Sunday, January 3, 2016

ដំបូន្មាន​ជោគ​ជ័យ​ពី​មហាសេដ្ឋី​ដែក​ថែប


អានឌ្រូ ខានាហ្គី (Andrew Carnegie) ជា​បុគ្គល​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ពិភព​លោក។ លោក​ខាណាហ្គី បាន​សាង​ខ្លួន​ពី​កម្មករ​ធម្មតា​រហូត​ដល់​ក្លាយ​ជា​មហាសេដ្ឋី​ដែក​ថែប​ដ៏​ មាន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ កាល​ពី​ជំនាន់​លោក​នៅ​មាន​ជីវិត​ (1835-1919)។ ក្រៅ​ពី​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ លោក​ខាណាហ្គី​ គឺ​ជា​បុគ្គល​គួរ​ជា​ទី​គោរព​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ លោក​​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​​ចំណេះ​ដឹង​និង​ការ​សិក្សា​ស្រាវ​ជ្រាវ​។ លោក​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​​ច្រើន​ជាង​ 10​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​បង្កើត​បណ្ណាល័យ​សាធារណៈ និង​ទឹក​ប្រាក់​ជា​ច្រើន​ទៀត​ជួយ​ឧបត្ថម្ភ​ដល់​សាកល​វិទ្យាល័យ​នានា​ទៅ​ សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស។​ តាមរយៈ​ជោគជ័យ​ដ៏​ធំធេង​របស់​លោក​ខាណាហ្គី​ គេ​អាច​រៀន​សូត្រ​ពី​គន្លឹះ​ជោគ​ជ័យ​ដូច​ខាង​ក្រោម​៖

វិនិយោគ​លើ​ខ្លួន​ឯង​ ៖ កសាង​សមត្ថភាព​របស់​ខ្លួន​ក្នុង​វិស័យ​ណាមួយ​ឲ្យ​ប្រសើរ​បំផុត​។ ប្រមូល​ថាមពល​និង​ផ្ចង់​គំនិត​តែ​លើ​កិច្ច​ការ​នោះ​តែ​ម្យ៉ាង​។ លោក​ខាណាហ្គី និយាយ​ថា "​ខ្ញុំ​ជឿថា​វិថី​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​ក្នុង​ វិស័យ​ណា​ក៏​ដោយ​ គឺ​អាស្រ័យ​លើ​ភាព​​ស្ទាត់​ជំនាញ គ្រប់​គ្រង​បាន​គ្រប់​ជ្រុង​ជ្រោយ​នៃ​វិស័យ​នោះ...​តាម​បទ​ពិសោធន៍​របស់​ ខ្ញុំ​ ខ្ញុំ​កម្រ​ឃើញ​បុគ្គល​ណា​ម្នាក់​​រក​ប្រាក់បាន​ច្រើន​ដោយ​ចាប់​នេះ​ ចាប់​នោះ​ មិន​ឆ្ពោះ​មួយ​ណា​ នោះ​ឡើយ"​ ។​

ជោគជ័យ​កើត​ចេញ​មក​ពី​ចិត្ត​ទូលាយ និង​​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស ៖ លោក​ខាណាហ្គី តែង​តែ​​គ្រប់​គ្រង​រោងចក្រ​ប្រកប​ដោយ​តម្លាភាព​ និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្មករ​និង​បុគ្គលិ​កទាំង​អស់​។ គាត់​តែង​ស្វែង​យល់​ពី​តម្រូវ​ការ​និង​បំពេញ​តម្រូវ​ការ​បុគ្គលិក​កម្មករ​ ជានិច្ច។ លើស​ពី​នេះ​ គាត់​​តែង​ស្វែង​រក​វិធី​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំ​វិញ​ក្លាយ​ជា​អ្នក​មាន​ដូច ​គាត់​តែ។​ ជា​ឧទាហរណ៍​គាត់​​បាន​ផ្តល់​ប្រាក់​ឲ្យ​អ្នក​គ្រប់គ្រង​រោងចក្រ​ម្នាក់​របស់ ​គាត់ឈ្មោះ Charles Schwab ចំនួន​ ១​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពីព្រោះ​អ្នក​គ្រប់​គ្រង​រូប​​នេះ​មាន​សមត្ថភាព​លើក​ទឹក​ចិត្ត​និង​ គ្រប់គ្រង​កម្មករ។​

ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង​

បង្កើន​បណ្តាញ​ទំនាក់​ទំនង​របស់​អ្នក ៖ រៀន​សូត្រ​ទាំង​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ពី​មនុស្ស​ក្នុង​ដែន​ទំនាក់​ទំនង​ របស់​អ្នក​ ហើយ​បន្ត​ពង្រីក​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​មាន​វិសាលភាព​ធំធេង​ឡើង។

ស្វែង​រក​ចំណេះ​ដឹង​ និង​គុណតម្លៃ​ ជា​ជាង​ស្វែង​រក​តែ​ប្រាក់​

ការ​ធ្វើ​ដំណើរ ​គឺ​ជា​ការ​បង្កើន​ចំណេះ​ដឹង​ និង​ធ្វើ​ឲ្យ​គំនិត​កាន់​តែ​ទូលាយ​ ៖ លោក​ខាណាហ្គី​ ចូល​ចិត្ត​ធ្វើ​ដំណើរ​ណាស់​។ នៅ​កំឡុង​ពេល​ធ្វើ​ដំណើរ​លោក​តែង​រៀន​សូត្រ​យ៉ាង​ស៊ី​ជម្រៅ​អំ​ពី​វប្បធម៌​ នៃ​ប្រទេស​នីមួយៗ​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​។ នៅ​ពេ​ល​ទៅ​ដល់​ចិន​ លោក​សិក្សា​ពី​លទ្ធិ​ខុង​ជឺ នៅ​ពេល​ទៅ​ដល់​ឥណ្ឌា​លោក​សិក្សា​ពី​ពុទ្ធសាសនា។​

No comments:

Post a Comment