ប្រាសាទធម្មានន្ទមានទីតាំងនៅគីឡូម៉ែត្រលេខពីរ ផ្លូវវង់តូច
ដែលចេញតាមទ្វារជ័យ នគរធំ មានប្រាសាទពីរនៅទន្ទឹមៗគ្នា ។
បា្រសាទមួយស្ថិតនៅខាងជើងផ្លូវឈ្មោះថា ប្រាសាទធម្មានន្ទ
ចំណែកឯប្រាសាទមួយទៀតដែលស្ថិតនៅខាងត្បូងផ្លូវឈ្មោះថា
បា្រសាទចៅសាយ ។ប្រាសាទធម្មានន្ទគឺជាប្រាសាទដែល
មានខ្នាតតូចដែលព័ទ្ធជុំវិញដោយប្រឡាយទឹក
ដែលជនជាតិខ្មែរយើងមានជំនឿថា
ប្រឡាយទឹកនេះជាប្រឡាយទឹកដែលឡោមព័ទ្ធភ្នំ ព្រះសុមេរុ ។
ប្រាសាទនេះខុសពីប្រាសាទចៅសាយត្រង់ថា មានធម្មមន្ទីរមួយកន្លែង
នៅខាងស្តាំដៃ ឬនៅទិសខាងត្បូងនៃប្រាសាទ ។
ចំណែកប្រឡាយទឹកសព្វថ្ងៃនេះរីង គោកអស់ទៅហើយ ។
តើប្រាសាទធម្មានន្ទមានអ្វីទស្សនាខ្លះ?
រូប ចម្លាក់នៅសសរទ្វារខាងមុខ។មានរូបទេពអប្សរាដ៏មានសម្រស់ស្រស់ ស្អាតដូចអប្សរានៅបា្រសាទអង្គរវត្តដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺមានរូបទេពអប្សរានៅជា មួយនិង រូបចម្លាក់ទ្វារបាល ។
ផ្តែរ ខាងក្នុងមានរូបចម្លាក់ព្រះនារាយណ៍ទ្រង់គ្រុឌ ព្រះនារាយណ៍កន្ធែកព្រះបាទនៅលើស្មាគ្រុឌ មានអាវុធគ្រប់ដៃ ។ ចំណែកឯគ្រុឌវិញបានយកក្បាលវែកត្រសុលនាគចេញមក ពាក់កណ្តាល ដូច្នេះហើយបានជាមានក្បាលនាគម្ខាងពីរ ។ គេអាចចាត់ទុកថាប្លែក ហើយទិដ្ឋភាពបែបនេះគឺមានតែនៅបា្រសាទធម្មានន្ទ រីឯប្រាសាទផ្សេងៗទៀតមិន មានឡើយ ។

តួប្រាង្គប្រាសាទ
ក្បូរ ក្បាច់រចនាមានទាំងរូបមនុស្ស និងសត្វ ប្រភេទផ្សេងៗជាច្រើនឆ្លាក់រូបចម្លាក់ផុស លម្អនៅតាមផ្នែកផ្សេងៗដូចជាជញ្ជាំងមុខប្រាសាទ និង ជើងគ្រឹះនៃប្រាសាទ ។

នៅតាមគោបុរៈ
នៅមុខប្រាសាទមានរូបចម្លាក់សត្វគ្រុឌឈរពត់ខ្លួននៅលើជ្រុងកែងដំបូលនៃគោបុរៈ យ៉ាងស្រស់សង្ហារ ។

ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយមាន៖
១. ប្រាសាទ អង្គរវត្ត
២. ប្រាសាទបន្ទាយសំរ៉ែ
៣. ប្រាសាទចៅសាយ
៤. ប្រាសាទព្រះពិធូរ
៥. ប្រាសាទបេងមាលា
៦. ប្រាសាទភិម៉ៃ (ខេត្តនគររាជសីមា សព្វថ្ងៃជារបស់ថៃ )
៧. ប្រាសាទភ្នំរុង (ខេត្តបុរីរម្យ សព្វថ្ងៃជារបស់ថៃ)
៨. ប្រាសាទវត្តភូ (សព្វថ្ងៃនៅប្រទេស ឡាវ) ។

No comments:
Post a Comment