១. មានអារម្មណ៍ថាគេមិនចាត់ទុកអ្នកជាមនុស្សសំខាន់
ដាក់ចិត្តស្រលាញ់មនុស្សម្នាក់ គឺចង់ឲ្យគេយកចិត្តទុកដាក់ និងចង់ឲ្យខ្វាយខ្វល់ពីអ្នកខ្លះដែរ ពេលខ្លះអ្នកបង្ហាញឲ្យគេដឹងពីអ្នកច្រើន តែគេបែរជាបង្ហាញនូវអារម្មណ៍ហីៗ មិនអើពើសូម្បីតែបន្តិចសោះនោះ។ បើយ៉ាងហ្នឹងៗញយដងពេក ភាគរយច្រើនណាស់គឺអ្នកស្រលាញ់គេតែម្នាក់ឯង ទាំងភាគីម្ខាងទៀតមិនអើពើនោះ ទោះបីអ្នកព្យាយាមយ៉ាងណាក៏ដោយ។
២. គេមិនដែលណាត់អ្នកទៅក្រៅ
គេមិនដែលណាត់អ្នកចេញទៅជាមួយម្ដងណាឡើយ មិនដែលហៅ មិនដែលខ្វល់…..នេះជាសញ្ញាណមួយដែលបញ្ជាក់ថាអ្នកកំពុងតែ ខ្ជះខ្ជាយពេលវេលា ស្រលាញ់មនុស្សម្នាក់ខុសហើយ។ ពេលខ្លះអ្នកអាចសាកចិត្ត ពឹងគេជួយធ្វើរឿងអ្វីបន្តិចបន្តួច ក៏ប៉ុន្តែគេមានលេសនេះ លេសនោះដោយមិនមានហេតុផលសមរម្យ…. បញ្ជាក់ថាគេមិនស្រលាញ់អ្នកស្មោះនោះទេ។
៣. គេជាមនុស្សមិនអាចទុកចិត្តបាន
បើមនុស្សស្រលាញ់គ្នាពិតមែន ប្រាកដណាស់គេមិនយកស្នេហាមកជាល្បែងលេងនោះទេ។ ពេលខ្លះសប្បាយគេមករកអ្នក ពេលមានទុក្ខធុរៈគេបែរជាគេចចេញ ចាត់ទុកប្រៀបដូចតុក្កតាគ្មានបេះដូង។ មនុស្សបែបនោះមិនគួរអ្នកដាក់ចិត្តស្រលាញ់ជាគ្នានោះគេ ខ្វះអីប្រុសពេញដី ស្រីពេញនគរ រកនរណាមួយល្អ អាចទុកចិត្តជាគ្នាបានជារឿងប្រសើរ។
៤. គេនៅតែនឹកនារកសង្សារចាស់
ពេលខ្លះគេនៅតែនឹកភ្នកដល់សង្សារមុន សំដែងកាយវិការជិតស្និទ្ធជាមួយអ្នកចាស់ដែលគេធ្លាប់សាង អនុស្សាវរីយជាមួយគេនោះក៏មាន។ ដោយកាយវិការបង្ហាញភាពជិតស្និទ្ធ ដើរលេងជាមួយអ្នកចាស់ ទិញកាដូឲ្យគេ ប្រាកដណាស់ថាអ្នកគួរដកចិត្តស្រលាញ់វិញឲ្យហើយ មុននឹងចុះកិច្ចសន្យាទឹកភ្នែក។
៥. គេមិនចង់ដឹងពីអ្នក
ទំនាក់ទំនងស្នេហាគឺត្រូវស្វែងយល់ពីចិត្តនិងដឹងពីគ្នា ទៅវិញទៅមក អ្នកព្យាយាមស្វែងយល់ពីចិត្តគេ ហើយគេក៏ព្យាយាមមកអ្នកវិញដែរ។ ប៉ុន្តែបើគេមិនចង់ដឹងពីអ្នក ហើយក៏មិនចង់ឲ្យអ្នកស្វែងយល់ពីគេច្រើននោះ គ្មានអ្វីអល់អែកទៀតទេ មិនបាច់ខាតពេលស្រលាញ់គេនោះម្នាក់ឡើយ។
៦. សកម្មភាព ឬកាយវិការសោះកក្រោះរបស់គេ
ទោះបីមានពេលខ្លះស្រលាញ់កើតពីការស្អប់ជំពប់លើក៏ដោយ ប៉ុន្តែនេះជាករណីកម្រ។ ពេលដែលអ្នកមានស្នេហាជាមួយមនុស្សម្នាក់ដែលខ្លួនស្រលាញ់ តែគេមិនចង់ឆ្លើយ មិនចង់រវល់ ជាមួយកាយវិការសោះកក្រោះពេលនៅជាមួយអ្នក ដូចមិនបាច់បន្តចំណាយពេលវេលា និងទំហំនៃក្ដីស្រលាញ់របស់អ្នកលើរូបគេនោះទេ។
៧. អ្នកតែងតែចាប់ផ្ដើមមុន
បើអ្នកតែងតែចាប់ផ្ដើមមុនគ្រប់ពេល សូម្បីតែបបួលទៅញ៉ាំអី ទៅដើរលេង មើលកុន ហើយគេមិនដែលសួរនាំឬបបួលអ្នកវិញនោះ ប្រាកដណាស់ថាអ្នកគួរពិចារណាឡើងវិញ គួរដកចិត្តវិញ។ ការសម្រេចចិត្តដកខ្លួនមុន គឺអាចជួយមិនឲ្យអ្នកឈឺចាប់ទៅថ្ងៃក្រោយដោយសារដាក់ចិត្ត ស្រលាញ់រូបគេតែម្នាក់ឯង ទាំងគេមិនស្រលាញ់ផងនោះ។
ចំណុចណាមួយត្រូវនឹង ស្នេហាដំបូងរបស់អ្នក?
No comments:
Post a Comment