Wednesday, November 11, 2015

ប្រវត្តិអាយ៉ៃខ្មែរ

អាយ៉ៃ


អាយ៉ៃជាឈ្មោះសិល្បៈប្រជាប្រិយខ្មែរមួយបែប ដែលតាម ឯកសារខ្លះបង្ហាញថា គឺជា​ការហៅតាមឈ្មោះអ្នកច្រៀង ចម្រៀងនេះម្នាក់​ ឈ្មោះតាយ៉ៃ ដែលមានស្រុក​កំណើត​នៅ​ភូមិ​ឈើ​នាង ឃុំព្រះនិព្វាន ស្រុកគងពិសីខេត្ត​កំពង់​ស្ពឺ និង កើតនៅ​ឆ្នាំ​១៨៧៨។​តាយ៉ៃស្លាប់​នៅ​ឆ្នាំ១៩៥៨​ ។​ គាត់មាន វោហាស័ព្ទពូកែណាស់ ហើយ​តាំងពីពេល​នោះ​មក គេក៏ លែង​ហៅគាត់ថាតាយ៉ៃៗ និង ប្តូរមកហៅថា​ទៅមើល​អាយ៉ៃៗច្រៀង តាមចាស់​ហៅ វិញទៅ។
សិល្បៈអាយ៉ៃនេះ ចែកចេញជាពីរប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និង អាយ៉ៃរឿងនេះ។​តែ ក្នុងការច្រៀងអាយ៉ៃឆ្លើយឆ្លងនេះ ជួនកាលគេមានច្រៀងជាពីរគូ ឬបីគូដែរ។
ពីសម័យដើមចម្រៀងអាយ៉ៃមិនត្រូវបានគេយកមកច្រៀងក្នុងពិធីកាត់សក់ ហែរកូនកំ ឡោះ នៃមង្គលការរបស់ខ្មែរទេ ប៉ុន្តែឥឡូវមានការកែប្រែខ្លះ ដោយមានបទមួយចំនួន ត្រូវបានគេយកមកច្រៀង​ដូចជាបទបំពេរ បទ…ជាដើម។

ឯឧបករណ៍សម្រាប់ប្រគុំសិល្បៈអាយ៉ៃជំនាន់នោះ ចាស់ៗបាន យកឧបករណ៍តន្រ្តីប្រ ភេទមហោរី ដូចជាចាប៉ីដងវែងមួយ ប៉ីអមួយ ខ្លុយមួយ ស្គរដៃមួយ និង ក្រាប់មួយគូ។
ប៉ុន្តែរហូតមកដល់ក្នុងអំឡុងទសវត្សរ៍៥០ និង ៦០ ជំនាន់លោក តា សង្ហាផន និង តាម៉ុក  ឧបករណ៍តន្រ្តីនៃសិល្បៈអាយ៉ៃនេះ ត្រូវ បាន គេយកប្រភេទឧបករណ៍ប្រពៃណីមកប្រគុំ ជំនួសវិញដូចជា ទ្រអ៊ូ ទ្រសោ ឃឹមតូច តាខេ ខ្លុយ ស្គរដៃ និង ឆឹងមួយគូ។
សព្វថ្ងៃនេះ សិល្បៈនេះ ពុំសូវពេញនិយមសម្រាប់ក្មេងស្រករក្រោយនេះទេ ព្រោះ​ចម្រៀង ឬសិល្បៈសម័យបានសាបព្រោះយ៉ាងគគ្រឹគគ្រេង និង គ្មានការយកចិត្តទុក​ដាក់ពីសំណាក់រាជរដ្ឋាភិបាល។

No comments:

Post a Comment