គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Thursday, December 10, 2015
រឿង៩យ៉ាងដែលមនុស្សជោគជ័យមិនដែលធ្វើ
ខាងក្រោមនេះគឺជារឿងទាំង៩យ៉ាងដែលមនុស្សជោគជ័យមិនធ្លាប់ធ្វើនៅក្នុងជីវិតពួកគេ ៖
១.ពួកគេមិនដែលអនុញ្ញាតិឲ្យរឿងពីអតីតកាលមកកំណត់អនាគតរបស់ពួកគេឡើយ
យើងតែងតែដាក់ដែនកំណត់ឲ្យ ខ្លួនឯង តែយើងក៏អាផ្លាស់ប្តូរដែនកំណត់ទាំងនោះបានដែរ ។ គន្លឹះសំខាន់គឺថារឿងបានកើតឡើងពីអតីតកាល មិនបានដាក់ដែនកំណត់ឲ្យពួកយើងទេ(កំណត់វាសនាឲ្យយើងទេ) គឺគ្រាន់តេជាមេរៀនមួយសម្រាប់ឲ្យយើងដកស្រុងបទពីសោធន៍ពីវាតែប៉ុណ្ណោះ ។ បើអ្វីមួយយើងធ្វើទៅវាខុសនោះគឺយើងត្រូវតែចាត់ទុកថាយើងទើបតែបានធ្វើវា ហើយវាជាមេរៀនរបស់យើងនិងត្រូវគិតថាវាជាឱកាសមួយសម្រាប់រៀនពីអ្វីមួយដែលយើងមិន
ធ្លាប់បានរៀនពីមុនមក ជាពិសេសរៀនពីខ្លួនឯងដើម្បីប្រែក្លាយពីភាពអសមត្ថភាពទៅជាការកសាងសមត្ថភាព ។មនុស្សជោគជ័យជឿជាក់ថា រឿងអតីតកាលគឺគ្រាន់តែប្រាប់អ្វីមួយដល់ពួកគេតែប៉ុណ្ណ៉ោះ តែមិនបានកំណត់ជោគវាសនាដល់គេឡើ។
២. ពួកគេមិនដែលនិយាយអាក្រក់ពីនរណាម្នាក់ឡើយ
សម្រាប់មនុស្សដែលនិយាយដើមគេ ឬនិយាយមិនល្អពីគេគឺពួកគេក៏កំពុងនិយាយដើមអ្នកដែរ ។ ហើយការនិយាយដើមគេវាមិនមែនជារឿងគួរឲ្យសប្បាយចិត្តនោះដែរ ។ មិនតែប៉ុណ្ណោះនៅពេលក្រោយទៀត វានិងធ្វើឲ្យអ្នករិតតែចង់ និយាយតែពីគេ ហើយមនុស្សដែលអ្នកនិយាយមិនល្អទាំងនោះនិងស្អប់អ្នករហូត ពេញមួយជីវិតរបស់ពួកគេ ។
៣. ពួកគេមិនដែលនិយាយថា "បាទ" នៅពេលពួកគេត្រូវនិយាយថា "ទេ" ឡើយ
ការនិយាយបដិសេធចំពោះសំណើការងារពីអតិថិជនឬមិត្តភក្តិសូម្បីតែម្នាក់គឺជាការលំបាកខ្លាំង
ណាស់។ តែបើរឿងនោះអ្នកត្រូវនិយាយថា"ទេ"សូម្បីតែអ្នកគិតថាមិនល្អក៏ដោយក៏អ្នកត្រូវតែនិយាយ
ចេញមកដែរ ។ មនុស្សភាគច្រើនគេនឹងយល់ ហើយប្រសិនបើពួកគេមិនយល់ ឬមិនស្របតាមក៏ដោយ, អ្នកមិនគួខ្វល់ពេកច្រើនដែរអំពីអ្វីដែលពួកគេមិនយល់ស្របតាមនោះដែរ ។
នៅពេលដែលអ្នកនិយាយថាទេ, អ្នកមានអារម្មណ៍អាក្រក់មួយស្របក់។ តែនៅពេលដែលអ្នកយល់ព្រមទៅនឹងអ្វីដែលអ្នកពិតជាមិនចង់ធ្វើ, អ្នកអាចនឹងមានអារម្មណ៍អាក្រក់រយៈពេលយូរ។
មនុស្សជោគជ័យ អនុវត្តន៍និយាយថាទេ។ ពួកគេអាចនិយាយថា "ទេ" បានយ៉ាងល្អ ហើយពួកគេផ្តោតយកចិត្តទុកដាក់តែទៅលើអ្វីដែលពួកគេធ្វើ និងគួរតែធ្វើព្រោះថាការធ្វើនោះគឺសម្រាប់ខ្លួនឯងផងនិងសម្រាប់អ្នកដទៃផង ។
៤. ពួកគេមិនដែលនិយាយកាត់គេឡើយ
នៅពេលអ្នកនិយាយកាត់នរណាម្នាក់នោះ និងធ្វើឲ្យអ្នកនោះមិនយកចិត្តទុកដាក់ស្តាប់អ្នកនិយាយឡើយ ។ បើយើងចង់បានការទំនាក់ទំនងល្អសម្រាប់ខ្លួនយើងនោះ យើងត្រូវតែស្តាប់ទៅអ្វីដែលអ្នកដទៃនិយាយជាមួយយើង ។ ពេលខ្លះយើងត្រូវតែសួរសំណួរដើម្បីឲ្យប្រាដកថាយើងពិតជាយល់អ្វីដែលអ្នកដទៃបាននិយាយ
មកកាន់យើង ។
៥. ពួកគេមិនដែលមានទម្លាប់យឺតឡើយ (ដោយគ្មានហេតុផលសមរម្យ)
ការមានទម្លាប់យឺតមកពីអ្នកបណ្តោយឲ្យខ្លួនអ្នកយឹត ហើយការយឺតយ៉ាវនឹងធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត ការយឺតនេះដែរនឹងធ្វើឲ្យអ្នកដទៃគិតស្មានថាអ្នកគិតតែពេលវេលាសម្រាប់ខ្លួនឯងមិនគិតពី
ពេលវេលាអ្នកដទៃផងនោះទេ ។ អ្នកដែលជោគជ័យតែងតែមកមុនពេលកំណត់បន្តិចជាដរាប ពួកគេមិនចាច់ព្រួបារម្ភណ៍ថាពួគគេបានខ្ជះខ្ជាយពេលវេលាឡើយ ។
៦. ពួកគេមិនដែលមានចិត្តគុំគួនឡើយ
យកគំរូតាមលោក Nelson Mandela ដែលោកបានមានប្រសាសន៍ថាការគំគួនគឺដូចជាការផឹកថ្នាំពុលអញ្ចឹងដែរ ។ ការរក្សាគំនុំគំគួនគឺទីបំផុតអ្នកខ្លួនឯងទេជាអ្នកចាញ់ ។កុំផ្តោតលើអ្វីដែលអ្នកដទៃធ្វើ ចូរផ្តោតអារម្មណ៍តែលើអ្វីដែលអ្នកធ្វើទៅបានហើយ ។
៧. ពួកគេមិនដែលគិតថាពួកគេគ្មានពេលនោះឡើយ
មនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ចំពោះមនុស្សដែលទាមទារច្រើនក្នុងការធ្វើអ្វីមួយ អ្នកទាំងនោះគ្រាន់តែជាមនុស្សខ្ជិលតែប៉ុណ្ណោះ ។ តាមពិតទៅពួកគេមានជីវិតដ៏អស្ចារ្យ ហើយពួកគេគួរតែធ្វើរឿងសំខាន់ៗឲ្យកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ជាជាងបន្ថែមភាពខ្ជិលច្រអូសដល់ខ្លួនពួកគេ ។ លើសពីនេះទៅទៀតនោះមនុស្សម្នាក់ត្រូវរកឲ្យឃើញថាតើរឿងណាសំខាន់នៅក្នុងជីវិត ហើយត្រូវធ្វើវាឲ្យកើតឡើងនៅក្នុងជិវិតផងដែរ ។ មនុស្សកើតមកត្រូវបានផ្តល់ពេលវេលាស្មើៗគ្នា តែខុសគ្នាត្រង់ថា តើយើងប្រើពេលដែលយើងមានយ៉ាងដូចម្តេច ?
៨. ពួកគេមិនដែលធ្វើឲ្យត្រូវតាមចិត្តអ្នកដទៃគ្រប់គ្នាឡើយ
គ្មាននរណាម្នាក់ចូលចិត្តយើងគ្រប់ផ្នែកទាំងអស់នោះឡើយ តែមិនសំខាន់ថាពួកគេចូលចិត្តអ្នកឬក៏អត់នោះទេ តៃសំខាន់អ្នកត្រូវចូលចិត្តខ្លួនឯង ។ មនុស្សដែលជោគជ័យធ្វើរឿងសាមញ្ញតាមការចូលចិត្តរបស់ពួកគេ ហើយពួកគេដឹងថាពួកគេពិតជាមានមិត្តភក្តិពិតប្រកដរបស់ពួកគេនៅក្នុងជីវិត ។
៩. ពួកគេមិនដែលខ្លាចក្នុងការធ្វើរឿងដែលសំខាន់ឡើយ
រឿងតែមួយគត់ដែលយើងត្រូវខ្លាចនោះគឺខ្លាចខ្លួនឯង ។ ហេតុអ្វីទៅ ? ព្រោះថាយើងតែងតែខ្លាចនូវអ្វីមួយដែលនិងមិនទាន់កើតមានឡើង យើងតែងតែខ្លាចថាមិនអាចកែប្រែអ្វីមួយបាន យើងតែងតែខ្លាចថាមិនអាចធ្វអ្វីមួយបាន ឬធ្វើវាមិនកើត ហើយការខ្លាចទាំងអស់នេះនឹងធ្វើឲ្យយើងមិនភាពស្ទាក់ស្ទើរ ហើយរង់ចាំពេលវេលាដ៏ត្រឹមត្រូវណាមួយ ឬខ្លាចថាត្រូវធ្វើយ៉ាងយួរ រាប់ខែ រាប់ឆ្នាំជាដើម ។ ដូចនេះយើងគួរតែធ្វើវាតាមការសុបិន្តរបស់យើង (ក្តីស្រមៃ) តែយើងមិនត្រូវឲ្យការភ័យខ្លាចមក រារាំងយើងបាននោះទេ យើងត្រូវតែធ្វើតាមអ្វីដែលយើងបានគ្រោងទុក បានស្រមៃឃើញវា បានបានសុបិន្តឃើញវា ហើយត្រូវចាប់នៅថ្ងៃនេះតែម្តង មិនត្រូវរង់ចាំពេលវេលាល្អណាមួយទៀតឡើយ ។
ចូរចងចាំថា មនុស្សជោគជ័យគឺទុកការភ័យខ្លាចមួយឡែកសិន ហើយចាប់ផ្តើមធ្វើអ្វីដែលពួកគេចង់ធ្វើនោះភ្លាម។ មនុស្សជោគជ័យមិនចូលចិត្តការគិតពីរឿងអតីតកាលឡើយ ព្រោះវាមិនអាចកែប្រែបច្ចុប្បន្នបានឡើយ ។
ចូរកុំគិតពីអតីតកាល ចូរធ្វើតាមការចង់បានរបស់អ្នកឬធ្វើតាមការស្រមៃរបស់អ្នក ហើយចាប់ផ្តើធ្វើភ្លាមពេលអ្នកគិតថាត្រឹមត្រូវហើយ ចូរកំរង់ចាំតទៅទៀត!
ចំណាត់ថ្នាក់អត្ថបទ
អត្ថបទគួរអាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment