បន្លែនៅក្នុងប្រទេសកម្ពុជារបស់យើងមានច្រើនរាប់ មិនអស់។ យ៉ាងណាមិញ រុក្ខជាតិកន្ធុំថេតក៏ជារុក្ខជាតិមួយ ដែលត្រូវបានគេយកស្លឹកខ្ចីៗរបស់វាមកធ្វើជាល្បោយនំបញ្ចុកដែល មានរសជាតិឆ្ងាញ់ផងដែរ។ រុក្ខជាតិមួយប្រភេទនេះមានដុះស្ទើរគ្រប់ទីកន្លែង ដែលគេមិនសូវបានដាំ។ ប៉ុន្តែប្រជាជនយើងក៏និយមយករុក្ខជាតិនេះទៅដាំធ្វើជារបងផង ដែរ។

ក្រៅពីធ្វើជាបន្លែ កន្ធុំថេត ក៏ត្រូវបានចាស់ៗបុរាណនិយមតៗគ្នាមកថា ត្រួយកន្ធុំថេតអាចទម្លាក់ពពួកព្រូន ដែលមាននៅក្នុងពោះក្មេងបានទៀតផង។ ផ្លែវាក៏ដូចគ្នាដែរ ប្រសិនបើយើងបរិភោគវាជារៀងរាល់ថ្ងៃ នោះយើងនឹងមិនងាយមានកើតព្រូន ឬ តេនញ៉ាឡើយ។ ប្រហែលជាអាចមានអ្នកខ្លះមិនចេះបរិភោគ ព្រោះមានក្លិនមិនសូវល្អ។
ប្រភព៖ ចាស់ៗបុរាណ
No comments:
Post a Comment