Thursday, December 10, 2015

ទំនាយ ញាក់​ភ្នែក, ដៃ, ច្រមុះ និង​ត្រចៀក!



ជា​ទូទៅ​មនុស្ស​មួយ​ចំនួន​ធំ អាច​ដឹង​មុន​នូវ​ហេតុ​ការណ៍​ដែល​បម្រុង​នឹង​កើត​ឡើង​មក​លើ​ខ្លួន តាម​រយៈ​ការ​ឲ្យ​ហេតុ​ដូច​ជា ការ​ញាក់​ភ្នែក, ដៃ, ច្រមុះ និង​ញាក់​ត្រចៀក​ជា​ដើម។ ការ​ញាក់​ភ្នែក, ដៃ, ច្រមុះ និង​ត្រចៀក​នោះ ចាស់ៗ​បុរាណ​បាន​កំណត់​​ចំណាំ​នូវ​ការ​ទស្សន៍​ទាយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​មាន​ដូច​ខាង​ក្រោម​នេះ។

- បុគ្គល​ណា ញាក់​ត្របក​ភ្នែក​ស្ដាំ​ខាង​លើ នឹង​មាន​គេ​នាំ​លាភ​មក​ឲ្យ។
- ញាក់​ត្របក​ភ្នែក​ខាង​ឆ្វេង (បើ​ស្រី​និយាយ​ដល់​ញាក់​ចំពាក់​កណ្ដាល​ភ្នែក) នឹង​មាន​មនុស្ស​មក​រក។
- ញាក់​ត្របក​ភ្នែក​ឆ្វេង​ខាង​ក្រោម មាន​គេ​ចោទ​ប្រកាន់។
- ញាក់​ច្រមុះ មាន​គេ​រក​រឿង​រក​ហេតុ មិន​ល្អ​ទេ។
- ញាក់​ត្រចៀក​ស្ដាំ នឹង​បាន​ឮ​ដំណឹង​អាក្រក់ បើ​ញាក់​ត្រចៀក​ឆ្វេង​នឹង​មាន​លាភ។
- ញាក់​ខាង​ស្ដាំ នឹង​បាន​កូន​ប្រុស​ជា​ទី​គាប់​ចិត្ត ញាក់​ខាង​ឆ្វេង នឹង​បាន​កូន​ស្រី​ជា​ទី​ស្រឡាញ់។
- ញាក់​ក្លៀក​ខាង​ឆ្វេង នឹង​មាន​លាភ, ញាក់​ក្លៀក​ខាង​ស្ដាំ នឹង​មាន​រឿង​រ៉ាវ។
- ញាក់​ខ្នង​នឹង​បាន​ធ្វើ​ការ​នៅ​បន្ទប់​អ្នក​ធំ។
- ញាក់​បបូរ​មាត់​ស្ដាំ មាន​លាភ, ញាក់​បបូរ​មាត់​ខាង​ក្រោម នឹង​មាន​ទុក្ខ​ព្រោះ​ញាតិ, ញាក់​បបូរ​មាត់​លើ នឹង​បាន​បរិភោគ​អាហារ​ឆ្ងាញ់​ពិសារ, ញាក់​កៀន​ខាង​ឆ្វេង ស្រី​នឹង​ឲ្យ​លាភ, ញាក់​កៀន​ខាង​ស្ដាំ កើត​ជោគ​ជាទី​គាប់​ចិត្ត។
- ញាក់​ដៃ​ឆ្វេង ចាប់​ពី​កែង​ដៃ​ចុះ​ទៅ​ក្រោម នឹង​មាន​ស្រី​ធ្វើ​ទោស, ញាក់​ខាង​ស្ដាំ និង​មាន​លាភ​ពី​ចម្ងាយ។
- ញាក់​កែង​ដៃ​ខាង​ស្ដាំ នឹង​មាន​មនុស្ស​ស្រឡាញ់, ញាក់​កែង​ដៃ​ខាង​ស្ដាំ នឹង​មាន​មនុស្ស​មក​រក។
- ញាក់​ដៃ​ឆ្វេង តាំង​ពី​ស្មា​ចុះ​ទៅ​ក្រោម នឹង​មាន​កេរ្ដិ៍​ឈ្មោះ។
- ញាក់​ដៃ​ខាង​ស្ដាំ នឹង​បាន​មាស​ប្រាក់។
- ញាក់​ចង្អុល​ដៃ និង​កូន​ដៃ នឹង​មាន​រឿង​រ៉ាវ។
- ញាក់​ម្រាម​កណ្ដាល បង​ប្អូន​នឹង​គិត​ដល់។
- ញាក់ជង្គង់​ស្ដាំ នឹង​មាន​លាភ, ញាក់​ជង្គង់​ឆ្វេង នឹង​បែក​បាក់​ប្ដី​ប្រពន្ធ។
- ញាក់​ស្មា​ឆ្វេង នឹង​មាន​ទុក្ខ, ញាក់​ស្មា​ស្ដាំ បាន​សេចក្ដី​សុខ សំរាន្ត​ក្សាន្ត​ចាក​ទុក្ខ​ភ័យ៕

No comments:

Post a Comment