Tuesday, January 19, 2016

Tweak នេះ​ជួយ​បង្ហាញ​ពត៌មាន​សម្រាប់​ទាក់​ទង​ដល់​អ្នក​រើស​បាន នៅ​ពេល​បាត់ទូរស័ព្ទ!


ការបាត់ស្មាតហ្វូន មិនមែនសុទ្ធតែ មានគេលួច ទាំងអស់ នោះទេ ពេលខ្លះ យើងភ្លេច ដៃទុកនៅ ទីណាមួយ ក្រៅផ្ទះ ហើយមានមនុស្ស ល្អរើសបាន ក៏ចង់ព្យាយាម រកម្ចាស់ របស់វាដែរ តែពួកគេ មិនដឹង ទាក់ទង តាមណា ពេលជាប់សោរ ស្មាតហ្វូន។
1-cover
Tweak នេះ ឈ្មោះ IfFound អាចបង្ហាញ ពត៌មាន ទាក់ទងនឹងម្ចាស់ ដូចជាលេខ ទូរស័ព្ទ ឬអាស័យដ្ឋាន ដោយចុច លើពាក្យនេះ នៅផ្នែក ខាងក្រោម ជ្រុងខាងឆ្វេង ត្រង់ផ្ទៃ Lockscreen ដែលជាប់សោរ នោះបាន។ ដូចនេះ បើប៉ះចំ អ្នករើស បានចិត្តល្អ គេអាចស្វែង រកម្ចាស់ តាមរយៈ ពត៌មាន ទាក់ទង នោះបាន។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
  • ចូលទៅកាន់ Cydia បន្ទាប់មកចូល ទៅកន្លែង Search រួចវាយ ពាក្យថា IfFound ហើយធ្វើការដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះ អ្នកអាចចូល ទៅកាន់ Settings អូសចុះ ក្រោមបន្តិច យកទៅកាន់ IfFound រួច​ បើក Enable វា ចូលទៅ Configuration រួចបើក Enable ត្រង់ Brug Detaljeret Alert បន្ទាប់ចូល Simple Alert Settings ហើយវាអក្សរ ចូលក្នុងនោះ បន្ទាប់ត្រលប់ចេញ វានឹងដំនើរ ការភ្លាម។
  • នៅលើផ្ទៃ Lock Screen អ្នកនឹង ឃើញអក្សរ If Found នៅផ្នែក ខាងក្រោម ជុ្រងខាងឆ្វេង ពេលដែល ចុចពីលើវា នឹងចេញរាល់ ពាក្យដែលអ្នក បានសរសេរ អក្សរ មុន នោះចេញ មកភ្លាម។
បញ្ជាក់ថា ៖ អ្នកត្រូវធ្វើ ការដំឡើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។
2
Tweak មានប្រយោជន៍ នៅពេលដែល អ្នកបាត់ ស្មាតហ្វូន ហើយជន ណាមួយរក ឃើញ អាចរាវ ចុចលើ ពាក្យនោះ វានឹងបង្ហាញ ការទំនាក់ ទំនង ទៅរក ម្ចាស់បាន តែបើតាម ដឹង នៅពេល ដែលបាត់ហើយ ពិបាកយក មកវិញ បន្តិចហើយ។

No comments:

Post a Comment