Friday, May 20, 2016

ផ្កាយ​ដំបូង​គេ​ក្នុង​ចក្រវាល​ចេញ​ពន្លឺ​៤២០​លាន​ឆ្នាំ​ក្រោយ​ Big Bang


បណ្ដា​អ្នក​វិទ្យា​សាស្រ្ដ​ដែល​ធ្វើ​ការ​ នៅ​លើ​ផ្កាយ​រណប​ Planck របស់​សហភាព​អឺរ៉ុប​បាន​ធ្វើ​ការ​សន្និដ្ឋាន​ចុង​ក្រោយ​ថា ផ្កាយ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ចក្រ​វាល​បាន​ចេញ​ពន្លឺ​នៅ​ពេល​ប្រហែល​ជា១៤០ ​លាន​ឆ្នាំ​យឺត​ជាង​អ្វី​ដែល​គេ​បាន​គិត​ទុក​ពី​មុន។
ផ្កាយ​រណប​ស្រាវ​ជ្រាវ​អំពី​ផ្កាយ​នៅ​ចក្រវាល​បាន​ផ្ដល់​រូប​ភាព​ជា​ ច្រើន​បង្កើត​បាន​ជា​ផែន​ទី​ដែល​មាន​ព័ត៌មាន​ត្រឹម​ត្រូវ​ច្បាស់​លាស់​មក​ ទល់​ពេល​នេះ​ អំពី​ពន្លឺ​រស្មី​ចាស់ជាង​គេ​បំផុត​នៅ​ក្នុង​ចក្រវាល​ពី​ចន្លោះ​ឆ្នាំ​២០០៩ ទៅ​ឆ្នាំ​២០១៣។
ការ​សង្កេត​តាម​ដាន​ក្នុង​ពិភព​ផ្កាយ​វិទ្យា​បាន​ឲ្យ​ ដឹង​ថា ផ្កាយ​ដំបូង​គេ​នៅ​ក្នុង​ចក្រវាល​នេះ​បាន​មាន​កំណើត​ក្នុង​អំឡុង​ពេល​៤២០​ លាន​ឆ្នាំ​ក្រោយ​ពី​ការ​ផ្ទុះ​ធំមួយ​តាម​ទ្រឹស្ដី​ Big Bang ដំបូង​គេ​ដែល​បង្កើត​ឲ្យ​មាន​ភព និង​ផ្កាយ​នានា​នៅ​ក្នុង​ចក្រវាល​៕

No comments:

Post a Comment