Showing posts with label ចំណេះដឹង. Show all posts
Showing posts with label ចំណេះដឹង. Show all posts

Thursday, May 26, 2016

វិធីព្យាបាល ដំបៅក្នុងមាត់ (ពងបែកមាត់)



ជំងឺដំបៅក្នុងមាត់ រឺពងបែកក្នុងមាត់ គឺឈឺចាប់បំផុត ។ វាជាធម្មតាតែង កើតមាននៅលើ អណ្តាត, បបូរមាត់, សាច់ថ្ពាល់ ខាងក្នុង និង អញ្ចាញធ្មេញ ជាដើម ។ វាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាតែងតែកើតមានបន្ត⁣ ទៅកន្លែងផ្សេងទៀត ។ ជំងឺដំបៅក្នុងមាត់ រឺ ពងបែកមាត់នេះ វានឹងជាសះស្បើយវិញ ប្រហែល ១ អាទិត្យ រឺ ១០ ថ្ងៃ ។ ហេតុផលមួយចំនួនដែល បណ្តាលអោយកើតជំងឺដំបៅក្នុងមាត់នេះ មានដូចជា មានភាពតានតឹង, ស្ថានភាពមាត់ធ្មេញ មិនមានអនាម័យ, កង្វះអាហាររូបត្ថម្ភដូចជា ជាតិវីតាមីន B12, វីតាមីន C និង⁣ជាតិដែក, អាឡែហ្សីុម្ហូបអាហារ, ខាំមាត់ រឺថ្ពាល់ខាងក្នុងដោយ ចៃដន្យ, អតុល្យភាពអ័រម៉ូន, ជំងឺក្នុងពោះវៀន -ល- ។ ប្រសិនជាឧស្សាហ៍ កើតជំងឺដំបៅក្នុង មាត់ រឺ ពងបែកមាត់នេះ អ្នកអាចសាកល្បង ធ្វើការព្យាបាល តាមបែបធម្មជាតិដូចខាងក្រោមនេះ⁣៖

១. ខ្ទិះដូង
វាគឺជាឱសថព្យាបាល ជំងឺដំបៅមាត់យ៉ាងពូកែសាកសិទ្ធ ។ ពូូតដូងយកខ្ទីស ។ ខ្ពុលមាត់ជាមួយនឹង ទឹកខ្ទីសដូង ប្រហែល ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ។

២. ជីវ៉ាន់ស៊ុយ
ខ្ពុលទឹកជីវ៉ាន់ស៊ុយ ជាដំណោះស្រាយ ដ៏សាមញ្ញាមួយសំរាប់ការ ព្យាបាលជំងឺដំបៅក្នុងមាត់ ។ ស្ងោរជីវ៉ាន់ស៊ុយជាមួយទឹក (ស្ងោរល្មម អាចខ្ពុលបាន) ទុកអោយត្រជាក់ ហើយខ្ពុលជាមួយ ទឹកក្តៅឧណ្ហៗ យ៉ាងហោចណាស់ ៣ ទៅ ៤ដងក្នុងមួយថ្ងៃ ហើយអ្នកនឹងសំគាល់ឃើញថា នឹងមានលទ្ធផលល្អប្រសើរ ជាងមុន ។

៣. ខ្ពុលជាមួយទឹកត្រជាក់
ខ្ពុលជាមួយទឹកត្រជាក់ (ទឹកក្លាសេ) រឺ ទឹកកក ហើយបន្ទាប់មក ខ្ពុលជាមួយទឹកក្ដៅឧណ្ហៗ ។ វិធីនេះនឹងព្យាបាល ដំបៅក្នុងមាត់នេះ យ៉ាងមានប្រសិទ្ធភាព ។

៤. យ៉ាអួរ
យ៉ាអួរក៏អាចព្យាបាល បញ្ហាជំងឺដំបៅក្នុងមាត់នេះដែរ ។

៥. ស្ងោរគ្រាប់ជីវ៉ាន់ស៊ុយ
ដាំទឹក ១ ពែង ហើយចាក់គ្រាប់ជីវ៉ាន់ស៊ុយ មួយស្លាបព្រា ចូលទៅក្នុងទឹកដាំនោះ ។ បន្ទាប់មកទុក អោយត្រជាក់បន្តិច ហើយខ្ពុលជាមួយទឹកនោះ (នៅក្ដៅឧណ្ហៗ) ។ ធ្វើវា ៣ ទៅ ៤ ដងជារៀងរាល់ថ្ងៃ ។

៦. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺជាដំណោះស្រាយធម្មជាតិ មួយសំរាប់ការព្យាបាល ជំងឺដំបៅក្នុងមាត់នេះ ។ ញាុំ ប្រទាលកន្ទុយក្រពើ (សាច់ជែលខាងក្នុង) យ៉ាងហោចណាស់ ២ ស្លាបព្រាកាហ្វេ បីដងក្នុងមួយថ្ងៃ ដើម្បីឆាប់ទទួលបានលទ្ធផល ។

៧. ស្លឹកម្រះព្រៅ
ទំពារស្លឹកម្រះព្រៅ ៥ ទៅ ៦ សន្លឹក ហើយផឹក ទឹកបន្តិច ជារៀងរាល់ថ្ងៃ ។ វានឹងជួយអ្នក កំចាត់បញ្ហាដំបៅក្នុងមាត់ ។ អនុវត្តន៍វិធីនេះ ៦ ដង ក្នុងមួយថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ ។

៨. ស្លឹកជីនាងវង
ទំពារស្លឹកជីនាងវង ៥ ទៅ ៦ សន្លឹក ហើយផឹកទឹកបន្តិច ។ ធ្វើវាយ៉ាងហោចណាស់ ៥ ទៅ ៦ដង គ្រប់ពេលដែលអ្នក មានជំងឺដំបៅមាត់នេះ ។

៩. ប៉េងប៉ោះ
ញាុំប៉េងប៉ោះឆៅ អាចជួយអ្នកក្នុងការ កំចាត់បញ្ហាជំងឺ ដំបៅក្នុងមាត់ នេះបាន ។ អ្នកក៏អាចសាកល្បង ខ្ពុលជាមួយទឹក ប៉េងប៉ោះក្រឡុក ៣ ទៅ ៤ ដងក្នុង មួយថ្ងៃ ។

១០. រមៀត
លាយរមៀត ១/៤ ស្លាបព្រាកាហ្វេ ជាមួយនឹង ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ធ្វើវាអោយទៅជាល្បាយខាប់ៗ ។ ដុសវាទៅលើដំបៅនោះ ៕

ផ្តល់សិទ្ធដោយ៖ បែកធ្លាយ

Tuesday, May 24, 2016

វិមានអនុស្សាវរីយ៍ " Monument aux morts Cambodgiens "



   វិមានអនុស្សាវរីយ៍ " Monument aux morts Cambodgiens " ត្រូវបាន កសាងឡើងដើម្បី រំលឹកដល់យុទ្ធជនខ្មែរដែលបាន ពលីជីវិតក្នុងសង្គ្រាមលោកលើកទីមួយ នៅប្រទេសបារាំង។ វិមាននេះត្រូវបានសម្ពោធនៅ ខែកុម្ភៈឆ្នាំ ១៩២៥ ដែលមានទីតាំងស្ថិតនៅមិនឆ្ងាយពីស្ថានទូតបារាំង ។
 ពិធីសម្ភោធវិមានអនុស្សាវរីយ៍ " Monument aux morts Cambodgiens " ខែកុម្ភៈ ១៩២៥
     
 រូបពីអតីតកាលនៃវិមានអនុស្សាវរីយ៍ " Monument aux morts Cambodgiens "


បំណែកនៃផ្ទាំងវិមានអនុស្សាវរីយ៍ " Monument aux morts Cambodgiens " ត្រូវបានដាក់តាំងនៅសារមន្ទីជាតិ

 បំណែកផ្សេងទៀតនៃវិមានអនុស្សាវរីយ៍ " Monument aux morts Cambodgiens "

បច្ចុប្បន្នទីតាំងនៃវិមាន " Monument aux morts Cambodgiens " ត្រូវបានជំនួសដោយរូប កាំភ្លើងគួចកាណុង ព្រោះរូបសំណាក់នេះ ត្រូវបានវាយកំទេចចោលក្នុងរបបខ្មែក្រហមនៅឆ្នាំ១៩៧៥ ។
ប្រសិនបើចង់ឃើញបំណែកនៃវិមាននេះ គឺត្រូវបានគេដំកលនៅសារមន្ទីជាតិ..៕៚
...................
ជេន្ទ្រ ឌី

Sunday, May 22, 2016

គន្លឹះសរសេរសារណា​ប្រកបដោយប្រសិទ្ធភាព

ការសរសេរសារណាជាដំណាក់កាលសំខាន់បំផុតសម្រាប់ជីវិតសិក្សា​របស់​និស្សិត មុនពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត។ ការសរសេរសារណាជាពេលវេលាសំខាន់ដែលអាចផ្តល់ឱកាស​ ឱ្យនិស្សិតអាចចុះអនុវត្តជាក់ស្តែង និងទទួលបានបទពិសោធន៍ផ្ទាល់នៅក្នុងស្ថាប័នដែលបានសិក្សាស្រាវជ្រាវ បន្ទាប់ពីពួកគេសិក្សាទ្រឹស្តីអស់រយៈពេលជាច្រើនឆ្នាំរួចមក។
បង្ហាញពីគន្លឹះសរសេរសារណាប្រកបដោយប្រសិទ្ធភាពខ្ពស់ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យឯកជនមួយចំនួននៅកម្ពុជា លោក គុន វិជ្ជា បានប្រាប់ថា ដើម្បីសរសេរសារណាបានល្អនិស្សិតត្រូវអនុវត្តតាមដំណាក់កាលសំខាន់ៗចំនួន6គឺ ជ្រើសរើសប្រធានបទបង្កើតសំណួរសម្រាប់ស្រាវជ្រាវ ជ្រើសរើសវិធីសាស្ត្រ ស្រាវជ្រាវ ប្រមូលទិន្នន័យ វិភាគទិន្នន័យ និងចងក្រង បង្កើតជាសារណា។
លោកមានប្រសាសន៍ថា៖ “ការជ្រើសរើសប្រធានបទជាដំណាក់កាលសំខាន់បំផុតសម្រាប់អ្នកសរសេរសារណា ព្រោះវាជាការកំណត់ពីគោលដៅរួមនៃឯកសារ ហើយវាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអនាគតការងាររបស់​ពួកគេ។ ហេតុនេះនិស្សិតគួរជ្រើសរើសប្រធានបទណាដែលទាក់ទងនឹងស្ថាប័នដែលគេចង់ធ្វើការនាថ្ងៃ
អនាគត”។
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ការជ្រើសរើសប្រធានបទជាការសម្រេច​ យ៉ាងធំបំផុតមុននឹងចាប់ផ្តើមសរសេរសារណា ព្រោះវាជាអ្នកកំណត់ទិសដៅអនាគតនៃអ្នកសរសេរ។ ក្រៅពីនេះវិធីសាស្រ្តក្នុងការស្រាវជ្រាវ ដើម្បីប្រមូលទិន្នន័យសម្រាប់សរសេរក៏ជារឿងចាំបាច់ ដែលនិស្សិតត្រូវធ្វើបន្ទាប់ពីការជ្រើសរើសប្រធានបទ។ ដើម្បីទទួលបានទិន្នន័យសំខាន់សម្រាប់សរសេរ និសិ្សតមានវិធីសាស្ត្រជាច្រើនដើម្បីអនុវត្ត ទី1 គឺការប្រមូលទិន្នន័យដែលមានស្រាប់ពីបណ្តាញផ្សព្វផ្សាយនានា ឬទិន្នន័យពីស្ថាប័នដែលពួកគេកំពុងស្រាវជ្រាវ។ វិធីមួយផ្សេងទៀតគឺ គេអាចធ្វើបទសម្ភាសន៍ពីប្រភពពាក់ព័ន្ធទៅនឹងគោលដៅសំខាន់នៃសំណេររបស់ខ្លួន ធ្វើការអង្កេត ឬធ្វើការសាកសួរដោយបង្កើតកម្រងសំណួរឱ្យបានច្បាស់លាស់តាមមាតិកាដែលខ្លួនចង់សរសេរ។
បន្ថែមលើករណីខាងលើនេះ លោក ហេង លីណា សាស្ត្រាចារ្យផ្នែកវិធីសាស្ត្រស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាន​ថ្លែងថា អ្នកសរសេរសារណាត្រូវត្រៀមខ្លួនធ្វើជាអ្នកជំនាញលើផ្នែកណាមួយដែលខ្លួនកំពុងសិក្សាស្រាវជ្រាវ។ ហេតុនេះស្នាដៃដែលពួកគេសរសេរគឺត្រូវតែជាប្រធានបទល្អដល់សង្គម និងសម្រាប់ខ្លួនគេផ្ទាល់។ ស្នាដៃទាំងអស់នឹងត្រូវទុកជាឯកសារសម្រាប់និស្សិតជំនាន់ក្រោយ ហើយក៏ជាកិត្តិយសមួយសម្រាប់អ្នកសរសេរដែលវាជាភស្តុតាងបង្ហាញពីគុណភាពនៃការសិក្សា
ស្រាវជ្រាវ និងចំណេះដឹង​ពិត​ប្រាកដ​របស់ពួកគេ។ ទោះបីការសរសេរសារណាបានផ្តល់គុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់និស្សិត តែការសរសេរសារណាមិនមែនជារឿងងាយស្រួលទេ ដោយវាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីចៀសវាងបញ្ហាដែលអាចកើតមានឡើងនៅចំណុចណាមួយក្នុងដំណើរការនៃការចងក្រង។
លោក ហេង លីណា មានប្រសាសន៍ថា៖ “អ្នកសរសេរសារណាភាគច្រើនតែងតែភ្លេចខ្លួន ហើយមានបញ្ហានៅពេលជិតដល់ថ្ងៃកំណត់ប្រមូលសារណា។ ការ កំណត់តារាងពេលវេលា (Timeline) សម្រាប់ការប្រមូលឯកសារ និងសិក្សាស្រាវជ្រាវជារឿងដែលនិស្សិតត្រូវធ្វើជាចាំបាច់បើមិនដូច្នោះទេពួកគេនឹងត្រូវប្រឈម
មុខជាមួយនឹងហានិភ័យខ្ពស់បំផុតដែលអាចធ្វើឱ្យគេត្រូវធ្លាក់ប្រសិនបើនិស្សិតមិនអាចបញ្ចប់
ទាន់ពេលវេលា”។
សាស្ត្រាចារ្យជំនាញ វិធីសាស្រ្តស្រាវជ្រាវខាងលើបានបន្តទៀតថា ការបង្កើតតារាងកំណត់ពេលវេលាចាំបាច់ត្រូវធ្វើឡើងដោយមានការកំណត់ និងដាក់ពិន័យឱ្យបានតឹងតែងបំផុត។ ពួកគេត្រូវកំណត់ពីពេលវេលាដែលត្រូវប្រមូលឯកសារ ពេលដែលត្រូវសរសេរ ពេលវេលាសម្រាប់កែតម្រូវជាមួយនឹងសាស្ត្រាចារ្យណែនាំ ឬទីប្រឹក្សា និងពេលវេលាត្រៀមសម្រាប់ធ្វើបទបង្ហាញ ឬការពារសារណា។ ក្រោយពេលកំណត់កាលវិភាគច្បាស់លាស់ហើយ និស្សិតត្រូវត្រៀមខ្លួនជាមុនដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើតមានឡើងនៅពេលដែល
ពួកគេចាប់ផ្តើមសរសេរ ដោយស្វែងរកប្រភពឯកសារឱ្យមានតុល្យភាពជាមួយគម្រោងដែលពួកគេត្រូវសរសេរ។ ជំពួកនីមួយៗត្រូវមានតុល្យភាពទំព័រ ដោយមិនឱ្យមានផ្នែកណាមួយធំ ឬច្រើនជាងផ្នែកណា មួយនោះឡើយ។ បើគ្មានការគ្រោងទុកច្បាស់លាស់ទេ ពួកគេនឹងប្រឈមជាមួយនឹងបញ្ហាធំនៅពេលដែលគេសរសេរដល់ផ្នែកណាមួយ តែមិនមានឯកសារយោងច្បាស់លាស់សម្រាប់ផ្នែក ឬជំពូកដទៃៗទៀត ជាហេតុធ្វើឱ្យពួកគេមិនអាចបន្តទៅមុខទៀតបាន។
ការសរសេរសារណាជាឱកាសសំខាន់បំផុតមួយ ដែលធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវអាចចុះអនុវត្តផ្ទាល់នៅក្នុងស្ថាប័នណាមួយដែលពួកគេចង់ធ្វើការ ហើយវាក៏ជាឱកាសល្អសម្រាប់ពួកគេដើម្បីបង្កើតទំំនាក់ទំនងល្អជាមួយនឹងស្ថាប័នផងដែរ។ ម្យ៉ាងវិញទៀតការចុះទៅស្រាវជ្រាវនៅស្ថាប័នណាមួយ អាចធ្វើឱ្យនិស្សិតយល់កាន់តែស៊ីជម្រៅលើដំណើរការការងាររបស់ស្ថាប័ន ហើយធ្វើឱ្យពួកគេមានឱកាសខ្ពស់ជាងនិស្សិតដទៃនៅពេលដែលគេដាក់ពាក្យធ្វើការនៅទីនោះ។
លោក ស៊ិន បញ្ញាវុឌ្ឍី អតីតសាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបាត់ដំបង បានឱ្យដឹងថា សីលធម៌នៃការសរសេរសារណាជារឿងដែលនិស្សិតត្រូវយកចិត្តទុកដាក់ក្រៅពីកត្តាខាងក្នុងមួយ
ចំនួនដើម្បីជំរុញឱ្យសារណាណាមួយអាចត្រូវបានគេទទួលស្គាល់ថា ជាឯកសារប្រកបដោយគុណតម្លៃសម្រាប់និស្សិតជំនាន់ក្រោយ។ ថ្វីដ្បិតតែសារណាបញ្ចប់ការសិក្សាមិនមានលក្ខណៈបង្កើតថ្មីដូចជានិក្ខេបបទថ្នាក់បណ្ឌិត  តែសារណាត្រូវការគំនិតច្នៃប្រឌិតក្នុងការរៀបចំទិន្នន័យ និងឯកសារស្រាវជ្រាវដើម្បីចងក្រង។ ក្រៅពីនេះការសរសេរសារណាបញ្ចប់ការសិក្សាចាំបាច់ណាស់ត្រូវតែបង្ហាញពីប្រភព ឬឯកសារយោងឱ្យបានច្បាស់លាស់ដើម្បីគាំទ្រអំណះអំណាងក្នុងផ្នែកនីមួយៗឱ្យមានទម្ងន់។
លោក បញ្ញាវុឌ្ឍី បាននិយាយថា៖ “អ្នកសរសេរសារណាត្រូវមានភាពច្បាស់លាស់ ឬអានគ្រប់ឯកសារយោងឱ្យយល់ដើម្បីងាយស្រួលស្រង់យកន័យសំខាន់ៗមកគាំទ្រសំណេរ
របស់ខ្លួន មិនមែនគ្រាន់តែដកស្រង់ហើយមិនយល់ពីន័យដើមរបស់ប្រភពនោះឡើយ”។
បើតាមលោកសាស្ត្រាចារ្យ ស៊ិន បញ្ញា វុឌ្ឍី បានឱ្យដឹងថា ភាពច្បាស់លាស់របស់អ្នកសិក្សាស្រាវជ្រាវ ជាចំណុចវិជ្ជមានមួយ ដែលអាចជំរុញឱ្យគណៈកម្មការជឿជាក់លើសមត្ថភាពយ៉ាងប៉ិនប្រសប់របស់អ្នកសរសេរ។ ក្រៅពីនេះ វាក៏អាចជួយឱ្យនិស្សិតខ្លួនឯងអាចមានគំនិតកាន់តែទូលំទូលាយ យល់ច្បាស់ពីប្រភពនៃបញ្ហាផ្សេងៗនៅក្នុងដំណើរការងាររបស់ស្ថាប័ន ដែលគេស្រាវជ្រាវរហូតធ្វើឱ្យពួកគេអាចសរសេរចេញជាអនុសាសន៍សម្រាប់ស្ថាបនាស្ថាប័ន
នោះបានប្រកប ​ដោយប្រសិទ្ធភាព​បំផុត៕

Monday, May 16, 2016

១០ចំណុច​ដែល​អ្នក​គួរ​តែ​ចេះ ពី FACEBOOK

លោកអ្នក​ប្រហែល​តែង​ឆែក​មើល Facebook ញឹកញាប់​ក្នុង​មួយ​ថ្ងៃៗ ប៉ុន្តែ​តើ​អ្នក​ដឹង​នូវ​មុខងារ និង​លក្ខណៈ​ពិសេស​អាថ៌កំបាំង​មួយ​ចំនួន​របស់​បណ្ដាញ​សង្គម​ដ៏​មាន​ ប្រជាប្រិយភាព​នេះ​ឬ​ទេ? ខាងក្រោម​នេះគឺ​ជា​ តិចនិក​ប្រើ Facebook ១០ចំណុច​ដែល​អ្នក​គួរ​តែ​ចេះ៖
១) ​ជ្រើសរើស profile ​និង page ​ដែល​អ្នក​មិន​ចង់​មើល​រំលង ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ News Feed របស់​អ្នក
1
ប្រសិន​បើ​មាន friend និង page ​ជាក់លាក់​ទាំងឡាយ​ណា ដែល​អ្នក​ចង់​ឃើញ​មុន​គេ​នៅ​លើ News Feed ​របស់​អ្នក ដូច្នេះ​អ្នក​អាច​ជ្រើសរើស friend ​និង page ទាំង​នោះ​នៅ​ក្នុង​កម្មវិធី Facebook app នៅ​លើ​ទូរស័ព្ទ។
​សូម​ចូល​ទៅ “Settings” ក្នុង “More” ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​កម្មវិធី រួច​ហើយ​ចូល​ទៅ “News Feed Preferences” ដើម្បី​ចាប់ផ្ដើម។ ដូច្នេះ friend និង page ដែល​អ្នក​បាន​ធ្វើ​កំណត់​សម្គាល់ (mark) ដើម្បី​ឱ្យ​បង្ហាញ​ដល់​អ្នក​មុន​គេ​នោះ នឹង​មាន​សញ្ញា​ផ្កាយ​ពណ៌​ខៀវ​សម្គាល់។
២) ឈប់​ចង់​ឃើញ រឿងរ៉ាវ ឬ​មាតិកា​ផ្សេងៗ​នៃ friend ​ណា​ម្នាក់ នៅ​លើ News Feed ​របស់​អ្នក ​ប៉ុន្តែ​មិន​ចង់ Unfriend
2
ប្រសិន​អ្នក​ចង់​ឈប់​ឃើញ post របស់​នរណា​ម្នាក់​នៅ​លើ News Feed ​របស់​អ្នក​តទៅ​ទៀត ប៉ុន្តែ​មិន​ចង់ Unfriend អ្នក​នោះ ដូច្នេះ​អ្នក​អាច unfollow ពួក​គេ ដើម្បី​លាក់​រាល់​សកម្មភាព​ផ្សេងៗ​របស់​គេ។
អ្នក​អាច Unfollow ​ដោយ​ចូល​ទៅ Profile ​របស់​អ្នក​នោះ រួច​ហើយ​ចុច​លើ “Following”ដែល​នៅ​ក្រោម​រូប profile ​របស់​គេ ហើយ​ចុច “Unfollow” ​ដើម្បី​ឈប់​ឃើញ post ​របស់​ពួក​គេ។ បើ​នៅ​លើ​កុំព្យូទ័រ Desktop ​ត្រូវ​ចុច​លើ​សញ្ញា​ក្បាល​ព្រួញ​ចុះ​ក្រោម (drop down arrow) ​រួច​រើស​យក Unfollow។
៣) ​មើល​សកម្មភាព Facebook ​របស់​អ្នក នៅ​ថ្ងៃ​ដូច​គ្នា​កាលពី​ឆ្នាំ​ចាស់ៗ
3
មុខងារ “On This Day” ​របស់ Facebook ​បង្ហាញ​ឱ្យ​អ្នក​ឃើញ​នូវ​សកម្មភាព​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ដូច​គ្នា កាលពី​ឆ្នាំ​ចាស់ៗ។
អ្នក​អាច​មើល​ឃើញ​សកម្មភាព “On This Day” បាន ​ហើយ​អាច​ស្វែងរក​មុខងារ​នេះ​ពី​តំណភ្ជាប់ Facebook.com/onthisday។ Facebook ថែមទាំង​អាច​ឱ្យ​អ្នក​លាក់ friend ណា​ម្នាក់​នូវ​សកម្មភាព​អតីតកាល​បាន។
៤) សកម្មភាព​ភ្ជាប់​ចូល Log ​របស់​អ្នក បង្ហាញ​អ្វី​ទាំងឡាយ​ដែល​អ្នក​បាន Like, Share និង comment ​កាលពី​កន្លង​មក
4
សកម្មភាព​ភ្ជាប់ Activity Log របស់​អ្នក​នៅ​លើ Facebook នឹង​ចងក្រង​នូវ​សកម្មភាព​ទាំងឡាយ​របស់​អ្នក នៅ​លើ​បណ្ដាញ​សង្គម។ វា​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ភ្ជាប់​នៅ​លើ profile ​របស់​អ្នក ទាំង​នៅ​លើ​កម្មវិធី​ទូរស័ព្ទ និង​នៅ​លើ​កុំព្យូទ័រ Desktop។
៥) ឃើញ​អ្វី​ដែល​ជា​រឿង​ល្អៗ​នៅ​លើ News Feed របស់​អ្នក ប៉ុន្តែ​ពុំ​មាន​ពេល​នឹង​មើល​ភ្លាមៗ? អ្នក​អាច save ​ដើម្បី​ងាយស្រួល​មើល​នៅ​ពេល​ក្រោយៗ
5
​អ្នក​អាច save តំណភ្ជាប់​កំណត់សម្គាល់ (bookmarked link), Video, Photo និង​អ្វី​ផ្សេងៗ​ទៀត ដើម្បី​ងាយស្រួល​បើក​មើល​ឡើង​វិញ​នៅ​ពេល​ទំនេរ។ ដើម្បី​បើក​មើល ត្រូវ​ចូល​ទៅ More ​នៃ​កម្មវិធី Facebook app។
៦) ​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​ដែល​កំពុង​ពេញ​និយម​លើ Facebook
6
គឺ​ងាយស្រួល​នោះ​ទេ ដោយ​អ្នក​គ្រាន់តែ​ចុច​លើ​ប្រអប់ Search នោះ​មាតិកា​ដែល​កំពុង​ពេញ​និយម​នឹង​បង្ហាញ​ជា​ទម្រង់ list ​ដូច​ក្នុង​រូប។
៧) កែ​កុន (Edit) Post ​ឬ Comment
7
​នៅ​លើ comments និង Post ​របស់ Facebook ​អាច​ឱ្យ​អ្នក​កែកុន​ខ្លឹមសារ​បាន ដោយ​មិន​ចាំបាច់​លុប​ចោល ទើប​សរសេរ​ឡើង​វិញ​នោះ​ឡើយ។ ចុច​លើ​ក្បាល​ព្រួញ​ចុះ​ក្រោម ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ Post ​រួច​ហើយ​ចុច​លើ Edit Post។ ប្រសិន​ចង់​កែកុន Comment ​ត្រូវ​ចុច​លើ​រូប icon ​ខ្មៅដៃ​តូច​ ដើម្បី delete ឬ edit។
បើ​ចង់ edit ឬ delete ​នូវ Comment ​ពី​កម្មវិធី Facebook app ​ត្រូវ​ចុច​សង្កត់​ឱ្យ​ជាប់​នៅ​លើ comment នោះ។
៨) ​នៅ​ពេល​អ្នក share ​នូវ Post ​អ្នក​អាច​ធ្វើការ​លាក់​មិន​ឱ្យ friend ណា​ម្នាក់​មើល​ឃើញ​បាន
8
​Post ​នៅ​លើ Facebook ​របស់​អ្នក អាច​ត្រូវ​គេ share ​ឃើញ​ដល់ friends ​របស់​អ្នក​បាន គឺ friend ​និង friend របស់ friend ​ត​គ្នា ឬ​ជា​នរណា​ម្នាក់​ដែល​បើក​មើល profile ​របស់​អ្នក។
អនុវត្ត​លើ Desktop៖ អ្នក​អាច​ជ្រើសរើស​ជម្រើស share រួច​ហើយ​ចុច​លើ​ក្បាល​ព្រួញ​ចុះ​ក្រោម ហើយ​ចុច More Option និង​ចុច​លើ Custom ដើម្បី​បង្ហាញ Custom Privacy សម្រាប់​កំណត់ Share with និង Don’t share with។ Share with ជា friend ​ដែល​អ្នក​ចង់​ចែករំលែក​ជាមួយ ដោយ​ត្រូវ​វាយ​បញ្ចូល​ឈ្មោះ ហើយ Don’t share with ​គឺ​ជា friend ដែល​អ្នក​មិន​ចង់​ចែករំលែក​ជាមួយ។
៩) ​កំណត់​ចំនួន notification ដែល​អ្នក​ចង់​ទទួល​បាន
9
អ្នក​អាច ​កំណត់​នូវ​ប្រភេទ​នៃ notification ​ដែល​ចង់​ទទួល​បាន​ពី Facebook។ ​អ្នក​អាច​កំណត់ notification ដោយ​ចូល​ក្នុង​ Settings → Account Settings → Notifications ហើយ​ចុច​លើ​វា​ដើម្បី​ធ្វើ​ការ​បិទ​ឬ​​បើក​។
១០) បញ្ឈប់​ការ​ស្នើ​ពី friend ហៅ​ឱ្យ​លេង​ហ្គេម Candy Crush ឬ​ហ្គេម​ដទៃ​ទៀត
10
មាន​វិធី​មួយ​ក្នុង​ការ​បញ្ឈប់​ការ​រំខាន​ពី​ Game ជា​ច្រើន​ដែល​ទទួល​ការ​ស្នើសុំ​ពី​មិត្តភក្ដិ​។ នៅ​ក្នុង App របស់​ Facebook សូម​ចូល​ទៅ​កាន់​ More → Setting → Account Setting → Notifications → Mobile → រួច​ដក​​សញ្ញា​គ្រីស​លើ Application Invites។

វិធីចុចឈ្លីម្រាមដៃ ដើម្បីជួយការពារ និងព្យាបាល រោគ៩យ៉ាង


1
សូមជម្រាបជូនវិធីចុចឈ្លីម្រាមដៃដើម្បីជួយការពារ និងព្យាបាលរោគ៩យ៉ាងៈ
១-រោគថ្លើមៈ ចុចឈ្លីចន្លោះថ្នាំងទាំង២នៃម្រាមមេដៃខាងស្តាំ។
២-ហឹងត្រចៀកៈ ចុចឈ្លីចន្លោះថ្នាំងទាំង៣នៃម្រាមនាងដៃទាំងសងខាង។
៣-ឈឺជង្គង់: ចុចឈ្លីផ្នែក(ខ្នងនិងចំហៀងម្រាម)ទាំង៣នៃម្រាមកូនដៃខាងឆ្វេង។
៤-ទឹកនោមផ្អែមៈ ចុចឈ្លីចន្លោះថ្នាំងទាំង២នៃម្រាមមេដៃខាងឆ្វេង។
៥-សម្ពាធឈាមខ្ពស់/លើសឈាមៈ ចុចឈ្លីគល់ម្រាមកូនដៃខាងឆ្វេង។
៦-រោគបេះដូងៈ ចុចឈ្លីចន្លោះថ្នាំងទាំង៣នៃម្រាមកូនដៃខាងឆ្វេង។
៧-ឈឺពេលមានរដូវៈ ចុចឈ្លីចន្លោះថ្នាំងទាំង៣នៃម្រាមចង្អុលដៃទាំងសងខាង។
៨-ស្រវាំងភ្នែកៈ ចុចឈ្លីចន្លោះថ្នាំងទាំង៣នៃម្រាមដៃកណ្តាលខាងស្តាំ។
៩-បង្កើនថាមពលដល់រាងកាយៈ ចុចឈ្លីចន្លោះថ្នាំងទាំង៣នៃម្រាមដៃកណ្តាល ខាងឆ្វេង។
បញ្ជាក់: ត្រូវចុចឈ្លីកន្លែងនីមួយៗរយៈពេល៣នាទី អនុវត្តបាន១ឬ២ដងក្នុងមួយថ្ងៃ។ ប្រសិនបើមានអាការៈគ្រុន ឬម្រាមដៃមុតឬរបួសគួរតែផ្អាកអនុវត្ត។

Thursday, January 28, 2016

វិធីព្យាបាលអាការៈឈឺចាប់ក្នុងរាងកាយដោយប្រើម្រាមដៃក្នុងពេលតែ ១៥នាទី


នេះជាវិធីសាស្ត្រ​ដ៏គួរឲ្យ​ចាប់អារម្មណ៏ និង​សាមញ្ញបំផុត​ធ្វើឲ្យរាងកាយ​មាន​សមតុល្យ។ ខាងក្រោមនេះ​ជាវិធីបំបាត់​ភាពឈឺចាប់​ក្នុង​រាងកាយ ដោយគ្រាន់តែ​ប្រើម្រាមដៃ​របស់អ្នក។ ប្រសិនបើ​អ្នកចង់​សម្រួល​ ដល់សរីរាង្គនីមួយៗ​របស់មនុស្ស អ្នកគ្រាន់តែ​ត្រូវកាន់ម្រាមដៃ​របស់អ្នក​ប្រហែលរយៈ​ពេលពី ៣-៥នាទី នោះអ្នក​នឹងមានអារម្មណ៏​ខុស​ប្លែកភ្លាម។
1446857564.1
+ មេដៃ
– សរីរាង្គ៖ ពោះ និងថ្លើម
– អារម្មណ៏៖ តានតឹង និងធុញថប់
– អាការៈរាងកាយ៖ ឈឺពោះ និងឈឺក្បាល
+ ដៃអង្អុល
– សរីរាង្គ៖ តម្រងនោម និងបំពង់នោម
– អារម្មណ៏៖ ខកចិត្ត និងភ័យខ្លាច
– អាការៈរាងកាយ៖ ឈឺធ្មេញ, សាច់ដុំ និងឈឺខ្នង
+ ដៃកណ្តាល
– សរីរាង្គ៖ ថ្លើម និងទឹកប្រមាត់
– អារម្មណ៏៖ ស្ទាក់ស្ទ័រ និងមួម៉ៅ
– អាការៈរាងកាយ៖ បញ្ហាចរាចរណ៏ឈាម, រោគឈឺមួយចំហៀងខ្លួន និងឈឺចាប់ពេលមករដូវ។
+ ដៃនាង
– សរីរាង្គ៖ ពោះវៀនធំ និងសុដន់
– អារម្មណ៏៖ ទុក្ខព្រួយ និងភាពអវិជ្ជមាន
– អាការៈរាងកាយ៖ បញ្ហាផ្លូវដង្ហើម
+ ដៃកូន
– សរីរាង្គ៖ បេះដូង និងក្រដាសត្រចៀក
– អារម្មណ៏៖ ធុញថប់ និងខ្វះការគោរពចំពោះខ្លួនឯង
– អាការៈរាងកាយ៖ ឈឺឆ្អឹង, ពោះ, បំពង់ក និងបេះដូង៕
1 មតិយោបល់របស់ប្រិយមិត្ត

ស្ទឹកគ្រៃ អាច​ជួយទប់ទល់មហារីកពោះវៀន​បាន​


ស្លឹកគ្រៃ ក្រៅពីជួយបង្កើនរសជាតិដល់អាហារ ឬមុខម្ហូបផ្សេងៗ ហើយវានៅមានគុណសម្បត្ដិជួយការពារជំងឺមហារីកបាន។ តាមការស្រាវជ្រាវពិសោធន៍លើសត្វបានរកឃើញថា ស្លឹកគ្រៃអាចរារាំងអាការចាប់ផ្ដើមដំបូង ដែលនាំទៅរកមហារីកពោះវៀនបាន គឺប្រហោងក្នុងពោះវៀន និងការខុសប្រក្រតីនៃ DNA។
lemongrass
ការព្យាបាលអាការទាំងនេះ នឹងទទួលបានផលល្អចំពោះអ្នកជំងឺ ព្រោះជាការព្យាបាល មុននឹងសាច់អាក្រក់ដុះឡើង ដែលអាចរារាំងការបង្កមហារីក បានដល់ ៦០% ហើយអ្នកជំនាញក៏បានអះអាងថា ស្លឹកគ្រៃ អាចមានផលរារាំងការធ្វើការរបស់អង់ហ្ស៊ីមបាក់តេរីក្នុងពោះវៀន ធ្វើអោយរាងកាយបឺតស្រូបសារធាតុបង្កមហារីកថយចុះផងដែរ៕

អាហារ ៣ប្រភេទដែលធ្វើឲ្យផ្ទៃមុខកាន់តែអាក្រក់


អាហារ គឺផ្នែកមួយដ៏ធំដែលអាចជួយថែបំប៉នទាំងរាងកាយ និងស្បែកឲ្យមានសុខភាពល្អ។ ប៉ុន្តែអ្នកត្រូវដឹងថា អាហារ​មួយចំនួនមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព​ប៉ុណ្ណោះទេ វាធ្វើឲ្យស្បែកមាន​បញ្ហាថែមទៀត ជាពិសេសចំពោះស្បែកមុខតែម្តង។ ខាងក្រោមនេះគឺជា អាហារមួយចំនួនដែលអ្នកជំនាញបង្ហាញថា មាន​ផល​ប៉ះពាល់ដល់ស្បែកមុខ​កាន់​តែខ្លាំង៖
1446884310.1
ស្រា
អ្នកត្រូវតែដឹងថា ការទទួលទានស្រាច្រើនអាចធ្វើឲ្យមាន​បញ្ហាដូចជា៖ អាចធ្វើឲ្យកើតស្នាមជ្រួញនៅចន្លោះចិញ្ចើម, រន្ធញើសរីកកាន់តែធំ, ស្បែខ្វះជាតិទឹក, ថ្ពាល់ឡើងក្រហម និងកើតមានស្នាមបន្ទាត់នៅក្រោមច្រមុះ។
ទឹកដោះគោ
សារធាតុសំខាន់ៗជាច្រើន រួមទាំងអរម៉ូននៅក្នុងទឹកដោះគោក៏អាចធ្វើឲ្យមាន​អាការៈហើមត្របកភ្នែក, ហើមតំបន់ទាំងមូលនៅក្រោមភ្នែក ហើយកើតបញ្ហារង្វង់ខ្មៅ។ ចំណែកឯមុនខ្ទុះជាញឹកញាប់តែងតែកើតឡើងនៅតំបន់​ចង្កា។ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញា​ទាំងនេះមានន័យថា អ្នកគួរតែផ្អាកប្រើប្រាស់ទឹកដោះគោហើយ។
ជាតិស្ករ
ចំពោះអ្នកដែលមាន​ប្រតិកម្ម ជាតិស្ករអាចធ្វើឲ្យស្បែកមានភាពជ្រីវជ្រួញ និងលេចឡើងនូវស្នាមបន្ទាត់នៅលើថ្ងាស, ក្រោមភ្នែក, ស្បែកស្ងួត។ ជាតិស្ករ​មាន​មូលេគុល ដែល​ចង​ស្រទាប់​កូឡាជែពីស្បែក ដូច្នេះហើយស្បែកនឹង​បាត់បង់ការបត់បែន៕

តើ​អ្នក​ធ្លាប់​គិត​ដែរ​ទេ​ថា ផ្លែ​ប៉ោម និង​ត្របែក អាច​ជួយ​សម្រក​ទម្ងន់​បាន?


ផ្លែ​ឈើ​ដែល​មនុស្ស​អាច​បរិភោគ​បាន​មាន​ច្រើន​ឥត​ឧបមា។ ផ្លែ​ឈើ​ទាំង​នោះ​ទៀត​សោត ក៏​ផ្ដល់​នូវ​គុណ​សម្បត្តិ និង​គុណ​វិបត្ត​ផ្សេងៗ​គ្នា​ផង​ដែរ។ យ៉ាង​ណា​មិញ​ថ្ងៃ​នេះ យើង​នឹង​ប្រាប់​លោក​អ្នក​ឲ្យ​ដឹង​​ពី​គុណ​ប្រយោជន៍​របស់​ផ្លែ​ប៉ោម និង​ផ្លែ​ត្របែក ដែល​ចូល​រួម​ចំណែក​ក្នុង​ការ​សម្រក​ទម្ងន់​របស់​លោក​អ្នក​បាន។
Apple-and-guava
– ផ្លែ​ប៉ោម ៖ អាច​ជួយ​ឲ្យ​ស្ត្រី​ស្រក​ទម្ងន់​បាន​យ៉ាង​ស្រួល ព្រោះ​ផ្លែ​ប៉ោម​មាន​កាក​សរសៃ​អាហារ​ច្រើន នៅ​ពេល​ដែល​ទទួល​ទាន​ចូល​ទៅ អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ ដោយ​ជាតិ​ស្ករ​ហ្វ្រ៊ុក​តូស (Fructose) ក្នុង​ផ្លែ​ប៉ោម និង​ប្ដូរ​ជា​ថាម​ពល​យឺតៗ ជួយ​ឲ្យ​រាង​កាយ​មិន​ឃ្លាន។ លើស​ពី​នោះ​ផ្លែ​ប៉ោម​ផ្ដល់​ថាម​ពល​តែ ៥៩កាឡូរី ទើប​មិន​ធ្វើ​ឲ្យ​ធាត់ ថែម​ទាំង​មាន​វីតាមីន និង​សារធាតុ​រ៉ែ ដែល​មាន​ប្រយោជន៍​ចំពោះ​រាង​កាយ​ជា​ច្រើន។ ជា​ពិសេស​ផេក​ទីន (Pectin) ដែល​មាន​គុណ​សម្បត្តិ​ឡើង​ប៉ោង​បាន​ច្រើន ទើប​វា​ទៅ​បង្កើន​កាក​សរសៃ​អាហារ ធ្វើ​ឲ្យ​ប្រព័ន្ធ​បន្ទោបង់​ប្រព្រឹត្ត​ទៅ​ប្រក្រតី ជួយ​ការ​ពារ​មហារីក​ពោះ​វៀន​ធំ ជួយ​ចាប់​កូលេស្តែរ៉ូល និង​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​រាង​កាយ​ផង​ដែរ៕
– ត្របែក ៖ ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន C នេះ ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​ដោយ​មិន​ពិបាក ព្រោះ​ត្របែក ជា​ផ្លែ​ឈើ​ដែល​ផ្ដល់​ថាម​ពល​ទាប។ វីតាមីន C ក្នុង​ផ្លែ​ត្របែក ទៅ​ជួយ​បង្កើត​កូលឡាហ្សែន (Collagen) ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន គ្មាន​ស្នាម​ជ្រីវជ្រួញ៕

ការបរិភោគខ្ទឹមស ជួយឲ្យអ្នកមិនងាយឈឺ

ខ្ទឹមសត្រូវបានគ្រប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោក ព្រោះវា​ជាឱសថធម្មជាតិមួយប្រភេទដែលមាន​មត្ថភាពអាចជួយព្យាបាលជំងឺបាន​ ច្រើនមុខ។ គុណសម្បត្តិ​ប្រឆាំង​នឹង​មេរោគរបស់ខ្ទឹមស ត្រូវបានគេអនុវត្តក្នុងការព្យាបាលជំងឺជាច្រើនដូចជា ផ្កាសាយទូទៅ, ក្រិនរឹងសសៃឈាម និងជំងឺតម្រងនោម។ លើសពីនេះទៅទៀត ខ្ទឹមស​មានភាព​អស្ចារ្យ​អាចជួយពង្រឹង​ សសៃស្រូបតូចៗនៅតាមជញ្ជាំងពោះវៀនថែមទៀត។
1447054326.1
ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំង​ និងកាត់បន្ថយការអភិវឌ្ឍនៃជំងឺមហារីកយ៉ាងមានអនុភាព រួមទាំង​អាច​រក្សាសម្ពាធឈាម​បានយ៉ាងល្អ។ មួយវិញទៀតវាអាចធ្វើឲ្យប្រសើរឡើងនូវ​ប្រព័ន្ធការពាររងកាយ និងការពារអ្នកប្រឆាំងនឹងការអាឡែកស៊ី។ ជាពិសេសបន្ទះនៅជាប់នឹងជញ្ជាំងសសៃឈាមត្រូវបានកម្ចាត់ចោល ហើយអាច​រៀបចំ​កម្រិត​ជាតិស្ករ​នៅក្នុងឈាម​បាន​​ថែមទៀត។
ក្រៅពីសារធាតុចិញ្ចឹម ខ្ទឹមសសម្បូរទៅដោយប្រូតេអ៊ីន, វីតាមីន រួមទាំង​វីតាមីន A, B, C, B2 ព្រមទាំងសារធាតុរ៉ែដូចជា៖ ប៉ូតាស្យូម, កាល់ស្យូម និងស័ង្កសី។
ការសិក្សាមួយដែលមាន​រយៈពេល ១២សប្តាហ៍រកឃើញថា Allicin គឺជាធាតុផ្សំសកម្មនៅក្នុងខ្ទឹមស ដែលមាន​សមត្ថភាព​កាត់បន្ថយអត្រានៃការកើត​ជំងឺ​ផ្កាសាយ​ទូទៅ​បាន ៥០% ច្រើនជាងការប្រើប្រាស់ថ្នាំគ្រាប់ទៅទៀត។
ហេតុអ្វីបានជាអ្នកគួរតែបរិភោគខ្ទឹមស?
នេះគឺជា​វិធីសាស្ត្រល្អបំផុត​ក្នុងការបង្កើត​ ប្រព័ន្ធភាពស៊ាំរបស់អ្នកនៅក្នុងពេលវេលាដល់ខ្លី។ អ្នកអាចជញ្ជក់ខ្ទឹមសឆៅមួយកំពឹស ឬ​ហាន់មួយចំណិត​ជ្រក់ទឹកឃ្មុំដើម្បីបង្កើន​រសជាតិ។ បន្ទាប់ពី​បរិភោគ​ខ្ទឹមសអ្នកត្រូវដុសសម្អាតធ្មេញភ្លាមៗ ដើម្បីកុំឲ្យធំក្លិនអាក្រក់។ ជម្រើសល្អ​អ្នកគួរតែទំពាជីអង្កាមស្រស់មួយសន្លឹក ឬកាកកាហ្វេ​មួយស្លាបព្រាកាហ្វេ ដើម្បី​ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា៕

កន្ធុំ​ថេត មិន​ត្រឹម​តែ​ជាល្បោយ​នំ​បញ្ចុក​​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​នោះ​ទេ ថែម​ទាំង​ជា​ឱសថ​ព្យាបាល​ជម្ងឺ​ទៀត​ផង


បន្លែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​មាន​ច្រើន​រាប់​ មិន​អស់។ យ៉ាង​ណា​មិញ រុក្ខ​ជាតិ​កន្ធុំថេត​ក៏​ជា​រុក្ខ​ជាតិ​មួយ ដែល​ត្រូវ​បាន​គេ​យក​ស្លឹក​ខ្ចីៗ​របស់​វា​មក​ធ្វើ​ជា​ល្បោយ​នំ​បញ្ចុក​ដែល​ មាន​រស​ជាតិ​ឆ្ងាញ់​ផង​ដែរ។ រុក្ខ​ជាតិ​មួយ​ប្រភេទ​នេះ​មាន​ដុះ​ស្ទើរ​គ្រប់​ទីកន្លែង ដែល​គេ​មិន​សូវ​បាន​ដាំ។ ប៉ុន្តែ​ប្រជា​ជន​យើង​ក៏​និយម​យក​រុក្ខ​ជាតិ​នេះ​ទៅ​ដាំ​ធ្វើ​ជា​របង​ផង​ ដែរ។
Leucaena-Glauca
ក្រៅ​ពី​ធ្វើ​ជា​បន្លែ កន្ធុំ​ថេត ក៏​ត្រូវ​បាន​ចាស់ៗ​បុរាណ​និយម​តៗ​គ្នា​មក​ថា ត្រួយ​កន្ធុំ​ថេត​អាច​ទម្លាក់​ពពួក​ព្រូន ដែល​មាន​នៅ​ក្នុង​ពោះ​ក្មេង​បាន​ទៀត​ផង។ ផ្លែ​វា​ក៏​ដូច​គ្នា​ដែរ ប្រសិន​បើ​យើង​បរិភោគ​វា​ជា​រៀង​រាល់​ថ្ងៃ នោះ​យើង​នឹង​មិន​ងាយ​មាន​កើត​ព្រូន ឬ តេនញ៉ា​ឡើយ។ ប្រហែល​ជា​អាច​មាន​អ្នកខ្លះ​មិន​ចេះ​បរិភោគ ព្រោះ​មាន​ក្លិន​មិន​សូវ​ល្អ។
ប្រភព៖ ចាស់ៗបុរាណ

៦ មូលហេតុដែលគួរផ្ញើផ្កាឲ្យនរណាម្នាក់

ផ្កាអាចជួយឲ្យអ្នកមានអារម្មណ៏ល្អ វាមិនធ្វើឲ្យអ្នកចំណាយប្រាក់ច្រើននោះទេ អ្នកអាចទិញវាក្នុងបរិមាណមួយសមរម្យ រឺទិញផ្កាដែលមិនសូវល្អក៏បាន តែអាចយកវា ទៅដេគ័រជាថ្មីដោយមិនត្រូវការ កន្លែងធំនោះទេ។ យើងនឹងផ្តល់ឲ្យអ្នក នូវមូលហេតុខ្លះៗ ដែលអ្នកគួរតែផ្ញើផ្កាជួននរណាម្នាក់។
១. ជាការសុំទោស
ផ្កាអាចជាផ្លូវមួយដ៏ល្អ ដែលអាចជំនួសការ និយាយថាអ្នកសុំទោស។ វានាំយកនូវស្នាមញញឹម នៅលើមុខរបស់អ្នកដែល បានទទួលវា និង អាចជួយឲ្យ បញ្ចប់នូវជំលោះអាក្រក់ មួយចំនួន។ វាអាចដំណាងឲ្យ ការសារភាពថាអ្នកបាន ធ្វើខុសហើយចង់សុំទោស តាមរយៈផ្កាមួយបាច់នេះ
នឹងបង្ហាញទៅមនុស្សម្នាក់ ដែលអ្នកបារម្ភ និង ចង់ធ្វើឲ្យបញ្ហាវាបញ្ចប់។
bektleay-flower1122
២.​ ជំនួសដោយពាក្យថាអរគុណ
អ្នកអាចបង្ហាញការ ដឹងគុណទៅនរណាម្នាក់ តាមរយៈផ្កាមួយបាច់។ អ្នកអាចជ្រើសរើស ជា បាច់ ថើង រឺ កន្រ្តក់ផ្កា ជាដើម។ អ្នកដែលទទួលវានឹង មានអារម្មណ៏ថារីករាយ និងសប្បាយចិត្ត អំពីកាយវិការនេះ ហើយនឹងដឹងថាអ្នក ឱ្យតម្លៃចំពោះអ្វីដែលគាត់ បានធ្វើឲ្យអ្នក។ ផ្កាគឺជាវិធីមួយដ៏ល្អ សម្រាប់ពាក្យថាអរគុណទៅ នរណាម្នាក់ ចំពោះចិត្តមេត្តា ការស្រលាញ់ ការថែរក្សា ការជួយទុកធុរះ និងអ្វីជាច្រើនទៀត របស់ពួកគេ។
៣.​ សម្តែងការស្រលាញ់របស់អ្នក
ផ្កាក្រហមធម្មតាមួយបាច់ អាចបង្ហាញពីអារម្មណ៍ ដែលអ្នកមានចំពោះមនុស្សម្នាក់ ផ្សេងទៀតបាន។ ផ្កាគឺជាវិធីមួយដែល ល្អបំផុតដើម្បីបង្ហាញពីសេចក្ដី ស្រឡាញ់របស់អ្នក លើនរណាម្នាក់។ សូម្បីតែ ប្រសិនបើអ្នកលួចស្រលាញ់ នរណាម្នាក់ដ៏ដោយ ផ្កាក្រហមមួយបាច់ អាចនិយាយបានថា អ្វីដែលអ្នកមិនមានភាពក្លាហាន ក្នុងការនិយាយវាចេញ
មកក្រៅ។ វាអាចបង្ហាញសេចក្តីស្នេហា នឹង អាចជួយស្តារការទាក់ទាញ ដែលបាន បាត់បង់។
៤.​ អំណោយនៅក្នុងឱកាសពិសេស
ក្នុងថ្ងៃខួបកំនើត ពិធីជប់លៀងឡើងដំនែង ថ្ងៃគំរបខួបអាពាណ៏ពិពារណ៏ បុណ្យណូអែល រឺក្នុ្ងងថ្ងៃពិសេសៗ ផ្សេងទៀត ផ្កាគឺជាអំណោយដ៏ល្អមួយ។ វាមិនមែនថ្លៃពេកទេ ហើយអ្នកអាចមានជំរើសជាច្រើន ដើម្បីជ្រើសរើស។ ជំរើសទាំងនេះគ្មានថ្ងៃបញ្ចប់ទេ។ អ្នកអាចទិញផ្កាគឺ ត្រឹមត្រូវសំរាប់ឱកាសពិសេសនេះ។
៥. ដើម្បីជួនពរឲ្យនរណាម្នាក់មានសុខភាពល្អ
ផ្កាជំនួសពាក្យថា “ឆាប់ជាណា” បានល្អបំផុត។ ប្រសិនបើអ្នកមាន អ្នកស្គាល់ណាម្នាក់ដែលឈឺ ហើយអ្នកចង់ផ្ញើរសេចក្តី ស្រលាញ់របស់អ្នក ទៅពួកគេ អ្នកអាចងាយស្រួលក្នុងការ ធ្វើវាដោយគ្រាន់តែទិញបាច់ផ្កា ដ៏គួរឲ្យស្រលាញ់មួយបាច់ ផ្ញើរឲ្យពួកគេ។ វាដំណាងឲ្យភាពស្រស់ស្រាយ ភាពរីករាយ នឹង អាចបន្ថែមពណ៍ នៃជីវិតទៅនរណាម្នាក់ ដែលស្អប់ពិភពលោកមួយនេះ។
៦.​ គ្មានមូលហេតុអ្វីទាំងអស់
តើអ្នកពិតជាត្រូវការ មូលហេតុក្នុងការផ្ញើរផ្កាទៅនរណាម្នាក់។ នេះគឺជាអំណោយមួយ ដែលអ្នកអាចផ្ញើរឲ្យ នរណាម្នាក់ដោយមិនត្រូវការ ហេតុផលអ្វីទាំងអស់។ វាអាចជួយអ្នក ភ្ជាប់នូវទំនាក់ទំនង ម្តងទៀតជាមួយ   មិត្តភក្តិចាស់ៗ រឺ អាចធ្វើឲ្យនរណាម្នាក់ ដឹងថាអ្នកបានគិតពីគេ។ ប្រសិនបើអ្នកទិញផ្កា សំរាប់ខ្លួនអ្នក វាធ្វើនាំមកនូវ ស្នាមញញឹមនៅលើមុខ របស់អ្នក។

ការបែកញើស ជារឿងដែលល្អបំផុត សំរាប់សុខភាពរបស់អ្នក

តើអ្នកធ្លាប់ដឹងទេថាការបែកញើសច្រើនផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក ដូចជាបញ្ចេញជាតិពុលពីក្នុងរាងកាយ, ព្យាបាលដំបៅ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ ថ្ងៃនេះយើងខ្ញុំនឹងបង្ហើបប្រាប់អំពីអត្ថប្រយោជន៍ទាំង ៦ យ៉ាងដែលទទួលបានពីការបែកញើស៖
bektleay1792
១. ជំរុញ Endorphin របស់អ្នក
ពេលដែលអ្នកហាត់ប្រាណ, អ្នកនឹងបែកញើស រាងកាយរបស់អ្នកនឹងបង្កើនការផលិត endorphin hormone។
២. បន្សាបជាតិពុលក្នុងរាងកាយ
ពេលដែលអ្នកបែកញើស, អ្នកបានបញ្ចេញជាតិពុលពីក្នុងរាងកាយរបស់អ្នក។ វាអាចបញ្ចេញជាតិអាល់កុល, អំបិល និង កូឡេស្តេរ៉ូលពីក្នុងរាងកាយរបស់អ្នក។ ប្រសិនបើអ្នកសេបគ្រឿងស្រវឹងច្រើន ហើយពេលដែលអ្នកបែកញើស, អ្នកនឹងមានអារម្មណ៍ថាការបញ្ចេញញើសនោះមានជាតិអាល់កុល។
៣. ទប់ស្កាយជំងឺផ្តាសាយ
អត្ថប្រយោជន៍ផ្សេងទៀតដែលបានពីការបែកញើសគឺអាចជួយទប់ស្កាត់ជំងឺផ្តាសាយ និង ជំងឺផ្សេងៗជាច្រើនទៀត។ ញើសមានផ្ទុក antimicrobial peptide។ peptide ទាំងនេះមានប្រយោជន៍ក្នុងប្រយុទ្ធប្រឆាំងនឹងមេរោគ, បាក់តេរី និង ផ្សិត។
៤. កំចាត់មុន
ពេលដែលបើកញើស, រន្ធញើសរបស់អ្នកនឹងបើក។ ញើសនឹងបញ្ចេញជាតិពុលពីរាងកាយរបស់អញនក ដែលនៅកកស្ទះរន្ធញើស ហើយជួយការពារស្នាមជាំធំៗ។
៥. ទប់ស្កាត់គ្រួសតំរងនោម
អ្នកដែលធ្លាប់កើតជំងឺគ្រួសតំរងនោមទើបដឹងថាឈឺខ្លាំងកំរិតណា។ ចំពោះអ្នកដែលញុំាអាហារដែលមានជាតិខ្លាញ់ខ្ពស់ និង ជាប្រៃខ្លាំង នឹងបង្កើនហានិភ័យនៃការវិវត្តន៍ទៅជាគ្រួសតំរងនោម។ ការបែកញើសអាចជួយលាងសំអាតប្លោកនោមរបស់អ្នក ហើយជំរុញអោយអ្នកផឹកទឹកច្រើន។
៦. ការបែកញើសអាចជួយព្យាបាលមុខរបួស
ការបែកញើសអាចជួយជំរុញការកកើតលូតលាស់នៃស្បែក ហើយវាជួយព្យាបាលដំបៅពីក្នុងមកក្រៅ។
ដូច្នេះអ្នកគួរតែធ្វើលំហាត់ប្រាណ រឺសកម្មភាពដែលជួយជំរុញអោយអ្នកបែកញើសច្រើន៕

ផ្លែប័រ មានប្រយោជន៍ចំពោះសក់របស់អ្នក


មនុស្សមួយចំនួនបានដឹងហើយថា ផ្លែប័រប្រយោជន៍សំរាប់ថែរក្សាស្បែក ប៉ុន្តែមិនទាន់អស់ទេវាថែមទាំងមាន ប្រយោជន៍ដល់សក់របស់អ្នកផងដែរ។ ថ្ងៃនេះយើងខ្ញុំសូមធ្វើការចែករំលែក អំពីអាថ៌កំបាំងនៃការប្រើប្រាស់ ផ្លែប័រចំពោះសក់របស់អ្នក៖ bektleay1793
– វិធីទី ១
កិនផ្លែប័រទុំមួយចំហៀង, ចេកទុំមួយកំណាត់ និង ផ្លែត្រសក់ម្យ៉ាង (cantaloupe) ៣ ដុំតូចៗដាក់ក្នុងចានគោមមួយ។ គោះស៊ុតមួយគ្រាប់ដាក់ក្នុងចានមួយផ្សេងទៀតអោយបែកល្អហើយ បន្ថែមទឹកដោះគោ ៣ ស្លាបព្រាបាយចូល និង ទឹកឃ្មុំ ៣ ស្លាបព្រាបាយចូល។ ក្រឡុកបញ្ជូលគ្នា ទើបដាក់ផ្លែឈើដែលកិនរួចចូលរួមគ្នា។ លាបទៅលើសក់របស់អ្នក ហើយគ្របថងស្រោបសក់ ទុកចោល ៣០នាទី សឹមលាងសំអាតចេញតាមធម្មតា។
– វិធីទី២
យកផ្លែប័រមួយផ្លែកិនអោយម៉ដ្ឋ ហើយលាយជាមួយទឹកបន្តិចចូល កូរបញ្ជូលគ្នាទាល់តែខាប់។ លាបទៅលើសក់របស់អ្នក បន្ទាប់ពីអ្នកកក់សក់រួច ហើយទុកចោល ៥-១០នាទី សឹមលាងចេញ។
– វិធីទី ៣
លាយផ្លែប័រមួយចំហៀងផ្លែ ជាមួយស៊ុតលឿងមួយគ្រាប់ រួចបន្ថែមទឹកបន្តិចចូល។ លាបវាទៅលើសក់របស់អ្នក ហើយធ្វើការម៉ាស្សាស្បែកក្បាលរបស់អ្នក។ ទុកចោល ២០ នាទីសឹមលាងចេញ។
– វិធីទី ៤
លាយផ្លែប័រ ១ ផ្លែ ជាមួយ oat ១/៤ពែង។ កូរបញ្ជូលគ្នាអោយសព្វសិន រួចបន្ថែមប្រេងអូលីវបន្តិចចូល។ ពេលដែលវាចូលគ្នាសព្វហើយ បន្ថែមទឹកដោះគោ ១ពែងចូលទៀត។ លាបវាទៅលើសក់របស់អ្នក ទុកចោល ៣០នាទី សឹមលាងចេញ។
– វិធីទី ៥
កិនផ្លែប័រ ១ ផ្លែ បន្ទាប់មកលាយជាមួយស៊ុតមួយគ្រាប់។ រួចហើយបន្ថែមទឹកក្រូចឆ្មារចូល ១ ស្លាបព្រាបាយ ហើយលាបទៅលើសក់របស់អ្នក (ផ្សើមសក់ជាមុនសិន)។ ចាប់ផ្តើមពីគុល រហូតដល់ចុងសក់។ ទុកចោល ៣០នាទី សឹមលាងចេញ៕

ប្រទាល​កន្ទុយក្រពើ ជួយ​ដល់​ការ​​បំបាត់​ស្នាម​រលាក​ភ្លើង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព



តាមការស្រាវជ្រាវអោយដឹងថា ប្រទាលកន្ទុយក្រពើ ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍យ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់។
broteal
មិនតែប៉ុណ្ណោះ ថែមទាំងអាចប្រើប្រាស់សម្រាប់ព្យាបាលស្នាមរបួសដំបៅ ដែលកើតចេញពីការរលាកភ្លើង ឬរលាកទឹកក្ដៅបានយ៉ាងមានប្រសិទ្ធភពទៀតផង។ ដោយគ្រាន់តែយកប្រទាលកន្ទុយក្រពើ មកចិតសំបកចេញ លាងទឹកឲ្យជ្រះស្អាតអស់ជ័រពណ៌លឿងរួចកាត់វាជាបន្ទះស្ដើងៗ យកមកបំពោកលើស្នាមដំបៅ និងយកក្រណាត់មកដាក់គ្របពីលើមួយជាន់ទៀត ដើម្បីផ្ដល់ភាពត្រជាក់ដល់ស្បែក ហើយទុកចោលប្រហែលមួយម៉ោង និងធ្វើបែបនេះ ៣-៤ដង ក្នុងមួយថ្ងៃ នឹងជួយឲ្យស្នាមដំបៅជាសះស្បើយបានយ៉ាងឆាប់រហ័ស។
ប៉ុន្ដែមុនពេលអនុវត្ដវិធីនេះ អ្នកគួរសាកល្បងលាបវានៅលើដៃបរិវេណផ្នែកខាងក្នុងជាមុនសិន ដើម្បីឲ្យដឹងថា តើស្បែករបស់អ្នកមានប្រតិកម្មជាមួយនឹងប្រទាលកន្ទុយក្រពើឬអត់? ប្រសិនបើលាបហើយមិនមានអាការរមាស់ ឬស្នាមក្រហមលេចចេញទេនោះ បានន័យថា ស្បែករបស់អ្នកមិនមានប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើនោះទេ។ ពិសេសត្រូវលាងជ័រពណ៌លឿង ឲ្យជ្រះស្អាតអស់ ហើយមិនត្រូវទុកប្រទាលកន្ទុយក្រពើស្រស់ លើសពី២៤ម៉ោង មុននឹងយកប្រើនោះទេ ព្រោះវាអាចចុះខ្សោយប្រសិទ្ធភាពបាន៕

កងទ័ព​ចិន​មាន​អាយុ​ជាង​ ២,២០០​ឆ្នាំ បេតិកភណ្ឌ​ទី​ ៨​ របស់​ពិភព​លោក



មាន​ពាក្យ​ម៉ាត់​នៅ​ក្នុង​ប្រទេស​ ចិន ​គេ​និយាយ​ថា​ បើ​អ្នក​បាន​ទៅ​ដល់​ខេត្ត ​ហ្ស៊ីអាន​ (Xi’an) ​ហើយ​មិន​បាន​ទៅ​មើល​រូប​ចម្លាក់​កងទ័ព​​ ដែល​មាន​អាយុ​កាល​ជាង​ ២,២០០​ ឆ្នាំ​ ដូច្នេះ​ ដំណើរ​កម្សាន្ត​​របស់​អ្នក​ទៅ​កាន់​ខេត្ត​បូរាណ​នេះ​ មិន​រាប់​ថា​ជា​ដំណើរ​ទេសចរណ៍​មួយ​ឡើយ ។​
2 4
រូប​ចម្លាក់​មាន​ទំហំ​ប៉ុន​ខ្លួន​មនុស្ស​ចំនួន​ជាង​ ៨​ ពាន់​ ដែល​​គេ​សាង​សង់​ឡើង​កាល​ពី​ជាង​ ២,២០០​ ឆ្នាំ​មុន​ គឺ​ជា​កង​ទ័ព​ប្រយុទ្ធ​ ដែល​គេ​ដាក់​ពង្រាយ​ការ​ពារ​ផ្នូរ​របស់​មហាក្សត្រ​សម័យ​នោះ​ដែល​បាន​សោយ​ទី​ វង្គត​ មាន​ព្រះ​នាម​ថា​ ឈិន ស៊ីហួង​ (Qin Shi Huang)​ និង​ជា​ស្ដេច​ដែល​បាន​បង្រួប​បង្រួម​ប្រទេស​ ចិន​ ចន្លោះ​ឆ្នាំ​ ២២១​ ដល់​ ២០៧​ មុន​គ្រិស្ត​សករាជ ។​
ច្រើន​ពាន់​ឆ្នាំ​ក្រោយ​មក​ទៀត​ រូប​ចម្លាក់​កង​ទ័ព​ទាំង​នោះ​ នៅតែ​ស្ថិត​នៅ​ជុំវិញ​ផ្នូរ​របស់​មហាក្សត្រ​ ហើយ​ឈរ​មើល​ពិភព​លោក​ដែល​ប្រែប្រួល​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​ឥត​ឈប់ ​ឈរ ។​
បន្ទាប់ពី​រក​ឃើញ​ដោយ​ចៃដន្យ​ក្នុង​ឆ្នាំ​ ១៩៧៤,​ រូប​ចម្លាក់​កងទ័ព​ ព្រម​ទាំង​សេះ​ និង​រទេះ​សេះ​រាប់​ពាន់​​របស់​ស្ដេច​ចិន​បូរាណ​ ត្រូវ​បាន​អ្នក​ខ្លះ​ហៅ​ថា​ជា​បេតិកភណ្ឌ​​ទី​ ៨​ របស់​ពិភព​លោក។​
នៅក្នុង​អត្ថបទ​មួយ​របស់​គេហទំព័រ​ CNN បញ្ជាក់ ​ថា​មនុស្ស​រាប់​លាន​នាក់​រួម​ទាំង​មេ​ដឹក​នាំ​ពិភព​លោក​ជា​ច្រើន​នាក់​ផង​ ដែរ​ បាន​ចូល​ទស្សនា​ទី​កន្លែង​ដែល​រូប​ចម្លាក់​កងទ័ព​ ទុក​នៅ​ដដែល​ដោយ​មិន​ផ្លាស់​ប្ដូរ​កន្លែង​ចាស់​ ធ្វើ​ឲ្យ​តំបន់​នោះ​ ផ្ដល់​ប្រាក់​ចំណូល​ពី​ទេសចរ​ប្រមាណ​ ៧២០​ លាន​ដុល្លារ​ កាល​ក្នុង​ឆ្នាំ​ ២០១៤ ។​
3

Tuesday, January 19, 2016

គន្លឹះងាយៗ មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ការ​ថត​រូប​លើ​ស្មាត​ហ្វូន Android បាន​កាន់​តែ​ដូច​អ្នក​ជំនាញ!

ការប្រើប្រាស់គ្រឿងបន្ថែម ពិតមានប្រយោជន៍ នៅ​ពេល​ថត​រូប តែ​បើ​យើង​ចង់​បាន​គ្រឿង​បន្ថែម​ទាំង​នោះ ក៏​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ច្រើន​ដែរ អ្នក​អាច​រក​វត្ថុ​ផ្សេងៗ ដែល​នៅ​ក្បែរខ្លួនបាន។
cover
ការថតរូប ក៏ត្រូវរួមផ្សំទាំងគំនិតច្នៃប្រឌិត និងកាមេរ៉ាសម្រាប់ថតរូបផងដែរ ដូចនេះហើយទើបយើងពាំនាំ ពីកន្លឹះងាយៗមួយចំនួន សម្រាប់ចែកជូនដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើស្មាតហ្វូនដំនើរការ Android យកទៅថតរូប។
1.  អ្នកផ្តេកស្មាតហ្វូន នៅពេលថតវីដេអូ ដើម្បីឲ្យវីដេអូងាយស្រួលមើល និងយកដាក់កុំព្យូទ័រមើល ក៏​ពេញ​ភ្នែកដែរ
1
2.  ប្រើដង្កៀបខោអាវ ធំៗ យកមកទ្រស្មាតហ្វូនបាន នៅពេលថត
2
3.  ជៀសវាងការជះពន្លឺព្រះអាទិត្យខ្លាំងពេក
3
4.  ឆែកមើលអង្គផ្ទុកទិន្នន័យ មុនពេលថតវីដេអូ 4K ឬវីដេអូផ្សេងៗ
4
5.  ប្រើកម្មវីធីកែកុន រូបភាព និងវីដេអូទាំងនោះ ដែលមានដូចជា​ KineMaster ឬ VivaVideo
5
នេះជាគន្លឹះសាមញ្ញៗ តែវាអាចជួយអ្នកនៅពេលថតរូប ឬវីដេអូ។ អ្នកអាចមើលរូបថត ថតអ្នកជំនាញ​ផ្សេងៗ រួចថតយកស្ទីលតាមពួកគេបាន ដើម្បីថតដោយខ្លួនឯង បានកាន់តែទាក់ទាញ​លើស​មួយ​កម្រិត​ទៀតបាន។

Tuesday, December 22, 2015

គន្លឺះ​​ ២០​យ៉ាង​​ដើម្បី​បោះបង់​ការជក់បារី​


download  

បើ​អ្នក​មិន​ដែល​ជក់បារី​ទេ​ចូរ​កុំ​សាកល្បង​។​ប៉ុន្តែ​បើ​អ្នក​បាន​ជា​ ជក់​ហើយ អ្នក​ត្រូវ​តែ​ឆ្លាត​ឆាប់​រក​វិធី​ដក​ខ្លួន​ពី​បារី មុនពេល​ដែល​វា​ឆក់យក​ជីវិត​របស់​អ្នក​ទៅ​។​អ្នក​ប្រហែលជា​នៅ​ស្រពេចស្រពិល​ នៅឡើយ​អំពី​គ្រោះថ្នាក់​នៃ​ផ្សែង​បារី​មក​លើ​សុខភាព​និង​ជីវិត​របស់​អ្នក​។​ខាងក្រោម នេះគឺជា​ដំណោះ ស្រាយ​ងាយៗ​ចំនួន​២០យ៉ាងសំរាប់ជួយ អ្នក​។ អ្នក​ខ្លះ​ទទួល​ជោគជ័យ​មែនទែន​ក្នុង​ការបញ្ឈប់​ការ​ជក់បារី​តាម​ យុទ្ឋសាស្ត្រ​ខាងក្រោម​នេះ ។ ប៉ុន្តែ​, អ្នក​មិន​គួរ​សាកល្បង ឬ អនុវត្ត​វា​ព្រម​គ្នា​ទាំងអស់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ជ្រើសរើស​តែ ៣ ឬ ៤ (​កុំ​ច្រើនជាង​នេះ​), ដើម្បី​ចាប់ផ្តើម រួច​បន្ថែម ១ ឬ ២ ក្នុង​មួយ​ថ្ងៃៗ ! សូម​ជូនពរ
​មានសំណាង​ល្អ និង អាច​សំរេច​គោលបំណង​ក្នុង​ការបញ្ឈប់​ការជក់បារី ។

1. កុំ​ជក់បារី​ក្នុង​ឡាន
2. បដិសេធ​ចំពោះ​បារី របស់​អ្នកដទៃ​ដែល​អោយ​អ្នក​ជក់
3. កុំ​ជក់បារី​មុន​ពេល​ទទួលទាន​អាហារ​ពេលព្រឹក
4. ទិញ​បារី​ម្តង តែ​មួយ​កញ្ចប់​បាន​ហើយ
5. ទិញ​បារី​ណា​ដែល​ក្នុង​មួយ​កញ្ចប់​មាន​ចំនួន​តែ ១០ ដើម​, មិនមែន ២០ ដើម​នោះ​ទេ
6. ឆ្លាស់​ម៉ាក​បារី​, មិនមែន​ជក់​តែ​បារី​ដែល​អ្នក​ចូលចិត្ត​នោះទេ
7. មុន​ពេល​អុជ​បារី​, សូម​ធ្វើ​ការរាប់ ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០ …
8. មុន​ពេល​ជក់បារី​មួ​យ​ដើមៗ​, ត្រូវ​ទុក​កញ្ចប់​បារី​ដែល​នៅសល់​នៅ​បន្ទប់ ឬ កន្លែង​ផ្សេង​
ដែល​ឆ្ងាយ​ពី​អ្នក
9. នៅ​ពេល​អស់​បារី​, មិន​ត្រូវ​ខ្ចី ឬ សុំ​ពី​មិត្តភក្តិ និង អ្នក​ដទៃ​ឡើយ
10. បន្ទាប់​ពី​ស្រូប​ផ្សែង​បារី​បាន​មួយ​ខ្សឹត​, ត្រូវដាក់​បារី​ចុះ​ក្រោម​មួយ​ដង
11. កុំ​ជក់បារី​នៅ​ក្រៅ​ផ្ទះ ឬ កន្លែង​សាធារណៈ
12. កុំ​ជក់បារី​នៅលើ​គ្រែ​គេង
13. កុំ​ជក់បារី​ក្នុងផ្ទះ
14. ឈប់​ជក់បារី​នៅពេល​មាន​ការងារ​ធ្វើ
15. កុំ​យក​ដែកកេស ឬ ឈើគូស​តាម​ខ្លួន​អោយ​សោះ
16. ឈប់​ជក់បារី​មុនពេល​ទៅដល់​កន្លែង​ណាមួយ​ដែល​អ្នក​ចង់​ទៅ
17. បន្ទាប់ពី​ទទួល​ទាន​អាហារ​រួច​, កុំ​ជក់បារី​រហូតដល់​អ្នក​ងើប​ចេញ​ពី​តុ​អាហារ
18. កុំ​ជក់បារី នៅ​ពេល​អ្នក​ចង់​បន្ធូរ​អារម្មណ៍​ជាមួយនឹង​ស្រា ឬ គ្រឿង​ស្រវឹង​ដទៃទៀត
19. ជក់បារី នៅពេល​ដែល​អ្នកមាន​អារម្មណ៍​មិន​សូវ​សុខ​តែប៉ុណ្ណោះ
20. ដាក់​កៅស៊ូកង ឬ ជ័រកៅស៊ូ​ក្នុង​កញ្ចប់​បារី ដើម្បី​រំលឹក​ខ្លួនឯង​ថា បារី​ធ្វើ​មក​ពី​កៅស៊ូ​
នេះឯង ។

Monday, December 14, 2015

វិធីការពារខ្លួនពីរន្ទះ



ជារឿយៗអ្នកតែងតែលឺពត៍មានពីរន្ទះសម្លាប់ប្រជាជនខ្មែរជាញឹកញាប់។ ខាងក្រោមនេះ ជាវិធីការពារខ្លួនអ្នកពីរន្ទះដ៍កាចសាហាវនេះ:
១.កុំស្ថិតនៅទីវាល ដូចជា វាលស្រែ ជាដើម ព្រោះ បើអ្នកនៅកន្លែងដូច្នោះ អ្នកខ្ពស់ជាងគេក្នុងទីវាលនោះ ដែលធ្វើអោយអ្នកងាយនឹងរងគ្រោះ។
២.កុំស្ថិតនៅកន្លែងណាមានលោហៈច្រើន ព្រោះថា លោហៈ ចម្លងអគ្គិសនី។ ប្រសិនបើអ្នកស្ថិតនៅកន្លែងបែបនេះអ្នកងាយនឹងរងគ្រោះ។
៣.កុំស្ថិតនៅក្បែរ អាងទឹក ព្រោះទឹក អាចចម្លងអគ្គិសនី។
៤. កុំស្ថិតនៅក្បែរអ្វីដែលខ្ពស់ៗ ដូចជា ដើមឈើ ជាដើម។
៥. កុំបង្ហោះខ្លែង។
៦.កុំប្រើឆត្រ័។ អ្នកអាចទទឹក តែគ្រាន់បើជាង រងគ្រោះដោយសាររន្ទះ។