អ្នកគិតបែបវិទ្យាសាស្ដ្រមួយរូប ក្នុងចំណោមអ្នកគិតទស្សនវិជ្ជាក្នុងសម័យទំនើបលោក បាកុង បានលើកឡើងខាងលើក ចង់មានន័យថា ចក្រវាល គឺជាវត្ថុវិស័យភាព សម្រាប់ការចង់ដឹង ចង់ស្គាល់ ចង់រកអ្វីដែលថ្មី និងការជីកកកាយរកអាថ៌កំបាំងនៅក្នុងចក្រវាល ដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់មនុស្ស។ មនុស្សបានប្រើប្រាស់គំនិតរបស់ខ្លួន ដើម្បីវែកញែក បកស្រាយពីចក្រវាល និងបង្ហាញឱ្យឃើញកាន់តែច្បាស់ ក្នុងគោលដៅបង្ហាញអាថ៌កំបាំងផ្សេងៗនៅក្នុងចក្រវាលនេះ ខណៈពេលដែលមនុស្សចេះតែបន្តរកឃើញនូវរបកគំហើញថ្មីៗមិនចេះចប់។ ការយល់ដឹងបានធ្វើឱ្យចក្រវាលនេះកាន់តែមានការបើកទូលាយ និងលេចចេញនូវរូបភាពប្លែកៗ តាមរយៈការវិវត្តនៃពុទ្ធិរបស់មនុស្ស។ គំនិតដ៏សំខាន់មួយរបស់ទស្សនវិទូរូបនេះ គឺបណ្ដុះឲ្យមនុស្សចេះប្រើប្រាស់ចំណេះដឹងរបស់ខ្លួន។ មនុស្សត្រូវតែរកវិធីសាស្ត្រថ្មីឱ្យឃើញ ដើម្បីនាំប្រាជ្ញារបស់ខ្លួនទៅរកផ្លូវថ្មីផ្សេងទៀត ដែលអាចនាំមនុស្សទៅរកភាពជឿនលឿន។
ជារួម មានចក្រវាលមានការស្វែងរក មានការស្វែងរកមានរបកគំហើញថ្មី មានរបកគំហើញថ្មីមានការបកស្រាយថ្មី មានការបកស្រាយថ្មីមានការយល់ដឹងថ្មី មានការយល់ដឹងថ្មីមានការពង្រីកវិសាលភាពនៃចក្រវាលកាន់តែទូលាយ។ គោលគំនិតមួយទៀត បាកុង ចង់បំផុសគំនិតឱ្យមនុស្សចេះភ្ញាក់រលឹកអំពីអត្ថិភាពរបស់ខ្លួនដែល កំពុងមាននៅក្នុងចក្រវាល ថាមានបេសកកម្មមួយដែលខ្លួនគួរធ្វើ គឺជាភាវៈស្វែងរក និងបង្កើតថ្មីសម្រាប់ចក្រវាល៕
No comments:
Post a Comment