មិនតែប៉ុណ្ណោះ ថែមទាំងអាចប្រើប្រាស់សម្រាប់ព្យាបាលស្នាមរបួសដំបៅ ដែលកើតចេញពីការរលាកភ្លើង ឬរលាកទឹកក្ដៅបានយ៉ាងមានប្រសិទ្ធភពទៀតផង។ ដោយគ្រាន់តែយកប្រទាលកន្ទុយក្រពើ មកចិតសំបកចេញ លាងទឹកឲ្យជ្រះស្អាតអស់ជ័រពណ៌លឿងរួចកាត់វាជាបន្ទះស្ដើងៗ យកមកបំពោកលើស្នាមដំបៅ និងយកក្រណាត់មកដាក់គ្របពីលើមួយជាន់ទៀត ដើម្បីផ្ដល់ភាពត្រជាក់ដល់ស្បែក ហើយទុកចោលប្រហែលមួយម៉ោង និងធ្វើបែបនេះ ៣-៤ដង ក្នុងមួយថ្ងៃ នឹងជួយឲ្យស្នាមដំបៅជាសះស្បើយបានយ៉ាងឆាប់រហ័ស។
ប៉ុន្ដែមុនពេលអនុវត្ដវិធីនេះ អ្នកគួរសាកល្បងលាបវានៅលើដៃបរិវេណផ្នែកខាងក្នុងជាមុនសិន ដើម្បីឲ្យដឹងថា តើស្បែករបស់អ្នកមានប្រតិកម្មជាមួយនឹងប្រទាលកន្ទុយក្រពើឬអត់? ប្រសិនបើលាបហើយមិនមានអាការរមាស់ ឬស្នាមក្រហមលេចចេញទេនោះ បានន័យថា ស្បែករបស់អ្នកមិនមានប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើនោះទេ។ ពិសេសត្រូវលាងជ័រពណ៌លឿង ឲ្យជ្រះស្អាតអស់ ហើយមិនត្រូវទុកប្រទាលកន្ទុយក្រពើស្រស់ លើសពី២៤ម៉ោង មុននឹងយកប្រើនោះទេ ព្រោះវាអាចចុះខ្សោយប្រសិទ្ធភាពបាន៕
No comments:
Post a Comment