នៅក្នុងការប្រយុទ្ធនោះ កងទ័ពរបស់ Horus បានចាប់បានចំណាប់ខ្មាំងចំនួន ៦៥១នាក់ និងពួកគេត្រូវសំលាប់ចោលនៅពេលចូលទៅដល់ក្នុងទីក្រុង។ នៅពេលទៅដល់ទីក្រុង Horus បានឈរនៅពីមុខយាន្ត “ឥន្រ្ទីលើអាកាស (បល្ល័ងដ៏ចែងចាំងរបស់ព្រះអទិទេព ជាយាន្តតែមួយ)” រួច ដោយក្នុងដៃមានលំពែងដែក និងច្រវ៉ាក់ Thoth បានប្រកាសអំពីជោគជ័យ និងជាអ្នកនាំមកសន្តិភាព។ ទោះបីជាបានប្រកាសថា អេស៊ីបមានសន្តិភាពពិតមែន ក៏នៅតែក្រុមអទិទេពរបស់ Horus បានបន្តដំណើរទៅកាន់ភាគខាងជើង ដោយមានក្រុមកងពលទ័ព ដែកការពារពីចំហៀង និង Ra Horus និង Thoth ធ្វើដំណើរពីលើដើម្បីស្វែងរកកងទ័ពសត្រូវ។ ពួកគេបានមកដល់តំបន់ដែលមានច្រវ៉ាក់បឹង ដែលបែងចែងតំបន់គ្រប់គ្រង Horus និង Seth ដែលទល់ខ្នងទៅនឹងសមុទ្រមេឌីទែរ៉ាណេ។ អស់រយះកាល ៤យប់ ៤ថ្ងៃ កងទ័ព Horus មិនបានឃើញកងទ័ពសត្រូវមួយទាល់តែសោះ រហូតដល់ Ra បានបញ្ជេញពន្លឺដ៏ខ្លាំងក្លាពីយាន្តដ៏ចែងចាំងទើបពួកគេបានឃើញកងទ័ពសត្រូវ។ រំពេចនោះ Horus បានចោលលំពែងដែក និងបានបញ្ជាអោយកងទ័ពលំពែងដែករបស់ខ្លួនចូលប្រយុទ្ធ ដែលតាមរយះស្រ្គីបនៅអេស៊ីបបានសរសេរថា Horus បានចាប់បានអ្នកទោសចំនួន ១៤២ និងបានអោយពួកគេឈរពីមុខយាន្ត របស់ Ra រួសំលាប់ចោល។
នៅក្នុងសិលាចារិកនៅវិហារ Edfu បានសរសេរថា កងទ័ពរបស់សត្រូវ បានធ្វើដំណើរទៅកាន់ភាគខាងជើងរហូតដល់ “បឹងនៅខាងភាគខាងជើង (សមុទ្រមេឌីទែរ៉ាណេ)” ដែលពួកគេបានឆ្លងទៅកាន់ទឹកដីរបស់ Seth ក៏ប៉ុន្តែអទិទេពបានធ្វើអោយពួកគេ ភិតភ័យនៅកណ្តាលបឹង រួចក៏រត់ចូលទឹកដីរបស់ Seth។ កងទ័ពរបស់ Horus បានតាមកងទ័ពសត្រូវរហូតដល់ទឹកដីរបស់ Seth ជាកន្លែងដែលកងទ័ពទាំងពីរបានធ្វើការប្រយុទ្ធ ដោយកងទ័ព Horus បានចាប់អ្នកទោស ៣៨១នាក់ និងបានសំលាប់ចោលពេល ភ្លាមៗ នោះដែរ ក៏ប៉ុន្តែមិនបានបញ្ជាក់ពីអំពីចំនួនរងគ្រោះពីភាគីទ័ព Horus នោះទេ។ សិលាចារឹកបានសរសេរតទៀតអំពីសង្រ្គាម រវាង Horus និង Seth ទាំងនៅលើអាកាស លើដី និងការប្រយុទ្ធបែបអទិទេព។ នៅក្នុងសៀវភៅរបស់លោក E.A Wallis Budge ដែលមានឈ្មោះថា “អទិទេពរបស់អាណាចក្រអេស៊ីប” (The God of Egyptians)បានសរសេរអំពីការដែលកងទ័ពរបស់ Horus បានបំពាក់ដោយអាវុធដែក ហើយក៏ជាពេលដែលមនុស្សលោកចេះប្រើដាវក្នុងការសំលាប់មនុស្សគ្នាឯង។ ពពួកកងទ័ពដែក ទាំងអស់នោះដែលបានបង្កើតឡើងដោយ Horus តាមការពេញចិត្តរបស់ Ra នឹងត្រូវរស់នៅក្នុងទីក្រុង Edfu និងទទួលបានភាពសំបូរសប្បាយដោយពួកគេបានសំលាប់សត្រូវរបស់ Horus និងបានក្លាយខ្លួនជាបេសកជនរបស់ Horus នៅពេលដែលសង្រ្គាមចប់។ នៅសង្រ្គាមចុងក្រោយ Seth ត្រូវ Horus បាញ់ទំលាក់ពីអាកាស និងបានរត់ចេញខ្លួន និងបានរកឃើញ ហើយក៏ត្រូវចូលសវនការដែលតម្រូវអោយ Seth និរទេសខ្លួនទៅកាន់តំបន់អាស៊ីខាងកើត ទៅកាន់កន្លែងដែលអាចអោយគេនិយាយទាក់ទងបានពីលើមេឃ។
បន្ទាប់ពីបានអានអត្ថនេះចប់ ខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអានប្រាកដជាមានមន្ទិលសង្ស័យថា ហេតុអ្វីបានជានៅជំនាន់នោះមានសង្រ្គាមជាលក្ខណៈវិទ្យាសាស្រ្តដូចនៅក្នុងរឿង Star Wars ដូច្នោះដែរ? តើបំនែកនៃភស្តុតាងនៅទីណា? តើហេតុបានជាមិនមានរដ្ឋាភិបាល ឬអង្គការអន្តរជាតិចុះផ្សាយពីរឿងរ៉ាវទាំងអស់នេះ? ពិតមែនហើយ សង្រ្គាមទាំងអស់នេះពិតជាបានកើតឡើងរាប់ពាន់ឆ្នាំមកហើយ ចំណែកឯភស្តុតាងត្រូវបានរលប់ និងកប់នៅក្នុងដីខ្សាច់អស់ទៅហើយ ប្រសិនជាមានអង្គការអន្តរជាតិ រឺបុគ្គលណាហ៊ានទទួលស្គាល់ រីបញ្ជេញពត៌មានទាំងអស់នេះ ជីវិតរបស់ពួកគេនឹងស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ពីព្រោះពិភពលោកបច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយសាសនា និងជនមានអំណាចមួយចំនួនតូចដែលព្យាយាមលាក់បាំងនឹងរឿងរ៉ាវទាំងអស់នេះ ដើម្បីលាក់បាំង ប្រជាជន ពីព្រោះប្រសិនជាប្រជាជនមានការដឹងលឺអំពីបញ្ហានេះ ពិភពលោកប្រាកដជាស្ថិតនៅក្នុងភាពច្របូកច្របល់ជាក់ជាមិនខាន ចំណែកឯអំណាចពួកបុគ្គលទាំងអស់នោះក៏ច្បាស់ជាធ្លាក់ចុះ។
No comments:
Post a Comment