Showing posts with label ស្នេហា. Show all posts
Showing posts with label ស្នេហា. Show all posts

Friday, May 20, 2016

បណ្តាំចាស់បូរាណ

ចាស់បូរាណលោកផ្តាំថា មិនឱ្យប្រតិព័ទ្ធលើស្ត្រី៧យ៉ាង ព្រោះអាចនាំទុក្ខទោសដល់ខ្លួន ៖


១, ស្រ្តីមានសម្រស់ឆើតឆាយខ្លាំងពេក
២, ស្ត្រីធ្លាប់ឆ្លងកាត់ស្នេហាច្រើន
៣, ស្ត្រីស្រឡាញ់តែមាសប្រាក់
៤, ស្ត្រីចូលចិត្តរាំច្រៀង
៥, ស្ត្រីចូលចិត្តសាក់រូបលើដងខ្លួន
៦, ស្ត្រីដែលមានអ្នកស្រលាញ់ច្រើន
៧, ស្ត្រីដែលញៀនសុរា...៕៚
.................
Khmer Saying

Sunday, January 3, 2016

ប្រការ​គួរ​យល់​ដឹង​មុន​នឹង​សុខ​ចិត្ត​រៀបការ​


ការ​​ជ្រើស​​រើស​​គូ​​ស្រករ​​គឺ​​ជា​​រឿង​​ សំខាន់​​បំផុត​​មួយ​​ក្នុង​​ឆាក​ ​ជីវិត​​មនុស្ស​​ម្នាក់​​ៗ​​។ សង្គម​​ខ្មែរ​​ឲ្យ​​តម្លៃ​​ទៅ​​លើ​​ការ​​រួម​​រស់​​ប្តី​​មួយ​​ប្រពន្ធ​​មួយ ​​អស់​​មួយ​​ជីវិត​​។ ការ​​លែង​​លះ​ គឺ​​ជា​​ប្រការ​​ដែល​​​ត្រូវ​​ជៀស​វាង​​ឲ្យ​​ខាន​​តែ​​បាន​​ ព្រោះ​​វា​​មាន​​ផល​​វិបាក​​ច្រើន​​ដល់​​មនុស្ស​​ជំនាន់​ក្រោយ​​ពោល​​គឺ​​ កូន​​ៗ​។ ហេតុ​​នេះ​​ការ​​ពិចារណា​​ដោយ​​ល្អិត​​ល្អន់​​មុន​​ពេល​​រៀប​ការ​​ជា​មួយ​​ នរណា​​ម្នាក់​ ត្រូវ​​តែ​​យក​ចិត្ត​​ទុក​​ដាក់​​ធ្វើ​​ជា​​ចាំបាច់​។​ ចូរ​​ចោទ​​សួរ​​ខ្លួន​​ឯង​​នូវ​​កត្តា​​នីមួយ​ៗ​ខាង​​ក្រោម​ រួច​​ស្វែង​​រក​​ចម្លើយ​​ដោយ​​ក្តី​​ស្មោះ​​ត្រង់​​បំផុត​​ចំពោះ​​ខ្លួន​​ឯង ​​​៖​



១. តើ​​អ្នក​​ពិត​​ជា​​យល់​​ដឹង​​ពី​​មនុស្ស​​ដែល​​អ្នក​​ស្រឡាញ់​​គ្រប់​​យ៉ាង ​​មែន​​ឬ? ឃ្លាន ​​ឆ្ងាញ់ ​ស្រឡា​ញ់​​ល្អ​​ ។ ពេល​​ដែល​ស្រឡាញ់​​មើល​​ឃើញ​​អ្វី​​សុទ្ធ​​តែ​​ល្អ​។ អ្នក​​ប្រាជ្ញា​​ម្នាក់​​និយាយ​​ថា ចំពោះ​​មនុស្ស​​ដែល​​យើង​​ស្រឡាញ់​ យើង​​តែង​​កុហក​​ខ្លួន​​ឯង​​ពីរ​​យ៉ាង ទី​១​​អំពី​​គុណ​សម្បត្តិ​​របស់​​គេ​ និង​​ទី​២​​អំពី​​គុណ​វិបត្តិ​​របស់​​គេ​។ គេ​​មាន​​គុណសម្បត្តិ​​មិន​​គ្រប់​​គ្រាន់​​ក៏​​យើង​​យល់​​ថា​​ល្អ គេ​​មាន​​គុណ​​វិបត្តិ​​​ច្រើន​​ក៏​​យើង​​ថា​​មិន​​អី​។ មុន​​នឹង​​សម្រេច​​ចិត្ត​​ថា​​រៀបការ​​ជាមួយ​​នរណា​​ម្នាក់​ គេ​​ត្រូវ​​ពិចារណា​​ឲ្យ​​បាន​​ហ្មត​ចត់​​បំផុត​ កុំ​​សម្រេច​​ចិត្ត​​ឲ្យ​​ងាយ​​ៗ​​ ដោយ​​ផ្អែក​​លើ​​សេចក្តី​​ស្រឡាញ់​​តែ​​មួយ​​មុខ​​។ ត្រង់​​ចំណុច​​នេះ​ ដើម្បី​​ឲ្យ​​ការ​​វិនិច្ឆ័យ​​របស់​​យើង​​​មិ​ន​​លំអៀង​​ តោង​​តែ​​យើង​​សំអាង​​​លើ​​គំនិត ​ឬ​​ស្តាប់​​គំនិត​​របស់​​មនុស្ស​​ដែល​​ជិត​​ស្និទ្ធ​​នឹង​​អ្នក​​ដែល​​យើង​ ​ស្រឡាញ់​​។
​
២. តើ​​​ស្នេហា​​តែ​​មួយ​​មុខ​​គ្រប់​​គ្រាន់​​​អាច​​ដោះ​​ស្រាយ​​បញ្ហា​​ជីវិត ​​គ្រប់​​យ៉ាង​​មែន​​ទេ​? មនុស្ស​​មួយ​​ចំនួ​ន​​ច្រើន​​យល់​​ច្រឡំ​​ថា​​ឲ្យ​​តែ​​ស្រឡាញ់​​គ្នា​​ គ្រប់​​គ្រាន់​​ហើយ​ រឿង​​ផ្សេង​​ទៀត​​គង់​​នឹង​​ដោះ​ស្រាយ​​បាន​​។ កាល​​នៅ​​ស្រឡាញ់​​គ្នា​​ថ្មី​​ៗ​​ពាក្យ​​នេះ​​ហាក់​​ដូច​​ជា​​ពិត​​ណាស់​​ តែ​​នៅ​​ជាមួយ​​គ្នា​​យួរ​ៗ​​ទៅ​​ក្តី​​ស្រឡាញ់​​ក៏​​ចុះ​​ថយ​​ ថែម​​ទាំង​​មាន​​សំពាធ​​ជីវិត​​ផ្សេង​​ទៀត​​ដូច​​រឿង​​លុយ​​ជាដើម​​ ភាព​​រកាំ​​រកូស​​ចេះ​​តែ​​កើន​​ឡើង​​។ ដូច្នេះ​ អ្នក​​គួរ​​យល់​​ថា​​ស្នេហា​​គ្រាន់​​តែ​​ជា​​ចំណែក​​មួយ​​ជួយ​​គាំ​ទ្រ​​ ដល់​​សុភមង្គល​​តែ​​ប៉ុណ្ណោះ​​។

៣. ​តើ​​មនុស្ស​​យើង​​អាច​​នឹង​​កែ​​ប្រែ​​បាន​​ក្រោយ​​ពេល​​រៀបកា​រ​រួច​​មែន​​ទេ​?​ អ្វី​​ដែល​​ក្លាយ​​ជា​​ទម្លាប់​​ហើយ​​គឺ​​ពិបាក​​នឹង​​កែ​។ កុំ​​គិត​​ថា​​គូ​​គ្រង​​របស់​​អ្នក​​អាច​​នឹង​​កែ​​ប្រែ​​ទាំង​​ស្រុង​​ទៅ​ តាម​​ផ្លូវ​​ដែល​​អ្នក​​គិត​​ឲ្យ​​សោះ​។ មុន​​នឹង​​សុខ​​ចិត្ត​​រៀបការ​​ គួរ​​សួរ​​ខ្លួន​​ឯង​​ថា ​តើ​ចំណុច​​មិន​​ល្អ​​ទាំង​​ឡាយ​​នោះ​ អ្នក​​អាច​​ទទួល​​យក​​បាន​​ទេ​។
​
៤. ខ្ញុំ​​រៀបការ​​ជាមួយ​​គេ​ មិន​មែន​​រៀបការ​​ជាមួយ​​ក្រុម​គ្រួសារ​​​របស់​​គេ​​ទេ​​​.​.​.​។ តើ​​អ្នក​​ពិត​​ជា​ត្រូវ​​រស់​​នៅ​​តែ​​ពីរ​​នាក់​​ជាមួយ​​គេ​​ដោយ​​មិន​​ រវល់​​នឹង​​ឪពុក​​ម្តាយ​​សាច់​ញា​តិ​​របស់​​គេ​​មែន​​ទេ​? បើ​​អ្នក​​មាន​​គំនិត​​បែប​​នេះ​ អាច​​ជា​​កំហុស​​ឆ្គង​​មួយ​ អ្នក​​នឹង​​រក​​សុភមង្គល​​មិន​​បាន​​ទេ។​ ចូរ​​សួរ​​ខ្លួន​​ឯង​​នូ​វ​​សំណួរ​​ដ៏​​ខ្លី​ តើ​​អ្នក​​អាច​​កាត់​​ផ្តាច់​​ពី​​ឪពុក​​ម្តាយ​​របស់​​អ្នក​​ទាំង​​ស្រុង​​ បាន​​ទេ?​ ពិត​​ជា​​មិន​​បាន​​។​ ដូច្នេះ​​ទាំង​​អ្នក​​ទាំង​​គេ​​សុទ្ធ​​តែ​​មិន​​អាច​​កាត់​​ផ្តាច់​​ពី​​ គ្រួសារ​​ចាស់​​បាន​។
​
៥. ​រៀប​ការ​​ហើយ​​មនុស្ស​​ពីរ​​នាក់​​ក្លាយ​​ជា​​មនុស្ស​​តែ​​មួយ​​មែន​​ទេ​? យើង ​​មិន​​អាច​​ឃុំ​​គ្រង​​មនុស្ស​​ម្នាក់​ ឲ្យ​​ចំណាយ​​ពេលវេលា​​ ឬ​​ធ្វើ​​អ្វី​​ៗ​​គ្រប់​​យ៉ាង​​ទៅ​​តាម​​សេចក្តី​​ត្រូវ​ការ​​របស់​​យើង​ ឬ​​ស្រប​​តាម​​យើង​​គ្រប់​​យ៉ាង​​បាន​​ទេ​​។ មនុស្ស​​ម្នាក់​​ៗ​​ត្រូវ​​តែ​​មាន​​ពេល​វេលា​​ផ្ទាល់​​ខ្លួន​​ និង​​ជិវិត​​ឯក​ជន​​របស់​​ខ្លួន​​។ ដើម្បីសុ​ភមង្គល​​ អ្នក​​ទាំង​​ពីរ​​ត្រូវ​​ចេះ​​ផ្តល់​​តម្លៃ​​ឲ្យ​​គ្នា និង​​គោរព​​គ្នា​​ទៅវិញ​​ទៅ​​មក​​។

ចំណុច​​​សំខាន់​​ៗ​​មួយ​​ចំនួន​​ទៀត​​ដែល​​ត្រូវ​​យល់​​ដឹង​​មុន​​ពេល​​រៀប​ការ​​

រឿង​ដែល​ស្ត្រី​មិន​ចូល​ចិត្ត

- បុរស​ដែល​ផ្តោត​អារម្មណ៍​លើ​គ្រួសារ​ចាស់​ច្រើន​ហួស​ពេក​
- បុរស​ចូល​ចិត្ត​ដើរ​សប្បាយ​តែ​ម្នាក់​ឯង​ មិន​ទទួល​ខុស​ត្រូវ​ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រួសារ
- បុរស​ដែល​រិះ​គន់​រឿង​ក្នុង​ផ្ទះ​ថា​នាង​មិន​ល្អ មិន​ពូកែ
- បុរស​ដែល​មិន​ផ្តល់​កិត្តិយស​មិន​កោត​សរសើរ​នាង

រឿង​ដែល​បុរស​មិន​ចូល​ចិត្ត​

- ស្ត្រី​ដែល​រង់ចាំ​តែ​ចាប់​កំហុស​ មិន​ទុក​ចិត្ត​ប្តី​
- ស្ត្រី​ដែល​ធ្វើ​ឲ្យ​គេ​អាប់​មុខ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ
- ស្ត្រី​ដែល​ចូល​ចិត្ត​ឈ្លេច​សួរ​រឿង​ដែល​គេ​មិន​ចង់​ឆ្លើយ​តប
- ស្ត្រីដែល​រញាំ​រញ៉ូវ​ រអ៊ូ​រទាំង​ច្រើន​

Saturday, December 26, 2015

ភាសា​សុភមង្គល




មាន​អ្នក​ប្រាជ្ញា​ម្នាក់​​និយាយ​ថា​ អាពាហ៍​ពិពាហ៍​ជា​ផ្នូរ​កប់​ខ្មោច​នៃ​សេចក្តី​ស្នេហា ។ កាល​នៅ​ជា​គូ​សង្សារ​គ្នា​នៅ​ឡើយ​ជីវិត​ស្នេហា​ហាក់​ដូច​ជា​ល្អូក​ល្អឺន​ ធ្វើ​អ្វី​ៗ​ហាក់​ដូច​ជា​ចុះ​សម្រុង​នឹង​គ្នា ចេះ​គោរព​កោត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ លុះ​ដល់​បាន​រៀបការ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ ហាក់​ដូច​ជា​មិន​សូវ​ផ្អែម​ល្ហែម​ មិន​សូវ​ស្អិត​រមួត​ដូច​មុន​សោះ​។ នៅ​ក្បែរ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​ផ្តើម​មើល​ឃើញ​ពី​ចំនុច​អាក្រក់​រៀង​ៗ​ខ្លួន​កាន់​តែ​ច្រៀន​ឡើង​ៗ​។ ចរិត​ប្រកាន់​​ឬ​​មិន​ចេះ​អត់​ឱន​ឲ្យ​គ្នា​ អាច​បណ្តាល​ឲ្យ​ជីវិត​គ្រួសារ​​ឈាន​ទៅ​រក​ការ​បែក​បាក់គ្នា​​។ នេះ​ជា​ដំណើរ​ជីវិត​រស់​នៅ​របស់​មនុស្ស​។ ដើម្បី​រក្សា​ចំណង​ស្នេហា​ឲ្យ​ស្ថិត​ស្ថេរ​យូរ​អង្វែង​ គេ​គួរ​ប្រតិបត្តិ​នូវភាសា​ប្រាំ​យ៉ាង​។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ជីវិត​អាពាហ៍​ពិពាហ៍ដ៏​ល្បី​ល្បាញ​មួយ​រូប ឈ្មោះ Gary Chapman ហៅ​ភាសា​ទាំង​ប្រាំ​នោះ​ថា​ជា​ភាសា​ស្នេហា។ ក្នុង​សៀវភៅ​ The 5 love languages អ្នក​និពន្ធ​ពន្យល់​អំពី​ភាសា​ស្នេហា​ទាំង​ 5 ដែល​ជួយ​រក្សា​ជីវិត​ស្នេហា​ឲ្យ​មាន​សុភមង្គល​ជា​ដរាប៖

1. ពាក្យ​សរសើរ៖ មាន​អតិថិជន​ម្នាក់​របស់​ លោក Gary Chapman មក​សុំ​ប្រឹក្សា​យោបល់​ពី​លោក។ អតិថិជន​និយាយថា​ ប្តី​របស់​គាត់​មិន​ព្រម​ជួយ​លាប​ថ្នាំ​បន្ទប់​ទឹក​សោះ​ គាត់​បាន​រង់ចាំ​អស់​រយៈ​ពេល​ ៩ ខែ​ មក​ហើយ​ និង​ប្រើ​អស់​គ្រប់​វិធី​តែ​ប្តី​របល់​គាត់​នៅ​តែ​មិន​ព្រម​ជួយលាប​ថ្នាំ​ សោះ.​.​.​។ លោក​ Gary Chapman សួរ​តប​វិញ​ថា​តើ​ប្តី​របស់​លោក​ស្រី​ធ្លាប់​ធ្វើ​អំពើ​ល្អ​ៗ​ដាក់​លោក​ស្រី ​ទេ​? លោក​ស្រី​នោះ​ឆ្លើយ​ថា​ ធ្លាប់​ ហើយ​អំពើ​ល្អ​របស់​គាត់​មាន​ច្រើន​.​.​.​ ។ លោក​ Gary Chapman ប្រាប់​ទៅ​អតិថិជន​វិញ​ថា​ ចាប់​ពី​ថ្ងៃ​នេះត​​ទៅ​ឈប់​និយាយ​ពី​រឿង​លាប​ថ្នាំ​បន្ទប់​ទឹក​ត​ទៅ​ទៀត​.​. ​.​​ រាល់​ពេល​ដែល​ប្តី​របស់​លោក​ស្រី​ធ្វើ​អ្វី​មួ​យ​ល្អ​ ចូរ​សរសើរ​គាត់​និង​គាំ​ទ្រ​គាត់​។ ឧទាហរណ៍​ប្រសិន​បើ​គាត់​ជួយ​យក​សំរាម​ទៅ​បោះ​ចោល ចូរ​អរគុណ​និង​សរសើរ​ទង្វើ​ល្អ​នេះ ប្រសិន​បើ​គាត់​ជួយ​បង់​ថ្លៃ​ទឹក​ភ្លើង​ ចូរ​សរសើរ​ទង្វើ​ល្អ​នេះនិង​​បង្ហាញ​ឲ្យ​ឃើញ​ថា​គាត់​ជា​ប្តី​ល្អ​ និង​ថា​មនុស្ស​ប្រុស​ទូទៅ​មិន​សូវ​បាន​ជួយ​ប្រពន្ធ​ដូច​គាត់​ទេ​...។ អតិថិ​ជន​ព្រម​ទទួល​យក​យោបល់​នេះ​ តែ​ហាក់​មិន​សប្បាយ​ចិត្ត​សោះ​ ព្រោះ​មិន​ឃើញ​មាន​អ្វី​ទាក់​ទង​គ្នា​នឹង​រឿង​លាប​ថ្នាំ​បន្ទប់​ទឹក​សោះ​ ... ប៉ុន្តែ​គាត់​​ព្រម​អនុវត្ត​ន៍​តាម​យោបល់​របស់​លោក​ Gary Chapman។ បី​សប្តាហ៍​ក្រោយ​មក​ អតិថិជន​រូប​នេះ​ត្រឡប់​មក​វិញ​ម្តង​ទៀត​ ហើយ​ពោលពាក្យ​អរគុណ​ដោយ​សប្បាយ​ចិត្ត​បំផុត​ ព្រោះ​ប្តី​របស់គាត់​បាន​ជួយ​លាប​ថ្នាំប​ន្ទប់​ទឹក​មែន​។ ពាក្យ​សរសើរ​ពិត​ជា​មាន​អានុភាព​មែន​! ពាក្យ​សរសើរ​ដោយ​ស្មោះ​ចំពោះ​សេចក្តី​ល្អ​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​មាន​ អានុភាព​ចង​ចិត្ត​ជាង​អ្វី​ៗ​ទាំង​អស់​។ គេ​គួរទម្លាប់​និយាយ​ពាក្យ​សរសើរ​លើក​ទឹក​ចិត្ត​ជា​ដរាប​។

2.​​ គុណភាព​នៃ​ពេលវេលា​ ​៖ គុណភាព​នៃ​ពេល​វេលា​សំដៅ​លើ​ការ​ផ្តល់​ពេល​វេលា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពោល​គឺ​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្រុង​ទៅ​លើ​គ្នា​មិន​មែន​គ្រាន់​តែ​នៅ​ ក្បែរ​គ្នា​ហើយ​ធ្វើ​អ្វី​រៀង​ៗ​ខ្លួន​មិន​គិត​គូរ​ពី​គ្នា​ទេ​។ គុណភាព​នៃ​ពេល​វេលា​ មាន​ន័យ​ថា​ចំណាយ​ពេល​រួម​គ្នា​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ ចំណាយ​ពេល​និយាយ​គ្នា​​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ...​ ពេលវេលា​នេះ​​គឺ​សម្រាប់​តែ​មនុស្ស​ពីរ​នាក់​។

3. ទទួល​អំណោយ​ ៖ មាន​ម្តង​នោះ​ លោក Gary Chapman បាន​ទៅ​លេង​ផ្ទះ​អ្នក​ស្រុក​ម្នាក់​ដែល​លោក​ជួប​ដោយ​ចៃ​ដន្យ​។ ម្ចាស់​ផ្ទះបាន​ប្រើ​ប្អូន​ប្រុស​ឲ្យ​ទៅ​ឡើង​បេះ​ដូង​មក​​ទទួល​ស្វាគមន៍​លោក ​ Gary Chapman ។ ពេល​បេះ​បាន​ហើយ​ម្ចាស់​ផ្ទះ​​កាប់​ផ្លែ​ដូង​​បី​កាំ​បិត​រាង​ជា​ត្រី​កោណ​ ​រួច​និយាយ​ថា​លោក​ Gary Chapman អញ្ជើញ​ពិសារ​ទឹក​ដូង​។ លោក​ Gary Chapman ផឹក​ទឹក​ដូង​រហូត​ទាល់​តែ​អស់​ ព្រោះ​លោក​ដឹង​ថា​ដូង​នេះ​​បង្កប់​ដោយ​សន្តាន​ចិត្ត​ស្រឡាញ់​រាប់​អាន​។ អំណោយ​ជា​របស់​ម្យ៉ាង​ដែល​រំលឹក​ដល់​អ្នក​ថា មាន​គេ​គិត​ពី​ខ្ញុំ​ ។ គូ​ស្វាមី​ភរិយា​គួរ​ចេះ​រៀន​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ឲ្យ​ជា​របស់​​ ឬ​ឲ្យ​ជា​កម្លាំង​ចិត្ត​នៅ​ពេល​ដៃ​គូ​ត្រូវ​ការ​វត្ត​មាន​ខ្លួន​ជា​ចាំ​បាច់ ​។

4. ធ្វើ​កិច្ច​ការ​ដែល​​ប្តី​/​ប្រពន្ធ​ចង់​ឃើញ​ថា​អ្នក​ធ្វើ​ ៖ ប្តី​ខ្លះ​ចូល​ចិត្ត​ប្រពន្ធ​ដែល​មាន​ចរិត​ជា​មេ​ផ្ទះ​ដ៏​ល្អ​ចេះ​ចំអិន​ ម្ហូប បោក​គក់​ខោអាវ អ៊ុត​ខោអាវ​ឲ្យ​ប្តី​ ... បើ​ប្តី​ចូល​ចិត្ត​ដូច្នេះ​ប្រពន្ធ​គួរ​ធ្វើ​ទង្វើ​នេះ​ឲ្យ​បាន​ច្រើន​។ កិច្ចការ​ទាំង​នេះ​សុទ្ធ​តែ​ទាម​ទារ​នូវ​ គំនិត​​ ពេលវេលា និង​ថាម​ពល​ តែ​​បង្កប់​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ប្តី​។ ដូចគ្នា​ដែរ​កិច្ចការ​ណា​ដែល​ប្រពន្ធ​ចង់​ឃើញ​ប្តី​ជួយ​ធ្វើ​ ប្តី​គួរ​ធ្វើ​កិច្ចការ​នោះ​ឲ្យ​បាន​ច្រើន​។

5. ការ​ថ្នាក់​ថ្នម​ ៖ ការ​ថ្នាក់​ថ្នម​ គឺ​ជា​ភាសា​មនោសញ្ចេតនា​មួយ​បែប​ដែល​គេ​ទទួល​ស្គាល់​គ្រប់​ៗ​គ្នា។ ការ​ថ្នាក់​ថ្នម​ជា​តាមរយៈ ការ​ចាប់​ដៃ​ ការ​ឱប​ថើប ឬ​ការ​រួម​ភេទ គឺ​មធ្យោបាយ​បង្ហាញ​ពី​មនោសញ្ចេត​នា​ស្នេហា​របស់​ប្តី​ប្រពន្ធ​។

Monday, December 14, 2015

ស្នេហា​និង​ទ្រព្យ​សម្បត្តិមួយ​ណា​សំខាន់​ជាង?



0824-上海CFP420286072 


មនុស្ស​ទូទៅ​ច្រើន​ប្រៀប​ធៀប​រវាង​ស្នេហា​ និង​ទ្រព្យ​សម្បត្តិ​។ អ្នក​ខ្លះ​យល់​ថា​ស្នេហា​សំខាន់​ជាង​ទ្រព្យ​សម្បត្តិ​ ព្រោះ​ទ្រព្យ​សម្បត្តិ​មិន​អាច​ទិញ​ស្នេហា​ ឬ​សេចក្តី​សុខ​បាន​ឡើយ​។ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា​ទ្រព្យ​សម្បត្តិ​សំខាន់​ជាងស្នេហា​​ព្រោះបើ​គ្មាន ​ទ្រព្យ​សម្បត្តិ​ទេ​ស្នេហា​មិន​អាច​ស្ថិត​ស្ថេរ​បាន​យូរ​ទេ មនុស្ស​យើង​នឹង​ត្រូវ​ឈ្នះ​ទាស់​ទែង​គ្នា​ដោយសារ​បញ្ហា​ខ្វះ​ប្រាក់។ លោក​ ហាវ អេក​ឃើ អ្នក​និពន្ធ​សៀវភៅ​ អាថ៌កំបាំង​ចិត្ត​សេដ្ឋី​ និយាយ​ថា​ ទ្រព្យ​សម្បត្តិ​និង​ស្នេហា​ សំខាន់​ដូច​គ្នា​ គឺ​ប្រៀប​បាន​ដូច​ជា​ដៃ​ ហើយ​នឹង​ ជើង​ គេ​មិន​អាច​ថា​ដៃ​សំខាន់​ជាង​ជើង ឬ​ជើង​សំខាន់​ជាង​ដៃ​បាន​ឡើយ។

Thursday, December 10, 2015

ធ្វើយ៉ាងណាឱ្យគេបាត់ខឹង?



តើអ្នកធ្លាប់ដែរឬទេ ដែលនៅសុខៗ ប្រុសកំពូលស្នេហ៍របស់អ្នកក៏ខឹងងរ នារីភាគច្រើឆ្ងល់ថា អេប្រុសៗក៏ចេះងរដែរឬ ព្រោះតាមធម្មតាមានតែយើងតែប៉ុណ្ណោះដែលជាអ្នកខឹងងរនឹងគេ ។

ការដែលនសរីខឹងងរង៉ក់មិមមែនជារភងធំទេ ព្រោះពេលនារីខឹងនឹងបុរស បុរសគ្រាន់តែនាំទៅមើលកុន ញុាំបាយ និងនិយាយផ្អែមល្ហែមតែបន្តិចទៅនារីៗក៏លែងខឹងបាត់ទៅហើយ ដូចេ្នះវាជារឿងតូចតាចមួយសម្រាប់បុរសៗ។ ប៉ុន្តែបើប្រុសជាអ្នកខឹងងរវិញ គឺគួរអោយខ្លាចណាស់ ព្រោះតាមធម្មតាបុរសជាភេទដែលមិនចេះខឹងងរង៉ក់ងាយៗនោះទេ ដូចេ្នះបើចង់លួងគេគឺពិបាកបន្តិចហើយ ។

បើចង់អោយបុរសៗញញឹមស្រស់ស្រាយបានដូចដើមវិញជំហានដំបូងគឺត្រូវៈ
មើលកម្រិតនៃការខឹងរបស់គេជាមុនសិន
បញ្ហានេះវាក៏អាស្រ័យទៅលើរឿងដែលគេខឹងផងដែរ តើអ្នកមានដែលធ្វើអ្វីអោយគេខឹងដែរឬទេ ដូចជានិយាយអ្វីមិនចូលត្រចៀករបស់គេ ។
បើគេខឹងរឿតូចតាចនោះមិនអី្វទេតែបើគេខឹងដោយសារឃើញអ្នកបណ្តើរគ្នានឹងប្រុសថ្មីទៅមើកុនវិញ នោះទោះជាលួងយ៉ាងណាក៏មិនបាត់ខឹងដែរ វាអាចចូលក្នុងករណីធ្ងន់ធ្ងរមិនអាចព្យាបាលបាន ( បើចូលក្នុងករណីនេះសក់អ្នកណាក្បាលអ្នកនោះហើយ ) ការដែលយើងដឹងកំរិតនៃការខឹងរបស់គេ វាធ្វើអោយយើងរកវិធីទប់ទល់និគេបាននៅពេលដែលគេកើតអារម្មណ៍មួរម៉ៅឡើងមក ។

លួងបែបរ៉ូមែនទិច
បើគេខឹងនឹងបានមួយរយៈហើយ ហើយមើទៅគេដូចជារាងបាត់ខឹងជាងមុន នោះគឺដល់ពេលដែលអ្នកត្រូវតែលួងគេវិញ ព្រោះគេអាចនឹងរវចាំថាតើពេលណាទើបអ្នកមកលួងគេ ។ អ្នកត្រូវសរសេរកំណាព្យផ្អែមល្ហែមមួយដែលពិពណ៌នាអំពីស្នេហានិងអនុស្សាវរីយ៍ល្អៗរវាងអ្នកនិងគេ ។ បើគេជាបុរសរ៉ូមែទិច ចិត្តរបស់គេឆាប់ទទួលអារម្មណ៍ណាស់ធានាថាវិធីនេះប្រាកដធ្វើអោយគេបាត់ខឹងជាមិនខាន ។

ជ្ញើរូបទៅគេញឹកញាប់
ធម្មតាមនុស្សយើងស្រលាញ់គ្នាប្រាកដជាមានអារម្មណ៍ល្អៗជាច្រើនរវាងគ្នានឹងគ្នាជាមិនខាន ក្នុងករណីនេះអ្នកត្រូវជ្ញើរូបថតដែលសិ្នទ្ធស្នាលកៀកកើយគ្នារវាងអ្នកនឹងគេ ដើម្បីឲគេដឹងថាតើកន្លងមកអ្នកទាំងពីរស្រឡាញ់គ្នាប៉ុណ្ណា ។

សម័យនេះវិទ្យាសាស្រ្តកាន់តែទំនើបកាន់តែបង្កភាពងាយស្រួលដល់មនុស្ស គឺអ្នកអាចជ្ញើរូបទៅឲគេតាមរយៈអីុមែល ឬក៏តាមរយៈទូរស័ព្ទដៃ ហើយសារភាពទោសកំហុសនឹងគេត្រង់ៗ ប៉ុន្តែមនុស្សយើងភាគច្រើពេលសារភាពកំហុស គឺមុខស្តើងខ្លាំងណាស់ មិនហ៊ានចេញទៅជួបគេផ្ទាល់ប៉ុនា្មនទេ ប៉ុន្តែមិនអីទេ បើមិនហ៊ាននទៅជួបផ្ទាល់ អាចផ្ញើសារទៅ ឬ អីុមែលទៅក៏បាន ។ បើសារភាពបែបនេះបានធានាថាប្រុសៗ១០ទាំង១០ប្រាកដជាលែងខឹងជាពុំខាន គេលែងខឹងតាំងពីឃើញរូបថតម្លេះ ។

ជ្ញើកាដូបន្តិចបន្តួចដើម្បីជាស្ពាន
ឲរបស់ដែលគេចូលចិត្ត ដូចជាសៀភៅ ឬក៏សរសេរពីអារម្មណ៍ដែលអ្នកចង់អោយគេដឹង ឬក៏ជាស្ករសូកូឡា នំ ព្រមទាំងសរសេររ៉ាយរាប់ថាអ្នកសុំទោស ហើយក៏ដឹងកំហុសហើយដែរ ។ សូមសរសេរពាក្យផ្អែមល្ហែមឲបានច្រើមិនបាច់ខ្លាចស្រមោចមករោមទេ ។ ប្រុសៗកើតជំងឺចាញ់ការអង្វរករ ការរំអួយណាស់ ទោះជាបេដូងរឹងដូចថ្ម ស្ពឹកមិនមានអារម្មណ៍ប៉ុណ្ណាក៏គង់តែទន់ដែរ ។

បុរសជាភេទមិនងាយខឹងផ្តាសទេ តែពេលខឹងក៏មិនងាយបាត់ដូចគ្នាដែរមិនដូចនារីទេ ឆាប់ខឹងឆាប់បាត់ ប៉ុន្តែក៏មិនមែនមានន័យថាលួងមិនបាននោះដែរ ។

ប៉ុន្តែបើប្រើគ្រប់វិធីហើយសង្សារបស់អ្នកនៅតែមិនបាត់ខឹងទៀត អ្នកត្រូវមកប្រើវិធីខឹងនឹងគេវិញ ព្រោះបើធ្វើបែបនេះមិនយូរទេ គេប្រាកដជាមកលួងអ្នកវិញជាមិនខាន ។

Wednesday, November 25, 2015

ខ្សែបាតដៃអាចប្រាប់ពីស្នេហានិងជីវិតអាពាហ៍ពិពាហ៍



មិនមែនមនុស្សគ្រប់គ្នាមិនធ្លាប់ទៅរកគ្រូទាយ ដើម្បីទាយមើលពីអនាគតមុខរបរឬស្នេហានោះទេ។ អ្នកខ្លះក៏កំពុងតែស្រមៃពីជីវិតស្នេហាហើយក៏ចង់ដឹងឲ្យច្បាស់ពីមនុស្សដែលត្រូវជួបពេលអនាគត។ ខាងក្រោមនេះ គឺជាខ្សែដៃ៣ប្រភេទ ដែលអាចប្រាប់ពីស្នេហា និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក ដកស្រង់ពីប្រភពបរទេសតែប៉ុណ្ណោះ៖
១.​ ខ្សែបាតដៃ ទាំង២ មានកម្ពស់ស្មើគ្នា៖  អ្នកគឺជាមនុស្ស ដែលមានភាពទន់ភ្លន់ ឆាប់មានអារម្មណ៍ប្រតិកម្ម ឆ្លាត​ ហើយជាមនុស្សមិនចូលចិត្ត រឿងអ្វីដែលកើតឡើងភ្លាមៗនោះទេ។​ បុគ្គលនេះនឹងអាចរៀបការ នៅពេលដែលមនុស្សនៅជុំវិញខ្លួនគេគិតថាល្អ និងយល់ស្រប។ វាមានន័យថា គ្រួសាររបស់បុគ្គលនោះក៏យល់ ព្រមទទួល និងពេញចិត្តគូអនាគតដែលគេបានរើសនោះដែរ។
២. ខ្សែបាតដៃខាងស្តាំ ខ្ពស់ជាងដៃខាងឆ្វេង៖ គឺជាបុគ្គលដែលត្រូវបានទទួលការស្វាគមន៍ និងជ្រុំជ្រែង ពីអ្នកដែលមានអាយុចំណាស់ជាង ហើយបុគ្គលនេះក៏អាចរៀបការជាមួយមនុស្ស ដែលមានអាយុចាស់ជាងខ្លួន។ ជាងនេះទៅទៀត គេអាចយល់ពីបរិយាកាស​ និងស្ថានភាពមនុស្សដែលនៅជុំវិញ បានយ៉ាងច្បាស់ផងដែរ។ តែមនុស្សប្រភេទនេះមិនសូវខ្វល់ ពីសម្តីនិងការគិតរបស់អ្នកដ៏ទៃប៉ុន្មាននោះទេ។ និយាយឲ្យខ្លីមក មនុស្សប្រភេទនេះ មិនសូវខ្វល់ពីអ្វី ដែលអ្នកនៅក្នុងសង្គមយល់ឃើញនោះទេ ពោលគឺគេតែងតែធ្វើអ្វីដែលគេចង់ធ្វើ។
៣. ខ្សែបាតដៃខាងឆ្វេង ខ្ពស់ជាង ដៃខាងស្តាំ៖ ជាមនុស្សបង្ខំពោរពេញដោយកំហឹង ចូលចិត្តការប្រកួតប្រជែងគ្នា ហើយក៏ចូលចិត្តមានស្នេហាបែបងប់ងុល ឬផ្អែមល្ហែម។ ហើយគេអាចរៀបការជាមួយអ្នកកំពុងតែរៀន (កូនសិស្ស) ឬក៏ជនជាតិបរទេស។ ភាគច្រើនតែងតែជា ស្រីស្អាត ប្រុសស្អាត។ សរុបសេចក្តីមក មនុស្សប្រភេទនេះជាមនុស្សមានភាពក្លាហាន ស្រលាញ់ការប្រកួតប្រជែង និងស្វែងរកជម្រើសដោយខ្លួនឯង៕

Friday, November 20, 2015

កំហុស១០​យ៉ាង​ធ្វើ​ឲ្យ​នារី​ភាគ​ច្រើន​បាត់​បង់​បុរស​ដែល​ខ្លួន​ស្រលាញ់


ស្នេហា ​ពេល​ខ្លះ​ផ្អែម​ល្ហែម​ដូច​ទឹក​ឃ្មុំ តែ​ពេល​ខ្លះ​ទៀត​បែរ​ជា​ល្វីង​ជូរ​ចត់ រហូត​បែក​បាក់​គ្នា​ដោយ​សារ​មូលហេតុ​តូច​មួយ​ក៏​មាន។ ក្រោយ​ចែក​ផ្លូវ​គ្នា នារី​ភាគ​ច្រើន​តែង​ទម្លាក់​កំហុស​ទៅ​លើ​ខាង​ប្រុស ទាំង​ធាតុ​ពិត​ខ្លួន​ឯង​សោះ​ជា​អ្នក​បង្ក​ឡើង។

5

បើ​មិត្ត​នារី​ទាំង​ឡាយ​មាន​ភាព​រកាំរកូស​ក្នុង​រឿង​ស្នេហា ឬ​​កំពុង​នៅ​ឯកា​ម្នាក់​ឯង សាកល្បង​គិត​ល​មើល៍​ថា​មាន​កំហុស​ទាំង១០ ខាង​ក្រោម​ឬ​អត់?

១. ព្យាយាម​ផ្លាស់​ប្ដូរ​បុរស​ដែល​ខ្លួន​ស្រលាញ់

មនុស្ស​ស្រី​ភាគ​ច្រើន​ចង់​គ្រប់​គ្រង​បុរស​ដែល​ខ្លួន​ស្រលាញ់ ចង់​ឲ្យ​គេ​ធ្វើ​អ្វី​តាម​ខ្លួន​ចង់​បាន​ដោយ​បង្ខំ។ ចំណុច​នេះ​មិន​ត្រឹម​តែ​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ឈាន​ទៅ​រក​ការ​ប្រេះ​ឆា​ទៀត​ផង។ បើ​ទោះ​បី​ផ្លាស់​ប្ដូរ​ក៏​មិន​មែន​ចេញ​ពី​ចិត្ត ដូច​នេះ​គួរ​បង្ហាញ​ផ្លូវ​​ហើយ​ទុក​ឲ្យ​គេ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង។

២. មើល​លុយ​ធំ​ជាង​ទឹក​ចិត្ត

លុយ​ពិត​ជា​សំខាន់​ព្រោះ​អាច​ទិញ​អ្វី​ៗ​គ្រប់​យ៉ាង​បាន ប៉ុន្តែ​វា​មិន​អាច​ទិញ​យក​សុភមង្គល​បាន​ទេ។ ត្រូវ​មើល​ទឹក​ចិត្ត​ពេល​ដាក់​បេះដូង​ថា​ស្រលាញ់​បុរស​ណា​ម្នាក់ ហើយ​ក៏​មិន​ត្រូវ​ចាត់​ទុក​លុយ​ជា​ត្រី​មុខ​ដែរ ព្រោះ​វា​អាច​​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ស្នេហ៍ ទៅ​ប៉ះ​ចំ​មនុស្ស​បោក​ប្រាស់។

៣. រអ៊ូ​រទាំ​ច្រើន​ពេក

គ្មាន​បុរស​ណា​ម្នាក់ អាច​ទ្រាំ​ស្ដាប់​ពាក្យ​រអ៊ូ​រទាំ​របស់​មនុស្ស​ស្រី​គ្រប់​ពេល​វេលា​ឡើយ។ មនុស្ស​ពីរ​នាក់​តែង​មាន​គំនិត​ផ្សេង​គ្នា ហើយ​ក៏​មាន​ការ​គិត​រៀងៗ​ខ្លួន​ដែរ។ ពេល​ខ្លះ​គួរ​ចំណាយ​ពេល​សរសើរ​ចំណុច​ល្អ​របស់​គេ​ជំនួស​ភាព​រអ៊ូរទាំ នោះ​គេ​នឹង​ព្យាយាម​កែ​ប្រែ​ចំណុច​អាក្រក់។ ​​​​

៤. ប្រៀប​ធៀប​បុរស​ដែល​ខ្លួន​ស្រលាញ់​ជាមួយ​អ្នក​ផ្សេង

មនុស្ស​ប្រុស​រស់​ក្នុង​ភាព​ប្រកួត​ប្រជែង តែង​គិត​ថា​ខ្លួន​ឯង​ល្អ​ជាង​អ្នក​ដទៃ មិន​ចង់​ឲ្យ​មាន​ឈ្មោះ​ក្នុង​លេខ​រៀង​ទីពីរ​ទេ។ ប្រសិន​បើ​អ្នក​​ប្រៀប​ធៀប​ចំណុច​ខ្សោយ​របស់​មនុស្ស​ប្រុស​ដែល​ខ្លួន​ ស្រលាញ់ ទៅ​នឹង​បុរស​ដទៃ គេ​ប្រាកដ​ជា​អន់​ចិត្ត​ខ្លាំង។ ជា​ពិសេស​​បើ​យក​ទៅ​ធៀប​នឹង​អតីត​សង្សារ​ទៀត ស្នេហា​ប្រាកដ​ជា​បែក​បាក់​លឿន​បំផុត។

៥. គិត​តែ​រឿង​អាក្រក់

4

រក​រឿង​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់ ប្រចណ្ឌ​ដោយ​គ្មាន​ភស្តុតាង គិត​តែ​រឿង​អាក្រក់ ទាំង​ការ​ពិត​ផ្ទុយ​ទាំង​ស្រុង។ ទាំង​នេះ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្នេហា​រកាំរកូស​មិន​ចេះ​ចប់ និង​ជា​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ចាក​ចេញ ព្រោះ​ទ្រាំ​លែង​បាន។

៦. ធ្វើ​ខ្លួន​ដូច​ព្រះ​នាង​តូច

បុរស​ដែល​អ្នក​ស្រលាញ់​ចាត់​ទុក​អ្នក​ដូច​ព្រះ​នាង​តូច និង​អ្នក​ចាត់​ទុក​ខ្លួន​ឯង​ជា​ព្រះ​នាង​តូច គឺ​ជា​រឿង​ពីរ​ខុស​គ្នា​​ស្រលះ។ បុរស​ដែល​អ្នក​ស្រលាញ់ មិនមែន​ជា​អ្នក​លួង​លោម មិន​មែន​ជា​អ្នក​តាម​យក​ចិត្ត ហើយ​ក៏​មិន​មែន​ជា​អ្នក​បម្រើ​ដែរ…។ ប្រសិន​បើ​គេ​ចាត់​ទុក​អ្នក​ដូច​ព្រះ​នាង​តូច ត្រូវ​គោរព​គេ​វិញ​ដូច​ព្រះ​អង្គ។

៧. មិន​ដែល​ទទួល​យក

មិន​ទទួល​យក​អ្វី​ដែល​បុរស​ម្នាក់​ធ្វើ ឬ​សម្រេច​ចិត្ត នឹង​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​បរាជ័យ​យ៉ាង​ឆាប់​រហ័ស។ មនុស្ស​ប្រុស តែង​មាន​ការ​គិត​វែង​ឆ្ងាយ ហើយ​ចង់​ឲ្យ​គេ​ទទួល​យក​គំនិត​របស់​ខ្លួន ដូច​នេះ​ត្រូវ​ចេះ​សម្រប​តាម​គេ​ខ្លះ។

៨. មិន​ប្រៀប​ធៀប​ភាព​ខុស​គ្នា​រវាង​បុរស និង​នារី

មនុស្ស​ប្រុស​គិត និយាយ បញ្ចេញ​សកម្មភាព ឆ្លើយ​តប និង​ធ្វើ​អ្វី​ៗ​ខុស​គ្នា​ពី​មនុស្ស​ស្រី បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​ធម្មតា​ក៏​ដោយ។ ដោយសារ​ពេល​ខ្លះ អ្នក​ភ្លេច​ពី​ភាព​ខុស​គ្នា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​បុរស​ដែល​ខ្លួន​ស្រលាញ់​ចាក​ចេញ​ទាំង​មិន​ទាន់​ដាច់​អាល័យ។ ​

៩. មិន​ស្គាល់​តម្លៃ​ខ្លួន​ឯង

3

រូបរាង​ស្អាត មាន​ចរិត​លក្ខណៈ​ល្អ និង​ទេពកោសល្យ​ពី​កំណើត ព្រម​ទាំង​មាន​គោល​ដៅ​ច្បាស់​លាស់​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ទៅ​អនាគត…។ បើ​អ្នក​ល្អ​យ៉ាង​នេះ​ហើយ ហេតុ​អ្វី​ត្រូវ​បន្ទាប​ខ្លួន​ស្រលាញ់​បុរស​ម្នាក់​ដែល​មិន​ស័ក្ដិសម? ពិត​ណាស់ ស្នេហា​មិន​ប្រកាន់​អ្វី​ទាំង​អស់ ប៉ុន្តែ​ក៏​ត្រូវ​ស្គាល់​តម្លៃ​ខ្លួន​ឯង​ដែរ។ មិន​គួរ​បណ្ដោយ​ឲ្យ​មាន​គម្លាត​ខ្លាំង​ពេក រហូត​បុរស​ម្នាក់​ចាក​ចេញ​ទាំង​នៅ​ស្រលាញ់។

១០. នៅ​មិន​ទាន់​យល់​ពី​អត្ថន័យ​ស្នេហា​ពិត

ស្នេហា​មិន​មែន​ត្រឹម​ពាក្យ​មួយ​ឃ្លា​រៀប​រាប់​អស់​នោះ​ទេ ហើយ​ក៏​មិន​ត្រឹម​ជា​ការ​បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​ដែរ។ ដោយសារ​នារី​មួយ​ចំនួន មិន​ទាន់​យល់​ពី​អត្ថន័យ​ស្នេហា​ពិត ទើប​ធ្វើ​ឲ្យ​នាង​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ស្នេហា​មិន​មែន​ជា​ការ​និយាយ​ថា​ស្រលាញ់​រាល់​ថ្ងៃ​ទេ វា​ជា​សកម្មភាព​អត់​ធ្មត់ អត់ឱន លើក​ទឹក​ចិត្ត មិន​អាត្មានិយម ជម្នះ និង​ស្មោះត្រង់…៕

Wednesday, October 28, 2015

សញ្ញា​​៧​យ៉ាង​ បង្ហាញ​ថា​អ្នក​កំពុង​​ចំណាយ​ពេល​ស្រលាញ់​មនុស្ស​ខុស​


ពេលជួប ​មនុស្ស​ដែល​អ្នក​ស្រលាញ់ អ្នក​បាន​បង្ហាញ​ក្ដី​ស្នេហ៍​តាម​រយៈ​កាយវិការ និង​​ចិត្ត​ស្មោះ​ ហើយ​អ្នក​ក៏​​ចង់​បាន​ទង្វើ​តប​មក​វិញ​ដូច​គ្នា។ ​យ៉ាង​ណា​ក្ដី​​ បើ​ភាគី​ម្ខាង​ទៀត​​​ហាក់​សោះ​អង្គើយ​ ឬ​មិន​ឆ្លើយ​តប​​​មក​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​​ តើ​អ្នក​​​នៅ​តែ​យល់​ថា​ ការ​ស្រលាញ់​របស់​អ្នក​ទៅ​លើ​បុគ្គល​នោះត្រឹម​​ត្រូវ​ហើយ​មែន​ទេ? សញ្ញា៧​យ៉ាង​នេះ អាច​បង្ហាញ​​បាន​​​ថា​ អ្នក​កំពុង​ចំណាយ​ពេល​ស្រលាញ់​មនុស្ស​ម្នាក់​ខុស​ហើយ៖ ​​​​​​​​

១. មាន​អារម្មណ៍​ថា​​គេ​មិន​ចាត់​ទុក​អ្នក​​ជា​មនុស្ស​សំខាន់

ដាក់​ចិត្ត​ស្រលាញ់​មនុស្ស​ម្នាក់ គឺ​ចង់​ឲ្យ​គេ​​​យក​ចិត្ត​ទុក​ដាក់ និង​​ចង់​ឲ្យ​ខ្វាយ​ខ្វល់​ពី​អ្នក​ខ្លះ​ដែរ​ ពេល​ខ្លះ​អ្នក​បង្ហាញ​ឲ្យ​គេ​ដឹង​ពី​អ្នក​ច្រើន តែ​​​គេ​បែរ​ជា​​បង្ហាញ​នូវ​អារម្មណ៍​ហី​ៗ មិន​អើពើ​​សូម្បី​តែ​បន្តិច​សោះ​នោះ។ បើ​យ៉ាង​ហ្នឹង​ៗ​ញយ​ដង​ពេក ភាគ​រយ​ច្រើន​ណាស់​គឺ​​អ្នក​ស្រលាញ់​គេ​តែ​ម្នាក់​ឯង ទាំង​ភាគី​ម្ខាង​ទៀត​មិន​​អើ​ពើ​នោះ ទោះ​បី​អ្នក​​​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។

14

២. គេ​មិន​ដែល​ណាត់​អ្នក​​ទៅ​ក្រៅ

គេ​មិន​ដែល​ណាត់​អ្នក​ចេញ​ទៅ​ជា​មួយ​ម្ដង​ណា​ឡើយ មិន​ដែល​ហៅ មិន​ដែល​​ខ្វល់…..​នេះ​ជា​សញ្ញាណ​មួយ​ដែល​បញ្ជាក់​ថា​​អ្នក​កំពុង​តែ​ ខ្ជះខ្ជាយ​ពេល​វេលា​ ស្រលាញ់​​មនុស្ស​ម្នាក់​​ខុស​ហើយ។ ពេល​ខ្លះ​អ្នក​អាច​សាក​ចិត្ត ពឹង​គេ​ជួយ​ធ្វើ​រឿង​អ្វី​បន្តិច​បន្តួច​ ក៏​ប៉ុន្តែ​គេ​មាន​លេស​នេះ​ លេស​នោះ​ដោយ​មិន​មាន​ហេតុផល​សមរម្យ…. ​​​បញ្ជាក់​ថា​គេ​មិន​ស្រលាញ់​អ្នក​ស្មោះ​នោះ​ទេ។
​​​

៣. គេ​ជា​មនុស្ស​មិន​អាច​ទុក​ចិត្ត​បាន

បើ​មនុស្ស​ស្រលាញ់​គ្នា​ពិត​មែន​ ប្រាកដ​ណាស់​គេ​មិន​យក​ស្នេហា​មក​​ជា​ល្បែង​លេង​នោះ​ទេ។ ពេល​ខ្លះ​​សប្បាយ​គេ​មក​​រក​អ្នក ពេល​មាន​ទុក្ខ​ធុរៈ​គេ​​បែរ​ជា​​គេច​​ចេញ​​ ចាត់ទុក​ប្រៀប​ដូច​​តុក្កតា​គ្មាន​បេះ​ដូង។ មនុស្ស​បែប​នោះ​មិន​គួរ​អ្នក​ដាក់​ចិត្ត​ស្រលាញ់​ជា​គ្នា​នោះ​គេ ខ្វះ​អី​ប្រុស​ពេញ​ដី ​ស្រី​ពេញ​នគរ រក​​នរណា​មួយ​​ល្អ​ អាច​ទុក​ចិត្ត​​ជា​គ្នា​បាន​ជា​រឿង​ប្រសើរ។

៤. គេ​នៅ​តែ​នឹក​នា​រក​សង្សារ​ចាស់​

ពេល​ខ្លះ​​​គេ​នៅ​តែ​នឹក​ភ្នក​ដល់​​សង្សារ​មុន​ សំដែង​កាយ​វិការ​ជិត​ស្និទ្ធ​ជា​មួយ​​អ្នក​ចាស់​ដែល​គេ​ធ្លាប់​សាង​ អនុស្សាវរីយ​ជា​មួយ​គេ​នោះ​ក៏​មាន​។ ដោយ​កាយ​វិការ​បង្ហាញ​ភាព​ជិត​ស្និទ្ធ​ ដើរ​លេង​ជា​មួយ​អ្នក​ចាស់ ទិញ​កាដូ​ឲ្យ​គេ​ ប្រាកដ​ណាស់​ថា​អ្នក​គួរ​ដក​ចិត្ត​ស្រលាញ់​វិញ​​ឲ្យ​ហើយ​ មុន​​​នឹង​ចុះ​កិច្ច​សន្យា​​​​ទឹក​ភ្នែក​។
​​​​​​​​
​៥. គេ​មិន​​ចង់​​ដឹង​ពី​អ្នក

ទំនាក់​ទំនង​ស្នេហា​​​គឺ​ត្រូវ​​​ស្វែង​យល់​ពី​ចិត្ត​និង​ដឹង​ពី​​គ្នា​ ទៅ​វិញ​ទៅ​មក​ អ្នក​​ព្យាយាម​ស្វែង​យល់​ពី​ចិត្ត​គេ ហើយ​គេ​ក៏​​ព្យាយាម​​មក​​អ្នក​វិញ​ដែរ។ ប៉ុន្តែ​​បើ​​គេ​មិន​ចង់​ដឹង​ពី​អ្នក ហើយ​ក៏​មិន​ចង់​ឲ្យ​អ្នក​ស្វែង​យល់​​ពី​គេ​ច្រើន​នោះ គ្មាន​អ្វី​​អល់អែក​ទៀត​ទេ មិន​បាច់​​ខាត​ពេល​​ស្រលាញ់​គេ​​នោះ​ម្នាក់​​ឡើយ។

៦. សកម្មភាព​ ឬ​កាយ​វិការ​សោះ​កក្រោះ​របស់​គេ

ទោះ​បី​មាន​ពេល​​ខ្លះ​​ស្រលាញ់​កើត​ពី​​ការ​​​ស្អប់​ជំពប់​លើ​ក៏​ដោយ​ ប៉ុន្តែ​​​នេះ​​ជា​ករណី​កម្រ។ ពេល​ដែល​អ្នក​​មាន​ស្នេហា​ជា​មួយ​មនុស្ស​ម្នាក់​ដែល​ខ្លួន​​ស្រលាញ់​ តែ​គេ​មិន​ចង់​ឆ្លើយ មិន​ចង់​​រវល់​ ជា​មួយ​កាយ​វិការ​​សោះ​កក្រោះ​ពេល​នៅ​ជា​មួយ​អ្នក ដូច​មិន​បាច់​បន្ត​​ចំណាយ​ពេល​វេលា​​ និង​ទំហំ​នៃ​ក្ដី​ស្រលាញ់​​​របស់​អ្នក​លើ​រូប​គេ​នោះ​ទេ។


​​
៧. អ្នក​តែង​​តែ​​ចាប់​ផ្ដើម​មុន

បើ​​​អ្នក​​តែង​តែ​ចាប់​ផ្ដើម​​មុន​​គ្រប់​​ពេល​ សូម្បី​តែ​​​បបួល​​​ទៅ​ញ៉ាំ​អី ទៅ​​ដើរ​លេង មើល​កុន​ ហើយ​គេ​មិន​ដែល​​​សួរ​នាំ​​ឬ​បបួល​អ្នក​វិញ​នោះ ​ប្រាកដ​ណាស់​​ថា​អ្នក​គួរ​ពិចារណា​​ឡើង​វិញ​ ​គួរ​ដក​ចិត្ត​វិញ។ ការ​សម្រេច​ចិត្ត​ដក​ខ្លួន​មុន​ គឺ​អាច​ជួយ​​​មិន​ឲ្យ​អ្នក​ឈឺ​​ចាប់​​ទៅ​ថ្ងៃ​ក្រោយ​ដោយ​សារ​ដាក់​ចិត្ត​ ស្រលាញ់​រូប​គេ​តែ​ម្នាក់​ឯង​ ទាំង​គេ​មិន​ស្រលាញ់​​ផង​នោះ។​
​​​
ចំណុច​​ណា​មួយ​​ត្រូវ​នឹង​ ស្នេហា​ដំបូង​របស់​អ្នក?​​

ហេតុ​ផល​៦​យ៉ាង​ដែល​​នារី​​ៗ​ច្រើន​ប្រចណ្ឌ​ជាង​​មនុស្ស​ប្រុស


​ មនុស្ស​ស្រី​តែង​ខ្វាយ​ខ្វល់ ​​និង​គិត​ច្រើន​មិន​ថា​តែ​រឿង​សិក្សា ឬធ្វើ​ការ​នោះ​ទេ ​ចំណែក​ឯ​​ក្នុង​រឿង​ស្នេហា​នាង​ក៏​បារម្ភ​ច្រើន​ដែរ ​ព្រោះ​តែ​​មនុស្ស​​ដែល​ខ្លួន​ស្រលាញ់។ បារម្ភ ខ្វាយ​ខ្វល់ ស្រលាញ់ ​នេះ​ហើយ​​​​ជា​ហេតុ​មួយ​ដែល​នាំ​ឲ្យ​​នាង​កើត​មាន​​អារម្មណ៍​ប្រចណ្ឌ​ច្រើន ​ ប៉ុន្តែ​អ្វី​ដែល​​នៅ​ពី​ក្រោយ​ចិត្ត​នាង​? ហើយ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ជា​ច្រើន​ប្រចណ្ឌ​​ជាង​មនុស្ស​ប្រុស​នោះ​? ​​​​

2

១. មនុស្ស​ស្រី​មាន​អារម្មណ៍​​​មនោសញ្ចេតនា ​ច្រើន​ជាង​មនុស្ស​ប្រុស

មនុស្ស​​ស្រី​​​បើ​ស្រលាញ់​​មនុស្ស​ម្នាក់​ហើយ​គឺ​​​​​ស្រលាញ់​អស់​ពី​ ចិត្ត ​និង​បេះ​ដូង​​តែ​ម្ដង​ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​នាង​ទុក​ចិត្ត​​​ អាណិត​ និង​ស្រលាញ់​នោះ។ នាង​​មាន​អារម្មណ៍​​​មនោសញ្ចេតនា​ច្រើន​ជាង​មនុស្ស​ប្រុស ទោះ​បី​​មិត្ត​នារី​ៗ​ខ្លះ​រឹង​ប៉ឹង​ ឆ្លាត​ ពូកែ​​ក៏​ដោយ តែ​ចំពោះ​រឿង​ស្នេហា​គឺ​​ជា​ចំណុច​ខ្សោយ​របស់​នាង។ ទាំង​អស់​នេះ​ហើយ​បាន​ជា​នាង​​តែង​ខឹង ប្រចណ្ឌ​ច្រើន​​មក​លើ​មនុស្ស​​ម្នាក់​ដែល​នាង​ស្រលាញ់។

២. ភាគី​​ខាង​បុរស​​​ឧស្សាហ៍​ដៀង​ភ្នែក​មើល​អ្នក​ផ្សេង

ជា​ការ​ពិត ចរិត​​មនុស្ស​ប្រុស​​​​ភាគ​ច្រើន​គឺ​តែ​បែប​នេះ​ឯង​ហើយ​ក៏​ញយ​ដង​ដែរ​មិន​ មែន​​តែ​ម្តង​ៗ​ទេ ឲ្យ​តែ​ឃើញ​មនុស្ស​ស្រី​ស្អាត​សិច​ស៊ី​ដើរ​កាត់​គឺ​​សម្លឹង​មើល​ទោះ​នៅ​ ក្បែរ​​ឬ​ខ្លាច​សង្សារ​ក៏​ឆ្លៀត​ដៀង​​ភ្នែក​បន្តិច​ដែរ។ យ៉ាង​នេះ​ហើយ​ដែល​មិត្ត​នារី​ៗ ច្រើន​មិន​សូវ​ទុក​ចិត្ត​​…ហើយ​បើ​ឃើញ​គាត់​(មិត្ត​ប្រុស) នៅ​ជា​មួយ​នារី​ផ្សេង​ទៀត​នោះ គឺ​ដឹង​តែ​កប៉ាល់​ភ្លើង​ចូល​ខ្លួន​ហើយ ដូច​នេះ​​ហើយ​បាន​ជា​នាង​​​​ឧស្សាហ៍​​ប្រចណ្ឌ​មិត្ត​ប្រុស​ជា​សង្សារ ឬ​មនុស្ស​ដែល​នាង​ស្រលាញ់។

៣. នាង​​គិត​ថា​គេ​មាន​ភាព​ទាក់​ទាញ​ជាង​​

មិន​ដូច​មនុស្ស​ប្រុស​ទេ មនុស្ស​ស្រី​ភាគ​ច្រើន​តែ​មាន​អារម្មណ៍​​អន់​ចិត្ត​ច្រើន ជា​ឧទាហរណ៍​បើ​​មនុស្ស​ស្រី​​ណា​ម្នាក់​ឧស្សាហ៍​​នៅ​ក្បែរ​មនុស្ស​ប្រុស​ដែល ​នាង​ស្រលាញ់​ឬ​លួច​ស្រលាញ់ ក្នុង​ក្រសែ​ភ្នែក​​របស់​នាង​គឺ​​គិត​ថា​នាង​អន់​ជាង​គេ ហើយ​គេ​នោះ​គឺ​​មាន​ភាព​ទាក់​ទាញ​ជាង។ ហើយ​នេះ​​ចំណុច​ខ្សោយ​មួយ​ដែល​នាង​មិន​អាច​មិន​ប្រចណ្ឌ​មិន​បាន​ចំពោះ​មិត្ត ​ប្រុស​នាង។
​​​​​​​​​​​​​​​​​

៤. គិត​ច្រើន

សម្រាប់​ប្រុស​ៗ​គឺ​មិន​សូវ​ជា​គិត​ច្រើន​នោះ​ទេ​ពេល​មាន​ស្នេហា ខុស​ប្លែក​ពី​នារី​ៗ​​បើ​មាន​ស្នេហា​ហើយ​គឺ​តែង​តែ​គិត​ច្រើន។ នាង​ចូល​ចិត្ត​បង្ហាញ​អ្វី​ដែល​មិត្ត​ប្រុស​ខ្លួន​ធ្វើ​ត្រូវ​ឬ​ខុស ដូច​នេះ​ហើយ​អារម្មណ៍​ប្រចណ្ឌ​ក៏​ទៅ​តាម​នោះ​ដែរ…។

៥. ប្រកួត​ប្រជែង​

មនុស្ស​​ប្រុស​អាច​មិន​ខ្វល់​នឹង​សំលៀក​បំពាក់​បាន ​និង​មិន​បាច់​តុប​តែង​ស្អិតស្អាង​​អ្វី​ច្រើន តែ​ចំពោះ​មនុស្ស​ស្រី​​​​​ភាគ​ច្រើន​គឺ​និយម​ភាព​ស្អាត​បាត ទាំង​សំលៀក​បំពាក់ និង​ការ​តុប​តែង​ខ្លួន ដូច​នេះ​សម្រស់​និងរូប​រាង​មិន​ចាញ់​គ្នា​ទេ​ ដូច​នេះ​បាន​ជា​មនុស្ស​ស្រី​តែង​បារម្ភ​ខ្លាច​មនុស្ស​ប្រុស​ដែល​ខ្លួន​ ស្រលាញ់​ងាយ​ទោរ​ទន់​ទៅ​រក​នារី​ផ្សេង។

4

៦. ស្រលាញ់​អ្វី​ដែល​ជា​របស់​ខ្លួន


នារី​ៗ​ចាប់​​​តាំង​ពី​វ័យ​កុមារ​មក​គឺ​​​​ស្រលាញ់ ​និង​​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​របស់​របរ​ណាស់ ហើយ​ទំនោរ​បែប​នេះ​គឺ​រក្សា​រហូត​ដល់​នាង​​​ពេញ​វ័យ។ ដូច​គ្នា​ទៅ​នឹង​ការ​ថែ​ទាំ​របស់​ដែរ បើ​សិន​ជា​មនុស្ស​ប្រុស​ម្នាក់​នោះ​ជា​​សង្សារ​នាង គឺ​នាង​ស្រលាញ់​​និង​ថែ​រក្សា​ណាស់ ដូច​នេះ​បាន​ជា​ភាព​ប្រចណ្ឌ​តែង​កើត​មាន…ផ្ទុយ​ទៅ​វិញ​ក្នុង​ន័យ​រក្សា​របស់ ​មួយ ​បើ​​របស់​មួយ​​នោះ​មាន​គេ​ចង់​បាន​សុំ​​ពី​នាង ហើយ​​របស់​នោះ​ធ្វើ​ឲ្យ​នាង​​មិន​ចូល​ចិត្ត​​​គឺ​​នាង​នឹង​ប្រគល់​ឲ្យ​គេ​តែ ​ម្ដង…ដូច​នេះ​ចំពោះ​រឿង​ស្នេហា​​បើ​នាង​អស់​ចិត្ត​​ពី​បុរស​ម្នាក់​…នាង​ក៏ ​ចិត្ត​ដាច់​ដែរ…៕

5
 ប្រភព ៖ sabay

Friday, October 23, 2015

អត្ថន័យ​ស្នេហានៅ​ក្នុងអក្សរសិល្ប៍​បុរាណ និងសម័យ​ទំនើប



នៅ ​ក្នុង​រឿង​រាម​កេរ្តិ៍ រឿង​សាស្រ្តា​​ល្បែង​នានា​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រលោម​លោក​សម័យ​ទំនើប​បញ្ហា​ស្នេហា​ជា​បញ្ហា​មួយ​ដ៏​ សំខាន់​មិន​អាច​ប្រកែក​បាន ។ នៅ​ក្នុង​រឿង​រាម​កេរ្តិ៍ ព្រះ​រាម​និង​បរិវារ​ធ្វើ​សង្រ្គាម​ជាមួយ​យក្ស​ទសមុខ​ព្រោះ​តែ​រឿង​នាង​សេដា រីឯ​នៅ​ក្នុង​រឿង​ពុទ្ធិ​សែន ឬ​រឿង​នាង​ពីរ​ដណ្តប់ នាង​កង្រី​ឈឺ​ដល់​ស្លាប់​ក៏ព្រោះតែ​បាត់​បុរស​ជា​ទី​ស្នេហា​ រឿង​ផ្កា​ស្រពោន របស់​លោក​នូ ហាច ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ។ នៅ​ក្នុង​រឿង​បីសាច​ស្នេហា របស់​លោ​កញ៉ុក ថែម នាង​សារុន កើត​ចិត្ត​សង​សឹក​ចង់​សម្លាប់​នាង​សារី​ជា​បង​ ក៏​ព្រោះ​តែ​ចៅ​ក្រម​រ៉ប ជ្រើស​រើស​នាង​សារី ហើយ​នៅ​ទី​បំផុត​ក៏​សម្លាប់​ខ្លួន​តែ​ម្តង ។ ចំពោះ​រឿង​ទំទាវ ទោះ​បី​នាង​ទាវ​បាន​បោះ​បង់​ទុំ​ចោល ហើយ​ទៅ​រៀប​ការ​ជាមួយ​ម៉ឹន​ ឃួន វិញ​ក្តី​ក៏​សម្រេច​​សម្រួច​ទៅ​សុខ​ចិត្ត​ស្លាប់​ទៅ​តាម​ទុំដដែល​ជា​ដដែល បើ​និយាយ​ពី​រឿង​កាកី​វិញ ដែល​ជា​រឿង​កើត​មាន​ឡើងនៅ​ក្នុង​មជ្ឈដ្ឋាន​អភិជន សេចក្តី​ស្នេហា​មាន​លក្ខណៈ​ប្រាដក​និយម​បំផុត​គឺ​ប្រៀប​បាន​ទៅ​នឹង​ទស្សនៈ រាមច្ចនៈ​មហាបណ្ឌិត ឬ​របស់​លោកនាគ​ ប្រទិព្វ អ្នក​ដែល​បាន​ចង​ក្រង​រឿង​ ស្រី​ហិតោ​បរទេស ដូច្នេះ​ដែរ ។
តាម ​ការ​ពិត​ទៅ​រឿង​ស្នេហា​ដែល​អ្នក​និពន្ធ​ទាំង​នោះ​បាន​លើក​ឡើង​សុទ្ធ​តែ​មាន ​លក្ខណៈ​ខុស​គ្នា​ទាំង​អស់ ទោះ​ជា​យ៉ាង​ណា​ក្តី​គេ​សង្កេត​ឃើញ​​ថា​សេចក្តី​ស្នេហា​ដែល​មាន​ថាម​​ពល​ ដ៏ខ្លាំង​ក្លា​ច្រើន​ជា​សេចក្តី​ស្នេហា​ដែល​ជួប​នឹង​ឧបសគ្គ ជួន​កាល​ទៅ​ជា​ឧបសគ្គ​សង្គម ឧបសគ្គ​គ្រួសារ ឧបសគ្គ​នយោបាយ ប៉ុន្តែ​បញ្ហា​ស្នេហា​ត្រី​កោណមិន​សូវ​បាន​ត្រូវ​អ្នក​និពន្ធ​ខ្មែរ​លើក​​យក ​មក​លាត​ត្រដាង​ឲ្យ​បាន​ពិស្តារ​ប៉ុន្មាន​ទេ ។
តើ​ស្នេហា​ជា​អ្វីទៅ បាន​ជា​បង្កើត​រឿង​ច្រើន​បែប​នេះ?
នៅ ​ក្នុង​រឿង​រាមកេរ្តិ៍ សេចក្តី​ស្នេហា​កើត​ចេញ​ពី​សម្ផស្ស​ដ៏​អស្ចារ្យ​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម ​បាន​របស់​នាង​សេដា គឺ​ជា​កម្មវត្ថុ​នៃ​ការ​ប៉ង​ប្រាថ្នា​របស់​អ្នក​មាន​រិទ្ធិ​អំណាច គ្មាន​អ្នក​មាន​រិទ្ធិ​អំណាច​ណា​ម្នាក់​អាច​បាត់​បង់​នាង​បាន​នោះ​ឡើយ ព្រោះ​សម្ផស្ស​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នេះ​ក៏​ជា​និមិត្ត​រូប​នៃ​អំណាច​ ដូច្នេះ​ដែរ គឺ​អំណាច​គ្រប់​គ្រង​ទៅ​លើ​មនោ​សញ្ចេតនារបស់​ស្ត្រី​ភេទ ទន្ទឹម​នឹង​អំណាច​អាណា​ចក្រ​ទាំង​មូល ។ សេចក្តី​ស្នេហា​រវាង​ទុំ​និង​ទាវ​ជា​ស្នេហា​ដែល​កើត​ចេញ​ពី​ការ​រំភើប​ទៅ​ វិញ​ទៅ​មក គឺ​ស្នេហា​​ម្យ៉ា​ង​ដែល​​ពុំ​អាច​ឋិត​ថេរ​បាន​ឡើយ​កាល​ណា​រស់​នៅ​ផ្អួម​ជូរ​ ជា​មួយ​គ្នា​យូរ​ពេក ។ យ៉ាង​ណា​មិញ​សេចក្តី​ស្នេហា​របស់​នាងកាកី ទៅ​លើ​រូប​ស្ដេច​ព្រហ្ម​ទន្ត បាន​រលត់​ទៅ​វិញ​ព្រោះ​តែ​ការ​អផ្សុក​ ប៉ុន្តែ​បាន​កើត​មាន​ម្តង​ទៀត​នៅ​ពេល​ដែល​នាង​កាកី មាន​ការ​រំភើប​ទៅ​លើ​សម្ផស្ស​នៃ​បុរស​ម្នាក់​ទៀត រី​ឯ​សេចក្តី​ស្នេហា​របស់​នាង​កង្រី​ទៅ​លើ​ពុទ្ធិសែន​​វិញគឺ​ជា​សេចក្តី​ ស្នេហា​ដាច់​ខាត គឺ​ស្នេហា​ដ៏​បរិសុទ្ធ​ដែល​គេ​នាំ​គ្នា​ចាត់​ទុក​ថា​ជា​សេចក្តី​ស្នេហា​ពិត​ប្រាកដ​ ប៉ុន្តែ​ដែល​គ្មាន​អ្នក​ណា​អាច​សម្រេច​បាន ។
ចំពោះ ​បញ្ហា​ដែល​ចោទ​ឡើង​នៅ​ក្នុង​រឿង​ស្នេហា​នេះ គឺ​ស្ថិត​នៅ​ត្រង់​ថា​តើ​គូ​ស្នេហ៍​អាច​ស្រឡាញ់​អ្នក​ណា​ម្នាក់​ទៀត​បាន​ទេ នៅ​ក្នុង​ករណី​ដែល​គ្មាន​ភ័ព្វ​សំណាង​បាន​ជួប​គ្នា? គេ​មិន​អាច​ឆ្លើយ​និង​សំណួរ​នេះ​ដោយ​ច្បាស់​បាន​ទេ ព្រោះ​អ្វីៗ​ក៏​អាស្រ័យ​និង​ធាតុ​ព្រម​ទាំង​លោក​ទស្សនៈ​របស់​បុគ្គល​ម្នាក់​ ៗ​ដែរ ប្រការ​ដែល​គួរឲ្យ​កត់​សម្គាល់​គឺ​បាតុ​ភូត​នៃ​ស្នេហា​តាម​ការ​ពិត​គឺ​ជា​ បាតុ​ភូត​នៃ​ចិត្ត​សាស្រ្ត​តែ​ប៉ុណ្ណោះ ជា​ពិសេស​គឺ​បញ្ហា​សង្គម​ចិត្ត​សាស្រ្ត​តែ​ម្តង ការ​ដែល​គួរ​កត់​សម្គាល់​មួយ​ទៀតគឺ​ស្ថាន​ភាព​បរិយា​កាស​ដែល​បង្កើត​សេចក្តី ​ស្នេហា​នៅ​ក្នុង​រឿង​សាស្រ្តា​ល្បែង​ជា​ច្រើន តួអង្គ​បាន​ជួប​ស្ថាន​ការណ៍​ជា​ច្រើន​ ហើយ​ស្ថាន​ការណ៍​កំសត់​នីមួយៗ តែង​តែ​នាំ​មក​នូវ​សេចក្តី​ស្នេហា​ថ្មីៗទៀត ប៉ុន្តែ​ដែល​សម្រេច​សម្រួច​ទៅ ​គ្រប់​គ្រង់​ស្នេហា​ណា​មួយ​ក៏​មិនបាន​ដែរ​បើ​គេ​ចង់​បាន​ទាំង​អស់​នោះ ហើយ​នៅ​ទី​បំផុត​ច្រើន​ចេញ​ទៅ​ធ្វើ​ជា​តាបស់​ឥសី​​តាំង​សីល​រម្ងាប់​កាម​ តណ្ហា ឬ​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​គ្រួសារ ។
នៅ ​សម័យ​យើង​នេះ​គេ​សង្កេត​ឃើញ​ជារឿយ​ៗ​ថា សេចក្តី​ស្នេហា​ច្រើន​តែ​កើត​ឡើង​ហើយ​រលត់​ទៅ​វិញ ព្រោះ​បញ្ហា​សេដ្ឋកិច្ច បញ្ហា​សង្គម បូក​រូម​ទស្សនៈ​អំពី​ជីវិត​សម័យ​ថ្មី​ដូច​ជា​ការ​អផ្សុក ការ​ស្វែង​រក​ការ​រំភើប​ថ្មី​ៗ​ជា​ដើម ច្រើន​តែ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​ពន្លត់ភ្លើង​ស្នេហា​ទៅវិញ បើ​ពុំ​នោះ​សោត​ទេ​គឺ​ជា​ការ​ស្វែង​រក​អនា​គត់ ដូច​នៅក្នុង​រឿង​សុផាត របស់​លោក​រឹម គិន ដូច្នេះ​ដែរ ។ នៅ​ត្រង់​ចំណុច​នេះ​គេ​អាច​និយាយ​បាន​ថា អ្នក​ខ្លះ​សុខ​ចិត្ត​មាន​វិបដិ​សារី​ជាង​ការ​​សោក​ស្តាយ ៕

Thursday, October 22, 2015

អាថ៌កំបាំង​១០​យ៉ាង​នៃ​ដួង​ចិត្ត​ស្រ្តី​


(១) ស្ត្រី​មាន​ចរិត​ចូល​ចិត្ត​ធ្វើ​ការ​មិន​ចេះ​នៅ​ស្ងៀម​ទេ

(២) ស្ត្រី​មាន​ការយក​ចិត្ត​ទុក​ដាក់​ទៅលើ​​ការងារ​លើស​ពួក​បុរស

(៣) ស្រ្តី​មាន​ចិត្ត​អត់​ធ្មត់​ខ្លាំង​ជាង​ពួក​បុរស

(៤) ស្ត្រី​យក​ពេល​ទំនេរ​ដើម្បី​ធ្វើ​កិច្ចការងារ​ផ្ទះ ឯបុរសៗ​ចូល​ល្បែង​ស្រី​ស្រា​ភ្លាម

(៥) ស្រ្តី​នឹង​ស្លាប់​បើ​នាង​នៅ​ទំនេរ​មិន​ធ្វើ​អ្វីមួយ ព្រោះ​យល់​ថា​ខ្លួន​គ្មាន​ប្រយោជន៍

(៦) ស្រ្តី​ច្រើន​មាន​គំនិត​រីក​ចម្រើន​ទៅ​មុខ ឯបុរស​ច្រើន​តែ​មាន​គំនិត​ថយ​ក្រោយ

(៧) ស្រ្តីច្រើន​ឧស្សាហ៍​ព្យាយាម​ជាង​ពួក​បុរស

(៨) ស្រ្តីច្រើន​តែ​មិន​នឹង​នរ​ក្នុង​ចិត្ត ឆាប់​ប្រែប្រួល គិត​ច្រើន​ ឯបុរសគ្មាន​ទេ!

(៩) ស្រ្តី​មាន​ចិត្ត​ចង់​ដឹង​ចង់​ឮ ហើយ​ចូល​ចិត្ត​ប្រៀបធៀបណាស់

(១០) ស្រ្តី​អ្នក​មាន​ បើ​ប្តី​មិន​ឲ​ធ្វើ​អ្វី គេ​នឹង​ "​បំផ្លាញ" តាម​បែបដើរ​ផ្សារ​ច្រើន​ ទិញ​ឥវ៉ាន់​ច្រើន តែង​ខ្លួន​ច្រើន លេង​បៀ​ កន្ទុយ​លេខ....

Dr. Rollin A. Madeline ស្រង់​ចេញ​ពី​សៀវភៅ អាថ៌កំបាំង​អំពី​ស្រ្តី