មនុស្សជាច្រើនមានការងើយឆ្ងល់ និងចង់ដឹងចង់លឺអំពីការកសាងពីរ៉ាមីត និងតំបន់ទំនាប ហ្ស៊ីសា ប្រទេសអេស៊ីប ដែលមានទ្រឹស្តីជាច្រើនថា ពីរ៉ាមីត ត្រូវបានសាងសង់ដោយព្រះរាជា Khufu នៃរជ្ជកាលរាជវង្សទី ៤នៃអាណាចក្រអេស៊ីប (២៥៧៥ ដល់ ២៤៦៥ មុនគ្រឹស្តរាជ)។ ពីរ៉ាងមីតត្រូវបានគេចាត់ទុកថា មួយក្នុងចំណោមសំណង់អច្ឆរិយៈបុរាណទាំង ៧ នៅជំនាន់នោះ ។ ដោយឡែកមានការមន្ទិលសង្ស័យ និងចម្រុងចម្រះជាច្រើនរវាងក្រុមបុរាណវិទូ និងស្ថាបត្យករអំពីការសាងសង់ និងតួនាទីរបស់ ពីរ៉ាមីត នៅ ហ្ស៊ីសា ដែលមានទំហំធំធេង ។
យោងទៅតាមលោក Zecharia Sitchin ដែលជាអ្នកដែលអាចបកប្រែភាសា Sumer បានអោយដឹងថា ពីរ៉ាងមីតត្រូវបានសាងសងមុនស្តេចរជ្ជកាល Khufu ទៅទៀត ពោលគឺត្រូវបានសាងសង់ដោយបុព្វជិតសាសនាជាន់ខ្ពស់ម្នាក់ឈ្មោះ Enoch តាមការបញ្ជារបស់ Enki ដែលជាអ្នកបង្កើតមនុស្សដំបូងបំផុត និងមានរឿងរ៉ាវទាក់ទងនឹងសត្វពស់។ Enoch ត្រូវមានភារកិច្ចក្នុងការសាងសង់ ពីរ៉ាងមីត ដើម្បីជាទីសក្ការៈបូជាផង និងជាកន្លែងសំរាប់ការចុះចតយាន្តអវការរបស់អទិទេព បន្ទាប់ពីគ្រោះទឺកជំនន់ដែលបង្ក ឡើងដោយ Enlil ដែលជាប្អូន ម្តាយទីទៃ របស់ Enki។ តំបន់ជុំវិញ ពីរ៉ាមីត មិនមែនវាលហោរឋានដូចពេលនេះទេ តាមពិតគឺជាព្រៃ ត្រូពិក ដែលមានភាពស្រស់ស្អាត ដែលតំបន់នោះមានឈ្មោះថា Khem។ បន្ទាប់ពីទឹកជំនន់បានស្រកអស់ទៅ ពីរ៉ាមីតត្រូវបានក្លាយជាទីក្រុងស្នូលមុននឹងការបង្កើតទីក្រុង Nippur ដែលក្លាយទីស្ថានីអវកាសថ្មី ។
សង្រ្គាមពីរ៉ាមីតដំបូងត្រូវបានកើតឡើងរវាង Horus និង Seth ដែលបង្កឡើងដោយ Seth ដែរបានប្រើល្បិចសំលាប់ Osiris ដែលត្រូវបាន Ra (Marsduk) ផ្តល់ដីនៅតំបន់ អេស៊ីបក្រោមការគ្របគ្រង។ យោងទៅតាមក្រុមបុរាណវិទូ រឿងហេតុចំបងគឺ បណ្តាលលមកពីការច្រណែននឹងតំបន់ អេស៊ីបខាងក្រោមដែលសំប្បូរជីវជាតិក្នុងការដាំដុះ និងជាទីបណ្តុំយាន្តអវកាស ដែលងាយស្រួលក្នុងការទទួលក្រុម Annunaki និងស្បៀងផងដែរ។ សង្រ្គាមបានកើតឡើងរវាង Horus និង Seth ដោយមានការជួយរបស់ក្រុមពីភាគី អទិទេពម្ខាងៗ ដោយ Horus មានម្តាយ Isis ជីតា Ra អ៊ំ Thoth ជាអ្នកជួយជ្រុំជ្រែងក្នុងការកំចាត់ Seth ដែលជាអ៊ំរបស់ខ្លួន។ Seth បានប្រើប្រាស់ភាពជាបងប្អូន ដើម្បីបញ្ឆោត Osiris ដែលទើបនឹងទទួលបានរាជបល្ល័ងថ្មី អោយចូលរួមពិធីជប់លៀង ដោយរួមមានទាំងអំណោយផងដែរ។ អំណោយនោះគឺជាប្រអប់មួយដែលធ្វើឡើងស្រោបដោយមាស និងត្បូងមានតំលៃ ដែល Seth បានប្រកាសក្នុងពិធីថា បើមាននរណាអាចចូលបាន នឹងប្រគល់ប្រអប់នោះអោយ។ តាមពិតប្រអប់នោះគឺជាមឈ្ឈូស ដែលតំរូវត្រូវរូបរាងរបស់ Osiris ដែល Seth បានបញ្ជាគេអោយធ្វើទុកសំរាប់ដាក់ប្អូនរបស់ខ្លួន ដោយ Osiris មានភាពស្រវឹងបន្តិចបន្តួច និងជឿជាក់លើបងរបស់ខ្លួនផង ក៏បានចូលទៅដេកក្នុងប្រអប់នោះ រំពេចនោះ Seth បានបញ្ជាអោយសេនារបស់ខ្លួនប្រញាប់បិទប្រអប់រួចយកដាវមកកាត់ជា ១៤កំណាត់រួចយកទៅបាចសាយភាយពាសពេញទឹកដី អេស៊ីប ដើម្បីកុំអោយរស់ឡើងវិញ។ ជាការពិតណាស់ Osiris គឺជាអទិទេព ហើយក៏ជាមនុស្សក្រៅភពសុទ្ឋសាធ ដូចនេះពួកអទិទេពទាំងនោះមាន វិជ្ជាពេទ្យពូកែ និងឧបករណ៏ វេជ្ជសាស្រ្តមានភាពជឿនលឿន ដែលអាចតភ្ជាប់មនុស្សដែលស្លាប់ អាចអោយរស់ឡើងវិញបាន។ បន្ទាប់ពីបានទទួលដំណឹងនេះ Isis ដែលជាប្រពន្ធ Osiris មានការសោកសង្រ្គេគជាខ្លាំង និងមានកំហឹងផងដែរ ភ្លាមនោះក៏ទៅជួបនឹង Ptah (Enki) ដែលជាឪពុកក្មេករបស់ខ្លួន ដើម្បីរកយុត្តិធម៌ Ptah ក៏មិនដឹងធ្វើយ៉ាងណាដែរ ក៏សំរេចលើចិត្ត Isis ទៅចុះ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ Isis បានរក្សាទុកនៅមេជីវិតរបស់ Osiris រួចក៏បានបង្កើតបានកូនមួយឈ្មោះ Horus ដែលមានន័យថា “អ្នកសងសឹក” (The Avenger)។ Seth ចង់សំលាប់ប្អូនរបស់ខ្លួនក៏មកដោយសារតែ Osiris មិនទាន់មានបុត្រ ដូច្នោះមានតែសំលាប់ Osiris ខ្លួននឹងទទួលបានព្រះរាជបល្ល័ងជាក់ជាមិនខាន។ Isis បានខិតខំស្វែងរកបំណែកសាកសពរបស់ប្តីរបស់ខ្លួន ចំណែកឯ Horus បានទទួលការ បណ្តុះបណ្តាលពីពូៗ របស់ខ្លួនដូចជា Thoth និង Geb ដែល Ra បានធ្វើយាន្តដ៏អស្ចារ្យមួយសំរាប់ Horus ដែលមានឈ្មោះថា “បល្ល័ងដ៏ចែងចាំងរបស់ព្រះអទិទេព” (Luminous Crown of Lordship) ដែលនៅក្នុងស្រ្គីបមួយរបស់អេស៊ីបបានសរសេរថា យាន្តរបស់ Ra មានឥទ្ធិពលខ្លាំងក្លា និងអាចធ្វើដំណើរទៅកាន់ទីឆ្ងាញបំផុតនៃចក្រវាឡ។ នៅពេលចេញធ្វើសង្រ្គាម Horus បានបញ្ជាយាន្តរបស់ខ្លួនដែលជាអំណោយរបស់ Thoth ចំណែកឯ Ra ជាជីតា បានស្ថិតនៅក្នុងយាន្តដ៏ធំអាចគ្របដណ្តប់ព្រះអាទិត្យទាំងមូល និងបានបោះទីតាំងនៅតំបន់ភាគខាងកើតនៃតំបន់ Ua Ua។ Horus បានចូលគាល់ជីតារបស់ខ្លួន និងទទួលបានការអនុញ្ញាតិ ពីជីតារបស់ខ្លួន ដើម្បីចុះធ្វើសង្រ្គាម រួចក៏ចេញយាន្តរបស់ខ្លួនដើម្បីស្វែងរកទីតាំងរបស់សត្រូវ។ បន្ទាប់ពីបានរកឃើញមូលដ្ឋានទ័ពហើយនោះ ភ្លាមនោះក៏បានបាញ់ចេញនូវអាវុធដ៏មានអនុភាពរបស់ខ្លួន ដែលមិនមានសំលេង និងមើលមិនឃើញ ក៏ប៉ុន្តែបានធ្វើអោយកងទ័ពរបស់ Seth ស្លាប់ភ្លាមៗ មួយរំពេច។ បន្ទាប់ពីបានទទួលបានជ័យជំនះលើកងទ័ពសត្រូវហើយ Thoth បានត្រលប់មកកាន់ “ឥន្រ្ទីលើអាកាស” (Falcon of Horizon)។ តាមរយះការសិក្សាស្រាវជ្រាវរបស់លោក Heinrich Brugsch (1870) បានគិតថា តំបន់ដែល Horus បានទទួលជ័យជំនះដំបូងនៅក្នុងតំបន់ Khenn គីនៅក្នុងតំបន់ Nubia ដែល Ua Ua ជាស្រុកភាគខាងជើង ដែលនៅទីនោះគឺមានភូមិមួយឈ្មោះ Behutet ដែលបានបង្កើតឡើងដើម្បីឧទ្ទិសដល់ Horus សំរាប់ជ័យជំនះដំបូង។ ទីក្រុង Edfu ដែលស្ថិតនៅក្នុងតំបន់ Aswan ជាទីដែល Horus បានបង្កើតនៅទីក្រុង រោងដែក ដែលជាទីធ្វើអាវុធដ៏អស្ចារ្យសំរាប់កងទ័ពរបស់ខ្លួនដែលជា ទាហានមនុស្សដំបូងបង្អស់ដែលមានអាវុធដែលធ្វើពីដែក គេបានហៅកងទ័ពទាំងនោះថា “មនុស្សដែក” (Metal Men) ដែលបានហ្វឹកហាត់យ៉ាងខ្លាំងក្លាសំរាប់សង្រ្គាមមួយនេះ ។ ដោយនៅតំបន់ចន្លោះ Aswan និង Edfu មានសុវត្ថិភាពហើយនោះ កងទ័ព និងអទិទេពបានធ្វើដំណើរទៅភាគខាងជើង ទៅកាន់ចំណុចបេះដូងនៃអេស៊ីប កងទ័ពរបស់អទិទេពមិនអាចរកឃើញកងទ័ពសត្រូវទាល់តែសោះ ដោយសារពួកគេបានលាកខ្លួន ដូច្នោះ Ra ក៏មានគំនិតមួយ ដោយបន្ទាបយាន្តរបស់ខ្លួនទៅកាន់ផ្ទៃទឹក ហើយកងពលរបស់ Horus ក៏ចុះទឹកផងដែរ។ រំពេចនោះក៏ទ័ពសត្រូវក៏បានក្លាយខ្លួនទៅជាសត្វក្រពើ និងដំរីទឹកដើម្បីវាយឆ្មក់លើកងទ័ពរបស់ Horus តែត្រូវបានជួយដោយ Ra និងពីសំណាក់កងទ័ពដែក របស់ Horus ដោយនៅក្នុងដៃមានច្រវ៉ាក់ នឹងលំពែង។
No comments:
Post a Comment