ព្រៃនគរ
ជាទីក្រុងដ៏សំខាន់
និងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម
និងជាអតីតកំពង់ផែពាណិជ្ជកម្ម ដ៏សំខាន់មួយនៃអាណាចក្រខ្មែរ
មុនពេលជនជាតិ យួនភៀសខ្លួនមករស់នៅក្នុងអំឡុងសតវត្សរ៍ទី ១៧ ។ ក្រោយពេល
ស្តេចខ្មែរ ព្រះបាទ ជ័យ ជេដ្ឋា ទី ២ (១៥៧៣–១៦២៧)
បានរៀបអភិសេកជាមួយស្នំស្តេច យួនមក ព្រៃនគរ
ត្រូវបានជនជាតិយួនហៅថា ខេត្តយ៉ា ឌិន (Gia Định Thành) នាឆ្នាំ ១៧៩០
តាមស្តេចឈ្មោះ ង្វៀង អាញ់(Nguyễn Ánh)។ ក្រោយពេលបារាំង កាន់កាប់
បានទីក្រុងព្រៃនគរ នាឆ្នាំ ១៨៥៩ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតីបារាំងឈ្មោះ Jules Grévyបានចេញបទបញ្ជាមួយក្នុងការបង្កើត ព្រៃនគរ ទៅជាទីក្រុងសាយហ្គន (Thành Phố Sài Gòn) ។ក្នុង សម័យអាណានិគមនិយមបារាំង ព្រៃនគរ
ជាមជ្ឈមណ្ឌល ដ៏សំខាន់ មិនត្រឹមតែពាណិជ្ជកម្មទេវាថែមទាំងជា
មជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំងសហព័ន្ធ ឥណ្ឌូចិន
និងត្រូវបានគេចាត់ទុកថាជា «ទីក្រុងប៉ារិសនៃ បូព៌ាប្រទេស» (Paris
in the Orient) ។
ក្រោយពីរបបសាធារណរដ្ឋវៀតណាម ដែលមានសហរដ្ឋ អាមេរិកគាំទ្រត្រូវ បានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុងព្រៃនគរ
ត្រូវបានបក្សកុម្មុយនិស្ត វៀតណាម ប្តូរឈ្មោះជាភាសាយួនថា
ទីក្រុងហូជីម៉ិញ (Thành phố Hồ Chí Minh) ដើម្បីរំឮក
ដល់ឈ្មោះមេដឹកនាំ បក្សកុម្មុយនិស្តយួន ហូ ជី ម៉ិញ ។ បច្ចុប្បន្ន ព្រៃនគរ
ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ និងជាមជ្ឈ- មណ្ឌល
សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដ៏សំខាន់របស់ប្រទេសបក្សកុម្មុយនិស្ត
សាធារណរដ្ឋ សង្គមនិយម វៀតណាម ។
ទីតាំងភូមិសាស្ត្រ៖
ទីក្រុងព្រៃនគរ
ឋិតនៅចំកណ្តាលបេះដូងនៃតំបន់ទាំងពីរគឺ តំបន់វាលទំនាប (Tây Nam Bộ )
និងតំបន់ដូនណៃ ( Đông Nam Bộ) របស់ដែនដី កម្ពុជាក្រោម
និងមានទីតាំងខាងជើងជាប់នឹង ខេត្តទួលតាមោក (Thủ Dầu Một )
បច្ចុប្បន្នជា ខេត្តបិនភឿក (Bình Phước)
,ពាយ័ព្យជាប់នឹងខេត្តរោងដំរី(Tây Ninh) ,ខាងកើត និង ឦសាន
ជាប់នឹងខេត្តដូនណៃ ( Đồng Nai) , អាគ្នេយជាប់នឹងខេត្តអូរកាប់ ( Bà
Rịa – Vũng Tàu ) , ខាងលិច និងទិសនិរតី ជាប់នឹងខេត្តកំពង់គោ (Long
An) និង ខេត្តមេ-ស (Tiền Giang) ។ ពីទីក្រុងព្រៃនគរ
ទៅទីក្រុងហាណូយភាគខាងជើងនៃប្រទេសវៀតណាម មានចម្ងាយប្រមាណ ១.៧៣០
គីឡូម៉ែត្រ និងចម្ងាយ ៥០ គីឡូម៉ែត្រ ទៅសមុទ្រចិនខាងត្បូង (South China
Sea) ។ ចំពោះអាស៊ីអាគ្នេយ៍ ទីក្រុងព្រៃនគរ
ជាចំណុចរួមនៃផ្លូវគមនាគមន៍ដ៏សំខាន់ រួមមាន ផ្លូវគោក ផ្លូវទឹក
និងផ្លួវអាកាសតភ្ជាប់នឹងខេត្តនានានៅក្នុងតំបន់
និងជាច្រកអន្តរជាតិ ផងដែរ ។
អំពីឈ្មោះ៖
ភាសាខ្មែរ៖
ពាក្យ «ព្រៃនគរ»
បើយោងតាម វចនានុក្រមខ្មែររបស់ សម្តេចព្រះសង្ឃ រាជ ជួន ណាត
(ជោតញ្ញាណោ) ដែលបានបោះពុម្ព ដោយវិទ្យាស្ថានពុទ្ធសាស នបណ្ឌិត្យ
បានបញ្ជាក់ថា៖
ព្រៃនគរ ( ន. ) ឈ្មោះក្រុងជាទីប្រ ជុំកិច្ចការ នៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម ។
ដូចនេះ ពាក្យថា «ព្រៃនគរ
» យើងអាចកាត់ចេញជាពីរសព្ទ គឺ «ព្រៃ» និង «នគរ» ។
បណ្តាសព្ទទាំងពីរនេះ សព្ទនីមួយៗ បើយោង តាមវចនានុក្រមខាងលើដដែល
មានអត្ថន័យថា ៖
ព្រៃ ( ន. ) ប្រទេស
ឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល :
ព្រៃតូច, ព្រៃធំ ។ ព្រៃរនាម ព្រៃក្នុងបឹង
ឬក្នុងទីដែលមានទឹកលិចត្រាំនៅយូរ ។ ព្រៃរបោះ
ព្រៃដែលមានដើមឈើរបោះៗ ។ ព្រៃរំលោង ព្រៃស្រោងក្នុងទំនាប ។ ព្រៃស្រោង
ព្រៃក្នុងទីខ្ពស់ ដែលមានដើមឈើខ្ពស់ស្រោងៗ ។ ព្រៃហ័តព្រៃហោង ព្រៃ
ធំដែលឆ្ងាយដាច់ស្រយាល អំពីស្រុកភូមិ គួរស្ញើបគួរស្បើម
ព្រោះតែងមានសត្រូវចាំបៀតបៀន ។ល។ (ម. ព. ជាំ, ញៀតស្បាត, ផ្សៃ
ផង) ។
( គុ. ) ដែលកើត, ដែលមាននៅក្នុងព្រៃ :
សត្វព្រៃ, ក្របីព្រៃ, គោព្រៃ, ឆ្កែព្រៃ, មាន់ព្រៃ…; មនុស្សព្រៃ…។
ព. ប្រ. ព្រៃៗ ដែលមានបែបបទឬសណ្ដាប់ធ្នាប់ឆ្គងៗ, ឆ្វេងៗ : ឫកព្រៃៗ,
សម្ដីព្រៃៗ, និយាយព្រៃៗ ។ នាំឲ្យព្រៃគំនិត នាំឲ្យទើសគំនិត,
ឲ្យចង្អៀតគំនិត ។ល។
នគរ ន-គ សំ. បា. ( ន. ) បុរី, ក្រុង : អ្នកនគរ គឺអ្នកក្រុង ។
សរុបមក ពាក្យ « ព្រៃនគរ» មានន័យថា «នគរ , ប្រទេស ឬ ទីដីដែលមានព្រៃ» ឬ « នគរដែលមានមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល » ។
អត្ថន័យតាមភាសាយួន៖
ក្រោយពីជនជាតិយួន
ដែលបានភៀសខ្លួនពីតំបន់តុងក័ង (Tonkin) ឬ ហាណូយ (Hà Nội)
ភាគខាងជើងនៃប្រទេសវៀតណាម មករស់នៅក្នុងទីក្រុង ព្រៃនគរ នាសតវត្សរ៍ ទី ១៧ ព្រៃនគរ
ត្រូវបានស្តេចយួនឈ្មោះ ង្វៀង អាញ់ (Nguyễn Ánh)
ប្តូរឈ្មោះជាភាសាយួនថា យ៉ាដិន (អក្សរយួនៈGia Định)
(អក្សរចិន:嘉定) ។ នៅឆ្នាំ ១៨៦២ ក្រោយពេលបារាំង
បានចូលកាន់កាប់ទីក្រុងព្រៃនគរ ពួកគេបានលុបឈ្មោះ
យ៉ាដិន ចេញ ហើយបានប្តូរឈ្មោះជាផ្លូវការថា សាយហ្គន (Sài Gòn) វិញ
ហើយឈ្មោះនេះ ត្រូវបានគេស្គាល់ជាសាធារណៈរហូតមកដល់សព្វថ្ងៃ ។
ទោះបីបារាំងបានលុបឈ្មោះយ៉ាដិន ហើយប្តូរទៅជា សាយហ្គន ហើយក្តី
ក៏ឈ្មោះ យ៉ាដិនជាអក្សរចិន 嘉定 នៅតែត្រូវបានគេសរសេរនៅលើផែនទី
sinitic រហូតដល់ឆ្នាំ ១៨៩១ ។
ពាក្យ«Sài Gòn» ក្នុងភាសាយួន នេះអ្នកខ្លះបានអះអាងថា ជនជាតិយួននិយាយពាក្យ «ព្រៃនគរ» តាមខ្មែរមិនច្បាស់ ពេលដែលពួកគេបានភៀសខ្លួនមកដល់ព្រៃនគរ
ដំបូង ។ អ្នកដែលបានអះអាងយ៉ាងនេះ ដោយគេបានលើកហេតុផលថា ពាក្យ
«សាយ» (Sài) នេះ ចេញមកពីពាក្យ «ព្រៃ»
របស់ខ្មែរដែលជនជាតិយួននិយាយមិនច្បាស់ ។ ពាក្យ«ហ្គន» (Gòn) នេះ
ជាភាសាយួន ប្រែថា «ដើមគ» (Cây Gòn) ឬ «ផ្កាគ» (Bông Gòn)
ដែលពួកជនជាតិយួនបានបកប្រែចេញពីពាក្យ «នគរ» របស់ខ្មែរ ។
តាមពិតពាក្យ «នគរ» ក្នុងភាសាខ្មែរមានន័យថា បុរី ឬ ក្រុង
មិនមែនជា«ដើមគ» ឬ «ផ្កាគ» ទេ តែជនជាតិយួន
ឮខ្មែរនិយាយថា«នគរ»ៗស្តាប់មិនច្បាស់ស្មានតែ «ដើមគ»
ក៏នាំគ្នាហៅថា «សាយហ្គន» (Sài Gòn) រហូតមកដល់បច្ចុប្បន្ន ។
តាមន័យមួយទៀត អ្នកខ្លះថា បានជាជនជាតិយួនហៅទីក្រុងព្រៃនគរ ថា Sài Gòn នោះ មកពីពេលដែលជន ជាតិយួន បានភៀសខ្លួនចូលដល់ទឹកដីព្រៃនគរ បានឃើញ ដើមគ ជាច្រើនដែលពលរដ្ឋខ្មែរបានដាំនៅតំបន់នោះ ។
អត្ថន័យតាមភាសាចិន៖
តាមការអះអាងមួយបែបទៀតថា ពាក្យ «Sài»
ក្នុងភាសាយួននេះ ជាពាក្យយួនខ្ចីពីចិន (អក្សរចិនៈ 柴
ដែលបញ្ចេញសំឡេង តាម ភាសាចិន ថា «ឆាយ» ឬ (Chay) មានន័យថា
«ឧស,មែក,របងចម្រឹងការពារ,ស្វិតស្រពោន») ។ ពាក្យ «Gòn»
វិញក៏ជាពាក្យយួនខ្ចីពីចិនដែរ (អក្សរចិនៈ棍 បញ្ចេញសំឡេងតាមភា
សាចិនថា «សុង» ឬ Súng មានន័យថា «គល់ឈើ, ប៉ូល» ) ។ តែពាក្យ «Gòn»
នេះមានន័យថា «សំឡី ឬ ផ្កាគ» ក្នុងភាសាយួនទៅវិញ ។
នៅប្រទេសចិន ទីក្រុងព្រៃនគរ
ត្រូវបានគេហៅថា 西贡 បញ្ចេញសំនៀងថា Sai Gung
តាមគ្រាមភាសាបញ្ចេញសំឡេងថា Sai Goong តាមចិនតាជីវ (Teochew) និង
xīgòng តាមភាសាចិន (Mandarin) ។
ប្រវត្តិ៖
ទីក្រុងព្រៃនគរ
ត្រូវបានគេស្កាល់ជាទូទៅថា ទីក្រុងហូជីមិញ (TP Hồ Chí Minh)
ឋិតនៅក្នុងតំបន់វាលទំនាបនៃដែនដី កម្ពុជាក្រោម
ឬភាគខាងត្បូងនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម បច្ចុប្បន្ន ។
មុនពេលជនជាតិយួនភៀសខ្លួនមករស់នៅ នាសតវត្សរ៍ ទី ១៧ ព្រៃនគរ ជាទីក្រុងដ៏សំខាន់របស់ខ្មែរ និងមានពលរដ្ឋខ្មែរក្រោមរស់នៅរាប់សតវត្សរ៍មកហើយ ។
ឆ្នាំ ១៦២៣ ព្រះបាទ ជ័យ ជេដ្ឋា ទី ២ ឬ
ព្រះពញ្ញា ញោម (១៥៧៣-១៦២៧) សោយរាជ្យនៅក្រុងឧត្តុង្គ ចាប់ពីឆ្នាំ
១៦១៨ ដល់ ១៦២៨ របស់ខ្មែរបានផ្តល់ឱកាសឲ្យស្តេចយួនត្រកូលង្វៀង
(Nguyễn) ឈ្មោះ ង្វៀង ផុក ង្វៀង (Nguyễn Phúc Nguyên) (១៥៦៣–១៦៣៥)
សោយរាជ្យពីឆ្នាំ ១៦១៣ ដល់ ១៦៣៥ បោះជំរំទ័ពនិងជនភៀសខ្លួនយួននៅព្រៃនគរ
ដើម្បីធ្វើសង្គ្រាម ជាមួយស្តេចយួនត្រកូលទ្រិញ(Trịnh)
នៅភាគខាងជើងប្រទេសយួនក្រោយពីស្តេចខ្មែរអង្គនេះ
បានរៀបអភិសេកជាមួយបុត្រី ស្តេចយួនឈ្មោះ ង្វៀង ផុក ង៉ុក វ៉ាង
(Nguyễn Phúc Ngọc Vạn) មកធ្វើជាមហេសីមក។ ដោយអំណាចនៃ ការរៀបអភិសេក
បុត្រីយួនឲ្យស្តេចខ្មែរនេះហើយ
បានធ្វើឲ្យស្តេចយួនត្រកូលង្វៀងខាងត្បូងធ្វើសឹកឈ្នះស្តេច
យួនត្រកូលទ្រិញខាងជើង ហើយបន្ទាប់មកស្តេចយួនត្រកូលង្វៀង
ក៏បានទទួលជោគជ័យនូវមហច្ឆិតាលេបទឹកដី របស់ខ្មែរតាមគោលនយោបាយ
«ដំណើរឆ្ពោះទៅ ទិសខាងត្បូង»(Cuộc Nam Tiến) យ៉ាងត្រចះត្រចង់ ។
សម័យអាណានិគមបារាំងពីឆ្នាំ ១៨៦២ ដល់ ១៩៥៤ ៖
យោងតាមសព្វាវចនាធិប្បាយវីគីភីឌា (Wikipedia) នៅឆ្នាំ ១៨៥៩ ពេលបារាំងត្រួតត្រាបាន ទីក្រុងព្រៃនគរ
ភ្លាម
ពួកគេក៏ចាប់ផ្តើមអភិវឌ្ឍតំបន់មួយនេះឲ្យក្លាយទៅជាទីក្រុង
ពាណិជ្ជកម្ម ដ៏ធំមួយ
ដើម្បីបំពេញមហិច្ឆិតាពង្រីកឥទ្ធិពលរបស់ខ្លួននៅឥណ្ឌូចិន ។
តាមគម្រោងដំបូងទីក្រុងព្រៃនគរ
ត្រូវបានបូកបញ្ចូលទាំងតំបន់ផ្សារធំ ដែលភាសាយួនហៅ ចើលើង (Chợ Lớn )
ប៉ុន្តែដល់ឆ្នាំ ១៩៦៩ ដោយយល់ឃើញថា
គម្រោងនៃការបង្កើតទីក្រុងនេះមានទំហំធំពេក
ពិបាកក្នុងការរក្សាសន្តិសុខ រដ្ឋាភិបាលអាណានិគម បារាំង បានកាត់
ផ្តាច់តំបន់ផ្សារធំចេញ ពីទីក្រុងព្រៃនគរ
យ៉ាងឆាប់រហ័ស ។ ក្រោយពីការបង្កើតគម្រោងនេះមិនយូរប៉ុន្មាន អាគារធំៗ
សំខាន់ៗរបស់ទីក្រុង ដែលបានកសាងតាមបែបបស្ចិមប្រទេស ដូចជា
អាគារទេសាភិបាលដែនកូស័ងស៊ីន និងវិមាននរោត្តម ត្រូវបានដំណើរសាងសង់ ។
ក្រោយពីកសាងអាគារនេះ និងធ្វើការអភិវឌ្ឍរួចមក មុខមាត់នៃទីក្រុងព្រៃនគរមានការផ្លាស់ប្តូរ គួរឲ្យកត់ សម្គាល់ ។
គួរកត់សម្គាល់ផងដែរ អាគារវិមាននរោត្តម
ត្រូវបានលោកទេសាភិ បាលដែនកូស័ងស៊ីន Lagrandière
ប្រារព្ធពិធីសម្ពោធិ៍ បញ្ចុះបឋមសិលា ជាលើកដំបូងនៅថ្ងៃទី ២៣ ខែកុម្ភៈ
ឆ្នាំ ១៨៦៨ ដើម្បីដំណើរការសាងសង់ អា គារទេសាភិបាលថ្មីមួយនេះ
នៅទីក្រុងព្រៃនគរជំនួសឲ្យអាគារចាស់ដែល
បានកសាងដោយឈើកាលពីឆ្នាំ ១៨៦៣ ។ អាគារថ្មីនេះ កសាងរហូតដល់ឆ្នាំ
១៨៧៣ (៥ ឆ្នាំ ) ទើបបានសម្រេចជាស្ថាពរ ដែលមានវិស្វករ Hermite
ជាអ្នករៀបគម្រោងសំណង់ ។ ក្រោយពីបានកសាង សម្រេចជាស្ថាពរ
គេបានដាក់ឈ្មោះអាគារនេះថា វិមាននរោត្តម និងផ្លូវនៅមុខអាគារនេះ
ក៏ត្រូវបានគេដាក់ឈ្មោះថា វិថីនរោត្តម ដែរ
ដើម្បីឧទ្ទិសដល់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម (១៨៣៤ – ១៩០៤)
ជាព្រះចៅ ក្រុងកម្ពុជាធិបតី នាពេលនោះ ។
គម្រោងការណ៍ (ប្លង់) របស់ទីក្រុងព្រៃនគរ
នាពេលនោះ ត្រូវបានរៀបចំឡើងតាមបែបអ៊ឺរុប ដោយមានបង្កើតការិយាល័យ
និងស្ថាប័នរដ្ឋបាលជាច្រើនដូចជា វិមានទេសាភិបាល
អាគារមន្ត្រីក្រសួងមហាផ្ទៃ តុលាការ សាលាឧទ្ធរណ៍ សាលាដំបូង តុលា
ការពាណិជ្ជកម្ម និង វិហារសម្តេចសង្ឃកាតូលិក ជាដើម ។
ឆ្នាំ ១៨៦២ ព្រៃនគរត្រូវបានប្តូរឈ្មោះទៅជាសាយហ្គង (Sai Gon) ។ ដល់ឆ្នាំ ១៨៦៧ អភិបាលកិច្ចទីក្រុងព្រៃនគរ បានប្រគល់ ទៅឲ្យគណៈកម្មការទីក្រុងដែលមានប្រធានមួយរូប និងសមាជិកគណៈកម្មការ ១២ រូប ជាអ្នកគ្រប់គ្រង ។
ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធាធិបតីបារាំង Jules Grévy បានចេញបទបញ្ជាមួយ ក្នុងការបង្កើតព្រៃនគរ ទៅជាទីក្រុង ដោយមានទេសាភិបាលក្រុង (résident-maire ) ជាជនជាតិបារាំង ។
ឆ្នាំ ១៨៧៦ រដ្ឋាភិបាលបារាំង
បានបែងចែកដែនកម្ពុជាក្រោម ចេញជា ៤ តំបន់រដ្ឋបាលធំៗ ហៅថា circons
cription administrative ក្នុងតំបន់និមួយៗ ត្រូវបានបែងចែកចេញជានិគម
តូចៗ (arrondissement ) ដូចខាងក្រោម៖
- តំបន់ព្រៃនគរ (Sai Gon) មាន ៥ និគម
- តំបន់មេស (My Tho) មាន ៤ និគម
- តំបន់លង់ហោរ (Vinh Long) មាន ៤ និគម
- តំបន់បាសាក់ (Ba Sac) មាន ៦ និគម
តំបន់ព្រៃនគរ បានបែងចែកចេញជា ៥ និគមរួមមាន៖
- 1. រោងដំរី (Tây Ninh)
- 2. ទួលតាមោក (Thủ Dầu)
- 3. ត្រពាំងចង្វា (Biên Hòa)
- 4. បារៀ (Bà Rịa)
- 5. ព្រៃនគរ (Gia Định)
លុះដល់ឆ្នាំ ១៨៧៩ រដ្ឋាភិបាលបានបង្កើតបន្ថែមនូវគណៈកម្មការទីរួមខេត្តព្រៃនគរ មួយទៀត ។
ក្រោយពេលបារាំងចូល ត្រួតត្រាទីក្រុងព្រៃនគរ
គេសង្កេតឥទ្ធិពលវប្បធម៌ និងសាសនានៃបស្ចិមប្រទេសក៏បានហូរ
ចូលមកដែនដី កម្ពុជាក្រោមផងដែរ ។ ឥទ្ធិពលទាំងនេះ អាចបញ្ជាក់បានតាម
រយៈការកសាង អាគារផ្សេងៗតាមបែបបស្ចិមប្រទេស
និងជនជាតិយួនជាច្រើនបានប្តូរពីសាសនាព្រះពុទ្ធ ទៅជាសាស នាកាតូលិក ។
ចំណែកខ្មែរក្រោមរក្សាគោលជំហរ ក្នុងការ គោរពព្រះពុទ្ធសាសនាថេរវាទដដែល
។
ក្នុងសម័យអាណានិគមនិយមបារាំង ទីក្រុងព្រៃនគរ
ជាមជ្ឈមណ្ឌលដ៏សំខាន់ មិនត្រឹមតែពាណិជ្ជកម្មទេ វាថែមទាំងជា
មជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ និងអប់រំទូទាំងសហព័ន្ធឥណ្ឌូចិន
និងត្រូវបានគេចាត់ទុកថាជា «ទីក្រុងប៉ារិសនៃបូព៌ាប្រទេស» (Paris
in the Orient) ។
ឆ្នាំ ១៩២៩ ទីក្រុងព្រៃនគរ មានប្រជាជនទាំងអស់ចំនួន ១២៣.៨៩០ នាក់ ក្នុងនោះ ជនជាតិបារាំងមាន ១២.១០០ នាក់ ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ មាន ២២០.០០០ នាក់ ។
អំពីវិមាននរោត្តម៖
វិមាននរោត្តម
បារាំងបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ ព្រះករុណាព្រះបាទ សម្ដេច
ព្រះនរោត្តម (១៨៣៤ – ១៩០៤) ជាព្រះចៅកុ្រងកម្ពុជាធិបតី នាពេលនោះ ។
ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧
អាគារត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouverneur de la
Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។ ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥
រដ្ឋការអាណានិគមបារាំងទូទាំងឥណ្ឌូចិន (Gouverneur-général de l’Indochine
Française) បានប្រើអាគារនេះជាទីស្នាក់នៅ
និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។
ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពីដែកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម
និងតឹងកឹង (ហាណូយ ) អណ្ណាម (Hue) ប្រធានាធិបតី ង៉ូ ដិន យេម
នៃរបបសាធារណរដ្ឋវៀតណាម បានប្តូរឈ្មោះទៅជា វិមានឯករាជ្យ (Dinh Độc Lập) វិញ
។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋវៀតណាមត្រូវដួលរលំ
ដែនដីកម្ពុជាក្រោមត្រូវបានត្រួតត្រាដោយរដ្ឋាភិបាលបក្សកុម្មុយនិស្ត
វិមាននរោត្តម ត្រូវបានប្តូរឈ្មោះទៅជា សាលឯកភាព (Hội trường Thống Nhất )
តាមសេចក្តីសម្រេចលេខ 77A/VHQĐ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦
របស់ក្រសួងវប្បធម៌ ដែលសព្វថ្ងៃជា ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn
hóa – Thể thao và Du lịch ) នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ។
វិមាននរោត្តមសម័យអាណានិគមបារាំង៖
ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៩
លោកទេសាភិបាល ដែនកូស័ងស៊ីន Lagrandière
បានប្រារព្ធពិធីសម្ពោធិ៍បញ្ចុះបឋមសីលាជាលើកនៅដំបូង
ក្នុងការចាប់ផ្តើមដំណើរការសាងសង់ វិមានថ្មី នៅទីក្រុងព្រៃនគរ
សម្រាប់លោកទេសាភិបាលដែនកូស័ងស៊ីន ជំនួសឲ្យអាគារចាស់ធ្វើពីឈើ
ដែលបានសាងកាលពីឆ្នាំ ១៨៦៣ ។ វិមានថ្មីនេះ ត្រូវបានវិស្វករបារាំងឈ្មោះ
Hermite ជាអ្នករៀបគម្រោងការណ៍ (ប្លង់) ។ ផ្ទាំងបឋមសីលាជាប្រវត្តិសាស្ត្រនេះ
ត្រូវបានគេយកមកពីខេត្តចង្វាត្រពាំង (Bien Hoa) មានទំហំ ៥០ Cm បួនជ្រុង
ហើយត្រូវបានគេដាក់រូបិយប័ណ្ណ នាសម័យនោះ ដែលផលិតពីមាស ប្រាក់
និងស្ពាន់ចូលទៅរន្ធខាងក្នុង ។
សំណង់នេះ បានសាងឡើងលើផ្ទៃដីក្រឡាប្រមាណ ១២
Ha ក្នុងនោះមានអាគារធំមួយ មានទីធ្លាទំហំ ៨០ ម៉ែត្រ ។ នៅក្នុងវិមាននេះ
មានបន្ទប់អាចឲ្យមនុស្សស្នាក់នៅប្រមាណ ៨០០ នាក់ និងនៅជុំវិញអាគារនេះ
មានសួនច្បារដែលមានដើមឈើធំៗ និងទីធ្លាស្មៅ ។ វត្ថុធាតុសម្រាប់សាងសង់ភាគច្រើន
គឺបាននាំយកមកពីប្រទេសបារាំង ។ ដោយមានសង្គ្រាមបារាំងនិងអាលឺម៉ង់( Franco-Prussian War
) នាឆ្នាំ ១៨៧០ ទើបការសាងសង់អាគារនេះ ត្រូវអូសបន្លាយពេលដល់ឆ្នាំ ១៨៩៣
ទើបបានសម្រេចជាស្ថាពរ ។ ក្រោយពីបានកសាងសម្រេចជាស្ថាពរ
គេបានដាក់ឈ្មោះអាគារនេះថា វិមាននរោត្តម និងផ្លូវនៅមុខអាគារនេះ ក៏ត្រូវបានគេដាក់ឈ្មោះថា វិថីនរោត្តម ដែរ ដើម្បីឧទ្ទិសដល់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម (១៨៣៤ – ១៩០៤) ជាព្រះចៅ កុ្រងកម្ពុជាធិបតី នាពេលនោះ ។
ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារ
ត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouver neur de la
Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។
ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥
រដ្ឋការអាណានិគមបារាំង ទូទាំងឥណ្ឌូ ចិន (Gouverneur-général de l’Indochine
Française) បានប្រើអាគារនេះជាទីស្នាក់នៅ
និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។
ចំណែកអាគារសម្រាប់ស្នាក់នៅនិងធ្វើការរបស់
លោកទេសាភិបាលត្រូវបានគេផ្លាស់ទីតាំងឲ្យនៅអាគារមួយក្បែរនោះ ។
ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥
ជប៉ុនវាយឈ្មះបារាំងនៅឥណ្ឌូចិន វិមាននរោត្តម
ត្រូវបានរដ្ឋាភិបាលអាណានិគមជប៉ុន
យកធ្វើជាអាគាររដ្ឋការរបស់ខ្លួននៅដែនដីកម្ពុជាក្រោម ។ ដល់ខែកញ្ញា ឆ្នាំ
១៩៥៤ ដដែលជប៉ុនបរាជ័យក្នុងសង្គ្រាមលោកលើកទី ២
បារាំងបានវិលត្រឡប់ចូលធ្វើអាណានិគមជាថ្មីនៅដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន
វិមានរោត្តម ត្រូវបានបារាំងយកធ្វើជាទីតាំងអាគាររដ្ឋបាលខ្លួនឡើងវិញដែរ ។
វិមានឯករាជ្យសម័យសាធារណរដ្ឋវៀតណាម ៖
ក្រោយឆ្នាំ ១៩៥៤
បារាំងបានដកអាណានិគមចេញពីដែកូស័ងស៊ីន ឬដែនដីកម្ពុជាក្រោម និងតឹងកឹង (ហា ណូយ
) អណ្ណាម (Hue) ជនជាតិយួនបានបង្កើតរដ្ឋាភិបាលចំនួន ២ គឺចាប់ពីខ្សែស្របទី
១៧ ទៅទិសខាងជើង គ្រប់គ្រងដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (Việt
Nam Dân Chủ Cộng Hòa ) និងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងត្បូងគ្រប
ដណ្តបលើដែនដីកម្ពុជាក្រោមទាំងអស់ គ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋវៀតណាម (Quốc
gia Việt Nam ) ដែលរដ្ឋាភិ បាលមួយនេះ
ក្រោយមកបានផ្លាស់ទៅជាសារធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) ។
ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ១៩៥៤
វិមាននរោត្តម ជាទីចរចារវាងតំណាងបារាំង គឺ លោកឧត្តមសេនីយ៍ផ្កាយ ៥ Paul Ely
និងតំណាងរដ្ឋាភិបាលរដ្ឋ វៀតណាម គឺលោកនាយករដ្ឋមន្ត្រី ង៉ូ ដិន យេម (Ngô
Đình Diệm ) ។
ឆ្នាំ ១៩៥៥ ក្រោយពីការធ្វើប្រជាមតិ
នាយករដ្ឋមន្ត្រី ង៉ូ ដិន យេម បានទម្លាក់ បាវ ដាវ ចេញពីប្រធានរដ្ឋនៃរដ្ឋា
ភិបាលរដ្ឋវៀតណាម ហើយខ្លួនឡើងធ្វើជាប្រធានាធិបតី ង៉ូ ដិន យេម បានប្តូរ ឈ្មោះ
វិមាននរោត្តម ទៅជា វិមានឯករាជ្យ វិញ ។ ក្រោយពីប្រធានធិបតី ង៉ូ ដិន យេម ប្តូរឈ្មោះទៅជាវិមានឯករាជ្យ (Dinh Độc Lập)
មក កន្លែងនេះបានក្លាយទៅជាវិមានតំណាងឲ្យរដ្ឋាភិបាល សាធារណរដ្ឋវៀតណាម
និងជាកន្លែងសម្រាប់ស្នាក់នៅ និងធ្វើការរបស់ប្រធា នាធិបតីយួន ។
ក្នុងសម័យនោះ ក្រៅពីហៅថា វិមានឯករាជ្យ គេក៏ហៅថា វិមានប្រធានាធិបតី ផងដែរ ។
ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៦២ អាកាសយានិកយួនទាំងពីររូបនៃ នៃកងកម្លាំងសាធារណរដ្ឋវៀតណាម (Quân lực Việt Nam Cộng hòa
) គឺលោក ង្វៀង វ៉ាំង កឺ (Nguyễn Văn Cử ) និងលោក ផាម ភូ ក្វុក (Phạm Phú
Quốc ) បានបើកយន្តហោះប្រភេទ AD 6 ចំនួន ២ គ្រឿង ទម្លាក់គ្រាប់បែក
បណ្តាលឲ្យនៃវិមាននេះ ទ្រុឌខូចខាតទាំងស្រុងចំហៀងខាងឆ្វេង ។
ដោយមិនអាចជួសជុលឡើងវិញបាន លោក ង៉ូ ដិន យេម បានបញ្ជាឲ្យធ្វើវិមានថ្មី
ឡើវិញ នៅត្រង់ទីកន្លែងចាស់ដដែលដោយមានវិស្វករឈ្មោះ ង៉ូ វៀត ធឺ (Ngô Viết
Thụ) ជាអ្នកអ្នកចេញគម្រោងការណ៍ (ប្លង់) ។
វិមានឯករាជ្យថ្មីនេះ
បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៦២ ។
ក្នុងអំឡុងពេលនៃដំណើរការសាងសង់ គ្រួសារលោក ង៉ូ ដិន យេម
ត្រូវបានរើកន្លែងទៅស្នាក់នៅក្នុងទីតាំងមួយដែលជនជាតិយួនហៅថា វិមានយ៉ាឡុង
(Dinh Gia Long ) ដែលសព្វថ្ងៃវិមាននេះគឺជា សារមន្ទីររបស់ទីក្រុងព្រៃនគរ
(Bảo tàng thành phố Hồ Chí Minh ) ។ វិមានកំពុងតែសាងសង់នៅមិនទាន់រួចរាល់
លោក ង៉ូ ដិន យេម ត្រូវបានក្រុមរដ្ឋប្រហារធ្វើឃាតនៅថ្ងៃទី ០២ ខែវិច្ឆិកា
ឆ្នាំ ១៩៦៣ ។
ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៦៦
វិមានថ្មីនេះត្រូវបានសម្ពោធ ដែលមានលោក ង្វៀង វ៉ាំង ទេវ (Nguyễn Văn Thiệu )
ជាអធិបតីក្នុងនាមប្រធាន គណៈកម្មការដឹកនាំប្រទេស (Ủy ban Lãnh đạo Quốc
gia ) ។ ចាប់តាំងពីថ្ងៃនោះមក វិមានឯករាជ្យនេះបានក្លាយទៅជាវិមានរដ្ឋបាល
នៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng hòa ) ។
ប្រធានាធិបតីនៃរបបសាធារណរដ្ឋវៀតណាម ង្វៀង វ៉ាំង ទេវ
បានស្នាក់នៅក្នុងវិមាននោះ ចាប់ពីខែតុលា ឆ្នាំ ១៩៦៧ ដល់ថ្ងៃទី ២១ ខែមេសា
ឆ្នាំ ១៩៧៥ ។
ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៩៧៥ យន្តហោះឈ្មោះ
F5E បើកដោយលោក ង្វៀង ថាញ់ ត្រុង (Nguyễn Thành Trung )
ហើរមកពីខេត្តចង្វាត្រ ពាំង (Biên Hòa ) ទម្លាក់គ្រាប់លើវិមានឯករាជ្យនេះ
បានធ្វើឲ្យខូចខាតយ៉ាងដំណំ ។
នៅវេលាម៉ោង ១០:៤៥ នាទី ថ្ងៃទី ៣០ ខែមេសា
ឆ្នាំ ១៩៧៥ រថក្រោះឈ្មោះ T54 បំពាក់លេខ ៨៤៣ របស់កងទ័ពបក្សកុម្មុយនិស្តយួន
នៃកងកម្លាំងរំដោះភាគខាងត្បូង (Quân giải phóng miền Nam )
បានបុកទម្លុះក្លោងទ្វារខាងក្រោយ និងបន្ទាប់មក វេលាម៉ោង ១១ : ៣០ នាទី
មានរថក្រោះមួយទៀតបំពាក់លេខ ៣៩០ បានបុកទម្លុះខ្លោងទ្វារខាងមុខ
នៃវិមានឯករាជ្យ នេះ
ដើម្បីវាយដណ្ដើមយកទីតាំងរដ្ឋបាលធំរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ។ លោក
ប៊ូយ ក្វាង ថឹង (Bùi Quang Thận ) មេបញ្ជាការនៃកងទ័ពរំដោះ (Quân Giải
phóng ) របស់បក្សកុម្មុយនិស្ត ជាអ្នកបញ្ជារថក្រោះលេខ ៨៤៣
បានទម្លាក់ទង់របស់របបសាធារណរដ្ឋវៀតណាម ចុះពីកំពូលវិមាន ហើយដំឡើងទង់របស់
រណសិរ្សជាតិរំដោះភាគខាងត្បូង វៀតណាម (Mặt trận Dân tộc Giải phóng miền
Nam Việt Nam ) ជំនួសវិញ ។ ក្រោយពីទង់របស់របបសាធារណរដ្ឋវៀតណាម
បានទម្លាក់ចុះ សង្រ្គាមវៀតណាមក៏បានចប់ នៅថ្ងៃនោះដែរ ហើយពលរដ្ឋខ្មែរក្រោម
ក៏បានចាប់ផ្តើមរស់នៅក្រោមរបបថ្មីមួយទៀត គឺរបបអាណានិគមកុម្មុយនិស្តយួន ។
សាលឯកភាព ក្នុងរបបកុម្មុយនិស្តយួន ចាប់ពីឆ្នាំ ១៩៧៥ មក ៖
ក្រោយពីរបបកុម្មុយនិស្តបានចូលត្រួតត្រាខ្មែរក្រោមជំនួសបរបបសាធារ
ណរដ្ឋវៀតណាមនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កិច្ចព្រមព្រៀងចរចានយោ បាយមួយ
ដើម្បីឯកភាពជាតិយួនទាំងពីរភាគខាងជើងនិងត្បូង រវាងយូនកុម្មុយនិស្ត
និងសេរីបានធ្វើឡើងនៅ វិមានឯករាជ្យនាខែវិច្ឆិកា ឆ្នាំ ១៩៧៥ ។
ក្រោយពីបានក្ដាប់អំណាចភ្លាម រដ្ឋាភិបាលបណ្តោះអាសន្ន នៃប្រទេសសាធា
រណរដ្ឋវៀតណាមខាងត្បូង (Cộng hòa miền Nam Việt Nam )
បានសម្រេចប្ដូរឈ្មោះពីវិមានឯករាជ្យ ទៅជា សាលឯកភាព (Hội trường Thống Nhất )
វិញ ។ ក្រោយមក សាលឯកភាព នេះ ត្រូវបានគេចាត់ទុកជាបេតិក ភណ្ឌថ្នាក់ជាតិ
តាមសេចក្តីសម្រេចលេខ 77A/VHQĐ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦
របស់ក្រសួងវប្បធម៌ ដែលសព្វថ្ងៃជា ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn
hóa – Thể thao và Du lịch ) នៃរដ្ឋាភិបាលសា ធារណរដ្ឋសង្គមនិយមវៀតណាម ៕
ប្រភព ៖ http://vokk.net
No comments:
Post a Comment