Thursday, December 10, 2015

ចូរចាំថា រៀនដើម្បីចេះមិនមែនរៀនដើម្បីរៀនទេ



ជីវិតជានិស្សិតរស់នៅឆ្ងាយផ្ទះមិនមែនងាយស្រួលនោះទេ ពេលខ្លះខ្វះលុយ ពេលខ្លះមិនស្រួលខ្លួន ពេលខ្លះនឹកផ្ទះ។ និស្សិតដែលមកពីខេត្តសុទ្ធតែធ្លាប់ជួប ជាពិសេសនិស្សិតដែលក្រីក្រ។

ខ្ញុំជាម្នាក់ក្នុងចំណោមនោះ ហេតុនេះខ្ញុំចង់ចែករំលែកចំណេះដឹងខ្លះ ដើម្បីឲ្យការរស់នៅបានប្រសើរ
១-មនុស្សមិនមែនឈឺដោយសារខំរៀនឬខំធ្វើការទេ តែឈឺដោយសារការព្រួយបារម្ភជ្រុល និងសម្ពាធផ្លូវចិត្ត ហេតុនេះដើម្បីកុំឲ្យឈឺ ចូរហាត់កីឡាឲ្យបានទៀងទាត់ ហើយរៀនសូត្រឲ្យខ្លាំង និងញ៉ាំឲ្យទៀងទាត់
២-បន្តុះក្តីស្រមៃ ហើយខិតខំសម្រេចវា រស់នៅដោយក្តីសង្ឃឹម
៣-សេពគប់មិត្តភ័ក្ដិល្អៗឲ្យបានច្រើន ដើម្បីជួយដាស់តឿននិងលើកទឹកចិត្តគ្នាទៅវិញទៅមក
៣-បណ្តុះទម្លាប់អានសៀវភៅឲ្យបានរាល់ថ្ងៃដើម្បីបង្កើនចំណេះដឹងទូទៅ និងជំនឿចិត្តខ្លួនឯង
៤-ទម្កាប់ញ៉ាំដើម្បីសុខភាពមិនមែនញ៉ាំតាមអារម្មណ៍ទេ គឹញ៉ាំព្រឹកនិងថ្ងៃឲ្យបានច្រើនតែញ៉ាំតិចនៅពេលល្ងាច ហើយជៀសវាងញ៉ាំអាហារដែលពិបាករំលាយ
៥-ទម្លាប់រៀបចំកន្លែងរស់នៅឲ្យបានស្អាតនិងសណ្តាប់ធ្នាប់
៦-ធ្វើកិច្ចការទាំងឡាយណាដែលឱកាសផ្តល់ឲ្យកុំចាំទាល់តែត្រូវជំនាញ ព្រោះការធ្វើការងារគឺជាការហ្វឹកហាត់ខ្លួនជាមួយសង្គមពិត
៧-កុំទម្លាប់ប្រើពាក្យសម្ដីអាក្រក់ឬរិះគន់ខ្លួនឯង យកការធ្វើឲ្យច្រើនជាងថា
៨-រាល់កិច្ចការសាលាត្រូវខំធ្វើនៅថ្ងៃដែលគ្រូដាក់ឲ្យ កុំទម្លាប់ពន្យារពេល
៩-ចូរចាំថា រៀនដើម្បីចេះមិនមែនរៀនដើម្បីរៀនទេ។

No comments:

Post a Comment