គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Sunday, January 3, 2016
រូបមន្តបង្កើនប្រាក់ចំណូលទ្វេដង
១. ផ្តោតថាមពលលើកិច្ចការដែលផ្តល់គុណតម្លៃខ្ពស់ ៖ ក្បួន 80/20 ចែងថាកិច្ចការដែលយើងធ្វើគឺមានតែ20% ប៉ុណ្ណោះដែលបង្កើតប្រាក់ចំណូលភាគច្រើនដល់យើង ចំណែកឯ 80% ទៀតបង្កើតប្រាក់ចំណូលបានតែ 20% ប៉ុណ្ណោះនៃប្រាក់ចំណូលសរុប។ ដូច្នេះដើម្បីបង្កើនប្រាក់ចំណូលឲ្យបានកាន់តែច្រើនឡើង គេគួរយកចិត្តទុកដាក់ធ្វើកិច្ចការ 20% ដែលផ្តល់គុណតម្លៃខ្ពស់នោះឲ្យបានកាន់តែច្រើនឡើងនិងមានប្រសិទ្ធ ភាពឡើង។ ចំណែកកិច្ចការ 80% ទៀត គេគួរកាត់បន្ថយ ឬទម្លាក់ឲ្យថ្នាក់ក្រោមជួយធ្វើ ឬជៀសវាងកុំធ្វើ។ ចូរព្យាយាមធ្វើបែបនេះជាដរាប នោះចំណូលរបស់អ្នកមុខតែនឹងកើនទ្វេដង។
២. ខ្ចីកម្លាំងគេប្រើ ៖ មានន័យថាខ្ចីប្រាក់គេប្រើ ខ្ចីពេលវេលាគេប្រើ ខ្ចីចំណេះគេប្រើ ឬខ្ចីបទពិសោធន៍អំពីជោគជ័យនិងបរាជ័យគេប្រើ គឺចេះស្រូបទាញយកចំនុចសំខាន់ដែលមានគុណតម្លៃសម្រាប់កិច្ចការ ខ្លួនមកប្រើប្រាស់ បូកផ្សំនិងធនធានផ្ទាល់ខ្លួន ធ្វើឲ្យទទួលបានជោគជ័យកាន់តែធំធេងឡើង។
៣. បង្កើនល្បឿន ៖ គ្រប់កិច្ចការដែលអ្នកធ្វើ ចូរធ្វើវាឲ្យបានកាន់តែលឿនជាងមុនជាដរាប។
៤. បង្កើតក្រុមការងារ ៖ ដើម្បីបង្កើនថាមពលឆ្ពោះទៅរកគោលដៅ អ្នកត្រូវចេះចាត់ចែងចងក្រងក្រុមការងារ។ ថាមពលការងារជាក្រុមដែលបណ្តុំទៅដោយសមត្ថភាពនិងជំនាញផ្សេងៗគ្នា គឺជាកម្លាំងដ៏សំខាន់នាំឆ្ពោះទៅរកជោគជ័យ។
រូបមន្តទាំងបួនខាងលើមានលក្ខណៈសាមញ្ញ ងាយស្រួលនិយាយ តែអាចនឹងពិបាកអនុវត្តន៍។ ហេតុនេះ គេត្រូវតែមានសេចក្តីអំណត់ និតតាំងចិត្តអនុវត្តន៍ខ្ជាប់ខ្ជួនទើបទទួលបានផល។
ចំណាត់ថ្នាក់អត្ថបទ
អត្ថបទគួរអាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment