គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Thursday, January 28, 2016
តើអ្នកធ្លាប់គិតដែរទេថា ផ្លែប៉ោម និងត្របែក អាចជួយសម្រកទម្ងន់បាន?
ផ្លែឈើដែលមនុស្សអាចបរិភោគបានមានច្រើនឥតឧបមា។ ផ្លែឈើទាំងនោះទៀតសោត ក៏ផ្ដល់នូវគុណសម្បត្តិ និងគុណវិបត្តផ្សេងៗគ្នាផងដែរ។ យ៉ាងណាមិញថ្ងៃនេះ យើងនឹងប្រាប់លោកអ្នកឲ្យដឹងពីគុណប្រយោជន៍របស់ផ្លែប៉ោម និងផ្លែត្របែក ដែលចូលរួមចំណែកក្នុងការសម្រកទម្ងន់របស់លោកអ្នកបាន។
– ផ្លែប៉ោម ៖ អាចជួយឲ្យស្ត្រីស្រកទម្ងន់បានយ៉ាងស្រួល ព្រោះផ្លែប៉ោមមានកាកសរសៃអាហារច្រើន នៅពេលដែលទទួលទានចូលទៅ អាចជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរ ដោយជាតិស្ករហ្វ្រ៊ុកតូស (Fructose) ក្នុងផ្លែប៉ោម និងប្ដូរជាថាមពលយឺតៗ ជួយឲ្យរាងកាយមិនឃ្លាន។ លើសពីនោះផ្លែប៉ោមផ្ដល់ថាមពលតែ ៥៩កាឡូរី ទើបមិនធ្វើឲ្យធាត់ ថែមទាំងមានវីតាមីន និងសារធាតុរ៉ែ ដែលមានប្រយោជន៍ចំពោះរាងកាយជាច្រើន។ ជាពិសេសផេកទីន (Pectin) ដែលមានគុណសម្បត្តិឡើងប៉ោងបានច្រើន ទើបវាទៅបង្កើនកាកសរសៃអាហារ ធ្វើឲ្យប្រព័ន្ធបន្ទោបង់ប្រព្រឹត្តទៅប្រក្រតី ជួយការពារមហារីកពោះវៀនធំ ជួយចាប់កូលេស្តែរ៉ូល និងជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយផងដែរ៕
– ត្របែក ៖ ផ្លែឈើដែលសម្បូរទៅដោយវីតាមីន C នេះ ជួយឲ្យអ្នកសម្រកទម្ងន់បានដោយមិនពិបាក ព្រោះត្របែក ជាផ្លែឈើដែលផ្ដល់ថាមពលទាប។ វីតាមីន C ក្នុងផ្លែត្របែក ទៅជួយបង្កើតកូលឡាហ្សែន (Collagen) ធ្វើឲ្យស្បែកតឹងណែន គ្មានស្នាមជ្រីវជ្រួញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment