Showing posts with label ជុំវិញពិភពលោក. Show all posts
Showing posts with label ជុំវិញពិភពលោក. Show all posts

Monday, May 30, 2016

ទិដ្ឋភាព​ស្រស់​ស្អាត​កម្រ​បាន​ឃើញ​ក្នុង​ប្រទេស លុចហ្សំបួរ


        លុចហ្សំបួរ ក៏​ជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ក្នុង​សហគមន៍​អឺរ៉ុប​ដែរ។  លុចហ្សំបួរ មាន​ព្រំប្រទល់​ខាង​ខាងលិច​ជាប់​ជាមួយ​បែលហ្សិក​ ​ខាង​ជើង​ជាប់​ប្រទេស​អាល្លឺម៉ង់ និង​ភាគ​ភាគ​ខាងត្បូង​ជាប់​បារាំង។ បើ​និយាយ​ពី​សម្រស់ និង​រមណីយដ្ឋាន​ដែល​ជា​កន្លែង​ប្រទេស​នេះ​ក៏​មិន​ស្អាត​មិន​ធម្មតា​ដែរ តែ​កម្រ​មាន​អ្នក​យក​បង្ហាញ​ណាស់។ ថ្ងៃ​នេះ Sabay នឹង​នាំ​លោក​អ្នក​ទៅ​កម្សាន្ត​ប្រទេស​ជាប់​នេះ​ម្ដង។ ៩  សន្លឹក​ខាងក្រោម​ ​នឹង​ធ្វើឲ្យ​ប្រិយមិត្ត​យល់​ច្បាស់​ពី​​សម្រស់​ស្រស់​ស្អាត​របស់​ប្រទេស​​ នៅ​អឺរ៉ុប​មួយ​​នេះ៖

12042_cropped_840_530_90_505ac4293f0d5_lac-de-la-haute-sure-jpg

Berdorf-Kale-Kapp-Aeschbach_01

Vianden-Luxembourg-2012-07-16-at-14-17-14

istock_000009475985_large

luxembourg-bock-cliff

luxembourg-national-museum-of-history-and-art

Waihi-Beach-looking-out-to-Mayor-BJ-2013

411940439_5810bb9787

berdorf


ប្រភព៖ planetware

អ្នក​នឹង​​​ភ្ញាក់​ផ្អើល​នៅ​​ពេល​ដែល​​ឃើញ​​រូប​ថត​កាល​ពី​ក្មេង​របស់​បុរស​ដែល​ពិភព​លោក​ស្អប់​បំផុត​ទាំង​នេះ​



បុរស​ដែល​ពិភព​លោក​ស្អប់​បំផុត​​ដែល ខេមបូមេក លើក​យក​មក​និយាយ​ពេល​នេះ​គឺ​ជា​មេ​ដឹក​នាំ​ ដែល​បាន​ធ្វើ​​មនុស្ស​ស្លាប់​ច្រើន​បំផុត​ និង​អ្នក​ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក។
នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​រូបភាព​របស់​ពួក​គេ​នៅ​ពី​ក្មេង​ លោក​អ្នក​ប្រហែល​ជា​នឹង​លាន់​មាត់​ថា​ “ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​” ជាក់​ជា​មិន​ខាន ពី​ក្មេង​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ តែ​ពេល​ធំ​ឡើង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ ស្លាប់​ទៅ​វិញ។

8 Adolf Hitler

7 Osama bin Laden

6 Saddam Hussein

5 Joseph Stalin

4 Bashar al-Assad

​​​

3 Emperor Shōwa (Hirohito)

2 Heinrich Himmler

1 Charles Manson ឃាតករ​​ជន​ជាតិ​អាមេរិក​ដែល​សម្លាប់​មនុស្ស​សាហាវ​បំផុត



Sunday, May 29, 2016

រឿងពិតទាំង ២២ គួរឱ្យហួសចិត្តរបស់ មេដឹកនាំហ៊ីត្លែរ

adolf-hitler-in-colour
បុរសម្នាក់ដែលត្រូវបានគេចងក្រងជាឯកសារច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ត, មានរឿងពិត និងហួសចិត្តមួយចំនួនអំពីគាត់ដែលមនុស្សមួយចំនួនមិនបានដឹងដោយរឿងត្រូវបានគេមើលរំលង។
1. មេដឹកនាំហ៊ីត្លែរ មិនដែលធ្លាប់ទៅមើលកងទាហាននៅជំរំុម្ដងណាសេាះឡើយ ។
2. នារីដែលហ៊ីត្លែរស្រឡាញ់ជាលើកដំបូងគេគឺជា ការក្មេងស្រីសាសន៍យូដាដោយពេលនេាះគាត់គ្មានភាពក្លាហានសូម្បីតែនិយាយរកនាង ។

desktop-1427483567
3. ឈ្មេាះពិតរបស់ហ៊ីត្លែរគឺ ‘Adolf Schicklgruber’ ប៉ុន្តែឪពុករបស់លោកបានផ្លាស់ប្តូរឈ្មោះចុងក្រោយរបស់លោកទៅជា ‘Hitler’ វិញនៅក្នុងឆ្នាំ 1877 ។
i97
4. ហ៊ីត្លែរមានជំងឺប្រចាំកាយគឺ ហើមពោះរ៉ាំរ៉ៃហើយនិងបានលេបថ្នាំញៀន ២៨ប្រភេទផ្សេងគ្នាជារៀងរាល់ថ្ងៃ ។
desktop-1427487753
5. ហ៊ីត្លែរត្រូវបានគេបដិសេធមិនឱ្យរៀននៅសាលាសិល្បៈ ។
6. ក្នុងអំឡុងសង្រ្គាមលោកលើកទី១ មានទាហានអង់គ្លេសម្នាក់បានជួយសង្គ្រេាះជីវិតរបស់ទាហានអាល្លឺម៉ង់ដែលរងរបួស ហើយ
ទាហានអាល្លឺម៉ង់ម្នាក់នោះគឺ ហ៊ីត្លែរ ។
7. ហ៊ីត្លែរមានពងស្វាសតែមួយចំហៀង(ទក) តាំងពីកំនើត ។
8. ហ៊ីត្លែរបានទម្លាក់គ្រាប់បែកទៅលើផ្ទះក្មួយរបស់គាត់ក្នុងទីក្រុង Liverpool ដូច្នេះក្មួយគាត់បានចូលរួមជាមួយកងទ័ពជើងទឹកអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងគាត់
i101
9. ហ៊ីត្លែរបរិភោគអាហារបួស ហើយនិងបានបង្កើតច្បាប់ប្រឆាំងនឹងការសម្លាប់សត្វ ។
desktop-1427485606
10. កាលនៅពីក្មេង ហ៊ីត្លែរមានក្ដីស្រមៃចង់ក្លាយជាអាចារ្យ ។
Hitler-Priest
11. ហ៊ីត្លែរបានសរសេរសំបុត្រទៅក្រុមហ៊ុនលក់រថយន្ត Mercedes ដើម្បីអង្វរសំុខ្ចីឡានជិះ ក្នុងអំឡុងពេលគាត់នៅក្នុងគុក ។
12. ក្នុងឆ្នាំ 1939 ហ៊ីត្លែរត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ។
13. នៅឆ្នាំ 1938 ហ៊ីត្លែរបានជាប់ឈ្មេាះក្នុងទស្សនាវដ្តី TIME គឺ ‘Man of the year’ ។
timehit
14. ហ៊ីត្លែរមានជំងឺក្លាចសត្វឆ្មារ (ailurophobia) ។
desktop-1427488013
15. បន្ទាប់ពីសង្គ្រាមហ៊ីត្លែរបានគ្រោងប្រមូលវត្ថុបុរាណពីពួកសាសន៍យូដារាប់ពាន់នាក់ដើម្បីកសាង
សារមន្ទីរមួយឈ្មេាះថា ‘Museum of An Extinct Race’ ។
16. ហ៊ីត្លែរហើយនិង អូសាម៉ាប៊ីនឡាដិនបានស្លាប់ក្នុងថ្ងៃដូចគ្នាគឺថ្ងៃទី១ ខែឧសភា ។
17. ហ៊ីត្លែរមិនដែលធ្លាប់បានរៀនបើកបរឡើយប៉ុន្ដែគាត់បានដឹកនាំក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនរថយន្ត Volkswagen ។
hitler-car
18. ក្នុងអំឡុងឆ្នាំដែលហ៊ីត្លែរកាន់កាប់អំណាចគឺ សៀវភៅរបស់គាត់ “Mein Kampf” ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃចំពោះគូរស្វាមីភារិយាទើបតែរៀបការថ្មីថ្មោង ។
19. ដោយសារតែហ៊ីត្លែរជឿជាក់លើខ្លួនគាត់ច្បាស់ថាខ្លួនមានការទាក់ទាញខ្លាំងទៅលើនារីៗ ដូច្នេះគាត់នៅតែរក្សាភាពនៅលីវសម្រាប់ការចំណេញនយោបាយ ។
41-1024x768
20. នៅក្នុងថ្ងៃចេញច្បាំងហ៊ីត្លែរបានដេកលក់។ គ្មានឧត្តមសេនីយ៍ណាម្នាក់ហ៊ានធ្វើការអនុវត្តច្បាប់ដោយគ្មានការអនុញ្ញាតរបស់គាត់ ហើយគ្មាននរណាម្នាក់ហ៊ានដាស់គាត់ឡើយ ។
Screen-Shot-2015-12-01-at-4.04.00-PM
21. ហ៊ីត្លែរត្រូវបានគេប៉ុនប៉ងធ្វើឃាត៤២ដងតែត្រូវបានរួចផុតជីវិតទាំងអស់ ។
desktop-1427486060
22. ហ៊ីត្លែរចូលចិត្តមើលខ្សែភាពយន្ដតុក្កតា Disney ។

Friday, March 11, 2016

ប្រៀបធៀបកម្លាំងទ័ព កូរ៉េខាងជើង និងខាងត្បូង

បើទោះជាមានចំនួនច្រើនលើសលុប ប៉ុន្តែសព្វាវុធរបស់កូរ៉េខាងជើង មានសភាពមិនទាន់
សម័យ បើប្រៀបធៀបនឹងសព្វាវុធរបស់កូរ៉េខាងត្បូង។ ដូច្នេះ ក្រុងព្យុងយ៉ាង ក៏បានយកចិត្ត
ទុកដាក់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអែរ ដើម្បីលុបបំបាត់គម្លាតបច្ចេកវិទ្យានេះ។
ខាងក្រោមនេះគឺជាការ ប្រៀបធៀបអំពីបរិមាណនៃកងកម្លាំងទាហាន និងសព្វាវុធ របស់
ប្រទេសកូរ៉េទាំងពីរ ៖
កូរ៉េខាងជើង មានទាហាន និងកាភ្លើងធំច្រើនលើសលុបកូរ៉េខាងត្បូង។ អំពីប្រការនេះ តាម
ទ្រឹស្ដី ក្រុងព្យុងយ៉ាង មានប្រៀបជាងក្រុងសេអ៊ូល។ ប៉ុន្តែ ទាហានច្រើន ប្រើប្រាស់អាវុធធុន
ស្រាល មិនមែនមានន័យថា កូរ៉េខាងជើងខ្លាំងនោះទេ។ ទាហានរបស់កូរ៉េខាងជើង ថ្វីដ្បិតតែ
ច្រើន ប៉ុន្តែអាវុធភាគច្រើន សុទ្ធតែចាស់ៗ។
កូរ៉េខាងជើង មានយន្តហោះចម្បាំង ៥៦៣ គ្រឿង ដែលអាចប្រយុទ្ធបាន។ តាមជាក់ស្ដែង
យន្តហោះទាំងនេះ ធ្លាប់បានផ្អាកដំណើរការមួយរយៈពេលកាលពីឆ្នាំ ២០១៤ ដើម្បីជួស
ជុល។ មន្ទីរស្រាវជ្រាវយុទ្ធសាស្ដ្រអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស វាយ
តម្លៃថា"កូរ៉េខាងជើង នៅតែពឹងផ្អែកទៅលើសព្វាវុធហួសសម័យ"។
ផ្ទុយទៅវិញ​ កូរ៉េខាងត្បូង ថ្វីបើមានទាហានតិច ប៉ុន្តែ ពួកគេមានអាវុធទំនើបៗ ដែលផ្គត់ផ្គង់
ដោយអាមេរិក ក្នុងនោះមានរថក្រោះជាង ២០០០ គ្រឿងយន្ដហោះចម្បាំង F5, F15, F16
និងយន្តហោះទម្លាប់គ្រាប់បែក រាប់រយគ្រឿង។ ក្រៅពីនេះ នៅមានកត្តាពិសេសមួយដែល
មិនអាចមើលរំលងបាន នោះគឺ កូរ៉េខាងត្បូង គឺជាផ្ទះរបស់ទាហានអាមេរិក ចំនួន ២៨៥០០
នាក់។
អតុលភាពខាងលើ ធ្វើឱ្យក្រុងព្យុងយ៉ាង​ ផ្ដង់ការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍអាវុធនុយ
ក្លេអែរ ព្រោះថា ប្រទេសនេះយល់ថា មានតែអាវុធនេះទេទើបមានប្រៀបលើកូរ៉េខាងត្បូង។
មកដល់ពេលនេះ កូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអែរប្រហែល ២០គ្រាប់ ដែលអាច
ភ្ជាប់នឹងកាំជ្រួចធុនរយៈចម្ងាយខ្លី និងមធ្យម។
គួររំលឹកថា ថ្មីៗនេះ ក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើ
សង្គ្រាមពេញលេញជាមួយកូរ៉េខាងត្បូង ចំណែកក្រុងសេអ៊ូលវិញក៏បានអះអាងថានឹង ឆ្លើយ តបយ៉ាងខ្លាំងក្លាទៅនឹងការវាយប្រហាររបស់កូរ៉េខាងជើងផងដែរ។
យ៉ាងនេះក្ដី បន្ទាប់ពីផ្ទុះអាវុធដាក់គ្នានៅតាមបណ្ដោយព្រំដែន​ ប្រទេសទាំងពីរ បានអង្គុយ
ទល់មុខគ្នា ដើម្បីរកដំណោះស្រាយ បន្ធូរបន្ថយភាពតានតឹងនាបច្ចុប្បន្ន៕

Thursday, January 28, 2016

កងទ័ព​ចិន​មាន​អាយុ​ជាង​ ២,២០០​ឆ្នាំ បេតិកភណ្ឌ​ទី​ ៨​ របស់​ពិភព​លោក



មាន​ពាក្យ​ម៉ាត់​នៅ​ក្នុង​ប្រទេស​ ចិន ​គេ​និយាយ​ថា​ បើ​អ្នក​បាន​ទៅ​ដល់​ខេត្ត ​ហ្ស៊ីអាន​ (Xi’an) ​ហើយ​មិន​បាន​ទៅ​មើល​រូប​ចម្លាក់​កងទ័ព​​ ដែល​មាន​អាយុ​កាល​ជាង​ ២,២០០​ ឆ្នាំ​ ដូច្នេះ​ ដំណើរ​កម្សាន្ត​​របស់​អ្នក​ទៅ​កាន់​ខេត្ត​បូរាណ​នេះ​ មិន​រាប់​ថា​ជា​ដំណើរ​ទេសចរណ៍​មួយ​ឡើយ ។​
2 4
រូប​ចម្លាក់​មាន​ទំហំ​ប៉ុន​ខ្លួន​មនុស្ស​ចំនួន​ជាង​ ៨​ ពាន់​ ដែល​​គេ​សាង​សង់​ឡើង​កាល​ពី​ជាង​ ២,២០០​ ឆ្នាំ​មុន​ គឺ​ជា​កង​ទ័ព​ប្រយុទ្ធ​ ដែល​គេ​ដាក់​ពង្រាយ​ការ​ពារ​ផ្នូរ​របស់​មហាក្សត្រ​សម័យ​នោះ​ដែល​បាន​សោយ​ទី​ វង្គត​ មាន​ព្រះ​នាម​ថា​ ឈិន ស៊ីហួង​ (Qin Shi Huang)​ និង​ជា​ស្ដេច​ដែល​បាន​បង្រួប​បង្រួម​ប្រទេស​ ចិន​ ចន្លោះ​ឆ្នាំ​ ២២១​ ដល់​ ២០៧​ មុន​គ្រិស្ត​សករាជ ។​
ច្រើន​ពាន់​ឆ្នាំ​ក្រោយ​មក​ទៀត​ រូប​ចម្លាក់​កង​ទ័ព​ទាំង​នោះ​ នៅតែ​ស្ថិត​នៅ​ជុំវិញ​ផ្នូរ​របស់​មហាក្សត្រ​ ហើយ​ឈរ​មើល​ពិភព​លោក​ដែល​ប្រែប្រួល​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​ឥត​ឈប់ ​ឈរ ។​
បន្ទាប់ពី​រក​ឃើញ​ដោយ​ចៃដន្យ​ក្នុង​ឆ្នាំ​ ១៩៧៤,​ រូប​ចម្លាក់​កងទ័ព​ ព្រម​ទាំង​សេះ​ និង​រទេះ​សេះ​រាប់​ពាន់​​របស់​ស្ដេច​ចិន​បូរាណ​ ត្រូវ​បាន​អ្នក​ខ្លះ​ហៅ​ថា​ជា​បេតិកភណ្ឌ​​ទី​ ៨​ របស់​ពិភព​លោក។​
នៅក្នុង​អត្ថបទ​មួយ​របស់​គេហទំព័រ​ CNN បញ្ជាក់ ​ថា​មនុស្ស​រាប់​លាន​នាក់​រួម​ទាំង​មេ​ដឹក​នាំ​ពិភព​លោក​ជា​ច្រើន​នាក់​ផង​ ដែរ​ បាន​ចូល​ទស្សនា​ទី​កន្លែង​ដែល​រូប​ចម្លាក់​កងទ័ព​ ទុក​នៅ​ដដែល​ដោយ​មិន​ផ្លាស់​ប្ដូរ​កន្លែង​ចាស់​ ធ្វើ​ឲ្យ​តំបន់​នោះ​ ផ្ដល់​ប្រាក់​ចំណូល​ពី​ទេសចរ​ប្រមាណ​ ៧២០​ លាន​ដុល្លារ​ កាល​ក្នុង​ឆ្នាំ​ ២០១៤ ។​
3

Sunday, January 3, 2016

ផ្ទះ​កណ្តាល​ទឹក

​

កូន​ផ្ទះ​មួយ​នេះ​ត្រូវ​បាន​គេ​សាង​សង់​ឡើង​ តាំង​ពី​ឆ្នាំ​ ១៩៦៨ មក​ម្ល៉េះ​។ ផ្ទះ​តូច​នេះ​អាច​តាំង​នៅ​បាន​ដោយ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ច្រើន​រដូវ​កាល​។ វា​មានទីតាំង​ស្ថិត​នៅ​ទីក្រុង បាជីណា បាស្តា​ ប្រទេស​ស៊ែប៊ី​។ ផ្ទះ​នេះ​ត្រូវ​បាន​យុវជន​មួយ​ក្រុម​​សាង​សង់​ឡើង​ ក្នុង​គោល​បំណង​សម្រាក​លំហែរ​កាយ និង​គេង​មើល​ទេសភាព​តាម​ដង​ទន្លេ​។ ការ​សាង​សង់​ផ្ទះ​នៅ​កណ្តាល​ទឹក​ដូច្នេះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។ សម្ភារៈ​សម្រាប់​សាង​សង់​ត្រូវ​ដឹក​ជញ្ជូន​ដោយ​ទូក​ ហើយ​ត្រូវ​ជំនះ​ជាមួយ​កម្លាំង​ទឹក​។ .​.​.​ បច្ចុប្បន្ន​កូន​ផ្ទះ​នេះ​ ​បាន​ក្លាយ​ជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅ​ប្រទេស​ស៊ែប៊ី​។







រឿង​ហេតុ​ចៃ​ដន្យ​ចម្លែក​ៗ​ដែល​មាន​ក្នុង​កំណត់​ត្រា​ពិភព​លោក

​

ពិភព​លោក​នេះ​ពោរពេញ​រឿង​ដែល​គេ​ស្មាន​មិន​ ដល់​។ យើង​សូម​លើក​យក​រឿង​មួយ​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​តាម​នាវា​ តាំង​ពី​២០០​ ឆ្នាំ​ មុន ទាក់​ទង​នឹង​ការ​លិច​​នាវា ​បី​គ្រឿង​ នៅជ្រោយ​ ម៉េណាយ​ នៃ​ប្រទេស​វ៉េល​។ រឿង​ហេតុ​ដ៏​ចម្លែក​នេះ​មាន​ដំណាល​ដូច​ត​ទៅ​៖

- នាវា​ ទី​មួយ​លិច​នៅ​ថ្ងៃ​ទី​៥​ខែ​ ធ្នូ​ ឆ្នាំ​ ១៦៦៤ ដោយ​មាន​មនុស្ស​ធ្វើ​ដំណើរ​ចំនួន​ ៨១ នាក់​ ក្នុង​ចំណោម​នោះ​មាន​តែ​ម្នាក់​គត់​ដែល​រស់​រាន​មាន​ជីវិត​ ឈ្មោះ​ យូ វីលាម​
- ១២០​ ឆ្នាំ​ ក្រោយមក​ ក្នុង​ឆ្នាំ​ ១៧៨៥ នាវា ទី​ពីរ​​ លិច​នៅ​កន្លែង​ដដែល​ក្នុង​ថ្ងៃ​ដដែល​ គឺ​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ នាវា​នេះ​មាន​មនុស្ស​ធ្វើ​ដំណើរ​ចំនួន​ ៦០​ នាក់​ ក្នុង​ចំណោម​នោះ​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​រស់​រាន​មាន​ជីវិត​ ឈ្មោះ​ យូ​ វីលាម​
- ៧៥ ឆ្នាំ​ក្រោយ​មក​ នាវាទី​បី​ លិច​នៅ​ជ្រោយ​ម៉េណាយ​ដដែល​ នៅ​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ដដែល​ នាវា​នេះ​មាន​មនុស្ស​ធ្វើ​ដំណើរ​ចំនួន​ ២៥​នាក់​ ស្លាប់​ទាំង​អស់​ រស់​តែ​ម្នាក់​គត់​ ឈ្មោះ​ យូ វីលាម​

Wednesday, December 2, 2015

អ្នកបុរាណវិទ្យាអន្តរជាតិ បង្ហាញរបកគំឃើញនៃទីក្រុងអង្គរ​



ang1
ដកស្រង់ចេញពី VOD
ក្រុមអ្នកបុរាណវិទ្យាអន្តរជាតិ បញ្ចេញឲ្យដឹងពីការរកឃើញថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើល នូវរចនាសម្ព័ន្ធទីក្រុងអង្គររបស់កម្ពុជា ជាទីក្រុងដ៏ធំនាសម័យកណ្ដាល ដែលមានពលរដ្ឋរស់នៅប្រហែល១លាននាក់។
តាមគេហទំព័រ BBC ចុះផ្សាយថ្ងៃ២៣ កញ្ញា ឲ្យដឹងថា ក្រុមអ្នកបុរាណវិទ្យាអន្តរជាតិ ដឹកនាំដោយ​បណ្ឌិត Damian Evans នៃសាកលវិទ្យាល័យ Sydney បានប្រើបច្ចេកវិទ្យា Lida ថតយករូបភាព​ទំហំ ៣៧០ គីឡូម៉ែត្រការ៉េ ជុំវិញបរិវេណអង្គរ ដោយបានបង្ហាញនូវព័ត៌មានលម្អិតមិនធ្លាប់មាន​ពីមុន​មក ហើយការថតយករូបភាពនេះ មិនមែនដើម្បីដឹងពីដង់ស៊ីតេព្រៃឈើ ឬក៏ទិដ្ឋភាពទូទៅនៃគ្រាប់មីន​ក្នុងដីសល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជាទេ។ BBC ឲ្យដឹងថា ការស្រាវជ្រាវនេះធ្វើក្នុងរយៈពេលតិចជាង​២ សប្ដាហ៍។
Lidar ជាបច្ចេកវិទ្យាទំនើប អាចដឹងបានពីអាថ៌កំបាំងនៅលើផែនដី ដោយការថតយករូបភាពពីលើអាកាស​តាមរយៈកាំរស្មី Laser ដែលជាការរកឃើញថ្មីខាងបុរាណវិទ្យា ពិសេសនៅតំបន់ត្រូពិច។
អ្នកបុរាណវិទ្យាបានរកឃើញទិដ្ឋភាពទីក្រុងកប់បាត់ក្រោមផ្ទៃដីព្រៃឈើ ដែលពុកផុយដោយជាតិអាស៊ីត នូវប្រាសាទបុរាណ ផ្លូវថ្នល់ និងប្រព័ន្ធផ្លូវទឹកស្រោចស្រពពេញបរិវេណទាំងមូល។
ការរកឃើញថ្មីនេះ បានផ្លាស់ប្ដូរយ៉ាងខ្លាំងទៅលើការយល់ដឹងរបស់មនុស្សអំពីតំបន់អង្គរ ដែលជា​ទីក្រុងយុគសម័យកណ្ដាលដ៏ធំជាងគេបង្អស់នៅលើផែនដី។
ទីក្រុងអង្គររីកចម្រើនដល់កំពូលនៅចុងសតវត្សរ៍ទី១២ ដែលបរិវេណរាជធានីគ្របដណ្ដប់លើផ្ទៃដី ១ពាន់គីឡូម៉ែត្រក្រឡា។
ទីក្រុងអង្គរជារាជធានីរបស់ចក្រភពខ្មែរដ៏មានអានុភាព ដឹកនាំដោយក្សត្រដែលអង់អាចខាងចម្បាំង ដោយបានគ្រប់គ្រងជាច្រើនសតវត្សរ៍លើផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្នទាំងមូល និងមួយផ្នែកធំនៃប្រទេសវៀតណាម ឡាវ ថៃ និងភូមា។ ប៉ុន្តែទីកន្លែងដើមកំណើតរបស់ខ្លួនត្រូវបានហ៊ុមព័ទ្ធដោយ​អាថ៌កំបាំង។
_77767713_map-976
រូបភាពពី BBC NEWS
មានសិលាចារឹកមួយចំនួនតូចឲ្យដឹងថា ចក្រភពនេះត្រូវបានបង្កើតឡើងនៅដើមសតវត្សរ៍ទី៩ ដោយ​ព្រះមហាក្សត្រដ៏ឧត្តមព្រះបាទជ័យវរ្ម័នទី២ ដែលទីក្រុងដំបូងបំផុតរបស់​ព្រះទ្រង់គឺ Mahendraparvata (មហិន្ទ្របព៌ត) នៅលើភ្នំគូលេន ខ្ពង់រាបគ្របដណ្ដប់ដោយព្រៃឈើ នាភាគខាងជើងបរិវេណទី​ក្រុងអង្គរដែលកសាងនាពេលក្រោយមកទៀត។
ប៉ុន្តែអាថ៌កំបាំងទាំងអស់នេះមិនមានអ្នកណាដឹងច្បាស់លាស់ទេ ទើបតែមានក្រុមLida បញ្ចេញ​ឲ្យដឹង​នាពេលនេះតែប៉ុណ្ណោះ។
ការស្រាវជ្រាវរបស់ក្រុម Lida នៅលើភ្នំគូលេនបានបង្ហាញឲ្យឃើញរូបរាងដូចខ្មោច នៃទីក្រុងបុរាណ ដែលបានបាត់បង់ទៅ ក្នុងនោះមានប្រាសាទបុរាណនានា ផ្លូវទឹក​ជាច្រើន ព្រមទាំងដងវិថីខ្វែងខ្វាត់យ៉ាងណែនណាន់មិនគួរឲ្យជឿ រួមទាំងស្រះទឹក និងទំនប់ប្រឡាយជាច្រើនទៀត កប់បាត់ទៅក្នុងដីគ្របដណ្ដប់ដោយព្រៃឈើ។
ការរកឃើញទាំងអស់នេះគឺជាតឹកតាងបញ្ជាក់ច្បាស់ពីការរីកចម្រើនខាងវិស្វកម្មប្រព័ន្ធធានា
រាស្ត្រដ៏ធំធេង ហើយក៏ជាការបញ្ជាក់ច្បាស់ពីអត្តសញ្ញាណនៃក្រភពខ្មែរផងដែរ។
នៅចុងសតវត្សរ៍ទី៩ ព្រះរាជវាំងបានរំកិលចុះទៅភាគខាងត្បូង ជុំវិញតំបន់អង្គរ។ វិស្វករខ្មែរបានសាង​សង់អាងស្ដុកទឹកជាច្រើន និងជីកព្រែកជីកធំៗ ព្រមទាំងធ្វើប្រព័ន្ធធានារាស្ត្រខ្វាត់ខ្វែង ដ៏មានតម្លៃមហាសាល ដើម្បីស្ដុកទឹកភ្លៀងមូសុងសម្រាប់ស្រោចស្រពស្រែចម្ការ។
តាមរយៈអាងស្ដុកទឹក និងប្រព័ន្ធធារាសាស្ត្រទាំងនោះ នាំឲ្យមានសន្តិសុខស្បៀង ហើយធ្វើឲ្យវរជនដឹកនាំ​ប្រទេសក្លាយជាអ្នកមានដ៏សម្បើម។ នៅរយៈពេលបីសតវត្សរ៍ក្រោយមកទៀត ពួកគេ​បាន​ប្រកួត​ប្រជែងភាពមានបានរបស់ពួកគេ ដោយការសាងសង់ប្រាសាទសម្បើមៗនៅលើផែនដី។
ប្រាសាទមួយដែលកសាងនៅឆ្នាំ១១៩១ គឺប្រាសាទព្រះខ័ន ស្រោបមាសទម្ងន់៦០តោន ហើយតម្លៃរបស់វានាពេលបច្ចុប្បន្នប្រហែលនឹង ៣៣០០លានដុល្លារ។
ប៉ុន្តែយោងទៅលើភាពមានបានដ៏សម្បើមរបស់ទីក្រុង បញ្ហាក៏កំពុងតែកើតមានឡើងផងដែរ។
ខណៈពេលកំពុងការកសាងប្រាសាទនៅតំបន់អង្គរឡើងដល់ចំណុចកំពូល ប្រព័ន្ធធានារាស្ត្រដ៏ធំមហិមា​បានឈាន​ដល់ដំណាក់កាលខូចបាក់បែក គឺជាដំណាក់កាលអាក្រក់បំផុតដែលអាចកើតមានឡើង។
នៅចុងបញ្ចប់នៃសម័យកាលដ៏មហិមានោះ ការផ្លាស់ប្ដូរដ៏ធំដោយសារការប្រែប្រួលអាកាស​ធាតុ​បានកើតមានពេញតំបន់អាស៊ីអាគ្នេយ៍។
គំរូស្រទាប់ដើមឈើ កត់ត្រាពីការប្រែប្រួលភ្លាមៗរវាងភាពរាំងស្ងួតខ្លាំង និងសំណើម ហើយផែនទី​របស់​ Lida បង្ហាញឲ្យឃើញពីមហន្តរាយស្បៀងអាហារ ដោយសារការបំផ្លាញនៃធម្មជាតិទៅលើបណ្ដាញធារាសាស្ត្រដ៏ធំរបស់ទីក្រុង។
នៅសតវត្សរ៍ទី១៥ ព្រះមហាក្សត្រខ្មែរបានបោះបង់ចោលទីក្រុងរបស់ខ្លួន ហើយប្ដូរទៅតាំងទីលំនៅ​តាមឆ្នេរទន្លេ ដោយបានសាងសង់ទីក្រុងថ្មីនៅភ្នំពេញ ដែលជារាជធានីបច្ចុប្បន្នរបស់កម្ពុជា។
ភាពរស់រវើកនៅអង្គរបានស្រុតចុះបន្តិចម្ដងៗរហូតដល់ទីបញ្ចប់។
ពេលដែលអ្នកស្រាវជ្រាវជនជាតិបារាំង Mouhot បានទៅដល់អង្គរនៅឆ្នាំ១៨៥៨ គាត់បានឃើញតែត្រឹមប្រាសាទថ្មដ៏មហិមាទាំងនោះ ហើយភាគច្រើនស្ថិតក្នុងសភាពបែកបាក់ដ៏គ្រោះថ្នាក់។
អ្វីៗទាំងអស់ផ្សេងៗទៀត ដែលសង់អំពីឈើ មានផ្ទះ និងព្រះរាជវាំងជាដើម បានពុកផុយរលាយ​បាត់អស់ទៅហើយ។
រាជធានីដ៏ធំធេងព័ទ្ធជុំវិញប្រាសាទបុរាណទាំងឡាយនោះបានរលាយបាត់បង់ទៅវិញ ដោយព្រៃឈើ​ដុះគ្របពីលើជាច្រើនសតវត្សរ៍៕

បាតុភូតចម្លែក ?



3sun
ដកស្រង់ចេញពី​​ The Telegraph
បាតុភូត ព្រះអាទិត្យ ៣ ឬ ៥​ ដែល ថ្ងៃនេះកើតឡើង នៅខេត្តបាតតំបង វាមិនមែនកើតឡើង នៅតែប្រទេកម្ពុជាយើងទេ តែវាអាចកើតឡើង នៅកន្លែងផ្សេងៗ ទៀតនៅលើពិភពលោក។ បាតុភូតដ៏កម្រ មួយនេះ ដែលកើតឡើងដោយពន្លឺព្រះអាទិត្យ ជះខ្លាំងទៅក្នុងបរិយាកាស ប៉ះជាមួយព្រិលម្យ៉ាង ដែគេហៅថា ព្រិល គ្រិសស្តាល (snow crystal) ។
បាតុភូតដ៏កម្រ មួយនេះ ភាគច្រើន កើតឡើង នៅពេលដែល សីតុណ្ហាភាព ក្នុងបរិយាកាស  ទៀបជាង -30 អង្គសាសេ។ ជាភាសារបរទេស បាតុភូតដ៏កម្រ មួយនេះ គេហៅថា Sundogs ដែលពន្លឺរបស់វាជះមក ធ្វើអោយយើងឃើដូចជាព្រះអាទិត្យ ៣ ឬ ៥ បើតាមការបកស្រសាយរបស់ អ្នកវិទ្យាសាស្រ្ត ដែលអង្គេតការនៅ មជ្ឈមណ្ឌលឧតុនិយមពិភពលោក។
Sundogs អាចមើលឃើញនៅពេលដែលព្រះអាទិត្យគឺនៅចំកណ្តាល អ័ក្ស ដេករបស់ផែនដី។​ បាតុភូតមួយនេះបានកើតឡើងនៅប្រទេ ម៉ុងហ្គោលី
sd2_3173038a


រូបសំណាកតោ អេស៊ីប និងអាត្លង់ទីស៖ តើរូបសំណាក់តោ ត្រូវបានសាងសង់ដោយអរិយធម៌អាត្លង់ទីសឬ?



e1

ប្រិយមិត្តអ្នកអានប្រាកដជាបានដឹងអំពីប្រវត្តិខ្លះៗទាក់ទងនឹងការកសាងពីរ៉ាមីត ​ ឬសង្គ្រាមជាដើម។ អ្វីដែលគួរអោយគេស្ងើចសរសើនិង គួរអោយអាថ៌កំបាំងនោះគឺ រូបសំណាក់តោ (Sphinx)​ ដែលមានកំពស់ ២០ម និងប្រវែង ៥៧ម ដែលបានអង្គុយយាមពីរ៉ាមីតទាំងបីយ៉ាងអង់អាចក្លាហាន ដែលបានធ្វើអោយក្រុមបុរាណវិទូ និងអ្នកវិទ្យាសាស្រ្តអង្គុយគិតថា “តើគេសាងសង់រូបតោនេះដោយរបៀបណា? តើសាងសង់ដើម្បីអ្វី?” តើមនុស្សកាលពី ៦០០០ ឆ្នាំមុនមានសមត្ថភាពសាងរូបតោនេះបាន ដោយមនុស្សបច្ចុប្បន្នមិនអាចធ្វើបាន?
តាមការស្រាវជ្រាវបានបញ្ជាក់ថារូបតោនេះត្រូវបានសាងសង់ដោយដុំថ្មតែមួយដ៏ធំសម្បើម តែធ្វើអ្នកវិទ្យាសាស្រ្តចំហមាត់  គ្រប់ៗគ្នា ដោយពួកគាត់ទាំងនោះសុទ្ធតែជាងចំលាក់ដ៏ល្បីលើពិភពលោក និងជាវិស្វករផងដែរ។ ឯកសារសរសេរដែលបានបង្ហាញអំពីប្រវត្តិរូបតោនេះគឹបានមកអ្នកបុរាណវិទូក្រិកគឺ​ លោក Herodotus ដែលបានសរសេរដោយមិនមានបញ្ចាក់ឈ្មោះហ្វារ៉ាអុងនៃរាជវង្សទី៤ នៃអេស៊ីប ដែលរួមមាន Khufu, Khafre និង Menkaure គឺជាអ្នកសាងសង់រូបតោ និងពីរ៉ាមីត។
យោងទៅតាមលោក Edgar Cayce ជាអ្នកបញ្ជាន់រូបដ៏ល្បី និងជាអ្នកទស្សទាយដ៏មានឥទ្ធិពលម្នាក់ផងដែរ ដែលរូបគាត់ត្រូវបានគេដាក់ងារថាជា ណូសត្រាដាម៉ាសទី ២ (Second Nostradamous)​ដែលអ្នកទស្សទាយដ៏ល្បីឈ្មោះម្នាក់នៅអ៊ឺរ៉ុបក្នុងសតវត្សទី​ ១៥។ លោក​ Cayce បានប្រាបថា រូបសំណាក់ដ៏មហិមានេះមានអាយុកាលចាស់ជាង​ អ្វីដែលអ្នកវិទ្យាសាស្រ្តបច្ចុប្បន្នបានកំនត់ ពោលគឺមានអាយុកាលយ៉ាងហោចណាស់ក៏ ១៥,០០០ ឆ្នាំដែរ​ ដែលជាអាយុកាលដែលស្ថិតនៅក្នុងរដ្ឋកាល អាត្លង់ទីស ដែរ។ តាម  រយៈលោក​ Cayce មានបណ្ណាល័យនៃជាបណ្តុំវិជ្ជាដ៏សំបូរបែប នៅពីក្រោមរូបសំណាក់តោ ។ ពត៌មានលំអិត និងការសរសេរដែលបានបន្សល់នូវពត៌មានដ៏សំខាន់អំពីទ្វីបអាត្លង់ទីស អ្វីដែលបានកើតឡើងក្នុងពេលដែលរូបសំណាក់តោបានកំពុងសាងសង់ និងរឿងដំណើរនៃការបាត់បង់ទ្វីបអាត្លង់ទីស។
មានឯកសារបុរាណមួយទៀតដែលបានបង្ហាញអំពីការសាងសង់រូបសំណាក់តោ ដោយពពួកអទិទេពនៅក្នុង កំណត់ត្រាមួយដែលបានរកឃើញដោយលោក Auguste Mariette នៅក្នុងឆ្នាំចន្លោះឆ្នាំ ១៨៥០ នៅក្នុងព្រះវិហាររបស់ អទិទេពអាស៊ីស (ISIS)​ ដែលបានសរសេរដូចតទៅ៖
“ចូរចំរើនចំពោះស្តេចនៃអេស៊ីបក្រោម និងអាស៊ីបលើ ព្រះចៅហ្វារ៉ាអុង Khufu ដែលទ្រង់បានស្ថិតនៅម្លប់នៃអទិទេព ISIS, អទិទេពការីនៃពីរ៉ាមីត ដែលនៅក្នុងពោះនៃ Sphinx​ ហើយទ្រង់បានកសាងប្រាសាទពីរ៉ាមីតរបស់ទ្រង់ នៅក្បែរព្រះវិហារនៃអទិទេពការី ISIS​ហើយទ្រង់បានកសាងពីរ៉ាមីតមួយសំរាប់ព្រះរាជបុត្រីរបស់ស្តេចព្រះនាម Henutsen នៅជិតព្រះវិហារនេះ។ ទីតាំងដែល Sphinx គឺស្ថិតនៅភាគខាងត្បូងនៃផ្ទះអទិទេព Isis ព្រះរាជនីនៃពីរ៉ាមីត។ ទ្រង់បានជួសជុលឡើងវិញនៃរូបសំនាក់ ដែលបានការប្រឡាក់ទៅលើ អ្នកយាមនៃបរិយាកាស ដែលបាននាំផ្លូវនៃខ្យល់នឹងការសំលឹងរបស់ខ្លួន។ ទ្រង់បានផ្លាស់ប្តូរផ្នែកខាងក្រោយនៃ កន្សែងបង់ក្បាល ដែលបានបាត់បង់តាមថ្ម។ រូបសំណាក់នៃអទិទេព បានកាត់ជាថ្មមាំ ដែលជានិរត្តន៏ នឹងសំលឹងមើលទៅទិសខាងកើតជារៀងរហូត។”
“Long live The King of Upper and Lower Egypt, Khufu, given lifeHe found the house of Isis, Mistress of the Pyramid, by the side of the hollow of Hwran (The Sphinx)and he built his pyramid beside the temple of this goddess and he built a pyramid for the King’s daughter Henutsen beside this temple.The place of Hwran Horemakhet is on the South side of the House of Isis, Mistress of the pyramidHe restored the statue, all covered in painting, of the guardian of the atmosphere, who guides the winds with his gaze.He replaced the back part of the Nemes head-dress, which was missing with gilded stoneThe figure of this god, cut in stone, is solid and will last to eternity, keeping its face looking always to the East”
Atlantis1500px

Friday, November 27, 2015

ហេតុផល​ដែល​បណ្តាល​អោយ​មាន​ខ្មោច​សង្កត់​ពេល​អ្នក​កំពុង​គេង



ក្នុងមួយជីវិតមនុស្សម្នាក់ យ៉ាងហោចណាស់ក៏បានជួបប្រទះនឹងហេតុការណ៍​ខ្មោច​សង្កត់​ ម្តង ​រឺ​ក៏​ពីរ​ដង​ដែរ​ ដែល​វា​បាន​បន្សល់​ទុក​នូវ​បទ​ពិសោធន៍​អាក្រក់​ និង​ភាព​ភ័យ​ខ្លាច​ជា​ច្រើន​ដល់​អ្នក​ដែល​បាន​ជួប​ប្រទះ។​ អាការៈ​ដ៏​ចម្លែក​ ដែល​មនុស្ស​ទូទៅ​តែង​តែ​ហៅថា​ខ្មោច​សង្កត់​ នេះ​កើត​ឡើង​ នៅ​ពេល​ដែល​ ខ្លួន​ប្រាណ​យើង​ស្ពឹក​ស្រពន់​មិន​អាច​កម្រើក​ មាត់​មិន​អាច​និយាយ​ ហើយ​ក៏​ថប់​ដង្ហើម​ផង​ដែរ​ ហើយ​មាន​តែ​ភ្នែក​ប៉ុណ្ណោះ ​ដែល​អាច​បើក​មើល​ទិដ្ឋភាព​ដ៏​ងងឹត​នៅ​ជុំវិញ​ខ្លួន​ប្រាណ​បាន។​ ទាំង​នេះ​នៅ​មិន​ទាន់​អស់​ទេ​ ជាក់​ស្តែង​មនុស្ស​មួយ​ចំនួន​ធំ​បាន​ឃើញ​ព្រលឹង​ខ្មោច​ បីសាច ​រឺ​សត្វ​ចម្លែក​ស្ថិត​នៅ​លើ​ខ្លួន​គេ​ រឺ​ជុំវិញ​បន្ទប់​ថែម​ទៀត​ផង​ ដែល​វា​គឺ​ជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​វិទ្យាសាស្ត្រ​ក្នុង​ការ​ពន្យល់​បក​ ស្រាយ។
cover

បើតាមអាបិយជំនឿ គេជឿថា នៅពេលដែលយើងកំពុងតែគេងលង់លក់ ព្រលឹង​អាក្រក់​នានា​អាច​នឹង​មក​ធ្វើ​បាប​ នឹង​ព្យាយាម​យក​ព្រលឹង​របស់​យើង​ទៅ​ជា​មួយ​ពួក​គេ​ ដែល​ការ​បក​ស្រាយ​នេះ​ធ្វើ​អោយ​មនុស្ស​ច្រើន​មិន​ស្ទើរ​ទេ ​មាន​ភាព​ភ័យ​ខ្លាច​ មិន​ហ៊ាន​បិទ​ភ្លើង​បន្ទប់​នោះទេ​ ហើយ​អ្នក​ដែល​បាន​ជួប​ប្រទះ​មួយ​ចំនួន​ទៀត​បាន​ស្រែក​យំ ​ដល់​ថ្នាក់​បន្ទោ​បង់​ដាក់​ខោ​ទៀត​ផង។
តើអាការៈនេះ បានកើតឡើងដោយសារព្រលឹងខ្មោច​ចូល​មក​សង្កត់​លើ​ខ្លួន​ប្រាណ​របស់​យើង​មែន​ រឺ​យ៉ាង​ណា?
ដោយយោងទៅតាមការពន្យល់តាមបែបវិទ្យាសាស្ត្រ ដំណាក់កាលគេងរបស់មនុស្ស​បែង​ចែក​ជា​ពីរ​ដំណាក់​កាល​គឺ​ ដំណាក់​កាល​ REM (ចលនា​ភ្នែក​លឿន)​ និង​ដំណាក់​កាល​ NREM (ចលនា​ភ្នែក​យឿត)។​ ដំណាក់​កាល​ចលនា​ភ្នែក​យឺត​បែង​ចែក​ជា​បួន​ផ្នែកជា​លំដាប់​ទៀតគឺ​ N1 > N2 > N3 > N4 > REM (ដំណាក់​កាល​ចលនា​ភ្នែក​លឿន)​។ ដំណាក់​កាល​ទាំង​ប្រាំនេះ​នឹង​ធ្វើ​ដំណើរ​ចុះ​ឡើងៗ​ រហូត​ដល់​យើង​ភ្ញាក់​ពី​ដំនេក​ទើប​វា​ឈប់។
ក្នុងដំណាក់កាល N1 : គេហៅថាដំណាក់កាលងងុយដេក។ ក្នុង​ដំណាក់​កាល​នេះ ​យើង​អាច​ជួប​ប្រទះ​នូវ​បាតុភូត​យល់​សប្តិ​ដឹង​ខ្លួន​ (ក្នុង​យល់​សប្តិ​ដឹង​ថា​ខ្លួន​ឯង​កំពុង​យល់​សប្តិ),​ មមី​មមើល,​ មាន​អារម្មណ៍​ថា​ព្រលឹង​ហោះ​ចេញ​ពី​ខ្លួន​ប្រាណ ​និង​កម្រើក​ដៃ​ជើង​មិន​រួច។​ ក្នុង​ដំណាក់​កាល​នេះ​ មនុស្ស​យើង​ចាប់​ផ្ដើម​បាត់​បង់​ការ​បញ្ជា​ទៅ​លើ​សាច់​ដុំ ​និង​បាត់​បង់​ការ​ទាក់​ទង​ជា​មួយ​ពិភព​នៅ​ជុំវិញ។
ដំណាក់កាល N2 : ដំណាក់កាលមានប្រមាណជា 45 ទៅ 55% នៃរយៈពេលដេក​សរុប;​ សាច់​ដុំ​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ ហើយ​យើង​បាត់​បង់​ស្មារតី​ទាំង​ស្រុង​ (ដេក​លក់​ស្កប់​ស្កល់)។
ដំណាក់កាល N3 : ដំណាក់កាលយល់សប្តិអាក្រក់ មមើល​និយាយ មមើដើរ និង​ដេក​នោម​ដាក់​ខោ​បាន​កើត​ឡើង។
ដំណាក់កាល REM : មានប្រមាណជា 20%–25% នៃដំណេក។ ក្នុងដំណាក់កាល​នេះ ​ភ្នែក​ របស់​មនុស្ស​មាន​ចលនាចុះ​ឡើងៗ​ លឿន​ខុស​ពី​ធម្មតា​ ហើយ​ក្នុង​ដំណាក់​កាល​នេះ​ហើយ​ដែល​យើង​ចង​ចាំ​បាន​ភាគ​ច្រើន​នៃ​សុបិន​របស់​ យើង។​ ក្នុង​ដំណាក់​កាល​នេះ ​សាច់ដុំ​បាន​បាត់​បង់​កម្លាំង​ឬ​ខ្វិន​ទាំង​ស្រុង។​ ភាព​ខ្វិន​នេះ​កើត​ឡើង​ ដើម្បី​ការពារ​រាង​កាយ​កុំ​អោយ​ត្រាប់​តាម​សុបិន្ត​ ដែល​អាច​បង្ក​ជា​របួស​ រឺ​គ្រោះ​ថ្នាក់​ផ្សេង​ (ធ្លាក់​ពី​លើ​គ្រែ រឺ ធាក់ រៃ​វាយ​អ្វី​មួយ)។
1

នៅក្នុងដំណាក់កាល REM នេះ ប្រសិនបើជាអ្នកភ្ញាក់ពីដំណេកភ្លាម យើងនឹងមិនអាច​កម្រើក​រាង​កាយ​បាន​ភ្លាមៗ​នោះ​ទេ​ ព្រោះ​សាច់ដុំ​នៅ​ស្វិត​ស្រពន់​នៅ​ឡើយ​ ដែល​អាច​អោយ​យើង​មាន​ភាព​ភ័យ​ខ្លាច ​និង​ភ័យ​តក់​ស្លុត​បានថា​មាន​ខ្មោច​សង្កត់។​ មនុស្ស​មួយ​ចំនួន​ទៀត​នៅ​បន្ត​កំពុង​ស្ថិត​នៅ​ក្នុង​សុបិន្ត​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គេ​គិត​ថា​ខ្លួន​ឯង​បាន​ភ្ញាក់​ទៅ​ហើយ​ និង​ស្រមើល​ស្រមៃ​ឃើញ​ព្រលឹង​ខ្មោច​ហោះ​ចុះ​ហោះ​ឡើង។​ ចំពោះ​អាការៈ​ដែល​ធ្វើ​អោយ​យើង​ដក​ដង្ហើម​ថប់ៗ​នោះ ​គឺ​ដោយ​សារ​តែ​នៅ​ពេល​រាត្រី ​ដំណើរ​ដង្ហើម​យើង​វា​មាន​ភាព​យឺតៗ​មួយៗ​ ជា​ហេតុ​ធ្វើ​អោយ​អ្នក​ភ័យ​ស្លន់ស្លោ​មួយ​ចំនួន យល់​ថា​ពួក​គេ​មិន​អាច​ដក​ដង្ហើម។
Capture

អាការៈនេះកើតឡើងដោយសារតែយើងគេងមិនបានគ្រប់គ្រាន់ ខួរក្បាលពោរពេញ​ដោយ​ស្ត្រេស​ និង​ភាព​ភ័យ​ខ្លាច។​ ដើម្បី​បញ្ចៀស​ខ្លួន​យើង​កុំ​អោយ​ជួប​ប្រទះ​នឹង​អាការៈ​ដ៏​គួរ​អោយ​ខ្លាច​ មួយ​នេះ​ អ្នក​ទាំងអស់​គ្នា​គប្បី​ទទួល​ទាន​ដំណេក​អោយ​បាន​គ្រប់​គ្រាន់​ បន្ធូរ​ភាព​តានតឹង​ស្ត្រេស និង​ភាព​ភ័យ​ខ្លាច​អោយ​អស់​មុន​ពេល​ចូល​គេង​ និង​រក្សា​អារម្មណ៍​អោយ​បាន​នឹង​នរ​ជា​និច្ច។ ចូរ​ព្យាយាម​កម្រើក​ម្រាម​ដៃ ​និង​ម្រាម​ជើង​មួយ​ នោះវសាច់​ដុំ​ទាំង​មូល​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ ហើយ​បើ​អាច​ សូម​កុំ​គេង​ដាក់​ខ្នង​ទៅ​ក្រោយ។
តើអ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះទៅនឹងបញ្ហាខ្មោចសង្កត់នេះដែររឺទេ? តើការបកស្រាយ​របស់​វិទ្យាសាស្ត្រ​មាន​ភាព​សម​ហេតុ​សម​ផល​ដែរ​រឺទេ?​ អ្នក​ទាំង​អស់​គ្នា​អាច​ចែក​រំលែក​បទ​ពិសោធន៍​នៅ​ក្រឡោន​ប្រអប់​ខាង​ក្រោម​ នេះ​បាន។

Monday, November 23, 2015

រូបសំណាកតោ អេស៊ីប និងអាត្លង់ទីស៖ តើរូបសំណាក់តោ ត្រូវបានសាងសង់ដោយអរិយធម៌អាត្លង់ទីសឬ?


e1


ប្រិយមិត្តអ្នកអានប្រាកដជាបានដឹងអំពីប្រវត្តិខ្លះៗទាក់ទងនឹងការកសាងពីរ៉ាមីត ​ ឬសង្គ្រាមជាដើម។ អ្វីដែលគួរអោយគេស្ងើចសរសើនិង គួរអោយអាថ៌កំបាំងនោះគឺ រូបសំណាក់តោ (Sphinx)​ ដែលមានកំពស់ ២០ម និងប្រវែង ៥៧ម ដែលបានអង្គុយយាមពីរ៉ាមីតទាំងបីយ៉ាងអង់អាចក្លាហាន ដែលបានធ្វើអោយក្រុមបុរាណវិទូ និងអ្នកវិទ្យាសាស្រ្តអង្គុយគិតថា “តើគេសាងសង់រូបតោនេះដោយរបៀបណា? តើសាងសង់ដើម្បីអ្វី?” តើមនុស្សកាលពី ៦០០០ ឆ្នាំមុនមានសមត្ថភាពសាងរូបតោនេះបាន ដោយមនុស្សបច្ចុប្បន្នមិនអាចធ្វើបាន?
តាមការស្រាវជ្រាវបានបញ្ជាក់ថារូបតោនេះត្រូវបានសាងសង់ដោយដុំថ្មតែមួយដ៏ធំសម្បើម តែធ្វើអ្នកវិទ្យាសាស្រ្តចំហមាត់  គ្រប់ៗគ្នា ដោយពួកគាត់ទាំងនោះសុទ្ធតែជាងចំលាក់ដ៏ល្បីលើពិភពលោក និងជាវិស្វករផងដែរ។ ឯកសារសរសេរដែលបានបង្ហាញអំពីប្រវត្តិរូបតោនេះគឹបានមកអ្នកបុរាណវិទូក្រិកគឺ​ លោក Herodotus ដែលបានសរសេរដោយមិនមានបញ្ចាក់ឈ្មោះហ្វារ៉ាអុងនៃរាជវង្សទី៤ នៃអេស៊ីប ដែលរួមមាន Khufu, Khafre និង Menkaure គឺជាអ្នកសាងសង់រូបតោ និងពីរ៉ាមីត។
យោងទៅតាមលោក Edgar Cayce ជាអ្នកបញ្ជាន់រូបដ៏ល្បី និងជាអ្នកទស្សទាយដ៏មានឥទ្ធិពលម្នាក់ផងដែរ ដែលរូបគាត់ត្រូវបានគេដាក់ងារថាជា ណូសត្រាដាម៉ាសទី ២ (Second Nostradamous)​ដែលអ្នកទស្សទាយដ៏ល្បីឈ្មោះម្នាក់នៅអ៊ឺរ៉ុបក្នុងសតវត្សទី​ ១៥។ លោក​ Cayce បានប្រាបថា រូបសំណាក់ដ៏មហិមានេះមានអាយុកាលចាស់ជាង​ អ្វីដែលអ្នកវិទ្យាសាស្រ្តបច្ចុប្បន្នបានកំនត់ ពោលគឺមានអាយុកាលយ៉ាងហោចណាស់ក៏ ១៥,០០០ ឆ្នាំដែរ​ ដែលជាអាយុកាលដែលស្ថិតនៅក្នុងរដ្ឋកាល អាត្លង់ទីស ដែរ។ តាម  រយៈលោក​ Cayce មានបណ្ណាល័យនៃជាបណ្តុំវិជ្ជាដ៏សំបូរបែប នៅពីក្រោមរូបសំណាក់តោ ។ ពត៌មានលំអិត និងការសរសេរដែលបានបន្សល់នូវពត៌មានដ៏សំខាន់អំពីទ្វីបអាត្លង់ទីស អ្វីដែលបានកើតឡើងក្នុងពេលដែលរូបសំណាក់តោបានកំពុងសាងសង់ និងរឿងដំណើរនៃការបាត់បង់ទ្វីបអាត្លង់ទីស។
មានឯកសារបុរាណមួយទៀតដែលបានបង្ហាញអំពីការសាងសង់រូបសំណាក់តោ ដោយពពួកអទិទេពនៅក្នុង កំណត់ត្រាមួយដែលបានរកឃើញដោយលោក Auguste Mariette នៅក្នុងឆ្នាំចន្លោះឆ្នាំ ១៨៥០ នៅក្នុងព្រះវិហាររបស់ អទិទេពអាស៊ីស (ISIS)​ ដែលបានសរសេរដូចតទៅ៖
“ចូរចំរើនចំពោះស្តេចនៃអេស៊ីបក្រោម និងអាស៊ីបលើ ព្រះចៅហ្វារ៉ាអុង Khufu ដែលទ្រង់បានស្ថិតនៅម្លប់នៃអទិទេព ISIS, អទិទេពការីនៃពីរ៉ាមីត ដែលនៅក្នុងពោះនៃ Sphinx​ ហើយទ្រង់បានកសាងប្រាសាទពីរ៉ាមីតរបស់ទ្រង់ នៅក្បែរព្រះវិហារនៃអទិទេពការី ISIS​ហើយទ្រង់បានកសាងពីរ៉ាមីតមួយសំរាប់ព្រះរាជបុត្រីរបស់ស្តេចព្រះនាម Henutsen នៅជិតព្រះវិហារនេះ។ ទីតាំងដែល Sphinx គឺស្ថិតនៅភាគខាងត្បូងនៃផ្ទះអទិទេព Isis ព្រះរាជនីនៃពីរ៉ាមីត។ ទ្រង់បានជួសជុលឡើងវិញនៃរូបសំនាក់ ដែលបានការប្រឡាក់ទៅលើ អ្នកយាមនៃបរិយាកាស ដែលបាននាំផ្លូវនៃខ្យល់នឹងការសំលឹងរបស់ខ្លួន។ ទ្រង់បានផ្លាស់ប្តូរផ្នែកខាងក្រោយនៃ កន្សែងបង់ក្បាល ដែលបានបាត់បង់តាមថ្ម។ រូបសំណាក់នៃអទិទេព បានកាត់ជាថ្មមាំ ដែលជានិរត្តន៏ នឹងសំលឹងមើលទៅទិសខាងកើតជារៀងរហូត។”
“Long live The King of Upper and Lower Egypt, Khufu, given lifeHe found the house of Isis, Mistress of the Pyramid, by the side of the hollow of Hwran (The Sphinx)and he built his pyramid beside the temple of this goddess and he built a pyramid for the King’s daughter Henutsen beside this temple.The place of Hwran Horemakhet is on the South side of the House of Isis, Mistress of the pyramidHe restored the statue, all covered in painting, of the guardian of the atmosphere, who guides the winds with his gaze.He replaced the back part of the Nemes head-dress, which was missing with gilded stoneThe figure of this god, cut in stone, is solid and will last to eternity, keeping its face looking always to the East”
Atlantis1500px