Wednesday, December 2, 2015

ជីវិតដ៌អាថ៌កំបាំងរបស់ Jesus Christ (ភាគទី២)



គម្ពី Talmund of Jammanel ៖
រឿងរ៉ាវក្នុងសៀវភៅ Talmund of Jammanuel គឺបានសរសេរជាភាសារអារ៉ាប់បុរាណ ដោយមិនសូវមាននរណាម្នាក់ចេះអាននោះទេ។ នៅក្នុងយប់មួយក្នុងឆ្នាំ ១៩៦០ មានមនុស្សក្រៅភពម្នាក់ (Pleadias) បាននាំដុកទ័រ Isa Rashid ទៅកាន់ទីតាំងដែលបានលាក់គម្ពីរនេះ និងបានបង្រៀនលោកអោយចេះបកប្រែភាសាអារ៉ាប់បុរាណ រួចលោកដុកទ័រក៏បានបកប្រែជាភាសាអាល្លឺម៉ង់ បន្ទាប់លោក James Deardoff បានបកប្រែជាភាសាអង់គ្លេស។ Isa Rashid​ គឺជាមិត្តភក្តិរបស់​ Billy និងជាបុព្វជិតសាសនាគ្រឹស្តផងដែរ។ បន្ទាប់បានចុះផ្សាយអំពីការរកឃើញនូវសៀវភៅនេះបានមួយសប្តាហ៏ ក្រុមគ្រួសាររបស់ Isa Rashid ត្រូវបានគេធ្វើឃាតនៅឆ្នាំ ១៩៧៩​ ក្នុងទីក្រុង Bagdad កំឡុងពួកគេកំពុងរត់ភៀសខ្លួនជាមួយនឹង ​Billy ។
វាគឺជាសៀវភៅមួយដែលបានដែលនិយាយអំពីរឿងរ៉ាវជីវិតរបស់ Jammanuel តាំងពីនៅកុមារភាពរហូតដល់ស្លាប់នៅអាយុ ១១៥ ឆ្នាំ នៅប្រទេសឥណ្ឌា។ គម្ពីនេះគឺជាការសរសេរអំពីភាពពិតប្រាកដរបស់​ Matthew តែឈ្មោះពិតគឺ Judas Iscariot ដែលជាសាវ័កម្នាក់ដែលបានសរសេរនៅជីវិតចុងក្រោយរបស់គេ ពោលគឺនៅអាយុ ៩០ ដែលត្រូវបានប្អូនរបស់ខ្លួន Judas Eshara បានលួចនឹងបានលក់ទៅឲ្យ Saul (Paul នៅក្នុងគម្ពី Bible) ដើម្បីបានទៅបង្កើតជាគ្រឹះនៃសាសនាគ្រឹស្ត សព្វថ្ងៃ។ មួយច្បាប់ទៀតត្រូវកូនប្រុសរបស់ Jammanuel បានរក្សាទុកនឹងបានធ្វើដំណើរទៅកាន់ផ្នូរចាស់របស់ឪពុកខ្លួនដើម្បីលាក់គម្ពីរនេះទុក។ នៅក្នុងគម្ពីរនោះដែរ​មានការសរសេរទុកអំពីជីវប្រវត្តិរបស់ Jammanuel​ រឺក៏ Jesus តាំងពីចាប់កំណើត​មក ដែលមេកងអទិទេព Gabriel បានប្រាប់ Mary  ថានឹងមានកូនប្រុសម្នាក់ ដែរក្មេងនោះជាមនុស្សពិសេសជាងមនុស្សដទៃ និងបានប្រាប់ Josef អោយទទួលយក Mary ជា​ប្រពន្ឋដែល Josef និង Mary ជាគូដណ្តឹងគ្នាទៅហើយ​។ រឿងរ៉ាវជីវិតរបស់ Jesus នៅក្នុងគម្ពីរនេះគឹមានភាពដូចគ្នាទៅនឹងការរៀបរ៉ាប់របស់​ Billy តែអ្វីដែលគួរអោយកត់សំគាល់នោះគឺ ដំណើរជីវិតរបស់ Jammanuel បន្ទាប់ពីបានឆ្កាងរួច។ យោងទៅតាមគម្ពីរនេះ Jammanuel បានធ្វើដំណើរទៅកាន់ក្រុង Damascus ដើម្បីទៅស្វែងរក Saul រឺក៏ (Paul) ដែលបាននឹងកំពុងធ្វើការអុកឡុកនៅក្នុងទីក្រុងដោយចោទការអប់រំទូន្មានរបស់ Jammanuel ថាជារឿងភូតកុហកទាំងស្រុង។ ក្នុងកំឡុងពេលមួយ នៅផ្លូវកាច់ជ្រុងមួយ ដែលស្ថិតនៅក្រៅទីក្រុង​ Damascus នៅពេលដែល Saul កំពុងតែធ្វើដំណើរទៅកាន់ទីក្រុង ក៏មានភាពភ្ញាក់ផ្អើយ៉ាងខ្លាំងដោយបាន ឃើញ Jammanuel មានសភាពរស់រវើកនៅឡើយ ដោយ Saul បានគិតថា​ Jammanuel បានស្លាប់នៅលើឈើឆ្កាងទៅហើយ។ Jammanuel មិនបានថាស្តីបន្ទោសដល់ Saul នោះទេ ផ្ទុយទៅវិញបានសំណូមពរអោយ Saul ទៅកាន់ Jerusalem វិញដើម្បីរៀនសូត្របន្ថែមពីកូនសិស្សដទៃទៀត ដោយសារតែ​ Saul មិនសូវឆ្លាត និងមិនបានយល់ច្បាស់ ទើបធ្វើឲ្យការសរសេររបស់គេ មានភាពជាលក្ខណៈអភិនិហា និងបំភ្លៃពីការពិត​ ក្នុងការបង្កើតជាឯសារគោលសំរាប់សាសនាគ្រឹស្ត ទើបធ្វើអោយមានការភ័ន្តច្រឡំរហូតមកដល់សព្វថ្ងៃនេះ។ Jammanuel បានបន្តរស់នៅក្នុងទីក្រុង Damascus អស់រយៈពេល ពីរឆ្នាំកន្លះ មុខនឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌាទៀត។ នៅកំឡុងពេលធ្វើដំណើរ Jammanuel បាននាំក្រុមគ្រួសារបស់ខ្លួន និងបងប្អូនទៅរស់នៅតំបន់ Kashmir និងបានរស់នៅរហូតដល់មានអាយុ ១១៥ឆ្នាំ។ Jammanuel បានរៀបអាពាហ៏ពិពាហ៏ក្នុងវ័យ ៤៥ឆ្នាំ។ Mary បានស្លាប់នៅកំឡុងពេលធ្វើដំណើរកាត់ ប៉ាគីស្ថាន និងបានបញ្ជុះនៅតំបន់ភាពខាងលិចនៃប្រទេស។ នៅក្នុងកំឡុងពេលស្នាក់នៅប្រទេសឥណ្ឌា Jammanuel បានសិក្សាអំពីទស្សនវិជ្ជា និងសាសនាព្រះពុទ្ឋ និងបានចំនាយពេលមួយជីវិតដើរទូន្មាន បង្រៀន ស្រដៀងគ្នាទៅនឹងដំណើរជីវិតរបស់ ព្រះពុទ្ឋផងដែរ។
talmud_jmmanuel_777_by_edelwei

ប្រភព ៖ http://rexplain.com

No comments:

Post a Comment