អាហារ គឺផ្នែកមួយដ៏ធំដែលអាចជួយថែបំប៉នទាំងរាងកាយ និងស្បែកឲ្យមានសុខភាពល្អ។ ប៉ុន្តែអ្នកត្រូវដឹងថា អាហារមួយចំនួនមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាធ្វើឲ្យស្បែកមានបញ្ហាថែមទៀត ជាពិសេសចំពោះស្បែកមុខតែម្តង។ ខាងក្រោមនេះគឺជា អាហារមួយចំនួនដែលអ្នកជំនាញបង្ហាញថា មានផលប៉ះពាល់ដល់ស្បែកមុខកាន់តែខ្លាំង៖
ស្រា
អ្នកត្រូវតែដឹងថា ការទទួលទានស្រាច្រើនអាចធ្វើឲ្យមានបញ្ហាដូចជា៖
អាចធ្វើឲ្យកើតស្នាមជ្រួញនៅចន្លោះចិញ្ចើម, រន្ធញើសរីកកាន់តែធំ,
ស្បែខ្វះជាតិទឹក, ថ្ពាល់ឡើងក្រហម និងកើតមានស្នាមបន្ទាត់នៅក្រោមច្រមុះ។
ទឹកដោះគោ
សារធាតុសំខាន់ៗជាច្រើន
រួមទាំងអរម៉ូននៅក្នុងទឹកដោះគោក៏អាចធ្វើឲ្យមានអាការៈហើមត្របកភ្នែក,
ហើមតំបន់ទាំងមូលនៅក្រោមភ្នែក ហើយកើតបញ្ហារង្វង់ខ្មៅ។
ចំណែកឯមុនខ្ទុះជាញឹកញាប់តែងតែកើតឡើងនៅតំបន់ចង្កា។
ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំងនេះមានន័យថា
អ្នកគួរតែផ្អាកប្រើប្រាស់ទឹកដោះគោហើយ។
ជាតិស្ករ
ចំពោះអ្នកដែលមានប្រតិកម្ម ជាតិស្ករអាចធ្វើឲ្យស្បែកមានភាពជ្រីវជ្រួញ
និងលេចឡើងនូវស្នាមបន្ទាត់នៅលើថ្ងាស, ក្រោមភ្នែក, ស្បែកស្ងួត។
ជាតិស្ករមានមូលេគុល ដែលចងស្រទាប់កូឡាជែពីស្បែក
ដូច្នេះហើយស្បែកនឹងបាត់បង់ការបត់បែន៕
No comments:
Post a Comment