ជាទូទៅបុគ្គលជោគជ័យតែងមានលក្ខណៈ សម្បត្តិសំខាន់ ១០ យ៉ាង ដូចខាងក្រោម។ តាមរយៈការសិក្សានិងប្រតិបត្តិតាមលក្ខណៈរបស់បុគ្គលជោគជ័យ គេអាចនឹងទទួលបានជោគជ័យក្នុងជីវិតដូចបុគ្គលទាំងនោះដែរ។ តើនៅក្នុងខ្លួនអ្នកមានលក្ខណៈសម្បត្តិណាខ្លះ និងខ្វះលក្ខណៈសម្បត្តិណាខ្លះ?
១. ឆន្ទៈមោះមុត ៖ ជាមនុស្សដែលមានការតាំងចិត្តខ្ពស់ ប្រឹងប្រែងធ្វើការជាងគេ និងបំពេញការងាររហូតចប់ចុងចប់ដើម។ ជាមនុស្សដែលមានមោទនភាពចំពោះខ្លួនឯងក្នុងការសម្រេចឲ្យបាននូវ ភារកិច្ចដែលខ្លួនទទួលខុសត្រូវ។ ជាមនុស្សដែលមានគោលបំណងច្បាស់លាស់ និងតាំងចិត្តធ្វើឲ្យដល់កម្រិតល្អបំផុត។
២. ពឹងលើខ្លួនឯង ៖ ជាមនុស្សទទួលខុសត្រូវខ្ពស់ ធ្វើសេចក្តីសម្រេចចិត្តលំបាកៗ និងប្តូរផ្តាច់ជាមួយសេចក្តីសម្រេចនោះ។ ជាមនុស្សស្គាល់ខ្លួនឯងច្បាស់។
៣. កម្លាំងចិត្ត ៖ ជាមនុស្សមានចិត្តរឹងប៉ឹង បើចង់បានអ្វីហើយ ធ្វើទាល់តែបានសម្រេច។
៤. ខន្តី ៖ ជាមនុស្សមានសេចក្តីអំណត់ និងយល់ច្បាស់ថារឿងគ្រប់យ៉ាងតែងប្រឈមនឹងការលំបាកហើយអាចនឹងបរាជ័យ។
៥. សុចរិត ៖ សេចក្តីស្មោះត្រង់គឺជាគ្រឹះសម្រាប់រឿងគ្រប់យ៉ាង សេចក្តីសុចរិតជាកត្តាកំណត់ចរិតនិងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ។
៦. ចិត្តងប់ ៖ ចិត្តស្រឡាញ់ងប់នឹងអ្វីមួយគឺជាកត្តាដឹកនាំមនុស្សទៅដល់គោលដៅ និងក្តីស្រមៃ។
៧. បណ្តាញទាក់ទង ៖ ជាមនុស្សដែលស្គាល់គេច្រើន។
៨. សុទិដ្ឋិនិយម ៖ បើគ្មានជំនឿចិត្តថាអនាគតភ្លឺស្វាងទេ គេមិនហ៊ានប្រថុយប្រថានទេ ហើយក៏គ្មានជោគជ័យដែរ។
៩. ទុកចិត្តលើខ្លួនឯង ៖ នៅពេលដែលគេមានទំនុកចិត្តឥតងាករេចំពោះខ្លួនឯង គេបានឈានចូលកៀកមួយជំហានទៅនឹងជោគជ័យរួចជាស្រេចទៅហើយ។
១០. ទំនាក់ទំនងល្អ ៖ ចូរយកចិត្តទុកដាក់ប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញ។ កត្តាសំខាន់បំផុត គឺត្រូវរកឲ្យឃើញនូវបញ្ហាដែលមិនទាន់មានគេនិយាយនៅឡើយ។ ការចេះប្រាស្រ័យទាក់ទងល្អ ធ្វើឲ្យគេមានទំនុកចិត្ត និងគោរពរាប់អាន។
No comments:
Post a Comment