ស្លឹកគ្រៃ ក្រៅពីជួយបង្កើនរសជាតិដល់អាហារ ឬមុខម្ហូបផ្សេងៗ ហើយវានៅមានគុណសម្បត្ដិជួយការពារជំងឺមហារីកបាន។ តាមការស្រាវជ្រាវពិសោធន៍លើសត្វបានរកឃើញថា ស្លឹកគ្រៃអាចរារាំងអាការចាប់ផ្ដើមដំបូង ដែលនាំទៅរកមហារីកពោះវៀនបាន គឺប្រហោងក្នុងពោះវៀន និងការខុសប្រក្រតីនៃ DNA។

ការព្យាបាលអាការទាំងនេះ នឹងទទួលបានផលល្អចំពោះអ្នកជំងឺ ព្រោះជាការព្យាបាល មុននឹងសាច់អាក្រក់ដុះឡើង ដែលអាចរារាំងការបង្កមហារីក បានដល់ ៦០% ហើយអ្នកជំនាញក៏បានអះអាងថា ស្លឹកគ្រៃ អាចមានផលរារាំងការធ្វើការរបស់អង់ហ្ស៊ីមបាក់តេរីក្នុងពោះវៀន ធ្វើអោយរាងកាយបឺតស្រូបសារធាតុបង្កមហារីកថយចុះផងដែរ៕
No comments:
Post a Comment