មានពាក្យម៉ាត់នៅក្នុងប្រទេស ចិន គេនិយាយថា
បើអ្នកបានទៅដល់ខេត្ត ហ្ស៊ីអាន (Xi’an)
ហើយមិនបានទៅមើលរូបចម្លាក់កងទ័ព ដែលមានអាយុកាលជាង ២,២០០
ឆ្នាំ ដូច្នេះ ដំណើរកម្សាន្តរបស់អ្នកទៅកាន់ខេត្តបូរាណនេះ
មិនរាប់ថាជាដំណើរទេសចរណ៍មួយឡើយ ។
រូបចម្លាក់មានទំហំប៉ុនខ្លួនមនុស្សចំនួនជាង ៨ ពាន់
ដែលគេសាងសង់ឡើងកាលពីជាង ២,២០០ ឆ្នាំមុន គឺជាកងទ័ពប្រយុទ្ធ
ដែលគេដាក់ពង្រាយការពារផ្នូររបស់មហាក្សត្រសម័យនោះដែលបានសោយទី
វង្គត មានព្រះនាមថា ឈិន ស៊ីហួង (Qin Shi Huang)
និងជាស្ដេចដែលបានបង្រួបបង្រួមប្រទេស ចិន ចន្លោះឆ្នាំ ២២១ ដល់
២០៧ មុនគ្រិស្តសករាជ ។
ច្រើនពាន់ឆ្នាំក្រោយមកទៀត រូបចម្លាក់កងទ័ពទាំងនោះ
នៅតែស្ថិតនៅជុំវិញផ្នូររបស់មហាក្សត្រ
ហើយឈរមើលពិភពលោកដែលប្រែប្រួលពីសម័យកាលមួយទៅសម័យកាលមួយឥតឈប់
ឈរ ។
បន្ទាប់ពីរកឃើញដោយចៃដន្យក្នុងឆ្នាំ ១៩៧៤, រូបចម្លាក់កងទ័ព
ព្រមទាំងសេះ និងរទេះសេះរាប់ពាន់របស់ស្ដេចចិនបូរាណ
ត្រូវបានអ្នកខ្លះហៅថាជាបេតិកភណ្ឌទី ៨ របស់ពិភពលោក។
នៅក្នុងអត្ថបទមួយរបស់គេហទំព័រ CNN បញ្ជាក់
ថាមនុស្សរាប់លាននាក់រួមទាំងមេដឹកនាំពិភពលោកជាច្រើននាក់ផង
ដែរ បានចូលទស្សនាទីកន្លែងដែលរូបចម្លាក់កងទ័ព
ទុកនៅដដែលដោយមិនផ្លាស់ប្ដូរកន្លែងចាស់ ធ្វើឲ្យតំបន់នោះ
ផ្ដល់ប្រាក់ចំណូលពីទេសចរប្រមាណ ៧២០ លានដុល្លារ កាលក្នុងឆ្នាំ
២០១៤ ។
No comments:
Post a Comment