Showing posts with label វិទ្យាសាស្ត្រ. Show all posts
Showing posts with label វិទ្យាសាស្ត្រ. Show all posts

Friday, May 20, 2016

រូបភាព​មួយ​សន្លឹក​នេះ​បង្ហាញ​ថា ​ចក្រវាល​មាន​សភាព​ដូច​ម្ដេច​


ចក្រវាល​ពិត​ជា​ធំ​ល្វឹង​ល្វើយ​ណាស់​ ហើយ​ប្រសិន​បើ​ផ្ដិត​យក​រូបភាព​វា​ទាំង​មូល​យក​មក​បង្ហាញ​នោះ​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។

ប៉ុន្តែ​​​លោក​ Pablo Carlos Budassi តន្ត្រីករ​មួយ​រូប​អាច​​បង្កើត​រូប​ភាព​ចក្រវាល​ទាំង​មូល​បាន​ ដោយ​រួម​បញ្ចូល​គ្នា​រវាង ​ផែន​ទី​រង្វាស់​ចំនួន​ ​​ចក្រវាល​របស់​សកលវិទ្យាល័យ​ Princeton រួម​ជា​មួយ​នឹង​រូបភាព​ដែល​បាន​មក​ពី​អង្គការ​ណាសា។

entire-observable-universe-logarithmic-illustration

តាម​រយៈ​រូបភាព​គេ​ឃើញ​ថា ​ព្រះ​អាទិត្យ​​ និង​ប្រព័ន្ធ​សូឡា​​គឺ​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​រូបភាព​ ព័ទ្ធ​ជុំ​វិញ​ដោយ​កាឡាក់ស៊ី​​ Milky Way, រង្វង់​​ Perseus Arm នៃ​កាឡាក់​ស៊ី​ Milky Way, រង្វង់​នៃ​កាឡាក់ស៊ី​​ Andromeda និង​ កាឡាក់ស៊ី​ជា​ច្រើន​ទៀត​ ដែល​មិន​អាច​រៀប​រាប់​អស់បាន។

ការ​ធ្វើ​រង្វាស់​ចំនួន​ ជា​វិធីសាស្រ្ត​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ទំហំ​ ​និង​ចម្ងាយ​បាន​ ​ហេតុ​នេះ​ហើយ​ទើប​គេ​អាច​បញ្ចូល​រូបភាព​ចក្រវាល​ទាំង​មូល​ចូល​ទៅ​ក្នុង​រូប ​ភាព​​មាន​រាង​ជា​រង្វង់​មួយ​បាន៕

ហ្វ្រ​ង់​សីស​បា​កុង៖ តើ​ចក្រវាល​អាច​កំណត់ព្រំដែន​យល់ដឹងបាន​ឬទេ?


ទស្សនវិទូ ហ្វ្រ​ង់​សីស​បា​កុង បាន​លើកឡើងថា ចក្រវាល​មិន​បង្រួម​ព្រំដែន​នៃ​ការយល់ដឹង​របស់​មនុស្ស​បានទេ ប៉ុន្ដែ​ការយល់ដឹង​អាច​លាតសន្ធឹង និង​ពង្រីក​រូបភាព​ចក្រវាល ខណៈដែល​គេ​រកឃើញ​អ្វីមួយ។
អ្នក​គិត​បែប​វិទ្យាសាស្ដ្រ​មួយរូប ក្នុងចំណោម​អ្នក​គិត​ទស្សនវិជ្ជា​ក្នុងសម័យ​ទំនើប​លោក បា​កុង បានលើកឡើង​ខាង​លើក ចង់​មានន័យថា ចក្រវាល គឺជា​វត្ថុ​វិស័យ​ភាព សម្រាប់​ការចង់​ដឹង ចង់​ស្គាល់ ចង់រក​អ្វីដែល​ថ្មី និង​ការជីក​កកាយ​រក​អាថ៌កំបាំង​នៅក្នុង​ចក្រវាល ដើម្បី​បំពេញ​នូវ​សេចក្ដីត្រូវការ​របស់​ម​នុស្ស។ មនុស្ស​បាន​ប្រើប្រាស់​គំនិត​របស់ខ្លួន ដើម្បី​វែកញែក បកស្រាយ​ពី​ចក្រវាល និង​បង្ហាញឱ្យឃើញ​កាន់តែច្បាស់ ក្នុង​គោលដៅ​បង្ហាញ​អាថ៌កំបាំងផ្សេងៗនៅក្នុង​ចក្រវាល​នេះ ខណៈពេលដែល​មនុស្ស​ចេះតែ​បន្ត​រកឃើញ​នូវ​របកគំហើញថ្មីៗមិនចេះចប់។ ការយល់ដឹង​បានធ្វើឱ្យ​ចក្រវាល​នេះ​កាន់តែ​មានការ​បើកទូលាយ និង​លេចចេញ​នូវ​រូបភាពប្លែកៗ តាមរយៈ​ការវិវត្ត​នៃ​ពុទ្ធិ​របស់​មនុស្ស។ គំនិត​ដ៏​សំខាន់​មួយ​របស់​ទស្សនវិទូ​រូបនេះ គឺ​បណ្ដុះ​ឲ្យ​មនុស្ស​ចេះ​ប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន។ មនុស្ស​ត្រូវតែ​រក​វិធីសាស្ត្រ​ថ្មី​ឱ្យឃើញ ដើម្បី​នាំ​ប្រាជ្ញា​របស់ខ្លួន​ទៅរក​ផ្លូវ​ថ្មី​ផ្សេងទៀត ដែល​អាច​នាំ​មនុស្ស​ទៅរក​ភាពជឿនលឿន។

ជារួម មាន​ចក្រវាល​មានការ​ស្វែងរក មានការ​ស្វែងរក​មាន​របកគំហើញ​ថ្មី មាន​របកគំហើញ​ថ្មី​មានការ​បកស្រាយ​ថ្មី មានការ​បកស្រាយ​ថ្មី​មានការ​យល់ដឹង​ថ្មី មានការ​យល់ដឹង​ថ្មី​មានការ​ពង្រីក​វិសាលភាព​នៃ​ចក្រវាល​កាន់តែ​ទូលាយ។ គោល​គំនិត​មួយទៀត បា​កុង ចង់​បំផុសគំនិត​ឱ្យ​មនុស្ស​ចេះ​ភ្ញាក់រលឹក​អំពី​អត្ថិភាព​របស់ខ្លួន​ដែល​ កំពុងមាន​នៅក្នុង​ចក្រវាល ថា​មាន​បេសកកម្ម​មួយ​ដែល​ខ្លួន​គួរ​ធ្វើ គឺជា​ភាវៈ​ស្វែងរក និង​បង្កើត​ថ្មី​សម្រាប់​ចក្រវាល៕

ផ្កាយ​ដំបូង​គេ​ក្នុង​ចក្រវាល​ចេញ​ពន្លឺ​៤២០​លាន​ឆ្នាំ​ក្រោយ​ Big Bang


បណ្ដា​អ្នក​វិទ្យា​សាស្រ្ដ​ដែល​ធ្វើ​ការ​ នៅ​លើ​ផ្កាយ​រណប​ Planck របស់​សហភាព​អឺរ៉ុប​បាន​ធ្វើ​ការ​សន្និដ្ឋាន​ចុង​ក្រោយ​ថា ផ្កាយ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ចក្រ​វាល​បាន​ចេញ​ពន្លឺ​នៅ​ពេល​ប្រហែល​ជា១៤០ ​លាន​ឆ្នាំ​យឺត​ជាង​អ្វី​ដែល​គេ​បាន​គិត​ទុក​ពី​មុន។
ផ្កាយ​រណប​ស្រាវ​ជ្រាវ​អំពី​ផ្កាយ​នៅ​ចក្រវាល​បាន​ផ្ដល់​រូប​ភាព​ជា​ ច្រើន​បង្កើត​បាន​ជា​ផែន​ទី​ដែល​មាន​ព័ត៌មាន​ត្រឹម​ត្រូវ​ច្បាស់​លាស់​មក​ ទល់​ពេល​នេះ​ អំពី​ពន្លឺ​រស្មី​ចាស់ជាង​គេ​បំផុត​នៅ​ក្នុង​ចក្រវាល​ពី​ចន្លោះ​ឆ្នាំ​២០០៩ ទៅ​ឆ្នាំ​២០១៣។
ការ​សង្កេត​តាម​ដាន​ក្នុង​ពិភព​ផ្កាយ​វិទ្យា​បាន​ឲ្យ​ ដឹង​ថា ផ្កាយ​ដំបូង​គេ​នៅ​ក្នុង​ចក្រវាល​នេះ​បាន​មាន​កំណើត​ក្នុង​អំឡុង​ពេល​៤២០​ លាន​ឆ្នាំ​ក្រោយ​ពី​ការ​ផ្ទុះ​ធំមួយ​តាម​ទ្រឹស្ដី​ Big Bang ដំបូង​គេ​ដែល​បង្កើត​ឲ្យ​មាន​ភព និង​ផ្កាយ​នានា​នៅ​ក្នុង​ចក្រវាល​៕

Monday, May 16, 2016

សម្រស់​​ស្រស់​ស្អាត​ ១០​ សន្លឹក​លើ​ភព​​អង្គារ​ កម្រ​បាន​ឃើញ​


ភព​អង្គារ​ជា​ភព​ពណ៌​ក្រហម​មួយ​ដែល​ទទួល​បាន​ការ​ ចាប់​អារម្មណ៍​ពី​សំណាក់​ភ្នាក់ងារ​អវកាស​ធំៗ​ជា​ច្រើន​ដូច​ជា​ ណាសា​ និង​ SpaceX ជា​ដើម។ មក​ទល់​ពេល​នេះ​មាន​រូបភា​ភព​អង្គារ​ជា​ច្រើន​ដែល​គេ​ផ្ដិត​បាន។

ខាង​ក្រោម​ជា​រូបភាព​ទាំង​ ១០​ ដែល​គេ​យល់​ថា​ស្រស់​ស្អាត​ជាង​គេ៖

ស្រមោល​នៅ​មាត់​ភ្នំ​ភ្លើង​ Endeavour ​ថត​​បាន​នៅ​​ថ្ងៃ​ទី​ ៩​ ​មីនា​ ២០១២

IDL TIFF file

ផ្នូក​ខ្សាច់​ដំបូង​គេ​លើ​ភព​អង្គារ​ ថត​បាន​នៅ​ថ្ងៃ​ទី​ ២៧​ វិច្ឆិកា​ ២០១៥

marsimage2

​មាត់​ភ្នំ​ភ្លើង​ទឹកកក​ ​ថត​បាន​នៅ​ឆ្នាំ​ ២០១៤

marsimage9

ស្នាម​ Rover នៅ​ក្បែរ​មាត់​ភ្នំ​ភ្លើង​ Endeavour​ ថត​បាន​នៅ​ថ្ងៃ​ទី​ ១៥​ សីហា​ ២០១៤

IDL TIFF file

Rover ថត​ Selfie នៅ​ថ្ងៃ​ទី​ ១៩​ មករា​ ២០១៦

marsimage7

រូបភាព​សណ្ឋាន​ធំ​នៃ​ភព​អង្គារ​

marsimage1

បាតុភូត​ Dust Devil ​ថត​បាន​នៅ​ថ្ងៃ​ទី​ ៣១​ មីនា​ ២០១៦

marsimage6

តំបន់​ទឹកកក​​នា​ទិស​ខាង​ជើង ថត​បាន​នៅ​ឆ្នាំ​ ២០១០

marsimage5

មាត់​ភ្នំ​ភ្លើង​ Crisp ​បង្ហាញ​នៅ​ខែ​មិថុនា​ ឆ្នាំ ​២០១៥

marsimage4

រូប​​ផ្នូក​ខ្សាច់​ថត​ចេញ​ពី​​មាត់​ភ្នំ​ភ្លើង​ Gale នៅ​ថ្ងៃ​ទី​ ២៥​ កញ្ញា​ ២០១៥

marsimage3

ស្វែងយល់ពីវិទ្យាសាស្ត្រ៖ យល់ដឹងពីភព Kepler 22b ដែលមានលក្ខណៈ​ដូចផែនដី


(វិទ្យាសាស្ត្រ)៖ Kepler 22b ជាភព ដែលមានលក្ខណៈដូច ភពផែនដី ប៉ុន្តែព្រះអាទិត្យរបស់វា មានពន្លឺស្រទន់ និងតូចជាងព្រះអាទិត្យ របស់យើងបន្តិច។ វាស្ថិតនៅចម្ងាយ៦០០ឆ្នាំពន្លឺពីផែនដី (មួយឆ្នាំពន្លឺ ស្មើនឹង៩,៤ ពាន់ពាន់លានគីឡូម៉ែត្រ)។

ចង់ដឹងថា ភពនេះមានលក្ខណៈដូចម្តេច និងអាចឲ្យជីវិតរស់នៅបាន ឬអត់សូមទស្សនាវីដេអូ ជាភាសាខ្មែរ ខាងក្រោយនេះ៖

NASA​ ​រក​ឃើញ​ភព​ថ្មី​ដល់ទៅ ​១ ២៨៤ ភពដែលមាន ​៩​ ​ភពអាច​​​ឲ្យ​មនុស្ស​​រស់​នៅ​បាន​

អង្គការ​ ​NASA ​ ​​បាន​ប្រកាស​ថា​ពួក​គេ​បាន​​រក​ឃើញ​ភព​ថ្មី​ ចំនួន​ ​១ ២៨៤​ ​ដែល​មាន​ទី​តាំង​នៅ​ក្រៅ​គន្លង​តារាវិថី ក្នុង​នោះ​​មាន​ភព​ ៩ អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន។
planet
NASA​ ​បាន​បង្ហាញ​ថា​ភព​ថ្មី​ទាំង​នោះ​ ​ខ្លះ​មាន​ទំហំ​ពាក់​កណ្ដាល​​ភព​ផែន​ដី​ ​និង​ខ្លះ​ទៀត​តូច​ជាង​នេះ។​ ​​អ្វី​ភ្ញាក់ផ្អើល​ភព​ថ្មី​ចំនួន​ ​៩​​​ គឺ​អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​ ​ដែលពួកវាមានសណ្ឋានស្រដៀងផែនដី និងមាន​ទំហំ​ប្រហាក់ប្រហែល​ផែន​ដី​។​ ​
planet1
ជា​មួយ​ការ​រក​ឃើញ​​ដ៏​អស្ចារ្យ​នេះ​ ​គេបាន​​​ប្រើ​ស្ថានីយ​អវកាស​ ​Kepler​ ​​ជា​ផ្កាយរណប​ ​ដែល​ ​NASA​ ​បាញ់​បង្ហោះ​តាំង​​ពី​ឆ្នាំ​ ​២០០៩​ ​ក្នុង​ប្រតិបត្តិ​ការ​​ស្វែង​រក​ភព​ថ្មី​ៗ។ ដូច​នេះ​សម្រាប់​បច្ចុប្បន្ន​ ​ភព​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​គឺ​មាន​ចំនួន​ ​២ ៣២៥​ ​ភព​។​
ប្រភព​ ​៖​ businessinsider

ក្រុមហ៊ុន SpaceX ចង់កាច់អង្គការ NASA ដោយនាំមនុស្សទៅភពអង្គារឲ្យបានមុនឆ្នាំ ២០៣០

(អវកាស)៖ SpaceX ដែលកំពុងមានឥទ្ធិពលផ្នែកការរុករកទីអវកាសដ៏ជំនាញ ក្រោមការដឹកនាំ របស់មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាអវកាសមួយរូបគឺលោក Elon Musk នោះបានបង្ហាញមហិច្ឆតា ដ៏ធំបំផុតរបស់ខ្លួនថា នៅមុខឆ្នាំ ២០៣០ ក្រុមហ៊ុននេះនឹងនាំមនុស្សទៅជាន់ដី ភពអង្គារឲ្យបាន ដោយវាប្រៀបដីដូចជាចង់ បង្ហាញពីគោលដៅរហ័សជាង NASA តែម្តង។ នេះបើតាមការ ចេញផ្សាយដោយ Discovery.com នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។
planet
ប៉ុន្មានឆ្នាំមុខនេះ អង្គការ NASA បានប្តូរគំរោងរបស់ខ្លួនពី ការគ្រោងនាំមនុស្សទៅកាន់ភពអង្គារ នៅឆ្នាំ២០២០ អូសបន្លាយទៅពាក់កណ្តាលទសវត្សរ៍ ២០៣០វិញដោយសារតែខ្លួននៅជួបប្រទះបញ្ហា បច្ចេកទេស និង ហិរញ្ញវត្ថុជាចម្បង។ ដោយហេតុនេះ SpaceX ដែលមានបទពិសោធន៍ខ្ពស់ក្នុង ការគ្រប់គ្រងយានដឹកទំនិញទៅកាន់ស្ថានីយ៍អវកាស ជាច្រើនឆ្នាំមកនេះ បានវិវឌ្ឍន៍ខ្លួនយ៉ាង សម្បើម ទៅជាភ្នាក់ងារអវកាសមួយ ដែលអាចនឹងផលិតយាន ដឹកមនុស្សទៅកាន់ភពអង្គារបាន។
ងាកមកមើលអង្គការ NASA វិញគឺត្រូវប្រើប្រាស់ថវិកា ៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗទៅហើយ សម្រាប់ការសិក្សាគំរោងនាំមនុស្សទៅភពអង្គារ នៅទសវត្សរ៍ ២០៣០នោះ ដោយវាមាន តំណាក់កាលសាកល្បងសំខាន់ៗដូចជា ការបង្ហោះដោយប្រើប្រាស់យានគំរូនាំមនុស្សទៅកាន់ ស្ថានីយ៍អវកាសនៅឆ្នាំ ២០១៨ និង ការសាកល្បងតំណាក់កាលមួយទៀត គឺការបាញ់បង្ហោះ យានដឹកនាំមនុស្ស ទៅហោះព័ទ្ធជុំវិញឋានព្រះច័ន្ទ ជាការសាកល្បង មុននឹងទៅភពអង្គារ នៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។
គួរបញ្ជាក់ថា ភពអង្គារមានចម្ងាយជាង ២៤០លានគីឡូម៉ែត្រពីភពផែនដី ហើយនៅទីនោះមាន បរិយាកាសស្តើង ដែលពិតជាមិនអាចឲ្យមនុស្សរស់នៅបានដោយគ្មាន បច្ចេកវិទ្យាទំនើបបំផុត មកការពារនោះទេ។ ម្យ៉ាងវិញទៀត ការស្នាក់នៅលើយានជាងពីរឆ្នាំ ដើម្បីធ្វើដំណើរឥតឈប់ឈរ ទៅកាន់ភពអង្គារនោះ អាចនឹងនាំឲ្យអ្នកធ្វើដំណើរទាំងអស់ជួបបញ្ហាធំផ្នែកសុខភាព និង សតិអារម្មណ៍ ដូច្នេះទើបអង្គការ NASA ត្រូវការពេលសិក្សាឲ្យបានលម្អិតបំផុតពីបញ្ហានេះ។
ហេតុផលទាំងឡាយដូចបានជំរាបជូនខាងលើនេះ តើ SpaceX នឹងត្រូវធ្វើដូចម្តេច ឬ ក៏នឹង សហការជាមួយអង្គការអវកាសមួយណា ក្រៅពី NASA ដើម្បីនាំមនុស្សទៅឲ្យដល់ភពអង្គារ មុនពេលវេលាកំណត់របស់ NASA នោះ? ចម្លើយ គឺមានតែការរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ៕

តើ​មូល​ហេតុ​​អ្វី​បាន​​ជា​ភព​​អង្គារ​ស្លាប់ តែភព​ផែន​ដីនៅ​រស់?

(អវកាស)៖ ជាការពិតណាស់ផែនដីយើង អាចជាវត្ថុតែមួយគត់ ក្នុងចក្រវាឡនេះ ដែលអាចឲ្យជីវិតរស់នៅបាន និងបង្កើតជីវិតឡើងជាច្រើនទម្រង់ខុសៗគ្នា។ ភាពសំបូរសប្បាយនេះ ធ្វើឲ្យយើង​ភ្លេចខ្លួន ហើយក៏បានបំផ្លិចបំផ្លាញអ្នកដែលបានផ្តល់កំណើតឲ្យយើង ដោយមិនដឹងខ្លួនផងដែរ តាមរយៈការបង្កឲ្យខូចដល់បរិស្ថាននោះឯង។
ជាក់ស្តែងណាស់ថា ក្រោយការសិក្សារយៈពេលជាង៣០ឆ្នាំ ចំពោះភពអង្គារ អាចនាំឲ្យវិទ្យាសាស្ត្រជាច្រើនសង្ស័យថា ភពនេះកាលពីរាប់ពាន់លានឆ្នាំមុន អាចមានលក្ខណៈជាច្រើន ស្រដៀងនឹងផែនដី ប៉ុន្តែថាមូលហេតុអ្វី បានជាភាពអំណោយផលពីធម្មជាតិទាំងនោះត្រូវ រលាយសាបសូន្យទៅវិញ ដោយបន្សល់ទុកនូវវាលដីក្រហម ដូចរាល់ថ្ងៃនេះ?
ចង់ដឹងចម្លើយកាន់តែច្បាស់ សូមទស្សនាវីដេអូវិទ្យាសាស្ត្រ ដែលត្រូវបានបកប្រែជាភាសាខ្មែរ ដូចខាងក្រោមនេះ៖

mars

Tuesday, January 19, 2016

ហេតុអ្វីបានជាមាន់គករងាវនៅពេលព្រឹក?

សំលេងរងាវរបស់មាន់គក និមិត្តរូបមួយ នៅស្រុកស្រែ ដែលបានប្រើប្រាស់សំលេងមាន់រងាវធ្វើជានាឡិកា ដើម្បីដាស់ទៅព្យួររាស់ដកស្ទូងនារដូចធ្វើស្រែ។ តើថា ហេតុអ្វីបានជាមាន់គករងាវនៅពេលព្រឹកឡើងដូច្នេះ? មាន់គករងាវ ដើម្បីប្រកាសពីអំណាចរបស់វា។ អ្នកស្រាវជ្រាវជឿថា សមត្ថភាពបញ្ចេញសំលេងជាកត្តាមួយវាស់ពីកំលំាង និងអំណាចរបស់សត្វ។ នៅពេលដែលមាន់រងាវនៅព្រឹកឡើងមាន់គក ប្រកាសប្រាប់ដល់ពួកមេមាន់ និងមាន់គកក្មេងៗដទៃទៀត ពីអំណាចរបស់វាប្រាប់ថា វាជាស្ដេចនៅក្នុងទឹកដីនេះ។ សំលេងមាន់រងាវមានអានុភាពរវាង ពី៥០ ទៅ៦០ ដេស៊ីបែល ដែលមានកំរិតប្រហែលនឹងសំលេងរទេះភ្លើង បើកកាត់ក្នុងល្បឿន ៨០គម/ម៉ ដែរ។

មូលហេតុខ្មោចសង្កត់ ពន្យល់តាមបែបវិទ្យាសាស្ត្រ

មនុស្សម្នាក់កំពុងតែដេក ស្រាប់តែឃើញខ្មោច ព្រាយ បិសាចមួយហោះ ស្ទុងមកគ្របពីលើប្រឹងកម្រើកដៃជើងយ៉ាងណាក៏កម្រើកមិនរួចដែរ ស្រែកក៏ស្រែកមិនចេញ នេះហើយហៅថា ខ្មោចសង្កត់នោះ។ តើនេះមកពីខ្មោច មែនទែនឬយ៉ាងណា?
តាមប្រភពពីគេហទំព័របរទេសមួយដែលបកប្រែជាភាសាខ្មែរដោយ dahlina បានបង្ហាញថា អ្នកវិទ្យាសាស្ត្រ បានចែកដំណេករបស់មនុស្សជាពីរប្រភេទ គឺដំណេកវគ្គចលនាភ្នែកលឿន និងដំណេកវគ្គចលនាភ្នែកយឺត (មានបីដំណាក់កាល)។ ក្នុងពេលយើងដេកពេញមួយយប់ដំណាក់កាលដំណេក ប្រព្រឹត្តទៅតាមចុះឡើង។
ដំណេកវគ្គចលនាភ្នែកយឺត ក្នុងដំណាក់កាលទី១ គេហៅថា ដំណាក់កាលងងុយដេក យើងអាចជួបប្រទះនូវបាតុភូទ​យល់​សប្តិ​ដឹង​ខ្លួន (ក្នុងយល់សប្តិដឹងថា ខ្លួនឯងកំពុងយលសប្តិ), មមើល, មានអារម្មណ៍ថា ព្រលឹងហោះចេញពីខ្លួនប្រាណ និងកម្រើកដៃជើងមិនរួច។ ក្នុងដំណាក់កាលនេះមនុស្សយើងចាប់ផ្ដើមបាត់បង់ ការបញ្ជាទៅលើសាច់ដុំ និងបាត់បង់​ការ⁣​ទាក់⁣​​ទង​⁣ជា⁣​មួយ⁣​ពិភព⁣​នៅ​ជុំវិញ។
ដំណេកវគ្គចលនាភ្នែកយឺត ក្នុងដំណាក់កាលទី២ ដំណាក់កាលនេះមានប្រមាណជា ​៤៥ ទៅ ៥៥% នៃរយៈពេលដេកសរុប សាច់ដុំកាន់តែចុះខ្សោយទៅហើយ យើងបាត់បង់ស្មារតីទាំងស្រុង។
ដំណេកវគ្គចលនាភ្នែកយឺត ក្នុងដំណាក់កាលទី៣ ដំណាក់កាលយល់សប្តិអាក្រក់ មមើលនិយាយ មមើលដើរ និង​ដេក​នោម​ដាក់​ខោ​បាន​កើត​ឡើង។
ដំណេកវគ្គចលនាភ្នែកលឿន៖ មានប្រមាណជា ២០%–២៥% នៃដំណេក ភ្នែករបស់មនុស្សមានចលនាចុះឡើងលឿនខុសពីធម្មតា ហើយក្នុងដំណាក់កាលនេះ ហើយដែលយើងចងចាំបានភាគច្រើននៃសុបិនរបស់យើង។ ក្នុងដំណាក់កាលនេះ សាច់ដុំបានបាត់បង់កម្លាំង ឬខ្វិនទាំងស្រុង។ ភាពខ្វិននេះ ប្រហែលជាការចាំ បាច់មួយ ដើម្បីការពាររាងកាយកុំឱ្យមានរបួស ព្រោះបើមិនអ៊ីចឹងទេអវៈយវៈរបស់យើងអាចរើបម្រះក្នុងពេលយល់សប្តិច្បាស់ៗ បែបនោះដែលកើតឡើងក្នុងដំណាក់កាលនេះ។ ដំណាក់កាលនេះ កើតឡើងនៅមុនពេលយើងភ្ញាក់ដឹងខ្លួនឡើងវិញបន្តិច ដោយធ្វើឲ្យមនុស្សយើងមិនអាចកម្រើកដៃជើងបានទាំងស្រុង។
តាមជំនឿប្រជាជនខ្មែរមួយចំនួនបានចាត់ទុកថានេះជាខ្មោចសង្កត់ពិតមែន ដោយសារនៅកន្លែងដែលកំពុងដេក មានខ្មោច ព្រាយបិសាចស្ថិតនៅ ឬប្រហែលជាធ្វើខុសចំពោះជីដូនជីតា ទើបបានរៀបចំពិធីសែនប្រេន ដើម្បីសុំសេចក្តីសុខសប្បាយ។

Tuesday, December 22, 2015

ភព​ចំនួន​៥​ ដែល​​មាន​​លក្ខណៈ​ស្រដៀង​នឹង​​ភព​​ផែន​ដី


ដំណើរ ​រុក​រក​នៅ​លំហ​អាកាស​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ដែល​បាន​ចំណាយ​ពេល​ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រទះ​ឃើញ​នូវ​ភព​​ ក៏​ដូច​ជា​តារា​​ជា​ច្រើន។ ក្នុង​ចំណោម​ការ​ប្រទះ​ឃើញ​ទាំង​នោះ​មាន​ភព​ចំនួន​ប្រាំ​ដែល​មាន​​ លក្ខណៈស្រដៀង​គ្នា​នឹង​ភព​ផែន​ដី​ ដែល​មនុស្ស​រស់​នៅ​សព្វ​ថ្ងៃ​នេះ។​​​

បញ្ជាក់៖ មួយ​ឆ្នាំ​ពន្លឺ​ស្មើ​នឹង៩ ៤៦១ ០០០ ០០០ ០០០​ (​៩​,៤៦១​លាន​លាន​​គីឡូម៉ែត្រ) 

​​​១. ភព​ Kepler 452b

2AC8223B00000578-3172316-This_artist_s_concept_depicts_one_possible_appearance_of_the_pla-a-8_1437672754470

ភព​មួយ​នេះ​ត្រូវ​បាន​​អង្គការ​ណាសា​​ប្រទះ​ឃើញ​កាល​ចុង​ខែ​កក្កដា​កន្លង ​ទៅ។ វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ភព​ផែន​ដី​​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ភព​កូន​ភ្លោះ​របស់​ភព​ផែន​ដី។ ភព​មួយ​នេះ​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​ ៦០​ភាគ​រយ​ និង​ចំណាយ​ពេល​៣៨៥​ថ្ងៃ​ដើម្បី​រង្វិល​ជុំ​គន្លង​គោចរ ហើយ​ស្ថិត​នៅ​ចម្ងាយ​១៤០០​ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី។ ​ត្បិត​ថា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ភព​ផែន​ដី​មែន​ ប៉ុន្តែ​​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​​​អាច​បញ្ជាក់​​ទេ​ថា​ភព​នេះ​អាច​ នឹង​ទ្រទ្រង់​ជីវិត​របស់​មនុស្ស​បាន​យ៉ាង​ណា​ ព្រោះ​​គេ​ត្រូវ​​សិក្សា​ពី​បរិយាកាស​នៅ​លើ​ភព​​​ឲ្យ​​បាន​ច្បាស់​ជា​មុន​ សិន។


២. ភព​ Kepler 186f

Kepler186f


នេះ​គឺ​ជា​ភព​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ មាន​ទំហំ​ប៉ុន​គ្នា​នឹង​ភព​ផែន​ដី។ ត្បិត​ថា​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​ដឹង​ពី​សីតុណ្ហភាព​លើ​ភព​មួយ​នេះ​ ប៉ុន្តែ​វា​មាន​សណ្ឋាន​ដែល​ស្រដៀង​នឹង​ភព​ផែន​ដី។ វា​ចំណាយ​ពេល​១៣០​ថ្ងៃ​ដើម្បី​រង្វិល​ជុំ​គន្លង​គោចរ ហើយ​ស្ថិត​នៅ​ចម្ងាយ​ ៥០០​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី។


៣. ភព​ Kepler 62f

Kepler-62f


យោង​តាម​ការ​សិក្សា​គេ​ប៉ាន់​ស្មាន​ថា ​ដរាប​ណា​ភព​នេះ​មាន​ពពក​នៅ​ជុំ​វិញ​ វា​អាច​ទៅ​រួច​ដែល​ថា​ភព​នេះ​​គ្រប​ដណ្ដប់​​ទៅ​ដោយ​ទឹក ដួច​ជា​ភព​ផែន​ដី​ដែរ។ បរិយាកាស​នៃ​ភព​មួយ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ លុះ​ត្រា​តែ​មាន​ឧបករណ៍​ពិសេស​សម្រាប់​ប្រើ​ប្រាស់។ ភព​មួយ​នេះ​ស្ទើរ​តែ​មាន​ទំហំ​ប៉ុន​ភព​ផែន​ដី​ ពោលគឺ​​ធំ​ជាង​តែ​១,៤​​ប៉ុណ្ណោះ ហើយ​វា​មាន​ចម្ងាយ​១២០០​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី។


៤. ភព​ Kepler 22b

Kepler-22b


​ក្រុម​អ្នកវិទ្យាសាស្ត្រ​និង​តារាវិទូ​​បាន​ប៉ាន់​ស្មាន​ថា ​ភព​មួយ​នេះ​មាន​សីតុណ្ហភាព​ដូច​ជា​ភព​ផែន​ដី​ដែរ ពោល​គឺ​ប្រមាណ​ ២០​ទៅ​២២​អង្សា​សេ។ វា​ចំណាយ​ពេល​២៩០​ថ្ងៃ​ដើម្បី​រង្វិល​ជុំ​គន្លង​គោចរ​ ​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​២,៤​​ដង និង​​មាន​ចម្ងាយ​៦០០​ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី។


៥. ភព​ Kepler 69c

Kepler-69c-_Super-Venus

​​​​​​​​​នៅ​ពេល​ដែល​តារាវិទូ​របស់​អង្គការ​ណាសា​ប្រទះ​ឃើញ​ភព​ Kepler 69c កាល​ពី​ឆ្នាំ​​២០១៣ គេ​បាន​ចាត់​ទុក​ថា ​នេះ​ជា​ភព​ដែល​មាន​លក្ខណៈ​​ដូច​ផែន​ដី​ជាង​គេ។ វា​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​ពាក់​កណ្ដាល​ ស្ថិត​នៅ​ចម្ងាយ​២៧០០​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី​ និង​ចំណាយ​ពេល​២៤២​ថ្ងៃ​ដើម្បី​រង្វិល​ជុំ​គន្លង​គោចរ។ ភព​នេះ​ធ្វើ​ការ​រង្វិល​ជុំ​តារា​មួយ​ដួង​ដែល​តូច​ជាង​ព្រះ​អាទិត្យ​នៃ​ភព​ ផែន​ដី​ ប៉ុន្តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា៕

យន្តហោះ​ចម្បាំង​អាមេរិក ​នឹង​​​ប្រើ​​អាវុធ​ឡាស៊ែរ​ឆ្នាំ​២០២០


ទ័ព ​ជើង​អាកាស​របស់​អាមេរិក ​នឹង​ប្រើ​ប្រាស់​​យន្តហោះ​​ចម្បាំង​​​ភ្ជាប់​​ជាមួយ​នឹង​កំពូល​អាវុធ​ទំនើប ​ថ្មី​ប្រើ​ភ្លើង​ឡាស៊ែរ​នៅ​ឆ្នាំ​២០២០។

1

​លោក​ Kelly Hammett ប្រធាន​វិស្វករ​របស់​ U.S. Air Force Research Laboratory ឬ​ហៅ​កាត់​ថា​ AFRL បាន​បញ្ជាក់​ឲ្យ​ដឹង​ថា យន្តហោះ​​ដែល​ប្រើ​អាវុធ​ឡាស៊ែរ​នេះ​ ​គ្រោង​នឹង​បញ្ចប់​អាច​ប្រើ​បាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ។

​Hammett បាន​ប្រាប់​ដល់​ CNN ថា៖ “វា​ពិត​ជា​ចំណុច​កំពូល​របស់​ជាតិ។ យើង​នឹង​ឃើញ​បច្ចេកវិទ្យា​ថ្មី​នេះ​ធ្វើ​​ការសមយុទ្ធ​ឡើង ​និង​សម្រេច​បាន​ អាច​ប្រើ​ប្រាស់​ទៅ​តាម​ទី​កន្លែង​ដែល​ត្រូវ​ប្រើ​វា”។

​AFRL ​បាន​បញ្ជាក់​ថា ​យន្តហោះ​ចម្បាំង​នេះ នឹង​បំពាក់​ឡាស៊ែរ​តូចៗ​៣៦០​ដឺក្រេ​នៅ​ជុំ​វិញ​យន្តហោះ ​ហើយ​​វា​​អាច​បំបាំង​កាយ និង​អាច​កម្ទេច​គ្រាប់​មីស៊ីល ឬ​​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង​​សត្រូវ​​ផង​ដែរ៕

2

3

​​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Wednesday, December 2, 2015

ការកកើតរបស់ផែនដី



earth
អត្ថបទដោយ៖ លោក ទិត វណ្ណារ៉ុង
ផែនដីមានអាយុកាល 4,540​ លានឆ្នាំ,  ផែនដីត្រូវបានករកើតឡើង ដោយសា ផ្នែកតូចៗ​ជាច្រើន​ ដែលស្ថិតនៅវិលព័ទ្ធជុំវិញព្រះអាទិត្យ ផ្តុំគ្នា តាមរយះការស្រូបប៉ះទង្គិចគ្នា ។​
មានន័យថា  បន្ទាប់ពីការករកើតព្រះអាទិត្យបន្តិច
មានវត្ថុជាច្រើននៅរាយប៉ាយពាសពេញក្នុង ប្រព័ន្ធផ្កាយ ព្រះអាទិត្យ ដែលមើលទៅដូចជាលំអងធូលីច្រើនមហិមា ស្ថិតនៅព័ទ្ធជុំវិញនោះ ​​ ហើយដែល ភាគច្រើនជា អាចម៍ផ្កាយ (អាស្ទ័ររយ = Asteroid)។
ធូលីដែលហុំព័ទ្ធព្រះអាទិត្យ​ គេហៅថា ដំមូល-បូក  (Bok Globule) ។ ដំមូល-បូក (Bok Globule) ក៍បានត្រូវបានអ្នកវិទ្យាសាស្រ្តសង្កេតឃើញមាននៅឯ ហ្គាឡាស៊ី ដ៍ទៃទៀតផងដែរ។ ដូច្នេះហើយផែនដីករកើតឡើយដោយសាការជាប់ពាក់ព័ន្ធទៅ ដំមូល-បូក (Bok Globule)។
ការករកើតឡើងផែនដីតំបូង មិនមែនមានរូបរាដូចអ្វីដែរយើងបានឃើញដូចសព្វថ្ងៃនេះទេ គឺវាឆ្លងកាត់តំណាក់កាល់ជាច្រើន រួមមាន ជា តំបូងដោយសាកាប៉ះទង្គិចគ្នាយ៉ាងខ្លាំរវាងធូលី​ ដំមូល-បូក ក្នុងអវកាស ដែលយើងហៅថា អាចម៍ផ្កាយ (អាស្ទ័ររយ = Asteroid) ជាច្រើន បង្កើត ជាសមុទ្រ ម៉ាក់ម៉ា  (ភពព្រះច័ន្ទក៍ចាប់ផ្តើមមានកំណើតនៅពេលនោះ ផងដែរ) ។
ផែនដី និង ភពរណប ព្រះច័ន្ទ ត្រូវបាន គ្របដណ្តប់ដោយ  មហាសមុទ្រ  ម៉ាក់ម៉ា អស់រយះពេលរាប់លានឆ្នាំ។ បន្ទាប់មក អាចម៍ផ្កាយ (អាស្ទ័ររយ = Asteroid) ផ្សេងៗ និង ផ្កាយដុះកន្ទុយជាច្រើន (ផ្កាយដុសកន្ទុយ ជាដុំមានសារធាតុទឹកច្រើនក្នុងនោះ) បានមកប៉ះនឹងផែនដីបង្ករអោយមានការផ្ទុះដ៍ខ្លាំងសម្បើមមួយ ដែល បង្ករបង្កើតឲ្យ មានសារធាតុមួយចំនួន ដូចជា ទឹក នៅពាសពេញផ្ទៃផែនដី និង​បង្កើតបានជាមហាសមុទ្រទឹក។

ប្រភពពី wisegeek

មនុស្សយន្តដែរអាចដឹងនូវសម្មភាពរបស់មនុស្ស



probot

ដោយសាបច្ចេកវិទ្យាកានតែរីចំរើនពីមួយថ្ងៃទៅមួយថ្ងៃ នាពេលអានាគតមនុស្សយន្តអាចសំរួលការងាជាច្រើនដូចជា បើករថយន្ត ធ្វើសង្រ្គាម និងការងារផ្សេងៗសំរាប់មនុស្ស។ ប៉ុន្តែអ្វីដែរសំខាន់នោះគឺ មនុស្សយន្តមិនអាច អាន ឬដឹងនៅគំនិតរបស់មនុស្សយើងបានឡើយ។
ក្រុម Bioengineers នៅសហរដ្ឋអាមេរិក បានកំពុងអភិវឌ្ឍន៍មនុស្សយន្តមួយដែលគេហៅថា Psychic Robot ដោយប្រើនៅរូបមន្តគណិតវិទ្យា ដែលអាចអោយមនុស្សយន្តប្រភេទនេះអាចដឹងនៅអ្វីដែលយើងនឹងត្រូវធ្វើ។ កម្មវិធីដែលត្រូវអភិវឌ្ឍន៍សំរាប់មនុស្សយន្តប្រភេទនេះ ធ្វើឡើងមិនមែនសំរាប់អោដឹងនៅចិត្តមនុស្សឡើយ តែវាអាចអោយមនុស្សយន្តដឹងថាមនុស្យយើងនឹងអាចធ្វើងអ្វីខ្លះផ្អែកទៅលើការគណនាសម្មភាព សូម្បីតែសម្មភាពនោះត្រូវបានបង្អាក់។
ឧទាហរណ៍លើការសិស្សាមួយ “អ្នកយកដៃរបស់អ្នកទៅចាប់យបិចមួយនៅតុ ប៉ុន្តែដៃរបស់អ្នកប៉ះទង្គិចជាមួយនឹងវត្ថុមួយដែររារាំងអ្នកមិនអាចអោយអ្នកយកបិចនោះ។ មានមនុស្សម្នាក់ទៀតមើនៅសកម្មភាពរបស់អ្នកក្នុងការឈោងចាប់យកបិចលើតុកនោះ ហើយគេដឹងថាអ្នកនឹងឈោងយកបិចមួយនោះដោយលើកដៃរំលងឧបសក​” សំណួរសួរថាតើមនុស្សយន្តអាច ដឹងនៅអ្វីដែរយើងនៅធ្វើបែបនេះឬទេ?
ដើម្បីសាកល្បងទ្រឹស្តីនេះ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Illinois នៅរដ្ឋឈីកាហ្គោធ្វើការពិសោធន៍ តាមដាន និងវិភាគនៅចលនាដៃរបស់មនុស្ស ដែលពួកគេបានឈោងចាប់បិចលើតុ ប៉ុន្តែចលនារបស់ពួកគេត្រូវបានរំខានដោយឧបសក។ ពួកគេបានបង្កើតនៅរូបមន្តដ៍អសច្ចារ្យមួយបំពាក់លើមនុស្សយន្ត ដែលអាចគណនានឹងអាចអោយមនុស្សយន្តដឹងថាដៃរបស់ពួកគេត្រូវតាមមធ្យោបាយណា។ កម្មវិធីដែលបំពាក់នេះ អាចអោយមនុស្សយន្តដឹងពីសកម្មភាពនៃរាងកាយ និងគោលបំណងរបស់មនុស្ស។​ បច្ចេកវិទ្យានេះក៍អាចបំពាក់លើរថយន្ត ដើម្បីបញ្ជាគ្រោះថ្នាក់ចរាចរណ៍នៅពេលបើកបរ។
ប្រសិនបើយើងដឹងនៅសក្មភាពរបស់មនុស្សដោយការមើលពីគោដៅណាមួយ មានន័យថាយើង ក៍អាចបង្កើតមនុស្សយន្តប្រភេទនេះបានដែរ យើងហៅមនុស្សយន្តនេះថា “Psychic Robot” យ៉ោងទៅតាមសំដីរបស់ Horowitz។