យ៉ាងណាមិញ ដោយសារតែ កម្មវិធីហ្វេសប៊ុក ជំនាន់ថ្មីនេះ ធ្វើអោយយើង មានការលំបាក ក្នុងការប្រើប្រាស់ច្រើន ហើយណាមួយទៀត ក៏ត្រូវតម្លើង កម្មវិធីច្រើនដែរ ពិតជាស៊ាំញ៉ាំច្រើន ខ្លាំងណាស់។ ដូចនេះ ដើម្បីដោះស្រាយ នូវបញ្ហាខាងលើនេះនោះ ខេមបូសូមលើកយក ពីវិធីសាស្រ្តថ្មីមួយ ដែលអាច អោយលោកអ្នក ប្រើប្រាស់ ហ្វេសប៊ុក ដោយមិនចាំបាច់ មានកម្មវិធី Messenger ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ យើងនឹងណែនាំ អំពីរបៀបធ្វើនៅលើ ប្រព័ន្ធ Android និង iOS ជូនប្រិយមិត្ត ទាំងអស់គ្នាផងដែរ ហើយដើម្បីកុំអោយ ចំណាយពេល កាន់តែយូរ ជាងនេះនោះ សូមតាមដាន ទាំងអស់គ្នា!!!
វិធីសាស្រ្តនៅលើ iOS
- សូមលុបកម្មវិធី Messenger ជាមុនសិន
- តម្រូវអោយ Jailbreak រួចរាល់
- បន្ទាប់មក សូមធ្វើការតម្លើង Tweak App Admin (ចុចទីនេះ ដើម្បីអានពីរបៀបតម្លើង)
- ក្រោយពីបានតម្លើង Tweak App Admin រួចហើយ សូមចូលទៅកាន់ Appstore > រួចធ្វើការ Search រកកម្មវិធី Facebook > ចុចលើប៊ូតុង Download > ពេលនោះ វានឹងលោតផ្ទាំងនៅខាងក្រោម ដូចនេះ សូមចុចយក Downgrade > សូមជ្រើសរើស វើសិន 0 > ហើយរង់ចាំ ដល់វាដោនឡូដចប់ ជាការស្រេច។
វិធីសាស្រ្តនៅលើ Android
- សូមលុបកម្មវិធី Facebook និង Messenger ជាមុនសិន
- ធ្វើការទាញយក កម្មវិធី Facebook ដោយចុចទីនេះ
- ពេលតម្លើងចប់ លោកអ្នកនឹងអាច ប្រើប្រាស់ដោយមិនចាំបាច់មាន Messenger បានហើយ
សូមរំលឹកដែរថា កុំភ្លេច ធ្វើការបិទ មុខងារ Auto Download ផង ចៀសវាង វាអាប់ដេត ទៅកាន់ជំនាន់ថ្មី ដោយខ្លួនវា!
សរុបមកវិញ វិធីនេះ សម្រាប់តែឧបករណ៍ ណាដែលបាន ធ្វើការ Jailbreak ហើយប៉ុណ្ណោះ ដោយឡែក សម្រាប់ឧបករណ៍ ដែលមិនទាន់បាន Jailbreak នោះ នៅមិនទាន់អាច ធ្វើបាននៅឡើយទេ ក៏ប៉ុន្តែយើងនឹងខិតខំ ស្វែងរកជូន បន្តទៀត សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា។ យ៉ាងណាមិញ ប្រសិនបើមាន ជាសំណួរ ឬមតិផ្សេងៗនោះ អាចបញ្ចេញនៅខាងក្រោមនេះបាន!!!
No comments:
Post a Comment