Thursday, January 28, 2016

ផ្លែប័រ មានប្រយោជន៍ចំពោះសក់របស់អ្នក


មនុស្សមួយចំនួនបានដឹងហើយថា ផ្លែប័រប្រយោជន៍សំរាប់ថែរក្សាស្បែក ប៉ុន្តែមិនទាន់អស់ទេវាថែមទាំងមាន ប្រយោជន៍ដល់សក់របស់អ្នកផងដែរ។ ថ្ងៃនេះយើងខ្ញុំសូមធ្វើការចែករំលែក អំពីអាថ៌កំបាំងនៃការប្រើប្រាស់ ផ្លែប័រចំពោះសក់របស់អ្នក៖ bektleay1793
– វិធីទី ១
កិនផ្លែប័រទុំមួយចំហៀង, ចេកទុំមួយកំណាត់ និង ផ្លែត្រសក់ម្យ៉ាង (cantaloupe) ៣ ដុំតូចៗដាក់ក្នុងចានគោមមួយ។ គោះស៊ុតមួយគ្រាប់ដាក់ក្នុងចានមួយផ្សេងទៀតអោយបែកល្អហើយ បន្ថែមទឹកដោះគោ ៣ ស្លាបព្រាបាយចូល និង ទឹកឃ្មុំ ៣ ស្លាបព្រាបាយចូល។ ក្រឡុកបញ្ជូលគ្នា ទើបដាក់ផ្លែឈើដែលកិនរួចចូលរួមគ្នា។ លាបទៅលើសក់របស់អ្នក ហើយគ្របថងស្រោបសក់ ទុកចោល ៣០នាទី សឹមលាងសំអាតចេញតាមធម្មតា។
– វិធីទី២
យកផ្លែប័រមួយផ្លែកិនអោយម៉ដ្ឋ ហើយលាយជាមួយទឹកបន្តិចចូល កូរបញ្ជូលគ្នាទាល់តែខាប់។ លាបទៅលើសក់របស់អ្នក បន្ទាប់ពីអ្នកកក់សក់រួច ហើយទុកចោល ៥-១០នាទី សឹមលាងចេញ។
– វិធីទី ៣
លាយផ្លែប័រមួយចំហៀងផ្លែ ជាមួយស៊ុតលឿងមួយគ្រាប់ រួចបន្ថែមទឹកបន្តិចចូល។ លាបវាទៅលើសក់របស់អ្នក ហើយធ្វើការម៉ាស្សាស្បែកក្បាលរបស់អ្នក។ ទុកចោល ២០ នាទីសឹមលាងចេញ។
– វិធីទី ៤
លាយផ្លែប័រ ១ ផ្លែ ជាមួយ oat ១/៤ពែង។ កូរបញ្ជូលគ្នាអោយសព្វសិន រួចបន្ថែមប្រេងអូលីវបន្តិចចូល។ ពេលដែលវាចូលគ្នាសព្វហើយ បន្ថែមទឹកដោះគោ ១ពែងចូលទៀត។ លាបវាទៅលើសក់របស់អ្នក ទុកចោល ៣០នាទី សឹមលាងចេញ។
– វិធីទី ៥
កិនផ្លែប័រ ១ ផ្លែ បន្ទាប់មកលាយជាមួយស៊ុតមួយគ្រាប់។ រួចហើយបន្ថែមទឹកក្រូចឆ្មារចូល ១ ស្លាបព្រាបាយ ហើយលាបទៅលើសក់របស់អ្នក (ផ្សើមសក់ជាមុនសិន)។ ចាប់ផ្តើមពីគុល រហូតដល់ចុងសក់។ ទុកចោល ៣០នាទី សឹមលាងចេញ៕

No comments:

Post a Comment