ប្រិយមិត្តអ្នកអានប្រាដកជាបានដឹងច្បាស់អំពីដំណើរជីវិតដ៌កំសត់ និងអស្ចារ្យរបស់ Jesus Christ ដែលជាអ្នកមានជីវិតរស់នៅក្រុង Bethlehem និងបានស្លាប់នៅទីក្រុង Jerusalem ដោយឆ្កាងនៅលើឈើ។ ជាការពិតណាស់ Jesus Christ គឺជាមនុស្សដែលមានភាពអស្ចារ្យជាច្រើន ដូចជាការដើរបង្រៀនទូន្មានអំពីទស្សនវិជ្ជាជីវិត ការជួយសង្រ្គោះអ្នកជំងឺដែលមានជំងឺមិនអាចព្យាបាលជាសះស្បាយ ការផ្តល់ជីវិតដល់មនុស្សដែលបានស្លាប់ឲ្យរស់ឡើងវិញ។ ប្រិយមិត្តអ្នកអានប្រាកដជាមានចិត្តស្រលាញ់ គោរព និងកោតសរសើរភាពអស្ចារ្យរបស់ Jesus Christ ដែលបានជួយជីវិតមនុស្សជាច្រើនដោយមិនប្រកាន់ថាពួកគេជាជនជាតិអ្វីក៏ដោយ និងបានអប់រំបង្រៀនជនជាតិទាំងនោះអោយបានយល់ច្បាស់អំពីតំលៃជីវិត និងការគោរពស្រលាញ់មនុស្សជាតិទាំងមូលដោយមិនប្រកាន់ពណ៌សម្បុរ និងសាសនាឡើយ។ ការអប់រំរបស់ Jesus Christ មានលក្ខណៈទូលំទូលាយ និងមានភាពអំណរដោយសេចក្តីស្រលាញ់ ដោយការប្រទានពរពីព្រះជាម្ចាស់។ អ្នកទាំងអស់គ្នាប្រាកដជាមានអារម្មណ៏ចំលែក ដោយគិតថា តើព្រះជាម្ចាស់នៅក្នុង សាលនាគ្រិស្តពិតជាមានមែនឬយ៉ាងណា? តើ Jesus Christ ពិតជាកូនរបស់ស្តេចអទិទេព Yaweh ពិតប្រាកដមែនឬទេ? តើ Jesus Christ ពិតជាមនុស្សអស្ចារ្យនិងចេះផ្តល់ជីវិតដល់មនុស្សដែលស្លាប់ហើយពិតមែនឬទេ?
ជីវប្រវត្តិសង្ខេបរបស់ Jesus Christ
ជាការពិតណាស់អ្នកទាំងអស់គ្នាដែលបានដឹងអំពីប្រវត្តិ Jesus Christ ប្រាកដជាដឹងអំពីថ្ងៃកំណើតរបស់ទ្រង់គឺ យប់ថ្ងៃទី ២៥ ខែ ធ្នូ (25 December) នៅក្នុងរោងសេះមួយនៅទីក្រុង Bethlehem នៃតំបន់ Syria។ មាតារបស់ Jesus Christ គឺ Mary Magdalene និងឪពុកចិញ្ជឹម Josef ដែលមានងារជាជាងឈើម្នាក់។ នៅរាត្រីដែល Jesus Christ បានចាប់កំណើតក៏មានបុព្វជិត សាសនាដ៏មានឥទ្ធិពល ៣ រូបបានប្រគល់វត្ថុមានតំលៃ ៣ ដល់ទារក Jesus Christ និងបានទាយទុកថា ក្មេងប្រុស Jesus Christ និងក្លាយជាស្តេចនៃការចេះដឹង ឬត្រាស់ដឹង (The King of Wisdom) រួចក៏បានបន្តដំណើរទៅទៀត។ នៅក្នុងគម្ពី Bible មិនមានការសរសេរអំពីជីវិតរបស់ Jesus Christ ចាប់ពីអាយុ ១២ឆ្នាំរហូតដល់អាយុ ៣០ឆ្នាំ ទើប Jesus Christ បានចាប់ផ្តើមការងាររបស់ ទ្រង់ជាអ្នកបង្រៀន ជាគ្រូពេទ្យដ៏អស្ចារ្យ និងជាមេសាសនាម្នាក់។ ការងាររបស់របស់ Jesus Christ គឺស្រដៀងគ្នានឹងព្រះពុទ្ធដែរ ដោយផ្តោតសំខាន់ទៅលើការជួយគ្នា និងស្រលាញ់គ្នាទៅវិញទៅមក គោរពចាស់ទុំ ស្រលាញ់ជីវិតសត្វលោក និងការគោរព និងមានជំនឿតែលើព្រះជាម្ចាស់ Yaweh តែប៉ុណ្ណោះ។ Jesus Christ មានមនុស្សជំនិត ឬក៏សិស្សចំនួន ១២នាក់ ដែលមានតួនាទីផ្សព្វផ្សាយការបង្រៀនរបស់ Jesus និងជួយការពារ និងមើលថែររក្សារគ្រួសាររបស់ Jesus ពីព្រោះក៏មានជនអាក្រក់ជាច្រើន មានការច្រណែន និងស្អប់ទ្រង់ផងដែរ។
ដំណឹងពីភាពអស្ចារ្យរបស់ Jesus បានលេចលឺដល់មេដឹកនាំសាសនារបស់ចក្រភពរ៉ូមនៅតំបន់ ស៊ីរី និងបានចាប់ខ្លួន Jesus ដោយចោទទ្រង់ជាជនក្បត់ ជាមេដឹកនាំសាសនាបីសាចដើម្បីមកកំទេចអាណាចក្ររ៉ូម។ ដំបូងឡើយមេដឹកនាំសាសនាតំប់នោះឈ្មោះ Herod បានចោទ Jesus ថាជាមេបក្សសាសនាបីសាច និងបានបញ្ជាឲ្យគេចាប់ខ្លួនទ្រង់ ដើម្បីសំលាប់ទ្រង់។ ជាទំលាប់នៅពេលមានការកាត់ទោសជនល្មើសនៅក្នុងតំបស់ ស៊ីរី មេដឹកនាំតែងតែនាំខ្លួនជនល្មើសនៅលើទីលានមួយ ដើម្បីឲ្យប្រជាជននៅ់ក្នុងតំបន់នោះជាអ្នកសំរេច តើគួរធ្វើយ៉ាងណាចំពោះជនល្មើសនោះ? នៅពេលដល់វេន Jesus ប្រជាជនជាច្រើនបានស្រែកថា, “ឆ្កាងគេទៅ, សំលាប់គេទៅ”។ នៅពេលនោះដែរ អធិរាជ Tiberus ក៏បានអង្វរឲ្យ Jesus ប្រាប់ការពិតដល់ប្រជាជនខ្លួន ដោយអធិរាជបានដឹងថា Jesus ពិតជាគ្មានកំហុសនោះទេ តែទ្រង់ក៏មិនអាចប្រឆាំងនឹងសំលេងរបស់ប្រជាជននៅតំបន់នោះផងដែរ។ Herod គឺជាមេខ្លោងបញ្ជាឲ្យកូនចៅរបស់ខ្លួនយកលុយទៅសូកប៉ាន់ប្រជាជនឲ្យស្រែកថាអោយសំលាប់ Jesus នៅពេលនោះ។ ប្រជាជននៅតំបន់នោះបានបញ្ជាឲ្យសំលាប់ Jesus ដោយការឆ្កាងនៅលើកំពូលកូនភ្នំមួយនៅជិតទីក្រុង Jerusalem និងបានអោយទ្រង់លីឈើឆ្កាងទៅកាន់ទួល Golgotha នៅជិតជញ្ជាំងទីក្រុង។ នៅកំឡុងពេលកំពុងឆ្កាង Jesus ទីក្រុង Jerusalem ទាំងមូលបានគ្របដណ្តប់ដោយពពកខ្មៅ ផ្គររន្ទះជាច្រើន ព្រមទាំងមានរញ្ជួយដីទៀងផង ស្របពេលដែល Jesus កំពុងតែស្រែកៈ “សូមបិតាកុំធ្វើដូច្នោះ ពួកគេមិនទាន់ដឹងក្តីនៅឡើយទេ សូមបិតាកុំដាក់ទោសពួកគេអី។ ខ្ញុំសុខចិត្តយកឈាមរបស់ខ្ញុំមកលាងភាពបាបរបស់ពួកគេ។ សូមបិតាអធ្យាស្រ័យអោយពួកគេផង។” Jesus បានស្រែកដូច្នោះចំនួន ៣ ដង រួចក៏សុគតទៅ។ សពរបស់ Jesus ត្រូវបានទាហានរ៉ូមយកទៅដាក់ក្នុងរូងភ្នំមួយនឹងមានដាក់ដុំថ្មមួយដុំធំ បិទរូងនោះផងដែរ ពីព្រោះមេសាសនារ៉ូមមានភាពភ័យ ខ្លាចក៏ត្រលប់មកវិញរបស់ Jesus ពីព្រោះ Jesus បានប្រាប់សាវ័ករបស់ខ្លួនថានឹងត្រឡប់មកវិញនៅ ៣ ថ្ងៃក្រោយ។ អស់រយៈកាល ៣ ថ្ងៃកន្លងផុតទៅ Mary បានទៅកាន់ផ្នូររបស់ Jesus ហើយក៏បានឃើញទ្វារផ្នូរបានបើក រំពេចនោះ Jesus ក៏បានចេញមករួចប្រាប់ Mary ថាអោយទៅប្រាប់កូនសិស្សរបស់ទ្រង់អោយទៅជួបនៅលើកូនទួលភ្នំមួយ។ សាវ័ករបស់ទ្រង់ទាំង ១២ បានមកជួប Jesus ជាលើកចុងក្រោយ បន្ទាប់មក Jesus បានហោះទៅកាន់ឋានសួគ៌បាត់ទៅបន្ទាប់ពីបានផ្តែផ្តាំកូនសិស្សរបស់ខ្លួន និងបានសន្យាថានឹងត្រឡប់មកផែនដីនេះនៅពេលអនាគត។ សាវ័ករបស់ Jesus បានដើរផ្សព្វផ្សាយអំពីបានទូន្មានប្រៀនប្រដៅរបស់ Jesus ពាសពេញទឹកដី Israel ចាប់តាំងពីពេលនោះមក។
ទ្រឹស្តីផ្សេងៗអំពីជីវិតរបស់ Jesus ៖
- Billy Mier: ជាជនជាតិ ស្វីស ដែលបានចាប់កំណើតក្នុងទីក្រុង Bulach ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ១៩៥៦។ Billy គឺជាមនុស្សពិសេសម្នាក់ដោយខ្លួនគាត់ត្រូវបាន មនុស្សក្រៅភព គឺមកពីកញ្ជុំផ្កាយ Sirius គឺពពួក Pleadias បានមកធ្វើការទាក់ទងចាប់តាំងពួកលោកមានអាយុ ៥ ឆ្នាំមកម្លេះ។ ពពួក Pleadias ដំបូងដែលធ្វើការទាក់ទងលោកគឺមកពីភព Erra និងមានឈ្មោះថា Sfath និងមនុស្សទីពីរគឺមានឈ្មោះថា Asket។ Billy បានទទួលការទាក់ទងជាច្រើនក្នុងកំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៨២ ដែលពពួក Pleadias នេះមានបច្ចេកវិទ្យា ខ្ពស់ខ្លាំងជាផែនដី និងអាចចូលទៅក្នុងខ្សែបន្ទាត់ពេលវេលាបានយ៉ាងងាយ (Time Dimension) ។ នៅពេលមួយ Asket បាននាំ Billy ជិះយាន្តរបស់ខ្លួនមកឈប់នៅតំបន់ ស៊ីរី និងបានជួបមនុស្សម្នាក់ជនជាតិ រុស្សី ដែលជាអ្នកជឿស៊ប់លើសាសនាគ្រឹស្ត។ ពួកគេទាំង ៣នាក់បានឡើងលើយាន្ត និងបានត្រលប់ទៅរកកាលវេលា ៣០ នៃគ្រឹស្តសករាជ ដែល Jesus បានកំពុងនឹងផ្សព្វផ្សាយអំពីការអប់រំ ទូន្មានរបស់ខ្លួនជាមួយនឹងកូនសិស្សរបស់ទ្រង់។ ជនជាតិ រុស្សីដែលជាអ្នកជឿស៊ប់លើសាសនាគ្រឹស្តនោះ មានសេចក្តីត្រេកអរយ៉ាងខ្លាំងដែលបានឃើញ Jesus ដោយផ្ទាល់ភ្នែករហូតដល់ថ្នាក់ Billy បានទៅលើមុខគេយ៉ាងខ្លាំង ទើបគេឈប់ត្រេកត្រអាល។ Jesus បានដើរមកកាន់ពួកគេទាំង ៣នាក់ និងសូមអោយ Asket និងជនជាតិរុស្សីម្នាក់ទៀត ចាកចេញ ពីព្រោះពួកគេទាំងពីរនាក់ មានរឿងចង់និយាយគ្នា។ Asket ក៏បានឈរទៅម្ខាង និង ជនជាតិរុស្សីម្នាក់ទៀតត្រូវបានស្វាគមន៏ដោយសាវ័ករបស់ Jesus និងបាននាំគេធ្វើទស្សនកិច្ចនៅក្នុងទីក្រុង។ Jesus បានដឹងអំពីគោលបំណងរបស់ Billy និងបាននិយាយថាខ្លួនបានដឹងអំពីសំណួរដែរ Billy ចង់សួរខ្លួនរួចទៅហើយ ដោយពេលវេលាខ្លី Jesus បាននិយាយទៅកាន់ Billy ថា៖ “ខ្ញុំមិនមែនឈ្មោះ Jesus Christ នោះទេ ឈ្មោះពិតរបស់ខ្ញុំគឺ Jammanuel ជាកូនរបស់មេកងអង្គរក្សអទិទេព Gabriel និង Mary ដែលឪពុកចិញ្ជឹមរបស់ខ្ញុំឈ្មោះ Josef ជាជាងឈើម្នាក់។ ខ្ញុំដឹងថាលោកមកទីនេះដើម្បីស្វែងរកការពិតអំពីខ្ញុំ ដូចនេះខ្ញុំនឹងប្រាប់ការពិតទៅលោក។ ខ្ញុំកើតនៅថ្ងៃទី ៣ ខែ កុម្ភៈ និងឪពុកចិញ្ជឹមរបស់ខ្ញុំជាជាងឈើដ៏ជោគជ័យម្នាក់ ក្នុងគ្រសារធូធារមួយ។ រាល់ការបង្រៀន និងទូន្មានរបស់ខ្ញុំ គឺបានមកពីឪពុកបង្កើតរបស់ខ្ញុំ Gabriel ដែលបានផ្តល់ចំនេះដឹងផ្នែកទស្សនៈវិជ្ជា និងវេជ្ជសាស្រ្តដល់ខ្ញុំដើម្បីអោយខ្ញុំបានជួយដល់មនុស្សនៅលើភពផែនដីនេះ។ ខ្ញុំក៏បានដឹងថា មានម្នាក់ក្នុងចំណោមកូនសិស្សរបស់ខ្ញុំ នឹងក្បត់ខ្ញុំ និងបានយកការបង្រៀន របស់ខ្ញុំទៅកាលៃ ដើម្បីផលប្រយោជន៏ផ្ទាលខ្លួន។ ចំពោះឈ្មោះ Jesus Christ គឺជាឈ្មោះដ៏អាក្រក់ពីព្រោះពាក្យ Christ បានជះឥទ្ធិពលអាក្រក់ដល់ចិត្តគំនិតរបស់មនុស្ស និងពាក្យ Jesus មានភាពទាក់ទងទៅនឹងលេខ ៦៦៦ ដែលជាលេខរបស់បិសាច ឬ អ្នកកំទេចនៃភាពពិត (Destroyer of Truth)។ ខ្ញុំក៏បានដឹងទៀតថា ខ្ញុំនឹងស្លាប់នៅរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែខ្ញុំមិនខ្លាចសេចក្តីស្លាប់នោះទេ។ រាល់ការបង្រៀនជារៀងរាល់ថ្ងៃរបស់ខ្ញុំ ខ្ញុំមិនដែលតាំងខ្លួនខ្ញុំជាកូនអទិទេពនោះទេ (Son of God) ទោះបីជាឪពុកបង្កើតរបស់ខ្ញុំជាអទិទេពមែនពិត ខ្ញុំបានប្រាប់ពួកគេ (ប្រជាជន) ថាខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ដោយពេលវេលាខ្លី ខ្ញុំសូមផ្តាំទៅលោកថា ជីវិតជាព្យាការី (Prophet) ពិតជាមានការលំបាកខ្លាំងណាស់ និងត្រូវជួបឧបសគ្គជាច្រើន នៅក្នុងជីវិត ក៏ប៉ុន្តែសំរាប់នៅពេលវេលារបស់លោកវិញ (១៩៧៥) មនុស្សភាគច្រើនមានការចេះដឹងខ្លាំងខាងវិញ្ញាញ (Spiritual Wisdom) និងការរីកចំរើនខាងបច្ចេកវិទ្យា។ ខ្ញុំពិតជាមានការបារម្ហជាខ្លាំងចំពោះអនាគតរបស់មនុស្សលោកដែលបានវង្វេងដោយសារ
- តែសាសនាពង្វក់ និងភ្លេចអស់នៅអ្វីដែលមានជាភាពមនុស្ស ដែលមនុស្សភាគច្រើនគិតតែផលប្រយោជន៏ផ្ទាល់ខ្លួន និងភាពអំនួតបានប្រែក្លាយពួកគេជាមនុស្សអាក្រក់។ Billy ក្នុងនាមយើងជាព្យាការី ពួកយើងមានតួនាទីណែនាំ អប់រំ និងបង្ហាញភាពពិតនៃការក្លែងបន្លាំទាំងអស់នេះ ជាពិសេសអប់រំផ្លូវចិត្តរបស់ពួកគេ ដើម្បីអោយគេចផុតពីរណ្តៅទុក្ខ ដែលដឹកនាំដោយសាសនា។ ខ្ញុំដឹងថាសាសនាទាំងអស់សុទ្ឋតែល្អ ក៏ប៉ុន្តែមនុស្សលោកបានស្រលាញ់សាសនាពេក រហូតភ្លេចគិតអ្វីៗទាំងអស់។ ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលការបង្រៀនរបស់ខ្ញុំទាំងប៉ុន្មាន ត្រូវបានការបំភ្លៃ និងមិនបានជួយអ្វីដល់មនុស្ស ក៏ប៉ុន្តែការបង្រៀនរបស់ខ្ញុំទាំងអស់នេះនឹងអាចឈានទៅដល់ពេលវេលារបស់លោកជាក់ជា
- មិនខាន៕ “
Jesus បានដឹងអំពីការស្លាប់របស់ខ្លួន និងមិនមានភាពភិតភ័យអ្វីឡើយ។ នៅក្នុងកំឡុងពេលគេចាប់ឃុំ Billy បាននិយាយថាដងខ្លួន និងឆ្អឹងរបស់ Jesus បានខ្ទេចខ្ទីអស់ ហើយត្រូវគេបង្ខំអោយលីឈើឆ្កាងទៅកាន់កន្លែងកាត់ទោសទៀត។ នៅពេលដែលឆ្កាងរួច រាងកាយរបស់ Jesus ត្រូវបានឪពុកចិញ្ជឹម Josef និងម្តាយ Mary ព្រមទាំងក្រុមសិស្សរបស់ខ្លួនបានយកទៅដាក់ក្នុងទីបញ្ជុះសពគ្រួសារ ដែលមានផ្លូវសំងាត់ផងដែរ។ នៅពេលយប់ Gabriel បានផ្តល់នូវថ្នាំសង្កៅទៅដល់ម្តាយ និងកូនសិស្សរបស់ Jesus ដើម្បីទៅព្យាបាល Jesus នៅក្នុងរូងនោះ។ នៅយប់ទី ២ ឈានចូលថ្ងៃទី ៣ Gabriel ដែលជាមេកងអទិទេព បានប្រើយាន្តដើម្បីលើកថ្មពីមុខរោងភ្នំចេញ និងប្រាប់ Mary អោយទៅប្រាប់កូនសិស្សរបស់ Jesus និងអ្នកភូមិ ដើម្បីបង្ហាញថា Jesus បានរស់ឡើង វិញហើយ ដែលការពិតកូនសិស្ស និងមិតភក្តិ Jesus ម្នាក់មកពីប្រទេសឥណ្ឌា ជាអ្នកជួយ Jesus ចេញពីរូងភ្នំតាមផ្លូវសំងាត់ តាំងពីយប់មកម្លោះ។ នៅថ្ងៃបន្ទាប់ Jesus បានជួបជុំផ្តែផ្តាំកូនសិស្សរបស់ខ្លួន រួចក៏ត្រូវបាន Gabriel ស្រូបយកទៅកាន់យាន្តបាត់ទៅ។ តាមរយៈ Billy បានអោយដឹងថា ឪពុកចិញ្ជឹមរបស់ Jesus ឈ្មោះ Josef មិនមែនជាជាងឈើក្រីក្រដូចដែលមានបានសរសេរក្នុងព្រះគម្ពីរនោះ ទេ តាមពិតជាជាងឈើមួយដែលមានជីវភាពធូធារ និងព្រមទាំងបានបញ្ជូន Jammanuel ទៅរៀននៅវិហារសាសនា Jewish រហូតក្លាយជាបុព្វជិតមានឋានៈខ្ពង់ខ្ពស់ម្នាក់ ដែលទាំងអស់នេះស្ថិតនៅក្នុងឆ្នាំបាត់ខ្លួនរបស់ Jesus (អាយុ ១២ ឆ្នាំដល់ ៣០ឆ្នាំ)។ រូបរាងរបស់ Jammanuel គឺមានមាឌធំ និងរាងមាំ ពណ៌សម្បុរស្រអែម និងទំងន់ប្រហែល ៨០ទៅ៩០ គីឡូក្រាម។
ប្រភព ៖ http://rexplain.com
No comments:
Post a Comment