ជារឿយៗអ្នកតែងតែលឺពត៍មានពីរន្ទះសម្លាប់ប្រជាជនខ្មែរជាញឹកញាប់។ ខាងក្រោមនេះ ជាវិធីការពារខ្លួនអ្នកពីរន្ទះដ៍កាចសាហាវនេះ:
១.កុំស្ថិតនៅទីវាល ដូចជា វាលស្រែ ជាដើម ព្រោះ បើអ្នកនៅកន្លែងដូច្នោះ អ្នកខ្ពស់ជាងគេក្នុងទីវាលនោះ ដែលធ្វើអោយអ្នកងាយនឹងរងគ្រោះ។
២.កុំស្ថិតនៅកន្លែងណាមានលោហៈច្រើន ព្រោះថា លោហៈ ចម្លងអគ្គិសនី។ ប្រសិនបើអ្នកស្ថិតនៅកន្លែងបែបនេះអ្នកងាយនឹងរងគ្រោះ។
៣.កុំស្ថិតនៅក្បែរ អាងទឹក ព្រោះទឹក អាចចម្លងអគ្គិសនី។
៤. កុំស្ថិតនៅក្បែរអ្វីដែលខ្ពស់ៗ ដូចជា ដើមឈើ ជាដើម។
៥. កុំបង្ហោះខ្លែង។
៦.កុំប្រើឆត្រ័។ អ្នកអាចទទឹក តែគ្រាន់បើជាង រងគ្រោះដោយសាររន្ទះ។
No comments:
Post a Comment