បើតាមអាបិយជំនឿ គេជឿថា នៅពេលដែលយើងកំពុងតែគេងលង់លក់ ព្រលឹងអាក្រក់នានាអាចនឹងមកធ្វើបាប នឹងព្យាយាមយកព្រលឹងរបស់យើងទៅជាមួយពួកគេ ដែលការបកស្រាយនេះធ្វើអោយមនុស្សច្រើនមិនស្ទើរទេ មានភាពភ័យខ្លាច មិនហ៊ានបិទភ្លើងបន្ទប់នោះទេ ហើយអ្នកដែលបានជួបប្រទះមួយចំនួនទៀតបានស្រែកយំ ដល់ថ្នាក់បន្ទោបង់ដាក់ខោទៀតផង។
តើអាការៈនេះ បានកើតឡើងដោយសារព្រលឹងខ្មោចចូលមកសង្កត់លើខ្លួនប្រាណរបស់យើងមែន រឺយ៉ាងណា?
ដោយយោងទៅតាមការពន្យល់តាមបែបវិទ្យាសាស្ត្រ
ដំណាក់កាលគេងរបស់មនុស្សបែងចែកជាពីរដំណាក់កាលគឺ ដំណាក់កាល REM
(ចលនាភ្នែកលឿន) និងដំណាក់កាល NREM (ចលនាភ្នែកយឿត)។
ដំណាក់កាលចលនាភ្នែកយឺតបែងចែកជាបួនផ្នែកជាលំដាប់ទៀតគឺ N1 >
N2 > N3 > N4 > REM (ដំណាក់កាលចលនាភ្នែកលឿន)។
ដំណាក់កាលទាំងប្រាំនេះនឹងធ្វើដំណើរចុះឡើងៗ
រហូតដល់យើងភ្ញាក់ពីដំនេកទើបវាឈប់។
ក្នុងដំណាក់កាល N1 : គេហៅថាដំណាក់កាលងងុយដេក។
ក្នុងដំណាក់កាលនេះ យើងអាចជួបប្រទះនូវបាតុភូតយល់សប្តិដឹងខ្លួន
(ក្នុងយល់សប្តិដឹងថាខ្លួនឯងកំពុងយល់សប្តិ), មមីមមើល,
មានអារម្មណ៍ថាព្រលឹងហោះចេញពីខ្លួនប្រាណ
និងកម្រើកដៃជើងមិនរួច។ ក្នុងដំណាក់កាលនេះ
មនុស្សយើងចាប់ផ្ដើមបាត់បង់ការបញ្ជាទៅលើសាច់ដុំ
និងបាត់បង់ការទាក់ទងជាមួយពិភពនៅជុំវិញ។
ដំណាក់កាល N2 : ដំណាក់កាលមានប្រមាណជា 45 ទៅ 55%
នៃរយៈពេលដេកសរុប; សាច់ដុំកាន់តែចុះខ្សោយទៅ
ហើយយើងបាត់បង់ស្មារតីទាំងស្រុង (ដេកលក់ស្កប់ស្កល់)។
ដំណាក់កាល N3 : ដំណាក់កាលយល់សប្តិអាក្រក់ មមើលនិយាយ មមើដើរ និងដេកនោមដាក់ខោបានកើតឡើង។
ដំណាក់កាល REM : មានប្រមាណជា 20%–25% នៃដំណេក។
ក្នុងដំណាក់កាលនេះ ភ្នែក របស់មនុស្សមានចលនាចុះឡើងៗ
លឿនខុសពីធម្មតា
ហើយក្នុងដំណាក់កាលនេះហើយដែលយើងចងចាំបានភាគច្រើននៃសុបិនរបស់
យើង។ ក្នុងដំណាក់កាលនេះ
សាច់ដុំបានបាត់បង់កម្លាំងឬខ្វិនទាំងស្រុង។
ភាពខ្វិននេះកើតឡើង ដើម្បីការពាររាងកាយកុំអោយត្រាប់តាមសុបិន្ត
ដែលអាចបង្កជារបួស រឺគ្រោះថ្នាក់ផ្សេង (ធ្លាក់ពីលើគ្រែ រឺ ធាក់
រៃវាយអ្វីមួយ)។
នៅក្នុងដំណាក់កាល REM នេះ ប្រសិនបើជាអ្នកភ្ញាក់ពីដំណេកភ្លាម យើងនឹងមិនអាចកម្រើករាងកាយបានភ្លាមៗនោះទេ ព្រោះសាច់ដុំនៅស្វិតស្រពន់នៅឡើយ ដែលអាចអោយយើងមានភាពភ័យខ្លាច និងភ័យតក់ស្លុតបានថាមានខ្មោចសង្កត់។ មនុស្សមួយចំនួនទៀតនៅបន្តកំពុងស្ថិតនៅក្នុងសុបិន្តនៅឡើយទេ ប៉ុន្តែគេគិតថាខ្លួនឯងបានភ្ញាក់ទៅហើយ និងស្រមើលស្រមៃឃើញព្រលឹងខ្មោចហោះចុះហោះឡើង។ ចំពោះអាការៈដែលធ្វើអោយយើងដកដង្ហើមថប់ៗនោះ គឺដោយសារតែនៅពេលរាត្រី ដំណើរដង្ហើមយើងវាមានភាពយឺតៗមួយៗ ជាហេតុធ្វើអោយអ្នកភ័យស្លន់ស្លោមួយចំនួន យល់ថាពួកគេមិនអាចដកដង្ហើម។
អាការៈនេះកើតឡើងដោយសារតែយើងគេងមិនបានគ្រប់គ្រាន់ ខួរក្បាលពោរពេញដោយស្ត្រេស និងភាពភ័យខ្លាច។ ដើម្បីបញ្ចៀសខ្លួនយើងកុំអោយជួបប្រទះនឹងអាការៈដ៏គួរអោយខ្លាច មួយនេះ អ្នកទាំងអស់គ្នាគប្បីទទួលទានដំណេកអោយបានគ្រប់គ្រាន់ បន្ធូរភាពតានតឹងស្ត្រេស និងភាពភ័យខ្លាចអោយអស់មុនពេលចូលគេង និងរក្សាអារម្មណ៍អោយបាននឹងនរជានិច្ច។ ចូរព្យាយាមកម្រើកម្រាមដៃ និងម្រាមជើងមួយ នោះវសាច់ដុំទាំងមូលនឹងចាប់ផ្តើមដំណើរការឡើងវិញ ហើយបើអាច សូមកុំគេងដាក់ខ្នងទៅក្រោយ។

តើអ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះទៅនឹងបញ្ហាខ្មោចសង្កត់នេះដែររឺទេ?
តើការបកស្រាយរបស់វិទ្យាសាស្ត្រមានភាពសមហេតុសមផលដែររឺទេ?
អ្នកទាំងអស់គ្នាអាចចែករំលែកបទពិសោធន៍នៅក្រឡោនប្រអប់ខាងក្រោម
នេះបាន។
No comments:
Post a Comment