អស់បារម្ភជាមួយនឹងបញ្ហាក្លៀកខ្មៅ ដោយគ្រាន់តែប្រើត្រសក់។ ត្រសក់អាចជំរុះកោសិកាស្បែកងាប់ និង ជួយធ្វើអោយស្បែកសតាមបែបធម្មជាតិបានទៀតផង។ វាមិនត្រឹមតែអាចប្រើបំបាត់បញ្ហាក្លៀកខ្មៅប៉ុណ្ណោះទេ សូម្បីតែកែងដៃ និង ជង្គង់ខ្មៅក៏អាចជួយបានដែរ។ ខាងក្រោមនេះជាគ្រឿងផ្សំ និង វិធីធ្វើ៖
គ្រឿងផ្សំ៖
- ត្រសក់ចិតជាចំណិតៗ
- ប្រេងអូលីវ ២ ស្លាបព្រាបាយ
- baking soda (ទិញនៅផ្សារទំនើប) ១ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ៣ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- យកចានគោមមួយ ដាក់គ្រឿងផ្សំខាងលើចូលកិនបញ្ជូលគ្នា
- លាបទៅលើក្លៀក រឺកន្លែងផ្សេងៗដែលខ្មៅ
- ទុកចោលប្រមាណជា ១០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ ហើយជូតអោយស្ងួត។ ប្រសិនបើក្លៀករបស់អ្នកខ្មៅខ្លាំង អនុវត្តន៍ជារៀងរាល់ថ្ងៃ បន្ទាប់ពីអ្នកសំគាល់ឃើញថាក្លៀករបស់អ្នកសបន្តិចម្តងៗ អ្នកអាចអនុវត្តន៍វាម្តង រឺពីរដងក្នុងសប្តាហ៍៕
No comments:
Post a Comment