1. សញ្ញាណរូបិយវត្ថុ
១- តើប្រទេសណាដែលប្រើប្រាស់លុយលោហៈធាតុមុនគេបង្អស់ ? នៅសត្សទីប៉ុន្មាន ?
«ច» ប្រទេសក្រិច ។ នៅសតវត្សទី ១៧ នាទីក្រុងលីដី ។
២- តើរូបិយវត្ថុខ្មែរត្រូវបានប្រើពីសម័យណាមក ?
«ច» តាំងពីសម័យនគរភ្នំសតវត្សទី១ នៃគ្រឹះសករាជ ។
៣- តើអ្វីដែលគេយកមកធ្វើជារូបិយវត្ថុសំរាប់ប្រើប្រាស់នៅសម័យនគរភ្នំ ?
«ច» គឺជាគហបណៈមាស-ប្រាក់ ។
៤- តើនគរខ្មែរមានពាណិជ្ជកម្មជាមួយចក្រភពរ៉ូមាំងនៅសតវត្សទីប៉ុន្មាន ?
«ច» អំឡុងសតវត្សទី ៩ - ១០ ។
៥- តើនៅក្នុងសតវត្សទី១នៃគ្រឹះសករាជ រហូតសម័យអង្គរ រូបិយវត្ថុរបស់ព្រះរាជាណាចក្រខ្មែរ មានទ្រង់ទ្រាយយ៉ាងដូចម្តេចខ្លះ ?
«ច» មានរាងជាស្នូកជ្រូក រាងចតុកោនស្មើ រហូតដល់រាងដូចមាស-ប្រាក់ សន្លឹកនាពេលបច្ចុប្បន្ននេះ ។
៦- ចូរអោយនិយមន័យនៃ រូបិយវត្ថុ ?
«ច» គឺជាអ្វីដែលគេទទួលស្គាល់ជាទូទៅ និងត្រូវបាគេប្រើប្រាស់ដោយផ្ទាល់នៅក្នុងការទិញទំនិញ សេវានានា ឬអាហៅម្យ៉ាងទៀតថា ជាមធ្យោបាយនៃការចាយវាយទូទាត់បំណុល ដែលត្រូវបានគេ ទទួលស្គាល់ជាសកល និងមាននៅក្នុងដៃអ្នកសេដ្ឋកិច្ចទៀត ។
៧- តើរូបិយវត្ថុមានតួនាទីអ្វីខ្លះ ?
«ច» - សំរាប់បែងចែកពលកម្ម និងជំនាញផលិតកម្មនៅក្នុងសង្គមអរិយធម៌
- សំរាប់ចូលរួមបង្កើតទ្រព្យក្នុងសង្គមតាមរយៈជំនួញ និងពាណិជ្ជកម្ម ឬតាមរយៈការប្រាក់ ។
៨- តើរូបិយវត្ថុមានមុខងារសំខាន់ៗប៉ុន្មាន ? អ្វីខ្លះ ?
«ច» មានមុខងារសំខាន់ៗ ៤ដូចខាងក្រោម ៖
1.
មធ្យោបាយដោះដូរ រឺគ្រឿងដំណូរ ៖ គឺការធ្វើពាណិជ្ជកម្មទំនិញ និងសេវា
ជាមួយទំនិញ នឹង សេវាផ្សេងទៀតដោយគ្មានការប្រើលុយ ឬរួមមានការដោះដូរទូទាត់រវាងទំនិញ
ឬសេវាមួយ ជាមួយទំនិញ និងសេវាផ្សេងទៀត ដោយ មិនប្រើការដោះដូរជាមួយរូបិយវត្ថុ
គឺជាការទទួល ស្គាល់ជាទូទៅរវាងអ្នកលក់ និងអ្នកទិញក្នុងការដោះដូរទំនិញ
និងសេវាកម្មទៅវិញទៅមក ។
2.
ឯកតាគណនី ៖ គឺជាការវាស់វែងស្ថានភាពថ្លៃនាពេលដែលអ្នកប្រើប្រាស់ ឬ អតិថិជនបាន
គិតគូរអំពីតំលៃសមស្របនៃទំនិញ និងសេវាកម្មដែលគេចង់បាន។
3.
ការរក្សា ឬបន្ទុកតំលៃ ៖ សំដៅទៅលើផលិតផល ឬទំនិញទាំងឡាយ ឬវត្ថុតាងនានាដែល
អាចយកទៅប្រើប្រាស់ជាថ្នូរក្នុងការដោះដូរទំនិញ និងសេវាកម្មក្រោយពីការកាន់កាប់ទុក
មួយរយៈ ។
4.
ស្តង់ដាសម្រាប់ការទូទាត់ពេលខាងមុខ ៖ ប្រសិនបើរាស្ត្រយល់ព្រមលើកិច្ចសន្យាកំចី
គេនឹង សងនាពេលអនាគតជាចំនួនទឹកលុយតាមកិច្ចព្រមព្រៀង។ ការសន្មត់នូវរូបបិយវត្ថុដែល
អនុញ្ញាតិអោយគេប្រើប្រាស់មួយរយៈ និង មធ្យោបាយដែលគេវាយតំលៃទទួលបានមកពី
កំចីនាពេលអនាគតតាមរយៈការយល់ព្រមលើកិច្ចសន្យា គេហៅបទដ្ឋានពន្យាចំណាយ ។
៩- ហេតុអ្វីទំរង់រូបិយវត្ថុ មានការប្រែប្រួល ?
«ច» ដោយសាតាមការយលដឹងរបស់មនុស្សជាតិ បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ពីផលវិបាកនៃ ការប្រើប្រាស់ និងភាពងាយស្រួលនានាដែលទាមទារអោយធនាគារបង្កើតឡើង ។
១០- តើទំរង់រូបិយវត្ថុមានប៉ុន្មាន ? អ្វីខ្លះ ? ចូលពន្យល ។
«ច» ទម្រង់រូបិយវត្ថុមាន៤ដូចខាងក្រោម ៖
1.
ផលិតផលរូបិយវត្ថុ ៖ គឺជារូបលក្ខណៈផលិតផលដែលមានតំលៃពិតប្រាកដ ហើយគេក៏អាច
ប្រើប្រាស់ វាជាមធ្យោបាយសំរាប់ការដោះដូរ ហើយទំរង់រូបីយវត្ថុនេះគឺជាទូទៅធ្វើអំពី
លោហៈ គហបណៈមាស-ប្រាក់ ឬចំរុះលោហៈផលិតផលផ្សេងៗ ឬ កាសអេស្បាញ ។
2.
រូបិយវត្ថុក្រដាស ៖ គឺជាក្រដាស់ដែលអាចបញ្ជាក់ពីលទ្ធភាពនៃការដោះដូរតាមរយៈការចេញ
ចេញអោយចរាចរដោយហាងសម្បត្តិ។
3.
ក្រិត្យរូបបិយវត្ថុ ៖ គឺជាក្រដាស់
និងលុសកាសដែលត្រូវបានគេស្គាល់ថាជារូបិយវត្ថុនាពេល បច្ចប្បន្ន
យើងសង្កេតឃើញថាការទទួលស្គាល់របស់អតិថិជន និងភាពជឿទុកចិត្តពិតជាមាន
សារៈសំខាន់ណាស់សំរាប់ក្រិត្យរូបិយវត្ថុ ព្រោះថាធម្មតា ក្រដាស់ និងលោហៈគ្មានតំលៃទេ
ហើយវាក្លាយជារូបិយវត្ថុដោយសារការធានារបស់ធនាគារជាតិ ។
4.
បញ្ញើរូបិយវត្ថុ ៖
គឺជាប្រាក់ដែលបានដាក់ចូលទៅក្នុងគណនីអេឡិចត្រូនិចក្នុងធនាគារ និង
ស្ថាប័នហិរញ្ញវត្ថុ វាគឺជារូបិយប័ណ្ណនាពេលបច្ចុប្បន្ន ដូចជា មូលប្បទានប័ត្រ
ប័ណ្ណឥណទាន។
១១- ហេតុអ្វីបានទេសាភិបាលអូស្ត្រាលី Maquarie សំរេចចិត្តបំបែកកាសលោហៈជាបំនែកតូចៗ
?
«ច» មូលហេតុនៃការបំបែកនេះដោយសារមូលហេតុពីរយ៉ាងគឺ ៖
«ច» មូលហេតុនៃការបំបែកនេះដោយសារមូលហេតុពីរយ៉ាងគឺ ៖
1.
តំរូវការបរិមាណរូបិយវត្ថុសំរាប់ចរាចរកើនឡើង ដោយកំនើនប្រជាជន និងកំនើនជនអន្តោ
ប្រវេសន៍ ។
2.
ទងន់លោហៈនោះវាធ្ងន់ពេក និងពិបាកចាយវាយ ។
១២- ការប្រើប្រាស់ផលិតផលរូបិយវត្ថុមានផលអ្វីខ្លះ ?
«ច» មានផលវិបាក២យ៉ាងដូចខាងក្រោម ៖
1.
ការទាស់ទែងគ្នាដោយសារមានបំណងឆបោកពីតំលៃទឹកប្រាក់
2.
ការបាត់បង់ឱកាស ។
១៣- ចូរអោយនិយមន័យនៃ រូបិយវត្ថុសរុប ?
«ច» គឺជាការប្រមូលផ្តុំទ្រព្យសម្បត្តិហិរញ្ញវត្ថុដោយយោងទៅលើកំរិតសាច់ប្រាក់ទំនេរទាំងអស់ ដែលគេប្រើសំរាប់ការវាស់វែងរូបិយវត្ថុ ។
១៤- តើមូលដ្ឋានរូបិយវត្ថុនាពេលបច្ចុប្បន្នមានប៉ុន្មាន ? អ្វីខ្លះ ?
«ច» មាន៣ គឺ M1, M2 & M3 ។
១៥- តើរូបិយវត្ថុប្រភេទ M1 មានអ្វីខ្លះ ?
«ច» រួមមាន ប្រាក់កាស ក្រដាសប្រាក់នៅក្រៅធនាគារ មូលប្បទានប័ត្ររបស់អ្នកទេសចរណ៍ ព្រម ទាំងប្រាក់បញ្ញើចរន្ត នៅក្នុងធនាគារ និងស្ថាប័នបញ្ញើផ្សេងៗទៀត ។
១៦- មូលប្បទានប័ត្ររបស់អ្នកទេសចរណ៍ ជាអ្វី ?
«ច» ជាប្រភពមូលប្បទានប័ត្រត្រូវបាទូទាត់ដោយអ្នកទិញនៅពេលណាគេចង់បង្វិលជាសាច់ប្រាក់។
១៧- ប្រាក់បញ្ញើចរន្តជាអ្វី ?
«ច» គឺសំដៅដល់គណនីចរន្តប្រើប្រាស់មូលប្បទានប័ត្រ នៅក្នុងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ផ្សេងៗទៀតដែលអ្នកបញ្ញើអាចសរសេរមូលប្បទានប័ត្របាន។
១៨- តើគណនីចរន្តបែងចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
«ច» បែងចែកជា៣ដូចខាងក្រោម ៖
1.
គណនីដកប្រាក់តាមតម្រូវការដោយគ្មានផ្តល់ការប្រាក់
ឬហៅថាប្រាក់បញ្ញើតាមតម្រូវការ
2.
គណនីដកប្រាក់តាមការព្រមព្រៀងដោយផ្តល់ការប្រាក់
3.
គណនីដែលប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិ
ដែលផ្តល់លទ្ធភាពក្នុងការផ្ទេរប្រាក់ពីគណនី
សន្សំមួយមានការប្រាក់បញ្ចូលក្នុងគណនីដកប្រាក់មួយតាមតម្រូវការគ្មានការប្រាក់ដោយ
ស្វ័យប្រវត្តិ ។
១៩- តើរូបិយវត្ថុប្រភេទ M2 មានអ្វីខ្លះ ?
«ច» រួមមាន M1 ព្រមទាំងទ្រព្យផ្សេងទៀតដែលជាការដាក់ជំនួសដោយរូបិយវត្ថុសំរាប់ប្រតិបត្តិការទូទាត់ដូចជា ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើគណនីទីផ្សាររូបិយវត្ថុ ប្រាក់បញ្ញើមានការកំណត់បរិមាណតិច និងកិច្ចព្រមព្រៀងទិញត្រលប់ត្រឹមមួយថ្ងៃនៅធនាគារ។
២០- តើប្រាក់បញ្ញើសន្សំ (Saving deposits) ជាអ្វី ?
«ច» ជាគណនី Pass/Saving Book ដែលភាគច្រើនឥតចាំបាច់មានទឹកប្រាក់អប្បបរមាទេ ប៉ុន្តែអត្រា ការប្រាក់មានកំរិតមួយទាប ។
២១- តើប្រាក់បញ្ញើគណនីទីផ្សាររូបិយវត្ថុ (Money Market Deposit Account: MMDA) ជាអ្វី ?
«ច» ជាគណនីមានអត្រាការប្រាក់អណ្តែត (floating interest rate) គ្មានកំណត់កាលវសាន តំរូវអោយ មានទឹកប្រាក់អប្បបរមាច្រើន ហើយពុំអនុញ្ញាតអោយដក ឬផ្ទេរប្រាក់ចេញពីគណនីបានច្រើនដងទេ ក្នុងមួយខែ ។ បើទឹកប្រាក់អប្បបរមាធ្លាក់ចុះ ឧទាហរណ៍ក្រោមកំរិត 1,000$ នោះធនាគារ នឹងគិតថ្លៃ សេវាកម្ម ។
២២- តើប្រាក់បញ្ញើមានកាលកំណត់បរិមាណតិច (Small-denomination Time deposits) ជាអ្វី ?
«ច» ជាវិញ្ញាបនបត្រប្រាក់បញ្ញើដែលតំរូអោយមានទឹកប្រាក់អប្បបរមាពី ១០០០ ដល់ ៥០០០ ដុល្លារ និងអាចមានកាលកំណត់ពី ៣០ថ្ងៃ រហូតដល់ ១០ឆ្នាំ រឺយូជាងនេះ ។
២៣- តើកិច្ចព្រមព្រៀងទិញត្រឹមមួយថ្ងៃនៅធនាគារ (Overnight repurchase agreement at Bank) ជាអ្វី ?
«ច» គឺសំដៅទៅលើធនាគារពាណិជ្ជលក់ធនប័ណ្ណទៅអោយអតិថិជន កើតឡើងដោយការឯកភាព យល់ព្រមទិញក្រដាស់មានតំលៃពីគ្រឹះធនាគារត្រលប់មកវិញ ហើយលក់អោយវិញនៅថ្ងៃបន្ទាប់ តាមថ្លៃខ្ពស់ជាងមុនដោយបូកទាំងការប្រាក់ដែលបាននិយាយគ្នាផង ។
២៤- តើរូបិយវត្ថុប្រភេទ M3 មានអ្វីខ្លះ ?
«ច» រួមមាន M2 និងទ្រព្យមួយចំនួនដូចជា ប្រាក់បញ្ញើមានការកំណត់បរិមាណច្រើន និងការព្រម ព្រៀងទិញត្រលប់ច្រើនជាង១ថ្ងៃនៅធនាគារ ។
២៥- តើវដ្តសេដ្ឋកិច្ចជាអ្វី ?
«ច» ជាការវាស់វែងភាពមិនទៀងទាត់នៃសេដ្ឋកិច្ច ។
២៦- ចូនិយាយពីទំនាក់ទំនងរវាង រូបិយវត្ថុ និងវដ្ដសេដ្ឋកិច្ច ?
«ច» យើងសង្កេតឃើញថា នៅពេលសេដ្ឋកិច្ចស្រុតចុះ ភាពអត់ការងារកើនឡើង ផលិតផលសរុប ធ្លាក់ចុះ ការផ្គត់ផ្គង់រយៈពេលខ្លីស្រុតចុះ និងអាជីវកម្មជួបប្រទះនូវផលវិបាកជាច្រើន។ ហេតុនេះ រាស្ត្រទាំងអស់ទទួលរងនូវសំពាធនេះ ហើយមានតែនយោបាយរូបិយវត្ថុមួយប៉ុណ្ណោះ ដែលដើរតួ នាទីជាស្នូល ក្នុងដំណោះស្រាយនេះ។ ការបញ្ចេញរូបិយវត្ថុតំកល់ទុកពីធនាគារដល់ទីផ្សាររូបិយ វត្ថុតាមរយៈការបញ្ចុះ អត្រាការប្រាក់បានជំរុញអោយសេដ្ឋកិច្ចងើបឡើងជាថ្មី។ យោងតាមរបាយ ការណ៍ធនាគារកណ្តាល សហរដ្ឋអាមេរិក និងមូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់ថា ដោយសារ ដំណើរធ្លាក់ចុះនៃការកាន់កាប់រូបិយវត្ថុ របស់រាស្ត្រម្នាក់ៗ (កំនើនប្រជាជន និង ការស្រុតចុះនៃជីវ ភាព) និងរបស់ធនាគារ (ហិរញ្ញប្បទាន ដល់រដ្ឋាភិបាល) នាសតវត្សទី ២១ នេះបានធ្វើអោយវដ្ត សេដ្តកិច្ចឈានដល់ចលនាស្រុតចុះជាបន្តបន្ទាប់ ។ កត្តាទាំងនេះ ជាការបញ្ជាក់នូវភាពទន់ខ្សោយ បន្តិចម្តងៗនៃប្រទេសអភិវឌ្ឍន៍នាសម័យកាលនេះ។
=====================================================
2.ទីផ្សារ និងឧបករណ៍ហិរញ្ញវត្ថុ
១- តើគេចែកទីផ្សារហិរញ្ញវត្ថុជាប៉ុន្មាន ? អ្វីខ្លះ ?
«ច» ចែកជា ២ គឺ ទីផ្សារដំបូង និងទីផ្សារបន្ទាប់ ។
២- ទីផ្សារដំបូង (Primary Markets) ជាអ្វី ?
«ច» សំដៅទៅលើទីផ្សារទាំងឡាយណាដែលបង្កើតមធ្យោបាយ ហិរញ្ញវត្ថុ
ឬប័ណ្ណធានាទើបនឹងបោះចេញថ្មីត្រូវបានគេទិញរឺលក់។
៣- ទីផ្សារបន្ទាប់ (Secondary Markets) ជាអ្វី ?
«ច» ជាទីផ្សារហិរញ្ញវត្ថុដែលបង្កើតមធ្យោបាយហិរញ្ញវត្ថុសំរាប់ ធ្វើពាណិជ្ជកម្ម។
៤- ធនាគារវិនិយោគជាអ្វី ?
«ច» ជាស្ថាប័នហិរញ្ញវត្ថុដែលមានជំនាញទីផ្សារ
និងធានាទិញម៉ៅរឺជួយលក់ភាគហ៊ុនកម្មសិទ្ធក្រុមហ៊ុន ។
៥- ទីផ្សាររូបិយវត្ថុជាអ្វី ?«ច» ជាកន្លែងដែលគេទិញ លក់ធនប័ត្ររយៈពេលខ្លីជាដំបូង គោលដៅសំខាន់គឺធ្វើអោយមាន ឧបករណ៍បំណុល ហើយបន្ទាប់មកគឺបង្កលក្ខណៈងាយស្រួលក្នុងការប្តូរទៅជាសាច់ប្រាក់បាន យ៉ាងងាយស្រួលដោយមានហានិភ័យតិចទៀតផង ។
៦- មធ្យោបាយ ឧបករណ៍ទីផ្សាររូបិយវត្ថុមានអ្វីខ្លះ ?
«ច» រួមមានដូចខាងក្រោម ៖
- ប័ណ្ណរតនាគារ
- ប័ណ្ណពាណិជ្ជកម្ម
- វិញ្ញាបនបត្រប្រាក់បញ្ញើ
- Eurodollars
- កិច្ចព្រមព្រៀងទិញត្រលប់
- មួលនិធិសហព័ន្ធ
- ការទទួលស្គាល់របស់ធនាគារិក
៧- ប័ណ្ណរតនាគារជាអ្វី ?
«ច» ជាប័ណ្ណរតនាគារ (treasury bills) ដែលគេចេញអោយប្រើមានរយៈពេល ១៥ថ្ងៃ ទៅ ១ឆ្នាំ
ជានិច្ជកាលគេចូលចិត្តចេញប័ណ្ណនេះរពេល ៣ខែ ទៅ៦ខែ ។ តំលៃទឹកលុយនៃប័ណ្ណនេះយ៉ាងតិច
បំផុតគឺ 10,000$ ហើយចំពោះប័ណ្ណនេះគឺគេមិនបានបញ្ជាក់នូវការប្រាក់ទេពោលគឺគេលក់តាម
របៀបអប្បហារធៀបទៅនឹងតម្លៃចារិក (Sold at discount from face value) ។ ៨- តើប័ណ្ណពាណិជ្ជកម្មជាអ្វី ?
«ច» ជាក្រដាស់ស្នាមបញ្ជាក់ពីបរិធានកំចីរបស់អ្នកជំនួញក្នុងប្រទេសដែលមានកិត្តិស័ព្ទល្អ និងមាន ធនធានហិរញ្ញវត្ថុរឹងមាំ។
៩- វិញ្ញាបនបត្រប្រាក់បញ្ញើជាអ្វី ?
«ច» ជាការបញ្ជាក់ពីរយៈពេលនៃការផ្ញើរប្រាក់របស់អតិថិជនដែលទទួលស្គាល់ដោយធនាគារ ឬ ស្ថាប័នបញ្ញើរូបិយវត្ថុដទៃទៀត។
=========================================================
3.សញ្ញាណទូទៅនៃនីតិវិនិយោគ
1- ចូរអោយនិយមន័យ " នីតិ " ?+ នីតិជាបណ្តុំវិធានគតិយុត្តទាំងឡាយដែលមានគោលដៅធ្វើអោយសង្គមមនុស្សមានសណ្តាប់ធ្នាប់ និងអមមកជាមួយដោយទណ្ឌកម្ម ។
2- ចូរអោយនិយមន័យ " វិធាន " ?
+ វិធាន = បញ្ញត្តិ៖ គឺជាឃ្លាប្រយោគទាំងឡាយដែលអាចជាការសរសេរ ឬផ្ទាល់មាត់។
3- ចូរអោយនិយមន័យ " គតិយុត្ត " ?
+ គតិយុត្ត៖ គឺជាគុណនាមរបស់ពាក្យច្បាប់ឬនីតិដែលស្របតាមច្បាប់ និងមានបង្កើត កែប្រែ ឬរំលត់សិទ្ធ កាតព្វកិច្ច និងទណ្ឌកម្ម។
4- ចូរអោយនិយមន័យ " វិធានគតិយុត្ត " ?
+ វិធានគតិយុត្ត៖ គឺជាឃ្លាប្រយោគទាំងឡាយ (សរសេរ ឬផ្ទាល់មាត់) ដែលមានបង្កើត កែប្រែ ឬ រំលត់នូវសិទ្ធកាតព្វកិច្ច ឬ ទណ្ឌកម្ម។
5- វិធានគតិយុត្តច្រើនរួមបញ្ចូលគ្នាហៅថាអ្វី ?
+ វិធានគតិយុត្តរួមបញ្ចូលគ្នាច្រើនហៅថា " បដ្ឋានគតិយុត្ត " ។
6- ដូចម្តេចដែលហៅថាសង្គមមនុស្ស ?
+សង្គមមនុស្សគឺជាសង្គមមួយដែលមានមនុស្សរស់នៅជាមួយគ្នាហើយមានទំនាក់ទំនងជាមួយគ្នា។
7- តើមានធាតុប៉ុន្មាននៅក្នុងសណ្តាប់ធ្នាប់ ? អ្វីខ្លះ ?
+ សណ្តាប់ធ្នាប់មានធាតុ៣គឺ ៖ 1-សន្តិសុខ 2- ភាពស្ងប់ស្ងៀម 3- មានភាពសប្បាយរីករាយ ។
- តើ " ទណ្ឌកម្ម " ជាអ្វី ?
+ ទណ្ឌកម្ម ជាការដាក់អោយទទួលខុសត្រូវតាមផ្លូច្បាប់ ដែលអាចជាការទទួលខុសត្រូវ ៖
- ព្រហ្មទណ្ឌ (បាត់បង់សេរីភាព--គុក)
- រដ្ឋប្បវេណី (ខាតបង់ទ្រព្យ--ពិន័យជួសជុលការខូចខាតដល់ជនរងគ្រោះ ឬសង្គម) ។
9- ចូរអោយនិយមន័យវិនិយោគ ?
+ តាមនិយមន័យមិនមែនច្បាប់ " វិនិយោគ " ត្រូវបានគេអោយនិយមន័យថា " ជាការចំនាយទាំងឡាយក្នុងគោលដៅទទួលបានចំនូល ឬទិន្នផលច្រើនជាងមុន " ។
10- ចូរនិយាយពីលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នារវាង វិនិយោគ និង ពាណិជ្ជកម្ម ?
+ លក្ខណៈដូចគ្នា ៖ មានគោលដៅដូចគ្នា គឺស្វែងរកប្រាក់ចំនេញ ។
+លក្ខណៈខុសគ្នា ៖
* វិនិយោគ ៖
- ជាការចំណាយទាំងឡាយដើម្បីផលិតទំនិញ និងសេវា។
- រកចំនេញតាមរយៈការបង្កើនការផលិតទំនិញ និងសេវា។
* ពាណិជ្ជកម្ម ៖
- ជាសកម្មភាព ឬការចំណាយទាំងឡាយក្នុងគោលដៅដាក់ទំនិញ ឬសេវាដែលផលិតរួចទៅលើទីផ្សារ។
- រកចំនេញតាមរយៈការបង្កើតថ្លៃទំនិញ និងសេវាកម្ម។
11-ចូរអោយនិយមន័យ " នីតិវិនិយោគ " ។
+ " នីតិវិនិយោគ " ជាបណ្តាឃ្លាប្រយោគទាំងឡាយដែលមានបង្កើតនូវចំណងសិទ្ធ និងកាតព្វកិច្ចក្នុងគោលដៅធ្វើអោយសង្គមមនុស្សមានសណ្តាប់ធ្នាប់អមមកជា
មួយនូវទណ្ឌកម្មសម្រាប់គ្រប់គ្រងលើអំពើ ឬសកម្មភាពទាំងឡាយរបស់បុគ្គលដែលយកសកម្មភាពវិនិយោគមកធ្វើជាមុខរបរ។
12- តើនីតិបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ នីតិបែងចែកជា ២ គឺ វត្ថុវិស័យ និង អត្តវិស័យ ។
13- តើវត្ថុវិស័យបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ វត្ថុវិស័យបែងចែកជា ២ គឺ ជាតិ និងអន្តរជាតិ ។
14- តើជាតិបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ ជាតិបែងចែកជា ២ គឺ ឯកជន និង សាធារណៈ ។
15- តើមាននីតិអ្វីខ្លះនៅក្នុងឯកជន ?
+ ឯកជនមាននីតិរដ្ឋប្បវេណី នីតិពាណិជ្ជកម្ម នីតិក្រុមហ៊ុន នីតិការងារ និង នីតិវិនិយោគ។
15- តើមាននីតិអ្វីខ្លះនៅក្នុងសាធារណៈ ?
+ សាធារណៈមាន នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិហិរញ្ញវត្ថុសាធារណៈ។
16- អ្វីទៅជាសមធម៌ ?
+ សមធម៌ ជាការយល់ឃើញរបស់សង្គមទាំងមូលថាវាសមហេតុសមផលអាចទទួលយកបាន។
17- សម្បជ្ជញ្ញជាអ្វី ?
+ សម្បជ្ជញ្ញ ជាការយល់ឃើញថាសមហេតុសមផលអាចទទួលយកបានដោយឆន្ទៈរបស់បុគ្គលតែម្នាក់ ។
18- តើក្នុងលក្ខ័ណ្ឌណាទើបអាចយកសម្បជ្ជញ្ញៈមកធ្វើជាប្រភពនៃនីតិបាន ?
+ ដើម្បីអាចយកសម្បជ្ជញ្ញៈមកធ្វើជាប្រភពនៃនីតិបានលុះត្រាតែ ៖
- អ្នកនោះត្រូវបានច្បាប់ប្រគល់អំណាចឆន្ទានុសិទ្ធិអោយ ។
- មានកង្វះវិធានសរសេរ ។
19- ចូរអោយនិយមន័យឆន្ទានុសិទ្ធិ ?
+ ឆន្ទានុសិទ្ធ ៖ សិទ្ធិក្នុងការសំរេចអ្វីៗបានតាមឆន្ទៈរបស់ខ្លួន ។
20- តួអង្គនៃនីតិជាអ្វី ?
+ តួអង្គនៃនីតិគឺសំដៅដល់ ៖
- បុគ្គលដែលជាអ្នកបង្កើតវិធាននីតិ
- បុគ្គលដែលគេយកវិធាននីតិទៅអនុវត្តន៍លើ ។
21- តួអង្គនៃនីតិវិនិយោគជាអ្វី ?
+ តួអង្គនៃនីតិវិនិយៅកគឺសំដៅដល់ ៖
- បុគ្គដែលជាអ្នកបង្កើតវិធានវិនិយោគ
- បុគ្គលដែលគេយកវិធាននីតិវិនិយោគទៅអនុវត្តន៍លើ។
22- តើអ្នកណាខ្លះដែលអាចបង្កើតវិធាននីតិវិនិយោគបាន ?
+ អ្នកដែលអាចបង្កើតវិធាននីតិវិនិយោគបានមាន ៖
- អំណាចនីតិបញ្ញត្តិ
- អំណាចនីតិប្រតិបត្តិ
- អំណាចតុលាការ
23- អំណាចនីតិបញ្ញត្តិមាននៅស្ថាបនណា ?
+ រដ្ឋសភា និង ព្រឹទ្ធសភា ។
24- អំណាចនីតិប្រតិបត្តិមាននៅស្ថាបនណា ?
+ មាននៅ ៖
- ព្រះមហាក្សត្រ
- នាយករដ្ឋមន្ត្រី
- គណៈរដ្ឋមន្ត្រី
- ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា
- អនុគណកម្មាធិការវិនិយោគខេត្តរាជធានី ។
25- តើក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា (CDC) ត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខប៉ុន្មាន ? ចុះនៅថ្ងៃខែឆ្នាំណា ?
+ CDC ត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខ ១៥ ចុះថ្ងៃទី ១៥ ធ្នូ ឆ្នាំ១៩៩៣ ។
26- តើ CDC ជាអ្វី ?
+ នៅឆ្នាំ១៩៩៤ CDC ត្រូវបានទទួលស្គាល់ដោយច្បាប់វិនិយោគឆ្នាំ១៩៩៤ ថាជាសេនាធិការតែមួយគត់របស់រាជរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និតសំរេចលើបញ្ហានីតិសមប្បទា ការអភិវឌ្ឍន៍ និងវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះវិនិយោគឯកជនវិញ CDC បានក្លាយជាច្រកចេញចូលតែមួយក្នុងការអនុញ្ញាត្តិត្រួតពិនិត្យ និង រំលាយគំរោងវិនិយោគឯកជននៅកម្ពុជា។ មកដល់ឆ្នាំ ២០០៦ អនុក្រឹតស្តីពីការបង្កើត និងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសបានបន្ថែមតួនាទីមួយផ្សេងទៀតទៅអោយ CDC ធ្វើជាអ្នកអនុញ្ញាត្តិ ត្រួតពិនិត្យ និងរំលាយតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ មកដល់ឆ្នាំ ២០០៧ ច្បាប់សម្បទានបានផ្តល់តួនាទីជាអ្នកសម្របសម្រូលលើគំរោងសមប្បទានលើហេត្ថារចនាសម្ពន្ធ័ គ្រប់ប្រភេទនៅព្រះរាជាណាចក្រកម្ពុជា។
27- CDC មានស្ថាបនចំណុះប៉ន្មាន ? អ្វីខ្លះ ?
+ CDC មានស្ថាបនចំណុះ៤ធំៗ គឺ ៖
- គណកម្មាធិការនីតិសម្បទា និងអភិវឌ្ឍកម្ពុជា
- គណកម្មាធិការវិនិយោគកម្ពុជា
- គណកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស
- អគ្គលេខាធិការដ្ឋាន។
28- តើអនុគណកម្មាធិការវិនិយោគខេត្តរាជធានីមានសិទ្ធិអំណាចអ្វីខ្លះ ?
+ អនុគណកម្មាធិការវិនិយោគខេត្តរាជធានីមានសិទ្ធិអំណាចសំរេចអនុញ្ញាត្តិ ឬបដិសេធចំពោះគំរោងវិនិយោគទាំងឡាយដែលមានទំហំសាច់ប្រាក់ក្រោម២លានដុល្លារអាមេរិកកាំង។
29- អ្នកណាខ្លះដែលគេយកវិធាននីតិវិនិយោគទៅអនុវត្តលើ ?
+ អ្នកដែលត្រូវបានគេយកវិធាននីតិវិនិយោគទៅអនុវត្តលើ គឺអ្នកវិនិយោគដែលមានទាំងប្រជាជនខ្មែរ និងបរទេស ។
=========================================================
4.ដំណាក់កាលនានានៃការវិនិយោគ
1-តើការវិនិយោគនៅកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានដំណាក់ ? អ្វីខ្លះ ?
+ តើការវិនិយោគនៅកម្ពុជាត្រូវបានបែងចែកជា៥ដំណាក់ធំៗគឺ ៖
- ការវាយតម្លៃសក្តានុពលសេដ្ឋកិច្ច និងវិសាលភាពនៃការវិនិយោគ ។
- ចុះបញ្ជីសុំការលើកទឹកចិត្តចំពោះការវិនិយោគ ។
- ចុះបញ្ជីពាណិជ្ជកម្ម
- សុំអាជ្ញាប័ណ្ណដោនស្ទ្រីម ( down-stream )
- សុំអាជ្ញាប័ណ្ណអាប់ស្ទ្រីម ( up-stream ) ឬអាជ្ញាប័ណ្ណប្រត្តិបត្តការណ៍ ។
2- តើអ្នកវិនិយោគនឹងធ្វើអ្វីខ្លះនៅដំណាក់កាលការវាយតំលៃសក្តានុពលធុរកិច្ច និង វិសាលភាពនៃការវិនិយោគ ?
+ នៅក្នុងដំណាក់កាលនេះអ្នកវិនិយោគនឹង ៖
- ធ្វើការអង្កេតលើបរិយាកាសធុរកិច្ច ។
- ជួបជាមួយដៃគូរ និង គូរប្រកួតប្រជែងដែលមានសក្តានុពល។
- វាយតំលៃលក្ខ័ណ្ឌមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច
- គណនាការចំណាយ
- វាយតំលៃបរិស្ថានច្បាប់ និងការងារ
- កំណត់ពីវត្តមាននៃហេត្ថារចនាសម្ព័ន្ធចាំបាច់ ។ល។
3- ចូរនិយាយពីលក្ខណៈខ្លះៗនៃការវិនិយោគមិនផ្ទាល់នៅកម្ពុជា ?
+ ការវិនិយោគមិនផ្ទាល់នៅកម្ពុជាមានដូចជា ៖
- បង្កើតទីភ្នាក់ងារមួយ (ការិយាល័យដំណាង) ។
- ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលកំពុងដំណើរការនៅកម្ពុជាស្រាប់។
- ផ្លល់សិទ្ធិចែកចាយដល់ក្រុមហ៊ុនដែលកំពុងដំណើរការនៅកម្ពុជាស្រាប់ ។ល។
4- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការវិនិយោគនៅកម្ពុជា ?
+ គុណសម្បត្តិ ៖
- ទីផ្សារបើកទូលាយខ្លាំងដល់វិនិយោគបរទេស (វិនិយោគទុនបរទេស ១០០% ត្រូវបានអនុញ្ញាតស្ទើគ្រប់វិស័យ ) ។
- ការគ្រប់គ្រងរបស់រដ្ឋមានលក្ខណៈគាំទ្ររដល់ធុរកិច្ច ។
- ប្រជាជនរាប់អានមិត្តបរទេស ។
- វិធានគ្រប់គ្រងកំប៉ិកកំប៉ុកស្មុកស្មាញមានតិច ។
- មានរបបពន្ធ និងការលើកទឹកចិត្តអនុគ្រោះដល់ការវិនិយោគ ។
- សំបូរធនធានធម្មជាតិ ( ដី ទឹក រ៉ែ ប្រេង ហ្គាស----- ) ។
- មានរមណីយដ្ឋានទេសចរណ៍កំរិតពិភពលោក (មានអង្គរវត្ត កោះ និង ឆ្នេរ ) ។
- កំលាំងពលកម្មថោក ក្មេង និងថាមភាព។
- ងាយស្រួលចេញចូលបណ្តាលប្រទេសមានសេដ្ឋកិច្ច រីកចំរើននៅជិតខាង(ថៃ វៀតណាម ចិន ) ។
+ គុណវិបត្តិ ៖
- ក្របខ័ណគតិយុត្តកំពុងតែអភិវឌ្ឍន៍ (នៅខ្វះច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មខ្លះទៀត )។
- ការអនុវត្តន៍ច្បាប់មិនមានលក្ខណៈប្រាកដប្រជា។
- ធាតុចូលធុរកិច្ចមានតំលៃខ្ពស់។
- ខ្វះហិរញ្ញបទានវិនិយោគ។
- ទីផ្សារក្នុងស្រុកតូច។
- អំណាចទិញរបស់ប្រជាជនទាប។
- កំលាំងពលកម្មខ្វះបទពិសោធ និងមានចំណេះដឹងតិច ។
5- តើអ្នកវិនិយោគត្រូវដឹងពីអ្វីខ្លះ នៅពេលសំរេចចិត្តជាបឋមដើម្បីធ្វើការវិនិយោគនៅកម្ពុជា ?
+ អ្នកវិនិយោគត្រូវដឹងថាតើគំរោងវិនិយោគរបស់ខ្លួនជាគំរោងដែលទទួលបានការលើកទឹក

ចិត្តដែលឬទេ
ហើយតើការទទួលបានអាជ្ញាបណ្ណផ្តល់ការលើកទឹកចិត្តវាមានប្រយោជន៍
អ្វីចំពោះធុរកិច្ចរបស់ខ្លួន
។
6- តើអ្នកវិនិយោគភាគច្រើនតែងតែចង់បានអ្វីខ្លះពីរដ្ឋាភិបាល ?
+ អ្នកវិនិយោគភាគច្រើនតែងតែចង់បានការលើកទឹតចិត្តផ្នែកពន្ធ និងទទួលបានការធានាចំពោះការវិនិយោគដែលផ្តល់អោយជាមួយអាជ្ញាបណ្ណវិនិយោគ ។
7- តើរបបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគត្រូវបានកំណត់ដោយច្បាប់មួយណា ?
+ របបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគត្រូវបានកំណត់ដោយច្បាប់ស្តីពីវិនិយោគ

នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៤
។
8- តើការធ្វើវិសោធនកម្មនៅឆ្នាំ២០០៣ ដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគ អំពីរបបគតិយុត្តនៃការផ្តល់អាជ្ញាបណ្ណវិនិយោគ មានគោលបំណងអ្វី ?
+ គោលបំណងដើម្បីអោយដំណើការចេញអាជ្ញាបណ្ណមានលក្ខណៈងាយស្រួល តម្លាភាព អាចព្យាករណ៍បាន ស្វ័យប្រវត្ត និងមានលក្ខណៈឆន្ទានុសិទ្ធ ។
9- តើអនុក្រិត្យស្តីពីការបង្កើតអនុគណៈកម្មការវិនិយោគខេត្ត រាជធានីត្រូវបានចេញនៅខែឆ្នាំណា ?
+ អនុក្រិត្យស្តីពីការបង្កើតអនុគណៈកម្មការវិនិយោគខេត្ត រាជធានីត្រូវបានចេញនៅ ខែកុម្ភៈ ឆ្នាំ ២០០៥ ។
10- តើគំរោងវិនិយោគប្រភេទណាដែលអនុគណៈកម្មការវិនិយោគខេត្ត រាជធានី មានសិទ្ធសំរេច និងចេញអាជ្ញាបណ្ណអោយ ?
+ អនុគណៈកម្មការវិនិយោគខេត្ត រាជធានីអាចចេញអាជ្ញាបណ្ណវិនិយោគចំពោះគំរោងវិនិយោគទាំងឡាយណាដែលមានទំហំ

សាច់ប្រាក់តិចជាង២លានដុល្លារអាមេរិច។
11- តើអនុក្រិត្យស្តីពីការអនុវត្តន៍ច្បាប់វិសោធនកម្មច្បាប់វិនិយោគត្រូវបានចេញនៅថ្ងៃខែឆ្នាំណា ?
+ អនុក្រិត្យស្តីពីការអនុវត្តន៍ច្បាប់វិសោធនកម្មច្បាប់វិនិយោគត្រូវបានចេញនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ 2005 ។
12- តើអាជ្ញាបណ្ណវិនិយោគ (ដែលច្បាប់ហៅថាការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) ត្រូវបានចេញអោយដោយស្ថាបនណា ?
+ អាជ្ញាបណ្ណវិនិយោគ (ដែលច្បាប់ហៅថាការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) ត្រូវបានចេញអោយដោយCDC ឬអនុគណៈកម្មការវិនិយោគខេត្តរាជធានី (ចំពោះគម្រោងវិនិយោគដែលមានសាច់ប្រាក់តិចជាង២លានដុល្លា)។
13- ចូរនិយាយពីនីតិវិធីសុំអាជ្ញាបណ្ណវិនិយោគនៅកម្ពុជា ?
+ នីតិវិធីសុំអាជ្ញាបណ្ណវិនិយោគនៅកម្ពុជាអាចធ្វើបានតាមនីតិវិធីដូចខាងក្រោម ៖
- អ្នកចង់វិនិយោគត្រូវដាក់ពាក្យសុំវិនិយោគទៅCDC/អនុគណៈកម្មការវិនិយោគខេត្តរាជធានី
- ក្រោយពីទទួលបានអាជ្ញាបណ្ណចុះបញ្ញីមានកក្ខខណ្ឌពី CDC ហើយ អ្នកវិនិយោគត្រូវធ្វើការស្នើសុំវិញ្ញាបណ្ណប័ត្រពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
១- ចុះបញ្ជីពាណិជ្ជកម្ម(នៅក្រសួងពាណិជ្ជកម្ម)
២- សុំអាជ្ញាបណ្ណពាក់ព័ន្ធ
៣- ពិនិត្យនិងអនុម័តគម្រោងសាងសង់(ជាមួយអាជ្ញាធរមូលដ្ឋាននិងក្រសួងរៀបចំដែនដី)
៤- រៀបចំធ្វើការវាយតំលៃផលប៉ះពាល់បរិស្ថាន (ជាមួយក្រសួងបរិស្ថាន)
៥- ប្រកាសពន្ធ( MEF)
- បន្ទាប់ពីសុំវិញ្ញាបណ្ណប័ត្រដូចខាងលើគ្រប់ហើយត្រូវបញ្ជូនទៅ CDC
- CDC នឹងចេញអាជ្ញាបណ្ណចុះបញ្ជីស្ថាពរអោយ (អាជ្ញាបណ្ណវិនិយោគ) ។
14- តើអាចចុះបញ្ជីពាណិជ្ជកម្មបាននៅពេលណា ?
+ ការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្មអាចធ្វើទៅបាននៅមុន ឬក្រោយពេលចុះបញ្ជីជាមួយ CDC ។
15- ហេតុអ្វីត្រូវចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ?
+ បានជាត្រូវចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ព្រោះច្បាប់តម្រូវអោយត្រូវតែធ្វើ ដើម្បីផ្តល់ឋានៈជាពាណិជ្ជករដល់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។
16- តើក្រុមហ៊ុនវិនិយោគនឹងទទួលបានបុគ្គលភាពគតិយុទ្ធនៅពេលណា ?
+ ក្រុមហ៊ុនវិនិយោគនឹងទទួលបានបុគ្គលភាពគតិយុទ្ធនៅពេលបន្ទាប់ពីបានចុះបញ្ជីពាណិជ្ជកម្ម

ជមួយក្រសួងពាណិជ្ជកម្មរួច។
17- តើផលប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្មមានអ្វីខ្លះ ?
+ ផលប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្មមានដូចខាងក្រោម ៖
-រួចVAT
-បន្ធូបន្ថយលើភស្តុតាង
-មានសិទ្ធប្រើប្រព័ន្ធតុលាការឯកជនមកដោះស្រាយវិវាទវិស័យពាណិជ្ជកម្មរបស់គេ។
18- តើគុណវិបត្តិនៃការមិនចុះបញ្ជីពាណិជ្ជកម្មមានអ្វីខ្លះ ?
+ គុណវិបត្តិនៃការមិនចុះបញ្ជីពាណិជ្ជកម្មមានដូចខាងក្រោម ៖
-រាល់ផលិតផលដែលដាក់លក់លើទីផ្សារនឹងត្រូវបានគេចាត់ទុកថាជាពាណិជ្ជកម្មខុសច្បាប់
-រដ្ឋបិទផ្លូវមិនអោយរកស៊ីបាន
-រដ្ឋអាចដាក់ទោសជននោះរហូតដល់ជាប់គុក (ពី១ឆ្នាំ ទៅ ៥ឆ្នាំ)។
19- តើមានទំរង់ក្រុមហ៊ុនពាណិជ្ជកម្មប្រភេទណាខ្លះដែលអាចដំណើរការនៅកម្ពុជាបច្ចុប្បន្នបាន ?
+ ទំរង់ក្រុមហ៊ុនពាណិជ្ជកម្មដែលអាចដំណើរការនៅកម្ពុជាបច្ចុប្បន្នបានមាន៖
-ក្រុមហ៊ុនសហកម្មសិទ្ធិ(សហកម្មសិទ្ធិទូទៅ និងសហកម្មសិទ្ធិមានកំរិត)
-ទំរង់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត (ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកំរិត ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិតក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត)
-ក្រុមហ៊ុនឯកបុគ្គល
-បុត្រសម្ព័ន្ធ
-ការរិយាល័យតំណាង។
20- តើសហគ្រាសពាណិជ្ជកម្មនៅកម្ពុជាបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសពាណិជ្ជកម្មនៅកម្ពុជាបែងចែកជា២គឺ សហគ្រាសសហកម្មសិទ្ធិ និងសហគ្រាសដើមទុនមូលធន។
21- តើសហគ្រាសសហកម្មសិទ្ធបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសសហកម្មសិទ្ធបែងចែកជា៣គឺ ៖
-ឯបុគ្គល (Sole proprietorship)
-សហកម្មសិទ្ធទូទៅ (General Partnership)
-សហកម្មសិទ្ធមានកំរិត (Limited Partnership)។
22- តើសហគ្រាសដើមទុនមូលធនបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?
+ សហគ្រាសដើមទុនមូលធនបែងចែកជា៣គឺ ៖
-ឯកបុគ្គលទទួលខុសត្រូវមានកម្រិត (Single member limited company)
-ឯកជនទទួលខុសត្រូវមានកម្រិត (Private limited company)
-មហាជនទទួលខុសត្រូវមានកម្រិត (Public limited company) ។
23- តើអាជ្ញាបណ្ណដោនស្ទ្រីមមានអ្វីខ្លះ ?
+ អាជ្ញាបណ្ណដោនស្ទ្រីមមានដូចជាការការចុះបញ្ជីពន្ធការចុះបញ្ជីនៅក្រសួងការងារនិងការបញ្ជាក់ទីតាំងពីអាជ្ញាធរដែនដីជាដើម។
24- តើអជ្ញាប័ណ្ណអាប់ស្ទ្រីម(អាជ្ញាបណ្ណប្រតិបត្តិការ)មានអ្វីខ្លះ ?
+ អជ្ញាប័ណ្ណអាប់ស្ទ្រីមមានដូចជា ៖
-អាជ្ញាបណ្ណរោងចក្រ ឬអាជ្ញាបណ្ណរ៉ែ ពីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល
-អាជ្ញាបណ្ណកសិកម្មនិងដីសម្បទានពីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទ
-លិខិតបញ្ជាក់ពីក្រសួងបរិស្ថានលើបញ្ហាពាក់ព័ន្ធនឹងបរិស្ថាន
-លិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរដែនដីឬពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ល។
25- តើត្រូវសុំអាជ្ញាបណ្ណអាប់ស្ទ្រីម (អាជ្ញាបណ្ណប្រតិបត្តិការ)នៅពេលណា ?
+ អាជ្ញាបណ្ណអាប់ស្ទ្រីមត្រូវសុំមុនឬដំណាលគ្នាទៅនឹងការសុំអាជ្ញាបណ្ណវិនិយោគ ឬអាជ្ញាបណ្ណចុះបញ្ជីពាណិជ្ជកម្ម។តែក្នុងករណីខ្លះ អាជ្ញាបណ្ណប្រតិបត្តិការនេះត្រូវសុំក្រោយពេលទទួលបានអាជ្ញាបណ្ណវិនិយោគ ឬអាជ្ញាបណ្ណចុះបញ្ជីពាណិជ្ជកម្ម។ ការប្រែប្រួលនេះគឺទៅតាមគំរោងវិនិយោគ។
==========================================================

·
5. ការលើកទឹកចិត្តចំពោះការវិនិយោគ
1-ចូរអោយនិយមន័យ" យុទ្ធសាស្ត្រដំបង "?
+ យុទ្ធសាស្ត្រដំបង៖គឺជាយុទ្ធសាស្ត្រដាក់ទណ្ឌកម្មវិន័យដើម្បីអោយការងារមានដំណើរការលឿននិងទៅដល់គោលដៅ។
2-ចុរអោយនិយមន័យ" យុទ្ធសាស្ត្រការ៉ុត "?
+យុទ្ធសាស្ត្រការ៉ុត៖គឺជាយុទ្ធសាស្ត្រផ្តល់ការលើកទឹកចិត្តដើម្បីអោយការងារមានដំណើរការលឿននិងទៅដល់គោលដៅ។
3-តើការលើកទឹកចិត្តដែលផ្តល់អោយដោយច្បាប់កម្ពុជាបច្ចុប្បន្នមានអ្វីខ្លះ?
+ការលើកទឹកចិត្តដែលផ្តល់អោយដោយច្បាប់កម្ពុជាបច្ចុប្បន្នមានដូចជា៖
-រួចពន្ធលើប្រាក់ចំនេញឬអាចធ្វើការរំលោះពិសេស
-រួចពន្ធនាំចូលនិងនាំចេញ
-ទទួលបានការធានាពីរដ្ឋាភិបាលកម្ពុជា។
4-ច្បាប់កម្ពុជាផ្តល់អោយវិនិយោគគិនលើគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់អាចទទួល

បានការលើកទឹកចិត្តខាងផ្នែងអ្វី?
+ច្បាប់កម្ពុជាផ្តល់អោយវិនិយោគគិនលើគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់អាចទទួល
+ច្បាប់កម្ពុជាផ្តល់អោយវិនិយោគគិនលើគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់អាចទទួល
បានការលើកទឹកចិត្តខាងផ្នែងពន្ធដារ។
5-តើការលើកទឹកចិត្តផ្នែកពន្ធដារដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្ននេះមានប៉ុន្មានជំរើស
5-តើការលើកទឹកចិត្តផ្នែកពន្ធដារដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្ននេះមានប៉ុន្មានជំរើស
សំរាប់អ្នកវិនិយោគជ្រើសរើស
? អ្វីខ្លះ ?
+ការលើកទឹកចិត្តផ្នែកពន្ធដារដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្ននេះមាន២ជំរើសដែល
+ការលើកទឹកចិត្តផ្នែកពន្ធដារដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្ននេះមាន២ជំរើសដែល
អ្នកវិនិយោគអាចជ្រើសរើសបាន
ដូចជា៖ការជ្រើសរើសយកការរួចពន្ធលើប្រាក់ចំនេញ
និងការជ្រើសរើសយករបបរំលោះពិសេស។
6- តើគម្រោងវិនិយោគប្រភេទណាដែលអាចមានសិទ្ធិទទួលបានការរួចពន្ធលើប្រាក់ចំនេញ ?
+ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបអាចមានសិទ្ធិទទួលបានការលើកលែង
6- តើគម្រោងវិនិយោគប្រភេទណាដែលអាចមានសិទ្ធិទទួលបានការរួចពន្ធលើប្រាក់ចំនេញ ?
+ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបអាចមានសិទ្ធិទទួលបានការលើកលែង
ពន្ធលើប្រាក់ចំនេញ។
7- តើអ្នកវិនិយោគអាចទទួលបានការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញរយៈពេលប៉ុន្មាន ?
+ អ្នកវិនិយោគអាចទទួលបានការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញតែក្នុង" រយៈពេលគន្លឹះបូករយៈពេលបីឆ្នាំបូករយៈពេលអាទិភាព "។
8-តើរយៈពេលគន្លឹះជាអ្វី ?
+ រយៈពេលគន្លឹះគឺជាឆ្នាំទីមួយដែលគម្រោងវិនិយោគទទួលបានប្រាក់ចំនេញ ឬរយៈ៣ឆ្នាំបន្ទាប់ពីគម្រោងវិនិយោគនោះទទួលបានប្រាក់ចំណូលដំបូងរបស់ខ្លួនដោយ

ជ្រើសរើសយកជំរើសណាមួយដែលឆាប់ជាង។
9- តើអ្នកវិនិយោគមានជំរើសអ្វីខ្លះក្នុងការសុំការលើកទឹកចិត្តលើប្រាក់ចំនេញ ?
+ក្នុងការសុំការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញអ្នកវិនិយោគមានជំរើសជ្រើសរើស
9- តើអ្នកវិនិយោគមានជំរើសអ្វីខ្លះក្នុងការសុំការលើកទឹកចិត្តលើប្រាក់ចំនេញ ?
+ក្នុងការសុំការលើកទឹកចិត្តរួចពន្ធលើប្រាក់ចំនេញអ្នកវិនិយោគមានជំរើសជ្រើសរើស
យកការរួចពន្ធលើប្រាក់ចំនេញក្នុងរយៈពេលកំណត់
ឬមានសិទ្ធិទាមទារការរំលោះពិសេស។
10-តើការរំលោះពិសេសអាចអនុវត្តបានក្នុងករណីណា ?
+ ការរំលោះពិសេសអាចអនុវត្តបានតែក្នុងករណីអ្នកវិនិយោគមិនបានសុំរួចពន្ធលើប្រាក់ចំនេញ។ បើអ្នកវិនិយោគសុំរួចពន្ធលើប្រាក់ចំនេញហើយគឺមិនអាចសុំរំលោះពិសេសបានទេ។
11-តើរំលោះពិសេសជាអ្វី ?
+ រំលោះពីសេសគឺជាការអនុញ្ញាតរបស់ច្បាប់ដល់អ្នកបវិនិយោគក្នុងការយកចំណាយវិនិយោគ

រហូតដល់
១០០%
មកដកនឹងចំណូលដើម្បីគណនារកប្រាក់ចំនេញដែលត្រូវយកមកធ្វើជាមូលដ្ឋាន
គិតពន្ធលើប្រាក់ចំនេញ។
12-ចូរនិយាយពីការគណនាពន្ធលើប្រាក់ចំនេញ ?
+ ពន្ធលើប្រាក់ចំនេញ=ប្រាក់ចំនេញXអត្រាពន្ធ
ដែលប្រាក់ចំនេញ=ចំណូល-ចំណាយ។ហើយចំណាយមាន២ប្រភេទគឺចំណាយរដ្ឋបាល(អនុញ្ញាតអោយដកទាំងអស់) និងចំណាយវិនិយោគ(អនុញ្ញាតអោយដកតែ៥%ទេ)។
13- តើគម្រោងវិនិយោគប្រភេទណាខ្លះដែលទទួលបានការលើកទឹកចិត្តរួចពន្ធនាំចូល ? ហើយអាច រួចពន្ធលើការនាំចូលអ្វីខ្លះ ?
«ច» មានដូចខាងក្រោម ៖

គម្រោងវិនិយោគដែលបំរើទីផ្សារក្នុងស្រុក ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយនូវ
គ្រឿងសំ ភារៈបរិក្ខាផលិតកម្ម សំភារៈសំណង់ ដែលបម្រើអោយផលិតកម្ម ។
2.
គម្រោងវិនិយោគដែលបំរើអោការនាំចេញ ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយនូវគ្រឿងសំ
ភារៈបរិក្ខាផលិតកម្ម សំភារៈសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសំរេច និង សំ
ភារៈបន្ទាប់បន្សំ បំរើអោយផលិតកម្ម ។
3.
គម្រោងវិនិយោគដែលជាប្រភេទឧស្សាហកម្មគាំទ្ររ ៖ មានសិទ្ធនាំចូលដោយរួចពន្ធគយ
នូវ គ្រឿងសំភារៈបរិក្ខា សំភារៈសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសំរេច
និងសំភារៈបន្ទាប់បន្សំបំរើអោយផលិតកម្ម ។
១៤- តើគម្រោងវិនិយោគប្រភេទណាដែលទទួលបានការលើកទឹកចិត្ត រួចពន្ធនាំចេញ ?
«ច» គឺគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបមានសិទ្ធទទួលបាននូវការលើក លែងពន្ធនាំចេញ ១០០% លើកលែងតែចំពោះសកម្មភាពទាំងឡាយដូចមានចែងនៅក្នុងច្បាប់ ជាធរមាន ។
១៥- តើច្បាប់កម្ពុជាមានការធានារអ្វីខ្លះចំពោះអ្នកវិនិយោគ ?
«ច» មានការធានាធំៗ៤ដូចខាងក្រោម ៖
1.
ធានា និងផ្តល់សមភាពផ្នែកប្រព្រិត្តិកម្មរបស់រដ្ឋទូទៅលើអ្នកវិនិយោគ
មិនថាអ្នកវិនិយោគ នោះមានសញ្ជាតិអ្វីនោះទេ (លើកលែងតែចំពោះវិស័យដីធ្លី
និងចំពោះសកម្មភាពវិនិយោគ មួយចំនួនចេញ ) ។
2.
ការធានាមិនធ្វើជាតូបនីយកម្មចំពោះទ្រព្យសម្បត្តិ របស់អ្នកវិនិយោគ។
3.
ធានាមិនត្រួតពិនិត្យ ឬកំនត់តម្លៃលើទំនិញ ឬសេវា របស់អ្នកវិនិយោគនោះទេ ។
4.
ធានាផ្តល់សេរីភាពដល់អ្នកវិនិយោគ
ក្នុងការផ្ទេរប្រាក់ដែលខ្លួនរកបាននៅកម្ពុជាទៅបរទេស។
១៦- ធ្វើយ៉ាងដូចម្តេចដើម្បីទទួលបានការលើកទឹកចិត្ត ?
«ច» ដើម្បីទទួលបានការលើកទឹកចិត្ត ច្បាប់កម្ពុជាតម្រូវអោយគោរពលក្ខខ័ណ្ឌ២ធំៗគឺ ៖
1.
លក្ខខ័ណ្ឌវិស័យ
2.
លក្ខខ័ណ្ឌនីតិវិធី
១៧- តាមមាត្រា១២ នៃច្បាប់វិនិយោគឆ្នាំ ១៩៩៤ តើមានវិស័យណាខ្លះដែលអាចទទួលបានការ លើកទឹកចិត្ត ?
«ច» មានវិស័យ ៨ដូចខាងក្រោម ៖
1.
ឧស្សាហកម្មអាទិភាព ឬឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់
2.
ការបង្កើតការងារ
3.
ឧស្សាហកម្មទេសចរណ៍
4.
ការផលិតទំនិញជំនួសអោយការនាំចូលកសិឧស្សាហកម្ម និង ឧស្សាហកម្មកែឆ្នៃ ។
5.
ការបង្កើតហេត្ថារចនាសម្ព័ន្ធ រូបវន្ត និង ការផលិតថាមពល
6.
ការអភិវឌ្ឍន៍ជនបទ និងតាមខេត្ត
7.
ការពារបរិស្ថាន
8.
ការវិនិយោគនៅតំបន់អភិវឌ្ឍន៍ពិសេស។
១៨- តើសកម្មភាពវិនិយោគដែលត្រូវបានហាមឃាត់ចំពោះវិនិយោគឯកជនមានអ្វីខ្លះ ?
«ច» មានដូចខាងក្រោម ៖
- ការផលិត ឬកែឆ្នៃសារធាតុប្រព័ន្ធប្រសាទ និងសារធាតុណាកូទិក
- ការផលិតគីមីពុល ថ្នាំពុលកសិកម្ម និងទំនិញផ្សេងៗទៀតដោយប្រើប្រាស់សារធាតុគីមី
- ដែលហាមឃាត់ដោយបដ្ឋានអន្តរជាតិ ឬដោយអង្គការសុខភាពពិភពលោក ដែលប៉ះ ពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។
- ការកែឆ្នៃ ឬផលិតថាមពលអគ្គិសនី ដោយប្រើប្រាស់កាកសំណល់នាំចូលពីបរទេស
- ការធ្វើអាជីវកម្មព្រៃឈើដែលត្រូវបានហាមឃាត់ដោយច្បាប់ព្រៃឈើ
- សកម្មភាពវិនិយោគផ្សេងៗទៀតដែលត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន។
១៩- តើសកម្មភាពវិនិយោគដែលមិនទទួលបានការលើកទឹកចិត្តមានប៉ុន្មានសកម្មភាព ?
«ច» មាន ៤៦ សកម្មភាព ។
២០- ចូរនិយាយអំពីលក្ខខ័ណ្ឌនីតិវិធី ដើម្បីអោយគម្រោងវិនិយោគមួយអាចទទួលបាននូវការលើក ទឹកចិត្ត ?
«ច» លក្ខខ័ណ្ឌដំបូងបំផុតដើម្បីអោយគម្រោងវិនិយោគណាមួយអាចទទួលបាននូវការលើកទឹកចិត្ត គេត្រូវធ្វើគម្រោងវិនិយោគនោះអោយទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមុន សិន ទើបគេត្រូវបំពេញនីតិវិធីផ្សេងៗទៀតដើម្បីទទួលបានការលើកទឹកចិត្តជាក់លាក់ផ្សេងៗ ទៀត។
២១- ចូនិយាយពីនីតិវិធីដែលត្រូវបានបំពេញដើម្បីអោយគម្រោងមួយក្លាយជាគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ?
«ច» មានពីរករណីគឺ ករណីទុនវិនិយោគធំជាង២លាន និង ករណីទុនវិនិយោគតូចជាង២លាន ៖
ក- ករណីទុនវិនិយោគធំជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
- អ្នកវិនិយោគត្រូវដាក់ពាក្យសុំវិនិយោគ និងបង់លុយ ៧លានរៀលទៅ CDC
- គណៈកម្មការវិនិយោគកម្ពុជា ពិនិត្យពាក្យសុំ(រយៈពេល៣ថ្ងៃ) ហើយចេញវិញ្ញាបនប័ត្រ ចុះបញ្ជីមានលក្ខខ័ណ្ឌ អោយអ្នកវិនិយោគ
- អ្នកវិនិយោគរៀបចំឯកសារគ្រប់សព្វជូនអោយ CDC
- រយៈពេល២៨ថ្ងៃក្រោយ CDC ចេញវិញ្ញាបនប័ត្រចុះបញ្ជីស្ថាពរអោយអ្នកវិនិយោគ
- ដំណាក់កាលនេះគម្រោងវិនិយោគក្លាយជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ហើយនាយករដ្ឋមន្ត្រីជាអ្នកចុះហត្ថលេខា ។
·
ខ- ករណីទុនវិនិយោគតូចជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
- អ្នកវិនិយោគត្រូវដាក់ពាក្យសុំវិនិយោគ និងបង់លុយ ៧លានរៀលទៅអនុគណៈកម្មការ វិនិយោគខេត្ត រាជធានី (អភិបាលខេត្ត ឬ អភិបាលរាជធានីជាប្រធាន )
- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី ពិនិត្យពាក្យសុំ(រយៈពេល៣ថ្ងៃ) ហើយចេញវិញ្ញាបនប័ត្រ ចុះបញ្ជីមានលក្ខខ័ណ្ឌ អោយអ្នកវិនិយោគ
- អ្នកវិនិយោគរៀបចំឯកសារគ្រប់សព្វជូនអោយអនុគណៈកម្មការ វិនិយោគខេត្ត រាជធានីពិនិត្យ
- រយៈពេល២៨ថ្ងៃក្រោយ អនុគណៈកម្មការ វិនិយោគខេត្ត រាជធានី ចេញវិញ្ញាបនប័ត្រ ចុះបញ្ជីស្ថាពរអោយអ្នកវិនិយោគ
- ដំណាក់កាលនេះគម្រោងវិនិយោគក្លាយជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ។
· ២ ២-
ចូនិយាយពីនីតិវិធីដែលត្រូវបានបំពេញដើម្បីអោយគម្រោងវិនិយោគដែលមាន
លក្ខណៈ សម្បត្តិគ្រប់គ្រាន់មួយអាចទទួលបានការលើកទឹកចិត្ត ?
«ច» មានពីរករណីគឺ
ករណីទុនវិនិយោគធំជាង២លាន និង ករណីទុនវិនិយោគតូចជាង២លាន ៖
ក- ករណីទុនវិនិយោគធំជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
ក- ករណីទុនវិនិយោគធំជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
·
ទី១- អ្នកវិនិយោគដែលមាន
លក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវដាក់ពាក្យសុំលើកទឹកចិត្តទៅ CDC
·
ទី២- CDC ពិនិត្យ បើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ទើបផ្តល់ការលើកទឹកចិត្តអោយអ្នក
វិនិយោគ
·
ទី៣- បានរយៈពេល១ឆ្នាំ អ្នកវិនិយោគត្រូវដាក់របាយការណ៍ទៅ CDC
·
ទី៤- CDC ចេញវិញ្ញាបនប័ត្របំពេញបានតាមកតព្វកិច្ចរដ្ឋ អោយអ្នកវិនិយោគ
·
ទី៥- អ្នកវិនិយោគបន្តបានការលើកទឹកចិត្ត។
ក- ករណីទុនវិនិយោគតូចជាង២លាន ត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម ៖
·
ទី១- អ្នកវិនិយោគដែលមាន
លក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវដាក់ពាក្យសុំលើកទឹកចិត្តទៅអនុ គណៈកម្មការវិនិយោគ
ខេត្ត រាជធានី
·
ទី២- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី បញ្ជូនទៅអោយ CDC ពិនិត្យ
បើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ទើបផ្តល់ការលើកទឹកចិត្តអោយអ្នក វិនិយោគ
·
ទី៣- បានរយៈពេល១ឆ្នាំ អ្នកវិនិយោគត្រូវដាក់របាយការណ៍ទៅ អនុគណៈកម្មការវិនិយោគ
ខេត្ត រាជធានី
·
ទី៤- អនុគណៈកម្មការវិនិយោគខេត្ត រាជធានី បញ្ជូនទៅអោយ CDC ពិនិត្យ ហើយ CDC ចេញវិញ្ញាបនប័ត្របំពេញបានតាមកតព្វកិច្ចរដ្ឋអោយអ្នកវិនិយោគ
·
ទី៥- អ្នកវិនិយោគបន្តបានការលើកទឹកចិត្ត។
=======================================================
6. កិច្ចសន្យាសម្បទាននិងតំបន់សេដ្ឋកិច្ចពិសេស
1- តើច្បាប់សម្បទានត្រូវបានអនុម័តនៅថ្ងៃខែឆ្នាំណា ? ហើយច្បាប់នេះមានគោលដៅអ្វី
?
(ច)- ច្បាប់សម្បទានអនុម័តថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៩៧ មាន៦ជំពូក និង ៤៣មាត្រា ហើយមានគោលដៅដើម្បីជំរុញ និងសំរួលការអនុវត្តន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយហិរញ្ញប្ប ទានឯកជននៅព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះត្រូវការអនុក្រិតមួយផ្សេងទៀតដើម្បីដាក់វា អោយអនុវត្ត (ប៉ុន្តែមកដល់ពេលនេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ)។
២- តើគម្រោងវិនិយោគប្រភេទណាខ្លះដែលអាចធ្វើសម្បទានបាន ?
(ច)- សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណាដែលផ្តល់សេវាកម្មដោយផ្ទាល់ ឬមិនផ្ទាល់ ដល់សាធារណៈជននៅក្នុងវិស័យដូចខាងក្រោមនេះដែលច្បាប់កម្ពុជាបើកអោយអាចធ្វើសម្បទាន បាន ៖

- ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី ។
- ហេដ្ឋារចនាសម្ព័ន និងប្រព័ន្ធដឹកជញ្ជូនមានជាអាទិ៍ ផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ កំពង់ផែ ផ្លូវដែក ព្រែកជីក ។
- ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
- ហេដ្ឋារចនាសម្ព័នបំរើអោយទូរគមនាគមន៍ និងបច្ចេកវិទ្យាពត៌មាន។
- ហេដ្ឋារចនាសម្ព័នមូលដ្ឋានសម្ភារៈបម្រើអោយគម្រោងផ្នេកទេសចរណ៍សារៈមន្ទី។
- ហេដ្ឋារចនាសម្ព័នបម្រើអោយវិស័យឧស្ម័ន និងប្រេង មានជាអាទិ៍ បំពុងបង្ហូរប្រេង និងឧស្ម័ន។
- ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធបូមស្តារ។
- ប្រព្រឹត្តិកម្ម និង ការគ្រប់គ្រងសំណល់
- ហេដ្ឋារចនាសម្ព័នសាធារណៈពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យកីឡា។
- ហេដ្ឋារចនាសម្ព័នបំរើអោយតំបន់សេដ្ឋកិច្ចពិសេស និងលំនៅដ្ឋានសង្គម ។
- ហេដ្ឋារចនាសម្ព័នបម្រើអោយប្រព័ន្ធធារាសស្ត្រ និងការងារកសិកម្ម ។
- វិស័យផ្សេងៗទៀតដែលច្បាប់ដោយឡែកអនុញ្ញាតអោយមានការផ្តល់សម្បទាន។
·
៣- តើអាជ្ញាធររដ្ឋដែលជាភាគីនៃកិច្ចសន្យាសម្បទានធ្វើការជ្រើសរើសសម្បទាននិកតាមវិធីណា ?
(ច) តាមនីតិវិធីដេញថ្លៃ ជាលក្ខណៈជាតិ និងអន្តរជាតិ ឬតាមនីតិវិធីចរចារដោយផ្អែកទៅតាម កាលៈទេសៈ។
៤- ចូរនិយាយពីនីតិវិធីជ្រើសរើសសម្បទានិក ?
(ច)- នៅពេលដែលដំណើរការជ្រើសរើសសម្បទានិកត្រូវបានបំពេញសព្វគ្រប់ហើយ អាជ្ញាធររដ្ឋ ជាភាគីនៃកិច្ចសន្យាសម្បទានត្រៀមក្នុងការទទួលពាក្យដេញថ្លៃចុងក្រោយ ឬការធ្វើស្នើរចរចារ បន្ទាប់ពីនោះអាជ្ញាធររដ្ឋដែលជាភាគីនៃកិច្ចសន្យាសម្បទាន ត្រូមមាននូវការអនុម័តជាគោល ការណ៍សំរាប់លក្ខខ័ណ្ឌចុងក្រោយនៃកិច្ចសន្យាសម្បទាន។
បន្ទាប់ពីទទួលបានការអនុម័តយល់ព្រមជាគោលការសំរាប់កិច្ចសន្យាសម្បទាន អាជ្ញាធររដ្ឋដែលជា ភាគីនៃកិច្ចសន្យាសម្បទានត្រូវចេញសេចក្តីជូនដំណឹងពីការយល់ព្រមផ្តល់សម្បទានទៅបេក្ខជន ដែលបានជ្រើសរើសមុននឹងចុះកិច្ចសន្យាសម្បទាន។
======================================================
No comments:
Post a Comment