាល់​ខ្លួន​មួយ​។ 10% នៃ​ចំណូល​ដែល​រក​បាន​ត្រូវ​តែ​បរិច្ចាគ​ជា​អំណោយ​សប្បុរសធម៌ ហើយ​១០%​ទៀត​ត្រូវ​ទុក​ជា​ប្រាក់​សន្សំ។ នៅ​រៀងរាល់​ចុង​ខែ​ពួក​គេ​ត្រូវ​ធ្វើ​សមតុល្យ​ និង​រៀប​រាប់​អំពី​ការ​ចាយ​វាយ​គ្រប់​កាក់​គ្រប់សេន​ ថាបាន​ចាយ​ទៅ​លើ​អ្វី​ខ្លះ​ និង​ដោយ​មូល​ហេតុ​អ្វី​។

រឿង​ខាង​លើ​បង្កប់​ដោយ​គតិ​បណ្ឌិត​ទាក់​ទិន​នឹង​តម្លៃ​របស់​ប្រាក់​៖

១. ប្រាក់​ដែល​រក​បាន​ដោយ​កម្លាំង​ខ្លួន​ឯង​ តែង​មាន​តម្លៃ

២. បរិច្ចាគ​ 10​% ​ដំបូង​ សម្រាប់​សប្បុរស​ធម៌​

៣. សន្សំ​ប្រាក់​សម្រាប់​ខ្លួន​ឯង 10% បន្ទាប់​

៤. ទទួល​ខុស​ត្រូវ​គ្រប់​កាក់​គ្រប់​សេន

តើ​ប្រាក់​មាន​តម្លៃ​ប៉ុណ្ណា​? ប្រសិន​បើ​អ្នក​សន្សំ​ប្រាក់​មួយ​ថ្ងៃ​ត្រឹម​តែ 1 ដុល្លារ នោះ​អ្នក​នឹង​អាច​ទទួល​បាន​ 1លាន​ដុល្លារ​ទៅ​តាម​អត្រា​ការ​ប្រាក់​ផ្គួប​និង​ចំនួន​ឆ្នាំ​​ដូច​ខាង​ ក្រោម​៖
អត្រាការ​ប្រាក់          ចំនួន​ឆ្នាំ​
3%​                       147
5%                       100
10%                     56
15%                     40
20%                     32

តាម​តា​រាង​នេះ​ យើង​ឃើញ​ថា​គ្រាន់​តែ​សន្សំ​ប្រាក់​ 1 ដុល្លារ ក្នុង​មួយ​ថ្ងៃ​ គេ​អាច​ទទួល​បាន​ 1 លាន​ ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល​ 56 ឆ្នាំ​ ក្នុង​អត្រា​ការ​ប្រាក់​ 10%។

ពេល​វេលា​អា​ច​ធ្វើ​ឲ្យ​ប្រាក់​បង្កើត​ប្រាក់​បាន​!

No comments:

Post a Comment