ដោយសាបច្ចេកវិទ្យាកានតែរីចំរើនពីមួយថ្ងៃទៅមួយថ្ងៃ នាពេលអានាគតមនុស្សយន្តអាចសំរួលការងាជាច្រើនដូចជា បើករថយន្ត ធ្វើសង្រ្គាម និងការងារផ្សេងៗសំរាប់មនុស្ស។ ប៉ុន្តែអ្វីដែរសំខាន់នោះគឺ មនុស្សយន្តមិនអាច អាន ឬដឹងនៅគំនិតរបស់មនុស្សយើងបានឡើយ។
ក្រុម Bioengineers នៅសហរដ្ឋអាមេរិក បានកំពុងអភិវឌ្ឍន៍មនុស្សយន្តមួយដែលគេហៅថា Psychic Robot ដោយប្រើនៅរូបមន្តគណិតវិទ្យា ដែលអាចអោយមនុស្សយន្តប្រភេទនេះអាចដឹងនៅអ្វីដែលយើងនឹងត្រូវធ្វើ។ កម្មវិធីដែលត្រូវអភិវឌ្ឍន៍សំរាប់មនុស្សយន្តប្រភេទនេះ ធ្វើឡើងមិនមែនសំរាប់អោដឹងនៅចិត្តមនុស្សឡើយ តែវាអាចអោយមនុស្សយន្តដឹងថាមនុស្យយើងនឹងអាចធ្វើងអ្វីខ្លះផ្អែកទៅលើការគណនាសម្មភាព សូម្បីតែសម្មភាពនោះត្រូវបានបង្អាក់។
ឧទាហរណ៍លើការសិស្សាមួយ “អ្នកយកដៃរបស់អ្នកទៅចាប់យបិចមួយនៅតុ ប៉ុន្តែដៃរបស់អ្នកប៉ះទង្គិចជាមួយនឹងវត្ថុមួយដែររារាំងអ្នកមិនអាចអោយអ្នកយកបិចនោះ។ មានមនុស្សម្នាក់ទៀតមើនៅសកម្មភាពរបស់អ្នកក្នុងការឈោងចាប់យកបិចលើតុកនោះ ហើយគេដឹងថាអ្នកនឹងឈោងយកបិចមួយនោះដោយលើកដៃរំលងឧបសក” សំណួរសួរថាតើមនុស្សយន្តអាច ដឹងនៅអ្វីដែរយើងនៅធ្វើបែបនេះឬទេ?
ដើម្បីសាកល្បងទ្រឹស្តីនេះ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Illinois នៅរដ្ឋឈីកាហ្គោធ្វើការពិសោធន៍ តាមដាន និងវិភាគនៅចលនាដៃរបស់មនុស្ស ដែលពួកគេបានឈោងចាប់បិចលើតុ ប៉ុន្តែចលនារបស់ពួកគេត្រូវបានរំខានដោយឧបសក។ ពួកគេបានបង្កើតនៅរូបមន្តដ៍អសច្ចារ្យមួយបំពាក់លើមនុស្សយន្ត ដែលអាចគណនានឹងអាចអោយមនុស្សយន្តដឹងថាដៃរបស់ពួកគេត្រូវតាមមធ្យោបាយណា។ កម្មវិធីដែលបំពាក់នេះ អាចអោយមនុស្សយន្តដឹងពីសកម្មភាពនៃរាងកាយ និងគោលបំណងរបស់មនុស្ស។ បច្ចេកវិទ្យានេះក៍អាចបំពាក់លើរថយន្ត ដើម្បីបញ្ជាគ្រោះថ្នាក់ចរាចរណ៍នៅពេលបើកបរ។
ប្រសិនបើយើងដឹងនៅសក្មភាពរបស់មនុស្សដោយការមើលពីគោដៅណាមួយ មានន័យថាយើង ក៍អាចបង្កើតមនុស្សយន្តប្រភេទនេះបានដែរ យើងហៅមនុស្សយន្តនេះថា “Psychic Robot” យ៉ោងទៅតាមសំដីរបស់ Horowitz។
No comments:
Post a Comment